លក្ខខណ្ឌបេះដូង ភាគទី៤១

40 6 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៤១
លីសាមិនបានតបជាមួយនឹងប៉ារបស់ជេននីឡើយគេបានត្រឹមតែក្រឡែកមើលរាងស្តើងដែលកំពុងតែគេងលក់ទាំងមិនដាច់អាល័យ។ ចុងក្រោយគេក៏ត្រូវបង្ខំចិត្តដើរចេញទាំងទឹកភ្នែក ។ គេក៏បានបើកឡានត្រឡប់មកវិញហើយក៏អង្គុយយំតែម្នាក់ឯងនៅក្នុងផ្ទះសម្លឹងមើលទៅគ្រប់កន្លែងក៏មានតែវត្តមានរបស់នាងក្រមុំដែលធ្លាប់នៅជាមួយគ្នា ។
«លី....អូនមិនទាន់ងូតទឹកទេ»នាងក្រមុំក៏បានរើចេញពីដៃគេទាំងដែលគេបានអោបនាងជាប់មិនព្រមលែងហើយក៏អោនចុះថើបថ្ពាល់នាងផង កញ្ចឹងករបស់នាងផងមិនព្រមលែងឡើយ។
«ហឹស....ហឹស...លីរសើបណាស់» ពេលក្រឡែកទៅមើលសាឡុងក៏ឃើញតែវត្តមានរបស់នាងនិងគេដែលកំពុងតែអង្គុយប្រលេងគ្នា។
«ហឹក..ហឹក....បងសុំទោស» ពាក្យសុំទោសបានត្រឹមតែនិយាយចេញមកតែម្នាក់ឯងដោយទឹកភ្នែកក៏ស្រក់ចុះពោរពេញទៅដោយភាពឈឺចាប់។ អារម្មណ៍មួយដែលត្រូវបង្ខំចិត្តយកនាងចេញទាំងដែលពេញស្រឡាញ់គឺវាពិបាកធ្វើចិត្តក្នុងខ្លាំង។ រកពាក្យមកបរិយាយការឈឺចាប់នេះមិនបានឡើយ។
«អ្ហឹក.......ថ្ងៃនេះជាថ្ងៃពិសេសរបស់អូនប៉ុន្តែបងបែរជាជ្រើសរើសយកផ្លូវនេះយកអូនចេញពីបង ។ ហិ...ហិ....បងសុំទោសដែលបងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអោយអូនមករស់នៅជាមួយបង» កាន់តែរៀបរាប់ទឹកភ្នែករបស់គេក៏កាន់តែស្រក់ចុះមកប្រយោគជាច្រើនដែលលាក់ទុកក្នុងចិត្តរបស់គេដែលត្រូវបង្ខំអោយគេត្រូវធ្វើបែបនេះ។
«អ្ហឹក» ក្រឡែកមកមើលនាងក្រមុំវិញក៏ចាប់ផ្តើមកម្រើកខ្លួនព្រោះតែមានអារម្មណ៍ពន្លឺថ្ងៃកំពុងតែជះចូលមកក្នុងបន្ទប់នាងហើយក៏ប៉ះនឹងមុខរបស់នាង។
«....» ត្របក់ភ្នែកក៏ចាប់ផ្តើមកំរើកហើយក៏បើកសន្សឹមៗទាំងដៃទាំងពីក្រសោបក្បាលរបស់ខ្លួនតិចៗព្រោះតែនាងអារម្មណ៍ថាឈឺក្បាល។
«នេះ....» នាងក៏ចាប់ផ្តើមសង្ស័យថាតើនាងកំពុងតែនៅទីនេះ។
«នេះជា.....បន្ទប់របស់ខ្ញុំ?» នាងក៏ប្រញាប់ចុះពីលើគ្រែយ៉ាងលឿន។
«លី»
«លីសា» អ្វីដែលនឹកឃើញមុនគេគឺជាវត្តមានរបស់លីសា ប៉ុន្តែនៅពេលដែលនាងបើកភ្នែកមកបែរជាមិនឃើញគេទៅវិញ។
«លីសា» នាងក៏ប្រញាប់រត់ទៅបើកទ្វារបន្ទប់ទឹកយ៉ាងលឿនក្រែងលោឃើញគេប៉ុន្តែនៅតែគ្មានវត្តមានគេ។
«ហឹស....ហឹស...អត់ទេ....លីសា» ទឹកភ្នែកនាងក៏ស្រក់ចុះនាងភ័យខ្លាចថានឹងមិនបានជួបគេទៀត។ នាងបានបើកទ្វារចេញទៅខាងក្រៅយ៉ាងលឿនដោយទៅដល់គឺឃើញវត្តមានប៉ានិងម៉ាក់របស់នាងកំពុងតែអង្គុយនៅកន្លែងទទួលភ្លៀវ។
«ប៉ា...លីសានៅទីណា?»
«ក្រោកឡើងក៏រកគេតែម្តង»
«ប៉ាធ្វើអីលីមែនទេ?»
«ប៉ាមិនបានធ្វើអីទេគឺគេជាអ្នកយកឯងមកអោយប៉ាដោយផ្ទាល់ដៃ»
«កុហក» នាងក្រមុំក៏ប្រកែកទាំងជឿប៉ារបស់នាង
«បើប៉ាមិននិយាយអ្វីលីសាក៏មិនធ្វើបែបនេះដែរ»
«បើមិនជឿប៉ាក៏មិនដឹងថាត្រូវនិយាយបែបណាដែរ គឺគេជាអ្នកយកឯងវិញដោយខ្លួនឯងហើយក៏ប្រាប់ថាគ្មានលទ្ធភាពមើលថែឯងទេណាមួយគេត្រូវការសេរីភាព»
«ខ្ញុំមិនជឿប៉ា»
«ហឹក....ហិក...» ក្រោយពីស្តាប់ប៉ារបស់នាងរៀបរាប់ហើយទឹកភ្នែកក៏ស្រក់ចុះមក នាងបានរត់ចេញទៅក្រៅដើម្បីតាមរកគេ។
«បងធ្វើបែបនេះដូចជាធ្វើបាបកូនទាំងរស់ណា»
«អូនចង់អោយកូនវេទនាឬ អោយនាងឈឺចាប់នៅពេលនេះជៀសជាងវេទនាពេញមួយជីវិត សង្គមស្អប់ខ្ពើមដែរ។ ជឿបងពេលវេលានឹងផ្សះផ្សារផ្លូវចិត្តរបស់ជេន»
«បើបែបនេះក៏ល្អ អូនខ្លាចថាកូននឹងត្រូវរស់នៅត្រាំត្រែងជាមួយនឹងទុកសោកសង្រែង»
«អ្នកនាងត្រឡប់ចូលទៅក្នុងផ្ទះវិញទៅណា» ម៉ែដោះដែលតែងតែមើលថែនាងតាំងពីតូចក៏បានរត់តាមនាងពេលដែលនាងបានរត់មកដល់មុខទ្វារដោយមិនអាចចេញទៅក្រៅបានព្រោះតែទ្វារបានបិតជិត។
«អត់ទេម៉ែ! ខ្ញុំទៅរកលីសា....ហឹក....ហឹក» នាងក៏បានត្រឹមតែអង្គុយលើដីយំប្រាប់ម៉ែដោះរបស់នាង ចំណែកម៉ែដោះរបស់នាងក៏អោបលួងលោមនាងក្រមុំ ។
«បានហើយជេន...ឯងកុំរឹងមានៈបានទេល្មមឈប់ឆ្កួតនឹងស្នេហាដែលគ្មានប្រយោជន៍របស់ឯងទៅ។ ឯងក៏ត្រូវតែមានមនុស្សប្រុសដែលល្អហើយក៏បង្កើតគ្រួសារជាមួយនឹងគ្នា» ប៉ារបស់នាងចេញមកដល់ក៏ឈរស្តីអោយកូនស្រីតែម្តង ។
«នេះជាអ្វីដែលប៉ាត្រូវការឬ?»
«អ្ហឹម»
«បើជាអ្វីដែលប៉ាត្រូវការខ្ញុំក៏នឹងមិនធ្វើតាមអ្វីដែលប៉ាសុំដូចគ្នា»
«អ្នកនាងចូលក្នុងវិញទៅមេឃក៏ជិតភ្លៀងដែរ»
«ហិ...ហិ...អត់ទេខ្ញុំត្រូវការទៅរកលីសា» នាងក៏នៅតែយំចង់ចេញទៅខាងក្រៅដើម្បីរកលីសា។
«មនុស្សដូចជាគេនោះឬមកទ្រាំលំបាកជាមួយនឹងឯង ក្រែងឯងក៏ធ្លាប់ដឹងហើយថាពីមុនគេជាមនុស្សបែបណា?» គាត់ក៏បានលើកយករឿងកន្លងមកដើម្បីពន្យល់នាង។
«លីសាមិនដូចអ្វីដែលប៉ាគិតឡើយ»
«ឈូ!» កំពុងតែឈរនិយាយគ្នាសុខៗភ្លៀងក៏ធ្លាក់ចុះមកប្រណាំងនឹងទឹកភ្នែករបស់នាងដែលកំពុងតែហូរមក ឬមួយវាចង់ជួយបិតបាំងទឹកភ្នែកដែលពោរពេញដោយភាពឈឺចាប់ទៅរបស់នាង។ នាងយំខ្លាំងណាស់ទោះបីជាម៉ែដោះនិងម្តាយរបស់នាងប្រឹងលួងលោមយ៉ាងក៏នាងមិនស្តាប់នាងបានត្រឹមតែអង្គុយយំនៅក្រោមដំណក់ទឹកភ្លៀង។
«អ្នកនាងចូលទៅខាងក្នុងវិញទៅណា»
«ហឹក....ហឹក....អត់ទេ ខ្ញុំចង់ទៅរកលីសា» រាងស្តើងនិយាយទាំងទឹកភ្នែកខ្លួនកក៏ទទឹកជោគដោយសារតែដំណក់ទឹកភ្នែក។
«អ្នកនាង....អ្នកនាងជេន» មិនយូរប៉ុន្មាននាងក៏ត្រូវដេកសន្លប់ទៅលើដី អ្នកដែលជាម៉ែដោះក៏ប្រញាប់លើគ្រែនាងក្រមុំចូលក្នុងផ្ទះយ៉ាងលឿន។
«កូន....ជេន» ម៉ាក់របស់នាងក៏ប្រញាប់មកជួយគ្រាកូនស្រីដូចគ្នា។
«អ៊ំទៅផ្លាស់សម្លៀកបំពាក់ហើយសម្រាកទៅណា ចាំខ្ញុំជាអ្នកមើលកូនជេន»
«ចា៎» មនុស្សស្រីចំណាស់ក៏បានចេញទៅវិញ ចំណែកអ្នកដែលជាម្តាយវិញក៏បានបានដោះសម្លៀកបំពាក់អោយកូនស្រីរបស់គាត់ព្រមទាំងជូតខ្លួនអោយនាង។
«អ្ហឹស» គាតក៏បានត្រឹមតែសម្លឹងមើលមុខកូនរាងស្តើងទាំងបារម្ភពីកូនហើយក៏អាណិតដល់កូនស្រី។ ពេលវេលាកន្លងផុតទៅបីថ្ងៃទៅហើយរាងស្តើងមិនទាន់ជានៅឡើយព្រោះការដែលប៉ះនឹងទឹកភ្លៀងថ្ងៃមុនទើបធ្វើអោយនាងធ្លាក់ខ្លួនឈឺណាមួយបូករួមនឹងកត្តារបួសផ្លូវចិត្តផងទើបធ្វើអោយនាងត្រាំត្រែងមិនងាយនឹងជាបែបនេះ។
«កូនជេនញ៉ាំបាយណា»
«ខ្ញុំមិនឃ្លានទេ»
«យ៉ាងណាក៏ត្រូវតែញ៉ាំដែរ»
«ខ្ញុំមិនចង់ញ៉ាំទេ»
«បើកូនមិនញ៉ាំមានកម្លាំងឯណានឹងស៊ូទៅមុខទៀត ក្រែងកូនចង់យកឈ្នះប៉ាកូនមិនចឹង» គ្រាន់តែលឺម៉ាក់នាងនិយាយបែបនេះនាងក៏សម្លឹងមើលមុខម៉ាក់របស់នាងហើយក៏ក្រោកអង្គុយញ៉ាំបាយដោយម៉ាក់របស់នាងជាអ្នកបញ្ចុក។
«ម៉ាក់មិនខឹងខ្ញុំទេ»
«អោយម៉ាក់ខឹងកូនយ៉ាងម៉េច កូនជាកូនរបស់ម៉ាក់»
«បើប៉ាគិតដូចជាម៉ាក់ប្រហែលជាល្អ»
«កុំខឹងគាត់អី គាត់ធ្វើនេះប៉ាពីកូនទេ»
«បារម្ភពីកូន ឬបារម្ភពីមុខមាត់ច្រើនជាង»
«បានហើយ ញ៉ាំបាយសិនទៅ» ម៉ាក់របស់នាងក៏និយាយទាំងញញឹមដាក់នាងហើយបន្តបញ្ចុកបាយកូនស្រី។ ថ្ងៃបន្ទាប់ទៀតរាងស្តើងក៏បានរៀបចំខ្លួនអោយមានរបៀបរៀបរយមិនទន់ជ្រាយដូចមុនឡើយ នាងក៏បានចេញទៅធ្វើការធម្មតា។ ពេលល្ងាចបានមកដល់នាងបានឆ្លៀតចេញពីក្រុមហ៊ុនមុនម៉ោងហើយក៏បានបានជិះឡានទៅផ្ទះនៅមាត់សមុទ្ររបស់លីសាប៉ុន្តែអ្វីដែលនាងបានឃើញទីផ្ទះបានចាក់សោរបងបាត់ទៅហើយ។
«អ្នកនាងមករកអ្នកណាដែរ?» នៅពេលដែលនាងរៀបនឹងបើកទ្វាររបងចូលទៅហើយស្រាប់តែមានមនុស្សប្រុសចំណាស់ម្នាក់បានដើរមកហើយក៏សួរនាង។
«អឺ....ម្ចាស់ផ្ទះនៅទេ?»
«អ៎...អ៊ុំក៏មិនដឹងថាគាត់ទៅណាដែរព្រោះតែផ្ទះនេះគេបានលក់មកអោយខ្ញុំហើយ»
«នេះគាត់មិនបានប្រាប់ទេថាគាត់ទៅណា?»
«អត់ទេ»
«អ្នកមានអ្វីមែនទេ?»
«ចា៎...អត់ទេ» គ្រាន់តែទទួលបានដំណឹងនេះហើយធ្វើអោយនាងស្ទើរតែគ្មានកម្លាំងដើរទៅវិញតើនាងអាចជួបគេតើ។ តើនាងអាចរកគេឃើញទេបើកន្លែងដែលគេរស់នៅបែរជាមិនឃើញគេទៅវិញ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now