លក្ខខណ្ឌបេះដូង ភាគទី៤៤

44 5 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៤៤
ទឹកដីប្រទេសកូរ៉េ
នៅឯផ្ទះលំហែរនៅមាត់សមុទ្រកំពុងតែមានមនុស្សស្រីម្នាក់កំពុងតែឈរមើលពីក្រៅរបងដោយអារម្មណ៍ស្ងៀមស្ងាត់មិននិយាយអ្វីឡើយ។ នាងឈរមើលប្រហែលជាមួយស្របក់ក៏ញញឹមចេញមកបម្រុងនឹងបកក្រោយដើរចេញទៅវិញទៅហើយស្រាប់តែ
«អ្នកនាងមានអីមែនទេ? ខ្ញុំឃើញអ្នកនាងមកទីនេះញឹកញាប់ណាស់» មនុស្សស្រីចំណាស់ម្នាក់បានសួរទៅនាងក្រមុំ នាងក៏បានត្រឹមញញឹមដាក់គាត់។
«គ្មានអីទេអ៊ុំស្រីខ្ញុំគ្រាន់តែមកមើលព្រោះថាធ្លាប់រស់នៅទីនេះ ធ្លាប់មានការចងចាំល្អនៅទីនេះ..ហើយក៏ចង់ដឹងថាមនុស្សម្នាក់ដែលបានចាកចេញពីខ្ញុំគេមាននឹកឬក៏មកទីកន្លែងនេះទៀតទេ?»
«គ្មានទេតាំងពីគេលក់ផ្ទះនេះអោយមកអុំគេមិនដែលលេចវត្តមានមកទីនេះឡើយ៥ឆ្នាំមកនេះអុំឃើញតែក្មួយស្រីប៉ុណ្ណោះដែលអើតឡើមនៅទីនេះ?» ពេលលឺបែបនេះហើយធ្វើអោយស្រងាកចិត្តជាខ្លាំង នេះច្រើនឆ្នាំមកនេះប្រហែលជាមានតែនាងទេដែលរងចាំគេ  នេះគេពិតជាបំភ្លេចគ្រប់យ៉ាងមែនទេ?
«ចា៎...ខ្ញុំទៅវិញហើយ» នាងក៏បានដើរត្រឡប់ទៅវិញទាំងទឹកមិនស្រពោន។ ក្រោយពីនាងចេញទៅបាត់វត្តមានរបស់មនុស្សស្រីម្នាក់ទៀតក៏បានដើរមក។
«អា៎វ...អ្នកនាងលីសា»
«ជម្រាសួរអ្នកមីង»
«នេះក្មួយត្រឡប់មកវិញហើយ»
«ចា៎...នេះខ្ញុំស្មានតែអ្នកនាងមិនត្រឡប់មកវិញហើយតើ»
«ហាស..ហាស...ខ្ញុំក៏ត្រូវតែត្រឡប់មកវិញព្រោះវាដល់ពេលដែលខ្ញុំត្រូវត្រឡប់មកតាមសន្យានិងការបំពេញលក្ខខណ្ឌរបស់ខ្ញុំជាមួយនឹងគេក៏បានរួចរាល់ដូចគ្នា» នាងនិយាយទាំងញញឹមដាក់គាត់។
«អរគុណអុំស្រីច្រើនហើយណាសម្រាប់ការមើលការខុសត្រូវទីនេះ»
«មិនអីទេមីងពេញចិត្តនឹងជួយ»
«អ៎..មែនហើយតាំងពីខ្ញុំចាក់ចេញទៅតើជេនមកទីនេះទេ?»
«អ៎...មនុស្សស្រីដែលជាដៃគូរបស់ក្មួយមែនទេ?»
«ចា៎..គឺមានតែមួយនឹងហើយ»
«នាងក៏តែងតែមកទីនេះជារឿយៗដើម្បីមកមើលថាតើក្មួយនឹងត្រឡប់មកវិញទេ តែក៏មិនឃើញ។ មុននឹងនាងក៏មកដែរប៉ុន្តែមើលទៅទឹកមុខនាងដូចជាអស់សង្ឃឹមណាស់»លីសាក៏បានស្តាប់គាត់និយាយហើយក៏បានត្រឹមអាណិតនាង គេត្រឡប់មកលើកនេះគឺនឹងមកប៉ះប៉ូវរឿងគ្រប់យ៉ាងអោយនាង គេនឹងទៅណាចោលនាងទៀតទេ។ 
«នេះសោផ្ទះ»
«អរគុណមីង» នាងក៏បានទទួលសោពីដៃរបស់មនុស្សស្រីចំណាស់ម្នាក់នោះហើយក៏ដើរចូលទៅក្នុងផ្ទះ។
«បងត្រឡប់មកវិញហើយ  បងនឹងប៉ះប៉ូវគ្រប់បែបយ៉ាងមកវិញ»គេក៏ញញឹមមើលទៅបរិវេនក្នុងផ្ទះដែលពួកគេធ្លាប់រស់នៅជាមួយគ្នា។
ក្រឡែកមកមើលក្រុមហ៊ុនរបស់ប៉ារបស់លីសាវិញដែលគ្រប់គ្រងដោយសារចាស្ទីនក៏កំពុងតែមានការឈ្លោះប្រកែកគ្នាជាមួយនឹងដៃគូសហការណ៍នៅក្នុងបន្ទប់ប្រជុំ។
«ខ្ញុំសុំដកភាគហ៊ុនមិនចូលរួមជាមួយនឹងក្រុមហ៊ុនឡើងឡើយ»
«ខ្ញុំក៏ដូចគ្នា»
«នេះពួកលោកកើតអី ហេតុអ្វីក៏ធ្វើការជាមួយគ្នាសុខៗក៏ទៅជាបែបនេះទៅវិញ នេះទាំងដែលពួកយើងមិនចប់កុងត្រជាមួយគ្នាផង»
«ខ្ញុំមិនចេះធ្វើការជាមួយនឹងមនុស្សទេ មនុស្សដែលគិតតែពីប្រយោគខ្លួន»
«ត្រង់ណាដែលថាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះ»
«គឺលោកបានកេងប្រវ័ញ្ញលុយក្រុមហ៊ុនទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន....ស្រួលមិនស្រួលក្រុមហ៊ុននេះបានដោយសារការបង្ខំលោកម៉ាណូបានអោយផ្ទេរអោយក៏មិនដឹង»
«លោកកុំមកនិយាយបង្ខូចពួកខ្ញុំណា» ម៉ាក់របស់ចាស្ទីនក៏បាននិយាយកាត់ពួកគេ។
«អឺ...មិនដែលមានឪពុកណាដែលល្ងង់ចែកទ្រព្យអោយកូនប្រពន្ធចុងទាំងអស់ដោយមិនគិតពីកូនបង្កើតខ្លួនឯងនោះ»
«នេះ!!លោកកុំមកនិយាយផ្តេសផ្តាស់ហើយ»
«ហើយលោកចាំបាច់ច្រលោតខឹងបើសិនលោកនឹងម្តាយលោកមិនមែនជាមនុស្សបែបនោះ»
«ខ្ញុំត្រូវតែការពារខ្លួនឯងប៉ុណ្ណោះ»
«ផឹប» ឯកសារមួយដុំត្រូវបានបុរសនោះបោះទៅលើតុ
«អ្វី?»
«ក៏មើលខ្លួនឯងទៅ» ចាស្ទីនក៏បានបើកមើលគឺឃើញថាជាបញ្ជីទឹកប្រាក់ដែលគេបានដកយកទៅធ្វើជាកម្មសិទ្ធរបស់គេ។
«នេះលោកទៅបង្កើតរឿងទាំងនេះដោយរបៀបណា ខ្ញុំមិនដែលទាំងប៉ះពាល់លុយក្រុមហ៊ុនផង»
«គ្រប់យ៉ាងពួកខ្ញុំបានស៊ើបមកអស់ហើយ»
«តែខ្ញុំមិនបានធ្វើ»
«បានហើយ គ្រប់យ៉ាងវាក៏គួរតែដល់ពេលដែលត្រូវលាតត្រដាងហើយ» បុរសចំណាស់ម្នាក់បានដើរចូលជាមួយនឹងមនុស្សស្រីពីរនាក់ននិងប៉ូលិសពីរនាក់។
«លោកប៉ា»
«ត្រូវហើយគឺប៉ា»
«លែង...លែងខ្ញុំ» ប៉ូលិសក៏បានចូលទៅចាប់ម្តាយកូនពីរនាក់នោះដោយដាក់ខ្នោះទាំងពីរនាក់។
«នេះ...»
«សោកស្តាយខ្លាំងណាស់ដែលខ្ញុំតែងតែជឿជាក់លើអ្នកទាំងពីរ»
«ឯណាភស្តុតាងបញ្ជាក់» និយាយមិនទាន់ចប់ផងមេធាវីម្នាក់ដែលបានធ្វើការអោយគេក៏បានចេញមក។
«គឺលោកចាស្ទីនបានប្រើខ្ញុំក្លែងបន្លំឯកសារគ្រប់យ៉ាង ហើយក៏បានអោយខ្មាំងកាំភ្លើងតាមសម្លាប់អ្នកនាងអាយរីនដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោកម៉ាណូបាន ហើយរឿងដែលលោកប្រុសធាក់ពីលើជណ្តើររហូតដល់រងគ្រោះស្ទើរតែបាត់បងជីវិតវាក៏ជាគម្រោងរបស់ពួកអ្នកទាំងពីរដូចគ្នា»
«នេះគ្រាន់តែពាក្យសម្តីក៏ជឿដែរទាំងដែលមិនមានអ្វីបញ្ជាក់ផង»
«ខ្ញុំបានស៊ើបអស់ហើយ»
«ហើយខ្ញុំក៏ជាសាក្សីបានហើយ ថ្ងៃនោះខ្ញុំដឹងច្បាស់ថាម្តាយរបស់ឯងជាអ្នកច្រានខ្ញុំដោយផ្ទាល់»
«នាំពួកគេទៅ» ពេលនោះប៉ូលិសក៏បាននាំគេចេញទៅដោយមានស៊ូលហ្គីតដើរទៅជាមួយគេផងដែរ។
«អ្ហឹក...ផឹប» ឆ្លៀតពេលនោះម្តាយរបស់គេក៏បានច្រានប៉ូលិសអោយដួលហើយដើម្បីអោយកូនប្រុសរបស់ខ្លួនរត់គេច ។
«ហ្ហឺយ..ឈប់ភ្លាម»
«កុំចូលមកណា» គេក៏បានដកកាំភ្លើងពីចង្កេះប៉ូលិសហើយក៏ធ្វើការគម្រាមដល់ប៉ូលិសដើម្បីរត់គេច។
«ផាំង....ប្រាវ»
«ចាស្ទីន» អ្នកដែលជាម្តាយក៏បានស្រែកមួយទំហឹងព្រោះតែកូនប្រុសរបស់ខ្លួនត្រូវបានឡានបុកមួយទំហឹងក៏ឃើញថាកូនប្រុសរបស់ខ្លួនកំពុងតែដេកនៅក្នុងថ្លុកឈាម។ ចុងក្រោយទង្វើរអាក្រក់ទាំងឡាយត្រូវបានតបស្នងទៅលើខ្លួនឯងទៅវិញដោយមិនរងចាំដល់ជាតិក្រោយឡើយ ។ នេះហើយចិត្តលោភលន់ ច្រណែន ឈ្នាន្នីសគឺមិនបានអ្វីមកវិញឡើយគឺមានតែការបាត់បង់ប្រយោជន៍ទាំងអស់  ចុងក្រោយក៏មានតែការសោកស្តាយនឹងវិប្បដិសារីប៉ុណ្ណោះ។ អ្វីក៏ដោយវាមិនមែនបានដោយងាយឡើយដូច្នេះត្រូវតែប្រឹងប្រែងស្វះស្វែងដោយខ្លួនឯង។
«ក្រែងថ្ងៃនេះជាថ្ងៃសម្រាកមែនទេ? ម៉េចក៏កូនចេញទៅក្រៅចឹង»
«អ៎...គឺខ្ញុំចង់ទៅដើរលេងខាងក្រៅខ្លះ» ជេននីក៏តបទៅម្តាយទាំងញញឹម។
«ល្អហើយ ចេញក្រៅស្រូបខ្យល់អាកាសខ្លះក៏ល្អ» ប៉ារបស់នាងក៏បាននិយាយបន្ថែមពីក្រោយ។ នាងក៏មិនបានតបអ្វីជាមួយនឹង។ ទីបំផុតកន្លែងដែលនាងទៅគឺជាផ្ទះឯមាត់សមុទ្ររបស់លីសាទៀតហើយ តែប្លែកត្រង់ថាលើកនេះនាងឃើញថារបងផ្ទះបើកទើបនាងសម្រេចចិត្តដើរចូលទៅខាងក្នុង នាងក៏ញញឹមព្រោះឃើញសភាពផ្ទះគឺនៅដូចមុន មានទាំងរូបថតរបស់ពួកគេនៅដដែល។
«ក្រាក!!» ភ្លាមនោះទ្វារបន្ទប់ក៏របើក ធ្វើអោយជេនឃើញវត្តមានរបស់មនុស្សម្នាក់យ៉ាងច្បាស់។

លក្ខខណ្ឌបេះដូងWhere stories live. Discover now