ភាគ២២

3.8K 124 0
                                    

Taehyungងូតទឹករួចរាល់ក៏ចុះទៅជាន់ក្រោម ក៏បានឃើញនាងក្រមុំកំពុងមមាញឹកចម្អិនអាហារឲ្យគេញាំ កាយវិការរស់រវើកបណ្តាលចិត្តអ្នកកំលោះនៅឈរស្ងៀមមិនកម្រើក ភ្នែកមើលនាងទាល់តែភ្លឹក។
«អាហាររួចរាល់ហើយ អាចញាំបានឬអត់ក៏មិនប្រាកដដែរ!»Sohyunក្រលេកមកឃើញTaehyungទើបរៀបចំអាហារដាក់ចានឲ្យរៀបរយមុននឹងលើកទៅតុបួនជ្រុងនៅមិនឆ្ងាយពីផ្ទះបាយ។
«បាយជាមួយស៊ុតចៀន?»គេដើរមកអើតកមើលម្ហូបហើយក៏ហួសចិត្តមិនគិតថានាងធ្វើបានតែប៉ុណ្ណឹងសោះ។
«បើមិនញាំទេ ចាក់ចោលទៅ!»នាងតបទាំងអន់ចិត្តអន់ថ្លើម ខំឡើងមកធ្វើអាហារឲ្យហើយពាក្យអរគុណមួយម៉ាត់ក៏មិនមាន ថែមទាំងមើលមកម្ហូបរបស់នាងដូចមិនចង់ញាំទៀត។
«ងរច្រើនណាស់!»
«អេ...អា៎ លោកធ្វើស្អីរបស់លោកនឹងKim Taehyung?!»នាងស្រែកភ្លាត់សំឡេងពេលត្រូវដៃធំមាំ ចាប់លើនាងឲ្យអង្គុយលើតុ ថែមទាំងជ្រែកខ្លួនចូលតាមប្រឡោះជើងនាងទៀត។
«មុខនាងប្រលាក់ហើយ អាក្រក់មើលណាស់»គេខិតមុខទៅជិតមុខនាង ហើយលើកមេដៃជូតស្នាមប្រលាក់លើថ្ពាល់របស់នាង មិនយូរប៉ុន្មានស្នាមក្រហមដែលកើតឡើងពីការអៀនក៏ច្រាលពេញមុខរបស់នាង។
«បានហើយ!ខ្ញុំឃ្លានចង់ញាំបាយឥលូវនេះ»នាងបែរមុខចេញប្តូរប្រធានបទ ដោយលើកដៃរុញទ្រូងគេចេញដើម្បីនាងបានចុះពីលើតុ តែគេបែរជាយកអាសារជួយលើកនាងចុះទៅវិញ។
«ញាំបាយ ញាំដែរទេ?»គេសួរនាងព្រោះឃើញនាងសម្លឹងគេឡើងចង់ភ្លឹក។
«ញាំៗ!»នាងឆ្លើយរដាក់រដុប មុននឹងទាញកៅអីអង្គុយហើតដួសបាយចូលមាត់ច្រើនៗ។
«រឿងការងារនាងខ្ញុំឲ្យMacoរៀបចំលារឈប់ឲ្យហើយៗ ចំណែកផ្ទះនេះខ្ញុំក៏ឲ្យគេរៀបចំលុយឲ្យហើយដែរ»
«ម៉េចក៏លោកដឹង?»នាងចង់សំដៅទៅរឿងផ្ទះដែលនាងបានមកពីលុយរបស់Kelly។
«ខ្ញុំមិនមែនល្ងង់!»
«ហើយអ៊ំស្រីយ៉ាងម៉េចហើយ?»នាងទំលាក់ស្លាបព្រាលើចានតិចៗ ងើបមុខសួរគេដោយសំឡេងទន់ភ្លន់ ណាមួយនាងចាកចេញមកមួយខែហើយ មិនបានដឹងដំណឹងពីអ្នកមានគុណរបស់នាងអីបន្តិច។
«មានយ៉ាងម៉េច គឺមិននិយាយជាមួយខ្ញុំជាងមួយខែទៅហើយ នាងដឹងថាហេតុអ្វីទេ?»Taehyungក៏ដាក់ស្លាបព្រាចុះដូចនាង ដោយលើកទឹកមកផឹកជំនួស។
«ហេតុអ្វី?»
«ព្រោះខ្ញុំរកនាងមិនឃើញ គាត់ចង់ជួបមុខនាងជាងខ្ញុំទៅទៀត»គេប្រាប់នាងយ៉ាងសោះកក្រោះ មុននឹងក្រោកចេញទាំងបាយមិនទាន់អស់ពីចាន។
«ឆ្អែតហើយឬ?»នាងសម្លឹងទៅអាហារនៅលើតុដែលនៅសល់ជាច្រើន ទាំងដកដង្ហើមធំ។
«ឆ្អែតហើយ!ពេលនាងញាំហើយក៏ប្រញាប់រៀបចំខ្លួននឹងសម្លៀកបំពាក់ សល់ពេលបីម៉ោងទៀតប៉ុណ្ណោះ»គេប្រាប់នាងហើយក៏ប្រុងឡើងទៅជាន់លើវិញ។
«សល់ពេលបីម៉ោង?»នាងក្រោកឈរធ្វើមុខមីងមាំងព្រោះគេចូលចិត្តនិយាយបាត់ក្បាលបាត់កន្ទុយមិនឲ្យនាងយល់រហូត។
«នាងកុំសួរច្រើនពេកបានទេ ធ្វើដូចមិនដឹងថាខ្ញុំមកយកនាងទៅកូរ៉េវិញ ឬនាងមិនចង់ទៅ ព្រោះមានអាKrisនៅទីនេះ?»Sohyunភ្ញាក់ក្រញេងខ្លួនពេលត្រូវTaehyungស្រែកសំឡុតដាក់នាងខ្លាំងបែបនេះ។
«លោកកើតអីទៀតហើយ?លោកល្អជាមួយខ្ញុំមួយថ្ងៃមិនបានមែនឬ ខ្ញុំនេះវាអាក្រក់ប៉ុណ្ណាទៅទើបលោកចេះតែធ្វើបែបនេះដាក់ខ្ញុំ ខ្ញុំមានបេះដូងចេះឈឺចាប់ដូចគេដូចឯង ហេតុអ្វីលោកចូលចិត្តជាន់ឈ្លីវាម្លេះ?ហ៊ឹក»នាងទ្រាំលែងបានហើយ ភាពអត់ធ្មត់នាងក៏មានកំណត់មិនមែននាងអាចទ្រាំទ្ររឿងគ្រប់យ៉ាងបានក្នុងពេលតែមួយឯណា។
«...»Taehyungក្តាប់ដៃ ខ្ជឹបបបូរមាត់ ក្នុងទ្រូងអូលណែនហើយក៏ឈឺចាប់ពេលឃើញនាងយំយែកគួរឲ្យអាណិតបែបនេះ គេពិតជាចង់អោបនាងខ្លាំងណាស់ ចង់ជូតទឹកភ្នែកឲ្យនាង ចង់លួងនាង តែគេធ្វើមិនបាន គេកំសាក។ចុងក្រោយក៏ជ្រើសរើសដើរចេញទុកឲ្យនាងអង្គុយផ្ទាល់ឥដ្ឋយំស្ទើរដាក់ដង្ហើម។
«ស្រឡាញ់លោក ហ៊ឹក ហេតុអ្វីឈឺចាប់ម្លេះ?»នាងបណ្តោយឲ្យទឹកភ្នែកហូរចុះមិនសំចៃ គិតថាយំហើយរឿងអាចនឹងល្អមកវិញ តែគ្មានទេរាល់ពេលនាងយំគេតែងតែដើរចេញ គ្រប់ពេលនាងជាអ្នកជូតទឹកភ្នែកឲ្យខ្លួនឯង។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now