ភាគ១៧

3.6K 127 1
                                    

ព្រឹកថ្ងៃថ្មីមិនខុសពីរាល់ដងដោយអ្នកកំលោះTaehyungទៅធ្វើការដូចធម្មតាទោះបីជាមានអ្នកខ្លះកំពុងគេងស្តូកស្តើង ជីវិតពឹងផ្នែកលើថ្នាំនឹងសារ៉ូមដាក់បញ្ជូលរាងកាយឲ្យធូរស្បើយ តែក៏មិនទាន់អាចឲ្យអាការៈនាងស្រស់ស្រាយបានជាងមុនអីបន្តិចសោះ។
"ចង្រៃយ៎!ទៅគិតពីនាងដល់ពេលណាទៀត?"អ្នកកំលោះគប់ប៊ិចចោលដោយម៉ួម៉ៅ ធ្វើការមិនបានពេញមួយព្រឹក ក៏ដោយសារតែខួរក្បាលគិតពីនាងមិនរំលងសូម្បីមួយវិនាទី ជាពិសេសរូបភាពយប់មិញពេលដែលគ្រូពេទ្យរុញនាងចេញពីបន្ទប់សង្គ្រោះបន្ទាន់ទៅបន្ទប់សម្រាកអ្នកជំងឺវិញ អ្នកកំលោះក៏ឃើញថានាងស្លេកស្លាំងយ៉ាងគួរឲ្យអាណិត។
"គ្រាន់តែអាណិតមិនបានស្រឡាញ់"អ្នកកំលោះប្រាប់ខ្លួនឯងជាច្រើនដងច្រើនថា ខ្លាចថាខ្លួនឯងរបូតក្តីស្រឡាញ់ឲ្យទៅនាង។
"ទឺត~ទឺត"
Taehyungលូកដៃទៅយកទូរស័ព្ទដែលកំពុងរោទិ៍ពីហោប៉ាវក្រហ្សេ័។
"មានការអីJimin?"ពេលឃើញថាជាលេខមិត្តទើបប្រញាប់ចុចទទួលក្រែងលោគេមានអីចង់ប្រាប់ពីអាការៈម៉ាក់របស់គេ។
(គឺម៉ាក់ទេ)
"ម៉ាក់!ម៉ាក់បានធូរហើយហ្អេស?"អ្នកកំលោះស្ទុះក្រោកឈរពេញកម្ពស់ ដោយប្តូរសំឡេងមកសុភាពជាងមុនបន្តិច។
(ចាស៎លោកកូនជើងល្អ ម៉ាក់ម៉េចនឹងអាចស្លាប់ងាយៗទៅ បើគ្រាន់តែឈឺបន្តិចសោះ លោកកូនក៏ធ្វើឲ្យSohyunម៉ាក់ចូលបន្ទប់សង្គ្រោះបន្ទាន់ទៅហើយ)
"រឿងតូចតាចប៉ុណ្ណឹងសោះ"អ្នកកំលោះជ្រោងសក់ទាំងទឹកមុខកាច ស្បថបានថាគេមិនពេញចិត្តខ្លាំងណាស់ដែលម៉ាក់គេស្រឡាញ់Sohyunរហូតផ្លែផ្កាឲ្យគេថ្នាក់នេះ។
(អីយ៉ា មើលនិយាយចុះ បើនៅជិតម៉ាក់មូលឲ្យដាច់ត្រចៀកមិនខាន)
"សម្រេចថាម៉ាក់ខលមកគ្រាន់តែចង់និយាយពីរឿងនឹងទេត្រូវទេ?"គេសួរបញ្ជាក់ដោយមានការធុញទ្រាន់ពេលសន្ទនាមានតែរឿងរបស់Sohyun។
(ម៉ាក់ឆ្ងល់ម៉េចកូនមិននាំនាងមកមន្ទីរពេទ្យនេះមក ស្រួលម៉ាក់ទៅមើលនាង)
"ទាន់ហន់ពេក ខ្ញុំក៏ទៅមន្ទីរពេទ្យដែលនៅជិតជាងគេ ឬម៉ាក់ចង់ឲ្យសំណព្វចិត្តម៉ាក់ ស្លាប់មុនដល់ពេទ្យ"គេឆ្លើយបែបឌឺដងទៅវិញ តែលោកស្រីក៏ស៊ាំនឹងចរិកគ្មានពីររបស់គេទៅហើយ។
(ហើយមកធ្វើការបែបនេះអ្នកណានៅមើលថែនាង)
"ខ្ញុំមិនដឹង វាមិនមែនជាភារកិច្ចរបស់ខ្ញុំ"អ្នកកំលោះញាក់ស្មារហីៗ ព្រោះវាពិតមែនគេគ្មានការងារអីដែលត្រូវទៅមើលថែនាងនោះទេ គុណបុណ្យប៉ុណ្ណាហើយដែលគេមិនទុកឲ្យនាងដេកស្លាប់ក្រោមទឹកភ្លៀងលាយថ្លុកឈាមនោះ។
(តែវាជាបញ្ជារបស់ម៉ាក់)
"រវល់ការងារគ្មានពេលសម្រាប់នាងទេ"ទឹកមុខអ្នកកំលោះក្រម៉ូវយ៉ាងគួរឲ្យញញើតបំផុត។
(ម៉ាក់មិនខ្វល់)
"ម៉ាក់កំពុងយកSohyunមកធ្វើជាមូលហេតុដែលនាំឲ្យខ្ញុំខូចការងារហើយ"គេព្យាយាមពន្យល់ប្រាប់អ្នកជាម្តាយដោយសម្តីត្រជាក់បំផុត តែក្នុងចិត្តក្តៅដូចបាយពុះ។
(ការងារសំខាន់ជាងក្តីសុខម៉ាក់ទៀតឬ?)
"បានៗ សម្រេចថាខ្ញុំទៅមើលថែនាងក៏បាន ម៉ាក់សម្រាកទៅ"
(ល្អណាស់ៗ)

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now