ភាគ១០

3.5K 121 1
                                    

" ចឹងខ្ញុំក៏មិនអាចធ្វើតាមអ្វីដែលម៉ាក់និយាយបានដែរ! "អ្នកកំលោះក្រលាស់ដៃពីនាងយ៉ាងខ្លាំង អ្នកដែលគ្មានលំនឹងក្នុងខ្លួនស្រាប់ក៏ត្រូវដួលដោយខានមិនបាន ពេលឃើញបែបនេះលោកស្រីKimរហ័សទៅរករាងស្តើងភ្លាម ទើបអ្នកកំលោះអត់នឹងទើសទាល់ចិត្តមិនបាន។
" ម៉ាក់មិនខ្វល់ ទោះយ៉ាងណាប្រុសTaeត្រូវតែទទួលខុសត្រូវដោយព្រមរៀបការជាមួយSohyun បើមិនធ្វើតាមសម្តីម៉ាក់ទេ ប្រុសTaeក៏មិនមែនជាកូនម៉ាក់ទៀតដែរ "លោកស្រីKimបញ្ជារយ៉ាងដាច់ខាត ដោយសំឡេងរឹងកំព្រឹសជាហេតុធ្វើឲ្យទីនេះមានភាពអាប់អួរយ៉ាងខ្លាំង។
" អ៊ំស្រី! "រាងស្តើងហៅអ្នកដែលត្រកងខ្លួននាងតិចៗ ព្រមទាំងគ្រវីក្បាលខ្លាំងៗរួមជាមួយទឹកភ្នែកដែលកំពុងរមៀលចុះកាត់ថ្ពាល់ជាច្រើនតំណក់ រូបភាពដ៏កំសត់នេះមិនបានធ្វើឲ្យអ្នកកំលោះទន់ចិត្តទន់ថ្ពើមចុះទុនមកអាណិតនាងនោះទេ មានតែជ្រេញនិងស្អប់នាងខ្លាំងឡើងៗ។
" ម៉ាក់ទៅខ្វល់ច្រើនម្លេះ ត្រឹមជាកូនប្រពន្ធចុងរបស់ប៉ា ចាំបាច់អីទៅខ្វាយខ្វល់ពីនាង នេះស្រួលមិនស្រួលមិនមែនជាកូនរបស់ប៉ាផងក៏មិនដឹង "អ្នកកំលោះខាំធ្មេញ យកដៃជ្រោងសក់ទៅលើ ធ្វើឲ្យរាងស្តើងបានឃើញកែវភ្នែកដែលមានអណ្តាតភ្លើង ប្រុងនឹងដុតនាងយ៉ាងច្បាស់ក្រឡែត។
" ម៉ាក់មិនខ្វល់អ្វីទាំងអស់ កូនដើមកូនចុងក៏ជាមនុស្ស "អ្នកស្រីKimតបទៅវិញទាំងខូចចិត្តដែលចិញ្ចឹមកូនប្រុសឲ្យទំនើងយកតែចិត្តខ្លួនឯង មិនខ្វល់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួន។
" បើរៀបការ ម៉ាក់មិនខ្លាចខ្ញុំធ្វើបាបនាងទេហេស៎? "អ្នកកំលោះលើកចិញ្ចើមសួរ ច្រតដៃនឹងតុ ប្រែទឹកមុខពីខឹងទៅទឹកមុខត្រជាក់ស្រេងគ្មានអារម្មណ៍ គ្មានចំណុចណាដែលអាចឲ្យរាងស្តើងដឹងពីអ្វីដែលអ្នកកំលោះប្រុងនឹងធ្វើ។
" ប្រុសTaeគ្មានថ្ងៃធ្វើបាបSohyunទេ ព្រោះប្រុសTaeនឹងស្រឡាញ់នាង ស្រឡាញ់ខ្លាំងទៀតផង "លោកស្រីKimអង្អែលខ្នងដៃរាងស្តើង ព្រមជាមួយសម្តីយ៉ាងជឿជាក់ គាត់ជឿច្បាស់ណាស់ថាSohyunតែម្នាក់ដែលសាកសមជាមួយកូនប្រុសខ្លួន នឹងជាស្រីដែលល្អ ល្អលើសYumilaដែលត្រឹមជាដុំគ្រួសដែលប្រឡាក់ដីលាងមិនជ្រះ។
" ហ៊ឹស! ម៉ាក់មើលខ្ញុំក្នុងផ្លូវល្អពេកហើយ មួយទៀតម៉ាក់កុំនិយាយពាក្យថាស្រឡាញ់អី ព្រោះខ្ញុំមិនទៅស្រឡាញ់ស្រីប្រភេទនេះទេ បើប្រាប់ថាស្អប់ ហើយក៏ស្អប់ខ្លាំងទៀតបែបនេះទើបត្រូវ"អ្នកកំលោះខាំធ្មេញទប់អារម្មណ៍ពេលឮសម្តីម៉ាក់របស់ខ្លួន ចោទថាគេនឹងស្រឡាញ់នាង គ្មានផ្លូវដាច់ខាត គេគ្មានផ្លូវល្ងង់ទៅឲ្យស្រីដូចជានាងមកបង្វិលក្បាលគេបាននោះទេ។
" សម្រេចថាពិធីរៀបការនៅតែកើតឡើងដដែល ទោះប្រុសTaeមិនព្រមក៏ដោយ "លោកស្រីKimប្រឹងសង្កត់សំឡេងឲ្យធ្ងន់។
"...បាន! រៀបការតែប៉ុណ្ណឹងទេ? "អ្នកកំលោះស្ងាត់មួយស្របក់ រួចក៏ហើបមាត់ប្រកាសសំណួរ ដែលមានបង្កប់ន័យយ៉ាងច្បាស់ គេព្រមរៀបការក៏បាន តែគេមិនព្រមចុះសំបុត្ររៀបកាជាមួយនាងដាច់ខាត បែបនេះនឹងងាយស្រួល ចង់លែងលះនាងពេលណាក៏បាន។
" តែក៏មិនអាចលែងលះ! "លោកស្រីតាមទាន់ពីគោលគំនិតរបស់កូនប្រុស ទើបប្រញាប់និយាយចេញមកឲ្យហើយ។
" សមចិត្តនាងហើយមែនទេ Kang sohyun!!! "អ្នកកំលោះស្រាប់តែក្តៅដូចភ្លើង ខឹងដែលត្រូវម្តាយតាមទាន់ ហើយនៅមកត្រូវរៀបការជាមួយស្រីដែលខ្លួនស្អប់ទៀត គឺគ្រប់យ៉ាងទៅជាបែបនេះក៏ដោយសារតែនាងម្នាក់។
" ប្រុសTaeចង់នាំSohyunទៅណា? "លោកស្រីKimងងឹតមុខ ចង់សន្លប់ ពេលឃើញអ្នកកំលោះចាប់ទាញដៃរាងស្តើង ហើយអូសចេញទៅទាំងកំរោលបំផុត។
" ... "អ្នកកំលោះមិនតបគិតតែបោះជំហានវែងៗ ដោយមានរាងស្តើងដែលត្រូវអ្នកកំលោះចាប់ដៃអូសដូចឆ្កែដូចឆ្មារ គ្មានក្តីអាណិតអាសូរនាងសូម្បីបន្តិច។
" Faraទៅមើលម៉ាក់ខ្ញុំបន្តិច! "អ្នកកំលោះឈប់ង៉ក់បញ្ជារអ្នកដែលមានឈ្មោះជាអ្នកបំរើឲ្យទៅមើលលោកស្រីKimនៅរានហាល ពេលប្រាប់រួចក៏អូសដៃនាងឡើងកាត់តាមជណ្តើងទៅជាន់ខាងលើ។
" ហេតុអ្វីអាក្រក់ដាក់អ្នកនាងម្លេះ! "Faraគិតក្នុងចិត្តទាំងអាណិតរាងស្តើងពន់ពេក មិនគួរណាមកត្រូវអ្នកកំលោះធ្វើបាបបែបនេះសោះ។

" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។
" លែងឲ្យនាងទៅថ្វាយខ្លួនឲ្យប្រុស ដូចដែលនាងធ្លាប់ធ្វើជាមួយខ្ញុំនឹងមែនទេ Kang sohyun?"អ្នកកំលោះរុញនាងឲ្យដួទៅលើឥដ្ឋមួយទំហឹង ដោយបោះពាក្យសម្តីដ៏សែនគ្រោតគ្រាត ទាំងទឹកមុខខឹងសម្បាស្ទើរតែអាចសម្លាប់នាងឥលូវនេះបាន។
" អូយ៎! ហឹក "នាងអោនមុខអោបដៃ ទាំងយំខ្សឹបខ្សួលមិនហ៊ានឲ្យគេឮសំឡេងយំរបស់នាង ច្បាស់ណាស់គេនឹងថានាងរំអួយ
មិនខាន។
" ហឹស! រំអួយ មាយា មុខលុយ ល្បិចកល ថោកទាបហ៊ានសូម្បីតែប្រគេនខ្លួនឲ្យខ្ញុំដើម្បីបានរៀបការ ទាំងដឹងថាខ្ញុំមានមនុស្សដែលខ្លួនស្រឡាញ់រួចហើយ នាងជាស្រីបិសាច ខ្ញុំទាំងស្អប់ទាំងខ្ពើមនាងពេញទំហឹងហើយ "អ្នកកំលោះគំហកឲ្យនាងខ្លាំងៗ ដៃក៏ក្តាប់ជាប់ព្រោះប្រឹងទប់អារម្មណ៍មិនឲ្យនាងបែកឈាមស្លាប់ក្នុងផ្ទះរបស់គេ។
" នាងចង់ទៅណា?? "អ្នកកំលោះរហ័សឈោងចាប់ដៃនាង តែក៏មិនទាន់ព្រោះនាង ស្រាប់តែរុញទ្វារបន្ទប់ចូលទៅខាងក្នុងថែមទាំងត្រូវទ្វារគាបដៃរបស់អ្នកកំលោះទៀត។
ក្រឹប~~~

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now