នៅលើកប៉ាល់ទេសចរណ៍ពណ៌សលាយក្រហមដ៏ធំ កំពុងបណ្តែតខ្លួនលើផ្ទៃទឹកទាំងកណ្តាលរាត្រីដែលមានពន្លឺព្រច័ន្ទចាំងឆ្វាច់ទៅស្រោចពន្លឺ ក្នុងកម្មពិធីមង្គលការរបស់កូនប្រុសទី2នៃត្រកូលKim។ពិធីមង្គលការត្រូវបានរៀបចំឡើងនៅផ្នែករានហាលដ៏ធំរបស់កប៉ាល់ ដោយមានភ្ញៀវគ្រប់ជាន់ថ្នាក់មកចូលរួមដោយអាកខានមិនបាន។
« អ្នកណាឲ្យស្រីម្នាក់នោះមកចូលរួមកម្មពិធីនេះដែរ? »Taehyungកូនប្រុសពៅនៃត្រកូលKimស្រាប់តែបញ្ចេញប្រតិកម្មក្តៅមុខក្តៅមាត់ ពេលបានឃើញរាងស្តើងដែលខ្លួនមិនសូវជាចូលចិត្តប៉ុន្មាន កំពុងបង្ហាញខ្លួនក្នុងពិធីមង្គលរបស់បងប្រុសគេផងដែល។
« ស្រីម្នាក់ណា? »Jinប្រឹងជ្រឹមភ្នែក ដើម្បីរកមើលស្រីដែលប្អូនប្រុសរបស់ខ្លួនទើបតែនឹងនិយាយ។
« Kang sohyun! »អ្នកកំលោះនិយាយឈ្មោះនាងដោយសំឡេងគំហក ដូចខ្ពើមឈ្មោះនេះខ្លាំងណាស់ចឹង។
« ហើយវាស្អីរបស់ឯងណាស់ណាទៅ នាងក៏ជាសមាជិកគ្រួសារយើងម្នាក់ដែរ ប្រុងមិនអោយនាងមកចូលរួមទេហ្អី? »Jinគ្រវីក្បាលហួសចិត្ត។
« តែខ្ញុំមិនចង់ដកដង្ហើមរួមជាមួយនាង »អ្នកកំលោះនិយាយចប់ក៏អុកកែវស្រាទៅលើតុលាន់ឮមិនតិច ហើយរឹតតែខឹងនឹងខ្លួនឯងដែលស្រាប់តែនៅមិនសុខពេលឃើញរាងរៅស្រឡៅស្រឡូន គេជ្រឹមភ្នែកមើលនាងមនុស្សស្រីដែលស្លៀករ៉ូបវែងពណ៌ប្រាក់ ឆែកដល់ជង្គង់ ជាប្រភេទរ៉ូបខ្សែតូចវាលខ្នង ឲ្យឃើញស្បែកសរលោងដូចសំឡី នឹងធ្វើឲ្យប្រុសៗដែលមកចូលរួមកម្មវិធីនេះ ត្រូវតែសម្លឹងមើលដោយអត់មិនបាន។
« ប្រសព្វឆ្គួត! »Jinសម្លក់ទាំងឃ្នើសចិត្តមិនយល់ថាគេមិនចូលចិត្តSohyunត្រង់ណា ឬត្រង់នាងជាកូនស្រីប្រពន្ធចុងរបស់ប៉ា?
« បងទៅណាទៅចុះ ខ្ញុំចង់នៅម្នាក់ឯង »អ្នកកំលោះនិយាយ ទាំងបាញ់ខ្សែភ្នែករឹងកំព្រឹសទៅរករាងកាយស្រឡៅស្រឡូនទាំងពេលនេះឈាមក្នុងខ្លួនរបស់គេកំពុងច្រាល់ឡើងពេញផ្ទៃមុខ។
« ចុះសង្សារឯង? »
« នាងទៅរកមិត្តភក្តិបាត់ហើយ »តបហីៗទើបJinខ្ជិលសួរនាំច្រើនពីសង្សាររបស់ប្អូនប្រុស ព្រោះគេមិនសូវជាពេញចិត្តអីប៉ុន្មាន។
« ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត »ស្រីស្រស់ស្អាតSohyun ប្រាប់ទៅអ្នករួមតុដែលសុទ្ធដែលអ្នកធ្លាប់ស្គាល់គ្នា ដោយទឹកមុខញញឹមញញែម រួចក៏នាំរាងកាយដ៏លេចធ្លោដើរទៅកាន់បន្ទប់ទឹកដោយមិនបានចាប់អារម្មណ៍ ថាមានក្រសែរភ្នែករឹងកំព្រឹសកំពុងសង្កេតមើលនាងសឹងតែមិនព្រិច។ អ្នកកំលោះដែលឃើញនាងដើរចូលទៅបាត់ ទើបមិនដឹងមូលហេតុអីដែលជំរុញឲ្យអ្នកកំលោះក្រោកចេញពីកៅអីទាំងកំរោល សំដៅទៅបន្ទប់ទឹក។
« លោកTae ! »Sohyunទច់ដំណើរទាំងទឹកមុខស្លេកដូចបានជួបខ្មោច នាងថយក្រោយមួយជំហាន ហៅឈ្មោះអ្នកដែលឈរជ្រែងហោប៉ាវ ផ្អែកខ្លួននឹងជញ្ជាំង មើលមកនាងដោយខ្សែភ្នែកត្រជាក់ស្រេង។
« ជួបគ្នាទៀតហើយ Kang sohyun »អ្នកកំលោះសើចក្នុងបំពងកដោយបង្ហាញទឹកមុខឡកឡឺយមកនាងច្រើនជាងចង់រាក់ទាក់បែបមនុស្សស្គាល់គ្នា។
« ចាស៎! »នាងសើចមិនសូវសម មានអារម្មណ៍ថាចំហាយអាក្រក់របស់គេកំពុងភាយមកដល់ចុងច្រមុះនាងហើយ តែក៏ប្រឹងទប់រាងកាយមិនឲ្យគេដឹងថានាងកំពុងភិតភ័យ។
« ខ្លាចខ្ញុំ? »សំឡេងត្រជាក់ៗរបស់អ្នកកំលោះកំពុងធ្វើឲ្យជើងស្រឡូនរបស់នាងញ័រទទ្រើកនាងចាំច្បាស់ណាស់ ប្រុសនៅចំពោះមុខនេះឃោរឃៅប៉ុណ្ណា គ្រាន់តែដឹងថានាងជាកូនស្រី ប្រពន្ធចុងរបស់ប៉ាគេភ្លាម អ្នកកម្លោះក៏ប្តូរពីការចូលចិត្តនាង មកជាមិនចូលចិត្ត តែក៏មិនទាន់ឈានដល់ពាក្យថាស្អប់។
« ខ្ញុំសុំលាសិនហើយ »បន្ទាប់ពីតាំងស្មារតីកុំឲ្យភិតភ័យរួចរាល់ នាងក៏ប្រញាប់ប្រញាល់ឈានជើងប្រុងនឹងដើរចេញទៅតែក៏ត្រូវអ្នកកំលោះឃាត់ដោយប្រយោគដែលមានចុងស្រួចដូចកាំបិតដែលតែងតែយកមកចាក់បេះដូងនាងរាល់ពេល។
« អ្នកណាឲ្យនាងមកចូលរួមពិធីមង្គលការរបស់បងប្រុសខ្ញុំ? មើលនាងទៅប្រហែលជាចងស្ទួចប្រុសនៅទីនេះហើយ ទើបប្រឹងពាក់លេចលើលេចក្រោមបែបនេះ »អ្នកកំលោះស៊កសៀតឲ្យនាងមិនសំចៃមាត់អីមួយម៉ាត់ ដោយឆ្លៀតជ្រឹមភ្នែក ពេបមាត់
សម្លឹងនាងតាំងក្បាលដល់ចុងជើង កាន់តែធ្វើឲ្យរាងស្តើងឈឺចិត្តដែលមកត្រូវគេមើលងាយបែបនេះ។
« ខ្ញុំចង់ស្ទួចប្រុសនៅទីនេះ ក៏ជាសិទ្ធរបស់ខ្ញុំមេត្តាលោកTaeកុំមករញ៉េរញ៉ៃអី »នាងញញឹមនឹងនិយាយទាំងបង្ខំ បើជ្រុលជាគេមើលមកនាងជាស្រីដែលអាចធ្វើរឿងបែបហ្នឹងទៅហើយ ទោះនាងប្រឹងប្រកែកក៏មិនបានផល។
« សម្តីហំគ្រាន់បើ! ខ្ញុំឮថាម៉ាក់ខ្ញុំព្រមចំណាយលុយឲ្យនាងបានទៅរៀនដល់បរទេសទៀតមែនទេ? ចឹងក៏សាកមករាក់ទាក់គ្នាបែបបរទេសបន្តិចទៅ »អ្នកកំលោះខាំធ្មេញក្រតៗដែលឮនាងនិយាយមិនខ្មាស់មាត់ តែក៏ប្តូរទឹកមុខមកជាញញឹមចុងមាត់ ហើយបោះជំហានវែងៗមករកនាង។
« កុំមកធ្វើស្អីឆ្គួតៗដាក់ខ្ញុំ.. »រាងស្តើងប្រែទឹកមុខកាន់តែស្លេកជាងមុន គ្រាប់ញើសក៏ស្រាប់តែរំលេចខ្លួនលើថ្ងាស់រលោងស្រិល នាងលើកដៃរុញរាងកាយរឹងមាំដែលមានមាឌធំជាងនាងដល់ទៅ2ដង ពេលដែលត្រូវគេឃុំឃាំងដោយការទ្រេនដៃទាំងពីរលើជញ្ជាំង ពិតខ្លួនមករកនាងកាន់តែជិតស្ទើរតែគ្មានកន្លែងឲ្យខ្យល់ដកចេញចូលបាន។
« បើលោកហ៊ានតែធ្វើស្អីខ្ញុំ ខ្ញុំនឹងស្រែកឲ្យគេជួយ »នាងគម្រាមគេ ទាំងដឹងទោះគេឮក៏មិនខ្លាចអ្វីដែលនាងគម្រាមដែរ។
« ស្រែកទៅ ហើយខ្ញុំនឹងចាំមើលថាអ្នកណាព្រមជឿនាងខ្លះ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថាខ្ញុំមានYumilaរួចមកហើយ តែបើប្រាប់ថានាងជាអ្នកឲ្យដៃខ្ញុំប្រហែលជាមានអ្នកជឿច្រើន ត្រូវទេ Kang sohyun? »អ្នកកំលោះខ្សឹបដាក់ត្រចៀក បបួលឲ្យរោមដែលមានលើរាងកាយនាងត្រូវព្រឺរឡើងខ្ញាកៗ។
« មនុស្សថោកទាប »រាងស្តើងរបូតពាក្យជេរអ្នកកំលោះ ដោយការឈឺចិត្តខ្លាំងពេក គេមើលងាយនាង គេទុកនាងដូចជាសំរាមដែលគ្មានតម្លៃចង់ជាន់ក៏ជាន់។
« ហឹស ចឹងអាថោកទាបម្នាក់នេះ នឹងបង្រៀននាងពីរបៀបរាក់ទាក់គ្នាបែបបរទេស »និយាយចប់អ្នកកំលោះក៏ប្រើដៃម្ខាងទៅទាញកញ្ជឹងកនាង រួចក៏ថើប
ជញ្ជក់មាត់នាងយ៉ាងព្រៃផ្សៃធ្វើឲ្យរាងស្តើងដង្ហក់ខ្យល់ ទឹកភ្នែកនឹងច្រាលមកតាមកន្ទុយភ្នែក ហូរកាត់ថ្ពាល់ទន់រលោងនាងព្យាយាមប្រើកម្លាំងដែលមានប្រឹងក្រាញរនាល ទាំងគក់ ទាំងក្តិច ទាំងខ្ញាំ តែដែលមានឬថាគេឈឺងាយៗនោះ ផ្ទុយទៅវិញកាន់តែធ្វើឲ្យគេពេញចិត្តបបូរមាត់នាងដ៏ថ្នាក់ថាមិនត្រូវពេញចិត្តខ្លួនប្រាណដែលមានស្បែកទន់ល្មើយគ្របដណ្តប់ គួរឲ្យចង់ចាប់បោះទៅលើគ្រែ។
« អឺ... »នាងខ្ញាំដៃអ្នកកំលោះខ្លាំងៗ ទាំងខឹងខ្លួនឯងដែលឆ្គួតទៅរបូតសំឡេងដ៏គួរឲ្យអាម៉ាសចេញមក នាងស្អប់ខ្លួនឯងដែលប្រកែកអីមិនកើត ព្រោះតែអ្នកកំលោះកំពុងលលេងនឹងផ្លូវអារម្មណ៍ ឲ្យនាងទន់អស់ពេញទាំងខ្លួន។
« ថើបតែប៉ុណ្ណឹងក៏ទន់បាត់ទៅហើយ បែបនេះទៅស្ទួចប្រុសយ៉ាងម៉េចជាប់ទៅ អ្ហឹម? »អ្នកកំលោះដកបបូរមាត់ចេញទាំងមិនចង់ តែក៏មិនអាចឲ្យនាងដាច់ដង្ហើមស្លាប់បានដែរ ឯរាងស្តើងដែលត្រូវអ្នកកំលោះបំពានស្នាមថើបដែលខ្លួនមិនធ្លាប់ប្រគល់ឲ្យអ្នកណា ក៏បានត្រឹមតែសម្លឹងមុខអ្នកកំលោះទាំងទឹកភ្នែកស្រក់ចុះមកដោយហាមមិនបាន ពេលឃើអ្នកកំលោះទ្រេនដៃលិទ្ធបបូរមាត់ កាន់តែធ្វើឲ្យនាងឈឺចុកឈាម ព្រោះមួយប្រយោគណាក៏មិនបាត់ពាក្យថា "ស្ទួចប្រុស" ។
ផាច់~~~
![](https://img.wattpad.com/cover/231688553-288-k710884.jpg)
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...