លក្ខខណ្ឌបេះដូង
ភាគទី៤៦
«អ្ហឹក» បានឱកាសនាងនៅស្ងៀមបែបនេះគេក៏បានក្រសោបចង្កេះនាងជាប់ហើយក៏ថ្នាក់ថ្នមបបូរមាត់មួយនេះយ៉ាងផ្អែមល្ហែមបំផុត។
«....» នាងក្រមុំក៏បានប្រញាប់ទាញស្មារតីមកវិញហើយក៏រុញគេចេញ។
«លីធ្វើអី?»
«ក៏ពិសោធន៍អោយអូនដឹងនោះអីថាអូនរឹង នេះបើនៅរឹងទៀតបងនឹងធ្វើលើពីបឺតមាត់មិនខាន។
«នេះបើហ៊ានធ្វើអីផ្តេសផ្តាស់នឹងត្រូវមិនខាន»
«អូនចង់ធ្វើអីបង?»
«ក៏នឹងអោយគេមកអូសចេញទៅនោះអី?»
«អូខេ..ចឹងនឹងមានរឿងកាន់តែល្អមើល» គេក៏ញញឹមដាក់នាងក្រមុំ។
«នេះមកញញឹមអី?»
«អាវ៎...គឺបងញញឹមព្រោះបានជួបអូននោះអី សប្បាយចិត្ត»
«កុំចូលមកណា»
«អ្ហឹក មកនេះ» គេក៏បានទាញដៃនាងក្រមុំអោយដើរតាមគេ។
«ចង់នាំអូនទៅណា?»
«ទៅរំលឹកការចង់ចាំមកវិញ»
«អ៎...នេះទៅចោលរាប់ឆ្នាំជ្រើសរើសវិញវីធីនេះមកលួងមនុស្សស្រីឬ?» ពេលលឺបែបនេះហើយធ្វើអោយអោយគេឈប់ស្ងៀមមួយភ្លែតហើយក៏បែរមកមើលមុខនាង។
«នេះក៏មានន័យថាចង់អោយបងលួង»
«អត់ទេ»
«មាត់រឹងទៀតហើយ» រាងមាំនិយាយទាំងបើកទ្វារហើយក៏លើកបីនាងដើរសំដៅទៅជណ្តើរយន្តធ្វើបុគ្គលិកនៅក្នុងក្រុមហ៊ុនតាមមើលទាំងចំហរមាត់។
«នេះ...អ្នកនាងនាំចៅហ្វាយខ្ញុំទៅណា?»
«កុំចេះ...រឿងនេះខ្ញុំត្រូវការដោះស្រាយជាមួយនឹងអ្នកនាងរបស់ឯង»
«ដាក់អូនចុះលីសា»
«បងនឹងដាក់ចុះពេលទៅដល់កន្លែងដែលបងចង់ដាក់ចុះ»
«យល់តែចិត្តខ្លួនឯង»
«អូនវិញនោះយកចិត្តតែចិត្តខ្លួនឯងទាំងបេះដូងកំពុងតែត្រូវការបង» រាងមាំនិយាយទាំងសម្លឹងមើលមុខមនុស្សស្រីដែលកំពុងតែនៅក្នុងដៃគេ។
«ដាក់ចុះមកគេមើលច្រើនណាស់»
«បើដាក់ចុះអូនត្រូវតែទៅជាមួយបង»
«...» នាងនៅស្ងៀមស្របក់ស្រាប់តែធ្វើអោយចាប់ផ្តើមមិនទុកចិត្តថាបើដាក់នាងចុះនាងរត់គេចពីគេចពីគេឡើយ។
«អូខេ...អូខេអូនទៅជាមួយ» នាងក៏សន្យាជាមួយគេទើបព្រមដាក់នាងចុះហើយក៏ព្រមទាំងជាមួយគេ។
«នេះក្រែងលក់ឡានមួយនេះហើយមែនទេ?»
«ក៏ទៅទិញយកមកវិញនោះអី»
«ហឹម» គេក៏បានបើកឡានចេញទៅធ្វើអោយនាងមើលឃើញថាផ្លូវនេះជាផ្លូវទៅផ្ទះរបស់នាង។
«នេះមិនបាច់នាំអូនទៅផ្ទះក៏បាន ប្រយ័ត្នប៉ាខឹងទៅ»
«បារម្ភបងហ៎?»
«អត់ទេ» នាងក៏ប្រញាប់បដិសេធគេភ្លាម ប៉ុន្តែគេក៏ញញឹមមើលទៅផ្លូវហើយពេលខ្លះក៏លួចបែរមកមើលមុខនាង។
«បងទៅផ្ទះអូនដើម្បីជួបប៉ារបស់អូននោះអី?»
«មិនខ្លាចគាត់ទេ?»
«មានរឿងអីត្រូវខ្លាច ហ៊ានស្រឡាញ់កូនស្រីគាត់ហើយត្រូវតែតតាំងជាមួយគាត់»
«ចុះកាលពី៥ឆ្នាំមុនម៉េចក៏មិនធ្វើចឹងដែរទៅ ម្លេះប្រហែលគ្មានអ្នកណាមកត្រូវឈឺចាប់» រាងស្តើងនិយាយទាំងសម្លឹងមើលទៅទេសភាពខាងក្រៅ។
«ពេលខ្លះវាមានហេតុផលច្រើនដែលពិបាកនឹងបកស្រាយ»
«ចុះធ្លាប់និយាយហើយតើថាមានរឿងអ្វីក៏ត្រូវតែនិយាយគ្នាបកស្រាយប្រាប់គ្នា តែបងក៏ជ្រើសរើសយកការចាកចេញ» ពេលលឺបែបនេះហើយលីសាក៏ស្ងាត់រហូតដល់ផ្ទះរបស់រាងស្តើងគេក៏បានចុះទៅជាមួយនឹងនាងផងដែរ។
«អូនថាបងទៅវិញទៅព្រោះលោកប៉ាកំពុងតែនៅក្នុងផ្ទះ»
«បងមកគឺដើម្បីមកជួបគាត់នឹងហើយ» ពេលលឺបែបនេះហើយរាងមាំក៏បានដើរចូលទៅក្នុងផ្ទះ។
«នេះមកវិញហើយ»
«ចា៎»
«សួស្តីលីសា»
«ចា៎...ជម្រាបសួរ» រាងមាំក៏តបយ៉ាងសមរម្យជាមួយនឹងគាត់។
«នេះខ្ញុំត្រឡប់មកទារសន្យាខ្ញុំវិញហើយព្រោះថាលក្ខខ័ណ្ឌដែលលោកពូបានដាក់អោយខ្ញុំ ខ្ញុំក៏បានធ្វើរួចរាល់ហើយ»
«...» ប៉ារបស់នាងមិនបាននិយាយអ្វីឡើយគឺបានត្រឹមតែដើរទៅក្បែរនាងហើយក៏អង្អែលស្មារបស់លីសា។
«ខ្ញុំសូមចុះចាញ់ឯងហើយមនុស្សបែបនេះទើបអាចមើលថែកូនស្រីខ្ញុំបាន» ពេលលឺបែបនេះហើយជេននីនិងម៉ាក់របស់នាងក៏បានត្រឹមតែមើលមុខគ្នាព្រោះមិនដឹងថាពួកគេទាំងពីរទៅដាក់លក្ខខ័ណ្ឌអីជាមួយគ្នាឡើយ។
«នេះមានរឿងអ្វី?»
«ស្តាប់ប៉ាណា.....កាលពី៥ឆ្នាំមុនបានទៅនិយាយជាមួយនឹងលីសា»
៥ឆ្នាំមុន
«លោកពូមានរឿងអីមែនទេ?»
«កូនស្រីខ្ញុំមើលទៅកាត់ចិត្តពីឯងមិនបានទេ តាំងពីក្មួយយកនាងទៅវិញនាងតែងតែទន្ទឹងចាំក្មួយមកវិញ នាងយំរាល់យប់ ពេលខ្លះក៏ធ្លាក់ខ្លួនឈឺ។ និយាយត្រង់ចុះណាពេលឃើញកូនក្នុងសភាពបែបនេះបេះដូងខ្ញុំជាប៉ាគឺស្ទើរតែប្រេះបែកទៅហើយ ទោះបីខ្ញុំមិននិយាយអ្វីក៏ដោយតែខ្ញុំក៏មិនចង់អោយកូនស្រីខ្ញុំមកពិបាកដែរ។ នេះមិនមែនខ្ញុំស្រឡាញ់ទ្រព្យសម្បត្តិទេតែបើនាងគ្មានអីផងតើនឹងមើលថែកូនស្រីខ្ញុំយ៉ាងម៉ច?»
«...» លីសាមិនបាននិយាយអ្វីឡើយគឺគេបានត្រឹមស្ងាត់
«ព្រោះថាពេលនៅជាមួយគ្នាកូនខ្ញុំគឺពិបាកមកហើយ ខ្ញុំនិយាយត្រង់ចុះខ្ញុំចុះចាញ់នូវក្តីស្រឡាញ់ពួកឯងហើយ។ តែអ្វីដែលបារម្ភខ្លាចថាឯងមើលថែកូនខ្ញុំមិនបានល្អ ធ្វើអោយនាងពិបាក។ ជាឪពុកម្តាយគេណាមិនចង់ឃើញកូនរបស់ខ្លួនត្រូវពិបាកឡើយ»
«និយាយបែបនេះបើសិនខ្ញុំអាចត្រឡប់ទៅរកជេនបានមែនទេ?»
«ហឹម..ខ្ញុំក៏មិនចង់អោយកូនមកត្រូវរស់ទាំងវេទនាបែបនេះដែរ។ តែខ្ញុំសុំបានទេសុំអោយនាងមានអ្វីគ្រប់គ្រាន់អាចមើលថែកូនខ្ញុំបានទេ?»
«ចុះបើខ្ញុំសុំពេលលោកពូ៤ ទៅ៥ឆ្នាំខ្ញុំនឹងមកវិញជាមួយនឹងអ្វីគ្រប់យ៉ាង»
«ឯងច្បាស់ទេ»
«បានខ្ញុំអោយពេលឯង៥ឆ្នាំ ពេលត្រឡប់មកវិញគឺត្រូវមានសមត្ថភាពមើលថែកូនខ្ញុំបានមិនមែនអោយនាងមកលំបាកបែបនេះឡើយ»
«ខ្ញុំសន្យា តែលោកពូមើលថែនាងផងណាខ្ញុំមិនចង់អោយនាងរស់ទាំងសភាពបែបនេះឡើយ» ចំណែកជេននីនិងម្តាយរបស់នាងដែលមិនដឹងអីក៏បានត្រឹមតែមើលមុខលីសាទាំងអាណិត។
«អ្ហឹម...ពេលនេះគេពិបាកអោយប៉ាឃើញហើយថាគេអាចមើលថែកូនបាន គេត្រឡប់មកវិញជាមួយនឹងភាពជោគជ័យហើយក្រុមហ៊ុនដែលសហការណ៍ជាមួយកូនគឺជារបស់គេបើកដោយផ្ទាល់»
«ចុះ..ក្រែងថា..»
«អ៎....ក្រុមហ៊ុននោះបងបើកនៅអ៊ីតាលីដោយមានការគាំទ្រពីលោកស្មីតផង» ប៉ារបស់នាងក៏បានចាប់ដៃរបស់លីសាមកដាក់លើដៃកូនស្រីរបស់ខ្លួនចំណែកលីសាក៏ញញឹមជាប់តែម្តងទាំងសប្បាយចិត្ត។
«ឈប់ខឹងបងឬនៅ?» លីសាក៏អោនចុះទៅសួររាងស្តើង
«នៅទេ!! យ៉ាងហោចណាស់ក៏ប្រាប់ហេតុផលអូនខ្លះដូច្នេះបងនៅតែមានកំហុស» ចំណែកប៉ាម៉ាក់របស់នាងវិញក៏បានញញឹមហើយក៏ទុកឱកាសអោយពួកគេបាននៅតែពីរនាក់ ។
«ហៃយ៉ា!!នេះចង់អោយបងធ្វើអ្វីក៏បាន»
«មិនដឹងទេ គិតមិនទាន់ឃើញដឹងត្រឹមតែនៅអន់ចិត្តនឹកឃើញនូវការឈឺចាប់ដែលខំរងចាំ»
«អ៎...នេះទទួលស្គាល់ហើយថានៅស្រឡាញ់បង ហើយក៏រងចាំបង» នៅទីបំផុតគេក៏ចាប់ចំណុចបាននាងបានត្រឹមតែគេចមុខចេញមិនតប ។
«អ្ហឹក...អូខេបើខឹងចាំបងជាអ្នកប៉ះប៉ូវទាំងអស់ ទៅដើរលេងក្រៅប្រទេសទេ?» គេក៏បានអោបចង្កេះនាងពីក្រោយហើយក៏អោនចុះទៅថើបថ្ពាល់របស់នាង។ ចំណែកនាងក៏បានត្រឹមតែលួចញញឹម។
«ទៅណាល្អណា៎...អ៊ីតាលី អង់គ្លេស»

YOU ARE READING
លក្ខខណ្ឌបេះដូង
Любовные романыផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។