«ថើបអន់ខ្លាំងណាស់»គេធ្វើជាស្តីបន្ទោសឲ្យនាងទាំងការពិត គេវិះតែភ្លើតភ្លើតចាប់បោះនាងទៅគ្រែទៅហើយ បើគង់តែមានកិច្ចការត្រូវជូននាងទៅកន្លែងមួយក្នុងពេលបន្តិចទៀតនេះ។
«ខ្ញុំម៉េចនឹងអាចពូកែដូចលោកបានទៅ»នាងបែរមុខចេញព្រមទាំងដើរទៅជ្រុងម្ខាងនៃបន្ទប់ ស្អប់ណាស់ចូលចិត្តនិយាយបំបាក់ទឹកចិត្តនាងរហូត ទាំងរាល់ដងគេតែងតែឆ្មក់ថើបបបូរអន់ៗរបស់នាងរហូតសោះ។
«ថើបអន់បន្តិច តែធ្វើអីផ្សេងនាងពូកែ»អ្នកកំលោះសើចតិចៗក្នុងបំពងក រួចក៏ដើរទៅអោបចង្កេះនាងពីក្រោយ សង្កត់ចង្ការលើស្មារតូចរបស់ប្រពន្ធព្រមទាំងដាក់ខ្សឹបដាក់ត្រចៀកនាងតិចៗ។
«ឈ្លើយណាស់!!»នាងធ្វើឆើយដាក់គេ ព្រមទាំងសម្រួលអារម្មណ៍អៀនខ្មាស់កុំឲ្យគេបានឃើញ ខណៈពេលដែលនាងនៅធ្វើសម្តីហំដាក់គេ អ្នកកំលោះក៏ក្តោបស្មារនាងជាប់ ហើយក៏បោះត្រាក្រហមលើកញ្ចឹងកខ្ចីរបស់នាង រហូតក្លាយទៅជាស្នាមស្នេហ៍ពណ៏ក្រហមឆេះ។
«ក្រែងថាខ្ញុំថើបអន់អ្ហី ហើយលោកនៅមកប៉ះពាល់ស្រីអន់ៗដូចខ្ញុំទៀតធ្វើអី?»នាងរមួលខ្លួនចេញពីការក្តោបក្តាប់របស់គេ ហើយក៏លើកដៃទៅជូតស្នាមលើករបស់ខ្លួនទាំងដឹងថាទោះជីតប៉ុណ្ណាក៏មិនបាត់ មានតែឡើងថែម។
«ងង៉ក់រឿងដែលខ្ញុំថាថើបអន់សោះក៏មិនថា តែមិនអីទេចាំយប់ខ្ញុំបើកថ្នាក់បង្រៀនថើបដល់នាង ធានាឆាប់ចេះ ចាំបានស្ទាត់ជំនាញ ហើយអនុវត្តន៍បានតែជាមួយខ្ញុំម្នាក់គត់»គេនិយាយយ៉ាងវែងដែលមិនមែនជាទំលាប់របស់គេ តែមិនដឹងឲ្យតែក្បែរនាងគេមានរឿងជាច្រើនដែលយកមកញ៉ោះឲ្យនាងខឹង ហើយក៏សប្បាយចិត្តពេលឃើញនាងងង៉ក់គួរឲ្យក្រឺតបែបនេះ។
«ខ្ញុំមិនរៀន លោកចង់យ៉ាងម៉េច?»នាងពើងទ្រូងធ្វើមុខហំដាក់គេ។
«ចាប់ឲ្យរៀនតែប៉ុណ្ណឹង!»អ្នកកំលោះវៃចិញ្ចឹម ញាក់ស្មារដាក់នាង ទឹកមុខច្រឡើមរបស់គេកាន់តែមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
«លោក..លោកឆ្គួតនឹងអំណាច!»នាងខាំមាត់ ប្រឹងរំងាប់អារម្មណ៍មិនឲ្យខ្លួនឯងហក់ទៅខ្វាចមុខសង្ហាររបស់អ្នកកំលោះ។
«ជេរប្តីបែបនេះមិនល្អទេ សរុបមកខ្ញុំទុកពេលឲ្យកន្លះម៉ោងទៅរៀបចំខ្លួន ខ្ញុំនាំនាងទៅក្រៅ»គេនិយាយខ្លួនឯងសរុបដោយខ្លួនឯងដោយមិនបានប្រាប់ថានឹងនាំនាងទៅណាអីបន្តិច មានតែបញ្ជារៗរហូត។
«ទៅក្រៅទៅកន្លែងណា?»នាងងាកទៅសួរអ្នកកំលោះដែលប្រុងដើរចេញទៅចាំនាងនៅជាន់ក្រោម តែពេលគិតចុះគិតឡើងគេក៏ចង់ងូតទឹកឲ្យត្រជាក់សាច់សិនចាំទៅក៏បាន ណាមួយមិនមែនងូតម្នាក់ឯងដូចមុនទៀតឯណា។
«គង់តែដឹង»គេប្រាប់ខ្លីៗទើបនាងមិនចង់សួរនាំច្រើន។
«ចឹងលោកចុះទៅចាំសិនខាងក្រោមសិនចុះ ខ្ញុំសុំងូតទឹកសិន»
«ងូតជាមួយគ្នា»អ្នកកំលោះមិនរងចាំឲ្យនាងឆ្លើយយល់ព្រមគេក៏ដើរនាំមុខព្រមទាំងអូសដៃនាងទៅងូតទឹកជាមួយគ្នា។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...