ដំណើរស្វាហាប់អមទៅដោយទឹកមុខស្មើរថេង កំពុងឈានជើងចូលក្នុងភូមិគ្រឹះដោយក្នុងចិត្តរបស់គេពុះកញ្ជ្រោលឃើញតែរូបរបស់ប្រពន្ធថ្មោងថ្មីរបស់ខ្លួន ដែលពេលនេះគេមិនដឹងថានាងនៅទីណា តែគេក៏ប្រុងទៅរកនាងស្រាប់ហើយ។
Taehyungដើរបណ្តើរហួចបណ្តើរដោយទឹកមុខសប្បាយរីករាយពេលនឹកដល់រឿងកាលពីយប់មិញ គេពិតជាចង់ធ្វើវាម្តងទៀតខ្លាំងណាស់ គេចង់ឲ្យនាងថ្ងួចថ្ងូរក្រោមរាងកាយរបស់គេ ចង់ឲ្យនាងបបោសអង្អែលគេ ហើយក៏ចង់គ្រប់គ្រងរាងកាយនាងពេញទំហឹងហើយ។
«Sohyunនៅឯណា Fara?»
«អ្នកប្រុស! ត្រឡប់មកវិញហើយមែនទេ?គឺថាអ្នកស្រី...»Faraរត់ត្រហេបត្រហបមកឈរពាំងពីមុខចៅហ្វាយ ទាំងញ័ដៃជើង ហើយក៏ញ័រមាត់ផងដែរ តែធ្វើយ៉ាងម៉េចទៅបើនាងត្រូវតែឃាត់កុំឲ្យអ្នកកំលោះទៅឃើញថាអ្នកស្រីកំពុងនៅជាមួយមនុស្សប្រុស ទោះបីជាមិត្តក៏ដោយ តែសុំធានាដោយក្បាលថាអ្នកកំលោះTaehyungប្រាកដជាក្តៅឆេះឆួលពេលបានឃើញ ស្រួលមិនស្រួលអាចទាញកាំភ្លើងមកបាញ់ក៏ថាបាន។
«Sohyunយ៉ាងម៉េច?»ទឹកមុខដែលរីករាយអំបាញ់មិញស្រាប់តែត្រឡប់មកត្រជាក់ស្រេងវិញ សំឡេងរបស់គេបង្ហាញឲ្យដឹងពីអារម្មណ៍មិនស្រួលយ៉ាងច្បាស់។
«គឺ...គឺអ្នកនាងSohyunមានភ្ញៀវ»នាងបិទភ្នែកតបមិនចង់ស្រមៃរូបភាពចៅហ្វាយរបស់ខ្លួនខឹងនោះទេ ព្រោះវាសាហាវខ្លាំងណាស់។
«អ្នកណា?ប្រុសឬស្រី?ហើយពេលនេះពួកគេនៅឯណា?»អ្នកកំលោះខាំថ្គាមឡើងប៉ោង កែវភ្នែកទាំងគូរពោពេញទៅដោយអណ្តាតភ្លើង ថែមទាំងក្តាប់ដៃឡើងប៉ោងសរសៃរដៃ។
«ជា...ជាមនុស្ស..ប្រុស តែគ្រាន់តែជា...»Faraចង់តែបោកក្បាលនឹងជញ្ជាំងឲ្យស្លាប់ ព្រោះចៅហ្វាយផ្តាច់ការរបស់ខ្លួន មិនព្រមស្តាប់ការរៀបរាប់នាងឲ្យចប់ បែរជាដើរសង្កត់សម្រឹបជើងធ្ងន់ៗលើឥដ្ឋ។
«រឿងធំមិនខានទេ អ្នកស្រីអើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ»Faraបានតែឈ្ងោកមុខរអ៊ូរទាំម្នាក់ឯង។
Taehyungពាក់មុខបិសាចដើរទៅសួនច្បារផ្ទះរបស់ខ្លួន ហើយក៏ឃើញមែនឃើញថាប្រពន្ធសាច់ផ្អែមរបស់ខ្លួនកំពុងសន្ទនាជាមួយមនុស្សប្រុស ដែលជាដើមហេតុឲ្យគេក្តៅក្រហល់ក្រហាយយកតែម្តង។
«លោកTae ត្រឡប់មកតាំងពីពេលណា?»នាងក្រមុំដែលប្រុងលើកែវកាហ្វេមកក្រេបក៏ត្រូវដាក់ចុះវិញ ដោយងើបចេញពីកៅអីរត់ទៅជិតស្វាមីដែលនាងនឹករលឹកតាំងពីព្រឹក តែទាស់ត្រង់ថាពេលនាងរត់ទៅរកគេៗបែរជាថយក្រោយមួយជំហាន។
«លោកកើតអីឬអត់?»នាងរហ័សសួរពេលឃើញកាយវិការដែលគេធ្វើមកលើនាង ហើយថែមទាំងទឹកមុខកំណាចនោះទៀត កាន់តែធ្វើឲ្យនាងចម្លែកចិត្ត ចង់តែយំចេញមក។
«អាមុខសនេះវាជាអ្នកណា?សាហាយនាងមែនទេ?»អ្នកកំលោះងាកមកសម្លក់នាងបន្តិច មុននឹងបោះជំហានវែងៗទៅកញ្ឆក់Junguមកដាល់យកៗជាច្រើនដៃ រហូតអ្នកមិនដឹងរឿងអីដូចJunguត្រូវដេកដួលច្រង៉ាមច្រង៉លលើស្មៅបៃតងខ្ចី។
«សាហាយអីលោកឯង គេជាមិត្តរបស់ខ្ញុំ បានហើយ..បានឈប់វាយគេទៅ»នាងក្រមុំរត់ទៅទាញស្វាមីផ្តាច់ការចេញពីមិត្តរបស់ខ្លួនយ៉ាងត្រដាបត្រដួលបំផុត តែព្រោះភ្លើងទសៈទើបអ្នកកំលោះមិនព្រមឲ្យនាងទាញគេចេញស្រួលៗ ដោយចាប់ក្រសោបនាងជាប់ទ្រូងដោយដៃទាំងគូរ ចំណែកឯជើងក៏លើកទាត់Junguស្ទើរតែក្អូតឈាមចេញមក។
«លោកTaeបានហើយណា៎ ខ្ញុំសុំអង្វរពិតមែនគេមិនមែនជាស្អីនឹងខ្ញុំទេ ហើយគេក៏មិនមែនជាប្រុសមួយរយភាគរយដែរ ឈប់វាយគេទៅណា៎»នាងក្រមុំច្របាច់ដើមដៃគេតិចៗ ដកដង្ហើមញាប់ៗដូចមនុស្សរកខ្យល់ ថែមទាំងស្រែកជំទាស់ឡើងភ្លាត់សំឡេង បើមិនចឹងទេនាងប្រាកដជាបានឃើញប្តីរបស់ខ្លួនសម្លាប់មនុស្សមិនខាន។ឯងអ្នកកំលោះក៏បញ្ឈប់ជើងនៅស្ងៀមវិញក្រោយពីស្តាប់សំឡេងស្រទន់របស់ប្រពន្ធ ព្រមទាំងការប៉ះពាល់ដ៏ស្និលស្នាល រួមទាំងពន្លឺកែវភ្នែកសុំអង្វរ ទើបចិត្តគេស្រាប់ទន់ល្អូក។
«អា៎ អុយ៎...Sohyunហា៎ ស្វាមីឯងហួងហែងឯងបែបនេះម៉េចក៏មិនប្រាប់ឲ្យដឹង បើដឹងមុនមិនមកឲ្យឈឺខ្លួនទេ អូយ៎ច្រមុះទើបតែធ្វើផងបាក់ឬអត់ទេនៀក ហ៊ឹកៗប្រុសអាក្រក់»Junguពេបមាត់ពេបក ប្រឹងក្រោកឈរដោយខ្លួនឯងមិនចង់ពឹងពាក់មិត្តសម្លាញ់ដែលមានប្តីជាស្តេចហួងហែងបែបនេះ ហួងហែងសូម្បីតែខ្ទើយ នេះបើគេSohyunប្រាប់មិនទាន់ទេ គេប្រហែលក្លាយទៅជាខ្មោចដេកយាមទីនេះបាត់ទៅហើយ។
«មិនមកល្អហើយព្រោះកាំភ្លើងវាមិនស្គាល់ភេទទេ!!!»អ្នកកំលោះនៅតែមិនទុកចិត្តថាJunguជាភេទទី3ពិតមែន ទើបគេត្រូវតែការពារទុកដោយការត្បកទៅវិញឲ្យអ្នកស្តាប់ភ័យស្ទើរនោមដាក់ខោ។
«លោកកុំទាន់ទៅ...»នាងក្រមុំយកដៃច្បូតមុខ ញញឹមលែងសមដែលឃើញថាអ្នកកំលោះខឹងណាស់ហើយមើលទៅ ព្រោះនាងព្រហើននាំមនុស្សពីក្រៅមកផ្ទះរបស់គេ ហើយនៅរឿងអំបាញ់មិញទៀត បែបនេះនាងប្រាកដជាត្រូវតាមលួងស្វាមីកំណាចហើយមើលទៅ។គិតសព្វៗនាងក៏ងាកទៅមើលមិត្តម្តង ដែលសភាពពិបាកមើល នាងក៏អត់នឹងធ្វើមុខដឹងខុសមិនបាន ព្រោះនាងក៏មានចំណែកធ្វើឲ្យមានរឿងទាំងអស់នេះ។
«ឲ្យខ្ញុំសុំទោសជំនួសលោកTaeផងណា៎Jungu គេឆេវឆៅបន្តិចហើយ»នាងដើរទៅបោសស្មៅជាប់អាវរបស់មិត្តទាំងទឹកមុខពិបាកមើលបំផុត។
«អឺ មិនអីទេ មិនបាច់ធ្វើមុខបែបហ្នឹងក៏បាន»
«ចឹងទៅលាងរបួសដែរទេ ចាំលាងឲ្យ»គ្រាន់តែឮសំណួរនាងភ្លាមJunguមិនចាំយូរក៏គ្រវីក្បាលបដិសេធភ្លាម។
«មិនបាច់ល្អជាង យើងមិនទាន់ចង់ស្លាប់ទាំងស្អាតបែបនេះ ឬឯងមិនបានឮថាកាំភ្លើងណា៎វាមិនស្គាល់ភេទទេ បើស្វាមីឯងដាក់តែមួយគ្រាប់ យើងដេកស្លាប់បាត់ក៏មិនដឹង គិតតែឯងទៅនៅនិយាយជាមួយយើងធ្វើស្អី ឆាប់ទៅរកគេទៅ ប្រយ័ត្នគេខឹងបីថ្ងៃបីយប់»អ្នកជាមិត្តនិយាយវែងអន្លាយដល់ប្រយោគចុងក្រោយនាងក្រមុំក៏ចាប់អារម្មណ៍ ទើបរហ័សញញឹមលាមិត្តទៅលួងលោកប្តីកំពូលប្រចណ្ឌ ថ្មើរនេះមិនដឹងម៉ួម៉ៅខឹងនាងដល់ឋានថាហើយទៅទេ។
តុក តុក
ដើម្បីជាសុជីវធម៍មុននឹងចូលទៅបន្ទប់ដាក់ឯកសាររបស់គេនាងក៏លើកដៃគោះទ្វារជាសំលេង ទោះមិនបានឮប្រយោគអនុញ្ញាតក៏នាងដើរចូលទៅក្នុងដោយមានទឹកក្រូចស្រស់ត្រជាក់ៗ យកមកឲ្យគេផឹកជាការយកចិត្តយកថ្លើម។
«បើគ្មានអីនិយាយទេ ចេញទៅបានហើយខ្ញុំធ្វើការរបស់ខ្ញុំ»គេនិយាយគំរោះគំរើយដាក់នាង ទាំងក្នុងចិត្តកំពុងត្រេកអរដែលឃើញនាងមករកគេបែបនេះ តែនៅធ្វើសម្តីហំ។
«ការងាររបស់លោកចម្លែកមែន»នាងក្រមុំដែលឈរត្រង់ខ្លួននៅចំពោះមុខគេអត់លួចសើចមិនបានពេលឃើញថាអ្នកកំលោះមើលសៀវភៅបញ្ច្រាស់ហើយនៅមកនិយាយដូចប្រាកដប្រជាទៀត។
«ចម្លែកយ៉ាងម៉េច?»គេជ្រួញចញ្ចើមឆ្ងល់ ដៀងភ្នែកមើលភរិយាដោយខ្សែភ្នែកទាមទារចម្លើយ បើមិនឆ្លើយគេដាក់ទោសតែប៉ុណ្ណឹង។
«គឺលោកមើលសៀវភៅបញ្ច្រាស់!»នាងប្រាប់គេទាំងប្រឹងទប់សំណើច តែក៏របូតមកទាល់តែបាន ឯអ្នកកំលោះវិញក៏អាម៉ាសមិនស្ទើរ ពេលធ្វើអីមិនបានទើបដេញនាងឲ្យចេញពីបន្ទប់ធ្វើការរបស់គេ។
«នោះទ្វារ បើអស់អីហើយចេញទៅបាន»
«ខ្ញុំមិនទាន់អស់!»នាងគ្រវីក្បាលញាប់ស្អេក រត់វាងទៅរកអ្នកកំលោះដែលអង្គុយលើកៅអីបង្វិល នាងក្រមុំបន្ទន់ជង្គង់ឲ្យផ្ទាល់នឹងឥដ្ឋ ច្រត់ចង្ការលើភ្លៅអ្នកកំលោះ ដៃតូចៗលើកអោបដើមដៃគេជាប់ស្អិត មិនតែប៉ុណ្ណឹងនៅឆ្លៀតបាញ់ពន្លឺភ្នែកផ្លេកៗឲ្យគេទន់ចិត្តទន់ថ្លើមទៀត។
«នាងកំពុងទាក់ទាញខ្ញុំ?»
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...