លក្ខខណ្ឌបេះដូង
ភាគទី៤០
«បងអាយរីន» ក្មេងប្រុសម្នាក់បានរត់ចេញពីរបងសាលាសំដៅមករកមនុស្សស្រីម្នាក់ដែលកំពុងតែឈររងចាំគេ។
«មោះ....ឆាប់មក»
«នេះបងស៊ូលហ្គីមិនមកទេ?»
«បងរបស់ឯងរវល់ទៅធ្វើប៉ុស្តិ៍ទើបមិនបានមកទទួលឯង»
«នេះមានមានរឿងមែនទេ?»
«ក៏មានក្រុមក្មេងស្ទាវនឹងណា វាបង្កររឿងក្នុងភូមិទើបស៊ូលហ្គីត្រូវចុះទៅបង្រ្កាបពួកគេ»
«អ៎...ដូច្នេះហើយទើបបងមកទទួលខ្ញុំ»
«ហឹម» គេក៏បានបើកទ្វារឡានអោយកម្លោះតូចចូលក្នុងឡាន។
«នេះធំឡើងចង់ធ្វើអីដែរ?»
«ធំឡើងក៏ចង់ធ្វើដូចជាបងស៊ូលហ្គី»
«ចង់ក្លាយជាប៉ូលិស»
«បាទ» ក្មេងតូចក៏ឆ្លើយទាំងសើចស្ញេញដាក់នាងក្រមុំ
«បងស៊ូលហ្គីគឺជាបងស្រីដែលពូកែខ្លាំងណាស់ទោះបីគាត់ជាមនុស្សស្រីក៏ដោយដូចគ្នាខ្ញុំជាប្អូនប្រុសក៏ត្រូវតែពូកែដូចជាគាត់ ធ្វើប៉ូលិសដើម្បីការពារប្រជាជនស្លូតត្រង់ក៏ដូចជាការពារម៉ាក់ដូចគ្នា»
«ហឹស...ហឹស...ល្អខ្លាំងណាស់»
«ចុះបងធ្វើអីដែរ?»កម្លោះតូចក៏បានសួរនាងវិញ
«បងមែនទេ ជាមេធាវី»
«នេះក៏មានន័យថាមានអ្នកណាម្នាក់ធ្វើបាបបងហើយទើបថ្ងៃដែលបងស៊ូលហ្គីឃើញបងគឺបងមានរបួស» ក្មេងប្រុសម្នាក់នេះគឺពិតជាឆ្លាតខ្លាំងណាស់។
«ចា៎» អ្នកទាំងពីរក៏បានបន្តដំណើរទៅមុខផងនិយាយគ្នាផងរហូតដល់ទៅដល់ផ្ទះដោយមានម៉ាក់របស់ស៊ូលហ្គីបានរៀបចំម្ហូបចាំគេស្រេច។
«មកហើយអាល្អិត»
«បាទ...ជុប» គេក៏បានដើរទៅអោបម៉ាក់របស់គេហើយក៏ថើបម៉ាក់របស់គេ។
«អ៎...តោះក្មួយញ៉ាំបាយ...កូនទៅផ្លាស់សម្លៀកបំពាក់សិនទៅ»
«បាទម៉ាក់» កម្លោះតូចក៏ប្រញាប់រត់ចូលទៅក្នុងបន្ទប់ដើម្បីផ្លាស់សម្លៀកបំពាក់។
«នេះ..ស៊ូលហ្គីគេមិនមកញ៉ាំបាយទេ?»
«គឺអត់ទេ ថ្ងៃនេះកូនស៊ូលហ្គីអាចនឹងមកវិញយប់»
«ចា៎» អ្នកទាំងបីក៏បាននាំបាយជាមួយគ្នារហូតដល់ហើយ ។ ពេលយប់បន្តិចស៊ូលហ្គីក៏បានត្រឡប់មកវិញចំណែកឯម៉ាក់និងប្អូនប្រុសរបស់គេក៏បានគេងលក់បាត់ទៅហើយ។
«អឺ...នេះមកវិញហើយ»
«ចា៎»រាងខ្ពស់ក៏តបទៅនាងទាំងដោះស្បែកជើងទុក
«អ្ហឹក»នាងក៏បានព្យាយាមសង្កេតមើលរាងមាំព្រោះឃើញគេដើរច្របាច់ស្មារបស់គេរហូត។
«កើតអីមែនទេ?»
«អត់មានអីទេ»
«ស្មាទៅត្រូវនឹងអីមក»
«គឺ.....» នាងក៏បានប្រញាប់ដោះអាវក្រៅរបស់គេក៏ឃើញមានស្នាមរបួសនៅលើដៃរបស់គេ។
«មោះ....នេះមក» នាងក៏បានប្រញាប់នាំគេអោយទៅអង្គុយហើយក៏ដើម្បីលាងរបួសអោយគេ។
«របួសតិចតួទេណា»
«នៅអោយស្ងៀមទៅ»នាងក៏បានសម្លក់គេ
«ហឹម...និយាយចឹងនាងគិតទៅវិញពេលណាដែរ?»
«ប្រហែលជាឆាប់ៗនេះហើយ»
«ចុះសុវត្ថិភាព នាងក៏ដឹងថាមានមនុស្សចង់សម្លាប់នាង»
«តែខ្ញុំមានកិច្ចការត្រូវធ្វើមិនដឹងថាពេលនេះនៅទីនោះមានអ្វីខ្លះក៏មិនដឹង» និយាយបណ្តើរនាងក៏បានរុំរបួសអោយគេបណ្តើរ។
ក្រឡែកមកមើលគូស្នេហ៍កំសត់មួយគូនេះវិញពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរខំប្រឹងធ្វើការងាររបស់គេខ្លាំងណាស់គឺដើម្បីកសាងអនាគតជាមួយគ្នា មួយវិញទៀតចង់អោយប៉ារបស់ពួកគេដឹងថាពួកគេមិនបោះបង់ចោលងាយៗឡើយ ប៉ុន្តែលីសាក៏តែងតែបារម្ភពីនាងក្រមុំព្រោះខ្លាចថានាងត្រូវមកលំបាកព្រោះឃើញថានាងហត់ខ្លាំងណាស់ ហើយនៅមានពេលខ្លះនាងធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺទៀតផង។ នាពេលរាត្រីក៏បានចូលមកដល់រាងស្តើងដែលទើបមកពីខាងក្រៅនាងដើរចូលមកក្នុងផ្ទះហាក់ដូចជាមានសភាពស្ងប់ស្ងាត់ខុសធម្មតា។
«លី» នាងក៏បានស្រែកហៅឈ្មោះរបស់គេតិចៗ ហើយក៏ដើរចូលទៅក្នុងផ្ទះអ្វីដែលនាងភ្ញាក់ផ្អើលនោះគឺមានការរៀបចំយ៉ាងស្រស់ស្អាត មានទាំងប៉េងប៉ោងជាច្រើនក៏ដូចជាផ្កា រាងមាំក៏បានក្រឡែកមើលទៅលើជញ្ជាំងក៏បានពាក្យថាHappy Birthday my darling នាងក្រមុំដើរចូលមកទាំងញញឹមដោយសារតែការងារច្រើនពេកក៏ធ្វើអោយនាងភ្លេចថាថ្ងៃនេះជាថ្ងៃកំណើតរបស់នាង។
«រីករាយថ្ងៃកំណើតណាអូនសម្លាញ់» រាងមាំក៏ដើរចូលមករកនាងជាមួយនឹងនំខេកនៅនឹងដៃដែលជាស្មាដៃរបស់គេធ្វើដោយផ្ទាល់។
«អរគុណណា..ជុប» នាងក៏បានដើរទៅក្បែរគេហើយក៏ផ្លុំនំរួចហើយក៏ងើយទៅថើបបបូរមាត់របស់គេយ៉ាងយូរ។
«នេះធ្វើការពេញមួយថ្ងៃហើយនៅមកឆ្លៀតធ្វើខួបកំណើតអោយអូនទៀត»
«អត់មិនបានទេ»
«និយាយត្រង់ចុះអូនភ្លេចទៅហើយថាថ្ងៃនេះជាថ្ងៃកំណើតរបស់អូន»
«បើអូនមិនចាំទុកអោយបងជាអ្នកចាំណា» រាងមាំនិយាយទាំងទាញនាងមកអោបទាំងដៃកាន់នំខេកជាប់។
«ល្អ...បងត្រូវចាំរាល់ឆ្នាំណា»
«ចា៎» គេក៏បានដាក់នំខេកចុះហើយក៏អោបរាងកាយរបស់នាងទាំងញញឹមយ៉ាងមានក្តីសុខ។
«អូនសាកញ៉ាំនំមើលនេះបងខំធ្វើដោយផ្ទាល់ដៃណា»
«អ្ហឹប» នាងក៏ងក់ក្បាល គេក៏បានកាត់នំយកមកបញ្ចុកនាង។
«មោះ...ចាំអូនបញ្ចុកណា» នាងក៏បានបញ្ចុកគេវិញ ក្រោយមកទៀតអ្នកទាំងពីរក៏បានអង្គុយញ៉ាំស្រាក៏ដូចជានិយាយគ្នាពោរពេញទៅដោយពាក្យផ្អែមល្ហែមនិងមានក្តីសុខ ។ រហូតដល់នាងក្រមុំគេងលក់ ។
«ជេន...ជេន»គេក៏បានហៅឈ្មោះនាងតិចៗហើយក៏បានអង្រួននាងតិចៗឃើញថានាងមិនកម្រើកទើបគេសម្រេចចិត្តលើកបីនាង។ ប៉ុន្តែគេមិនបាននាំនាងទៅក្នុងបន្ទប់គេងនោះទេគឺគេបានបីនាងក្រមុំដើរចេញទៅខាងក្រៅផ្ទះសំដៅទៅឡាន ។
«អ្ហឹក» គេក៏បានដាក់នាងអោយគេនៅក្នុងឡានហើយគេក៏បានបើកឡានចេញទៅ។ នៅតាមផ្លូវគេតែងតែមើលមុខនាងទាំងទឹកមុខតានតឹងមិនដឹងថាគេមានគម្រោងអ្វីនោះឡើយ ។
«បងសុំទោសណាជេន»នៅទីបំផុតប្រយោគដែលពោលចេញមកគឺជាការសុំទោសទៅវិញ។
«អូនលំបាកមកច្រើនហើយបងមិនចង់ឃើញអូនមកលណបាកវេទនាបែបនេះឡើយ...»កាន់តែរៀបរាប់ទឹកភ្នែករបស់គេក៏កាន់តែស្រក់ចុះមក។
«អូនក៏គួរតែរស់នៅស្រួលមិនមែនមកលំបាកជាមួយបងឡើយ ។ បញ្ហារបស់បងបងត្រូវតែដោះស្រាយមិនសមនាំអូនមកវេទនាជាមួយឡើយ» ទឹកភ្នែកក៏ស្រក់ចុះមកលើផែនផ្ទាល់របស់គេមិនយូរប៉ុន្មានឡានរបស់គេក៏បានធ្វើដំណើរមកដល់ភូមិគ្រឹះរបស់រាងស្តើង មុននឹងបីនាងចេញទៅគេក៏បានអោនចុះទៅថើបថ្ពាល់របស់នាងនេះប្រហែលជាស្នាមថើបចុងក្រោយរបស់គេក៏ថាបាន។ ដោយមានប៉ារបស់នាងនិងអង្គរក្សកំពុងតែរងចាំគេ។
«សង្ឃឹមថាឯងមិនអោយកូនស្រីខ្ញុំឃើញមុខទៅចុះ»

YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។