ភាគ៩

3.2K 118 1
                                    

រាងក្រាស់បោះជំហានវែងៗចូលទៅចាប់កន្ត្រាក់កដៃនាងក្រមុំឲ្យក្រោកចេញពីរង្វង់ដៃម្តាយរបស់គេ មុននឹងបន្ថែមកម្លាំងច្របាច់កាន់តែខ្លាំងតាមអារម្មណ៍ខឹង រហូតមើលឃើញយ៉ាងច្បាស់ថាបាតដៃនាងឡើងស្លេកដូចគ្មានឈាមអីមួយតំណក់។
" អូយ៎.. "នាងក្រមុំរបូតសំឡេងឈឺចាប់ត្រង់កដៃចេញមកយ៉ាងហាមមិនបាន នឹងតាំងស្មារតីមិនទាន់បានព្រោះភាពភ័យខ្លាចកំពុងរុករានអារម្មណ៍នាងនៅឡើយ។
" នាងទូលពិតស្អីប្រាប់ម៉ាក់ខ្ញុំទៀតហើយ "អ្នកកំលោះសំឡុតនាងខ្លាំងៗ ទាំងមានវត្តមានលោកស្រីKimនៅត្រង់នេះដែរ តែគេមិនខ្វល់ ព្រោះអារម្មណ៍ខឹងយកតែចិត្តខ្លួនឯងកំពុងគ្របដណ្តប់ខួរក្បាលរបស់គេទាំងមូល ពេលភាពខឹងវាកើនឡើង កម្លាំងដៃដែលចាប់ដៃនាងក៏កើនឡើងដូចគ្នា វាឈឺខ្លាំង ដល់នាងទ្រាំទប់ទឹកភ្នែកលែងជាប់ក៏បណ្តោយឲ្យវាហូរមកតាមអំពើចិត្ត។
" ប្រុសTae លែងដៃSohyunភ្លាម "លោកស្រីKimឡើងដង្ហក់ខ្យល់ រកកលចង់សន្លប់ តាំងពីចិញ្ចឹមអ្នកកំលោះមកមិនធ្លាប់ឃើញរូបភាពកំណាចបែបនេះពីមុនមកទេ ទោះអ្នកកំលោះសោះកក្រោះ ឬមិនចូលចិត្តនិយាយច្រើន តែក៏មិនដល់ថ្នាក់សំឡុតស្រីទន់ខ្សោយគ្មានផ្លូវតបតរដូចជាSohyunដែរ។
" ខ្ញុំមិនលែងដាច់ខាត ក្នុងពេលនាងមិនព្រមបាត់ស្រមោលពីទីនេះ "សំឡេងរឹងកំព្រឹស គួរខ្លាចញញើតរបស់គេ ធ្វើឲ្យនាងក្រមុំទាល់ច្រក នេះសូម្បីម៉ាក់របស់គេ ក៏គេមិនស្តាប់ ចុះទម្រាំនាងធ្វើតាមអ្វីដែលគេនិយាយមិនបាន បែបនេះគេមិនសម្លាប់នាងឲ្យស្លាប់ទៅហើយទេ?
" Sohyunមិនអាចទៅណាបានទាំងអស់ ព្រោះនាងត្រូវរៀបការ ធ្វើជាប្រពន្ធស្របច្បាប់របស់ប្រុសTae "លោកស្រីKimតំឡើងសរសៃរកតាមដោយសំឡេងផ្តាច់ការមិនព្រមឲ្យអ្នកកំលោះប្រកែកបាននោះទេ ព្រោះគាត់ជ្រើសរើសហើយ ណាមួយគាត់មិនចង់ឲ្យគេមើលមកថាកូនប្រុសខ្លួនគ្មានទំនួញខុសត្រូវ ត្រឹមស៊ីហើយក៏ខ្ជាក់ចោល។
" រៀបការចឹងឬ? "អ្នកកំលោះងាកមកសម្លក់Sohyunដូចចង់ហក់ទៅត្របាក់នាងទាំងរស់ តែធ្វើមិនបាន ត្រឹមសំឡុតនាងបែបនេះម្តាយរបស់គេស្ទើរតែគាំងបេះដូងទៅហើយ។
" មែនហើយ ឬប្រុសTaeគ្មានភាពជាបុរស ពេលបានខ្លួនប្រាណគេហើយ ក៏មិនព្រមទទួលខុសត្រូវ ឬចាំឲ្យអ្នកផ្សេងមកទទួលខុសត្រូវជំនួស? "លោកស្រីKimបោះសម្តីចុកៗទៅកូនប្រុស ដើម្បីដាស់អារម្មណ៍ឲ្យភ្ញាក់រំឮកពីកំហុសរបស់ខ្លួន តែផ្ទុយស្រឡះកាលដែលនិយាយស្តីបែបនេះដាក់អ្នកកំលោះ ប្រៀបបីដូចជាយកសាំងទៅជះលើភ្លើង ធ្វើឲ្យអ្នកកំលោះស្អប់នាងកាន់តែខ្លាំងឡើង។
" បើរកអ្នកផ្សេងឲ្យមកទទួលខុសត្រូវបាន ខ្ញុំប្រាកដជារកមកមិនខាន ព្រោះខ្ញុំមិនត្រូវការរៀបការជាមួយស្រីថ្នាក់ទាបដូចជានាង សម្បតិ្តត្រឹមកូនប្រពន្ធចុងរឿងអីខ្ញុំត្រូវទទួលខុសត្រូវដែរនោះ!? "ប្រយោគដ៏វែងអន្លាយ បង្កប់ដោយពាក្យមើលងាយនាងមួយទំហឹង ឯរាងស្តើងដែលឈរស្តាប់ទាំងទន់ដៃទន់ជើង ហើយក៏ធ្វើអីមិនកើត ត្រឹមតែយំខ្សឹបខ្សួលក្នុងចិត្ត ខ្លាចថាសំឡេងយំនាងធ្វើឲ្យអ្នកកំលោះកាន់តែក្តៅក្រហាយជាងនេះ។ហើយក៏ចង់ដឹងថាកូនប្រពន្អចុងវាខុសត្រង់ណា គួរឲ្យខ្ពើមរអើមត្រង់ណា ទោះនាងជាកូនប្រពន្ធចុងតែនាងក៏ជាមនុស្សមានចិត្តមានបេះដូង ចេះឈឺចាប់ដូចគ្នា មិនមែនសត្វធាតុចង់ជេរក៏ជេរ ចង់វាយក៏វាយតាមចិត្តចង់ឯណា។
ផាច់~~
" ប្រុសTae ម៉ាក់មិនដែលបង្រៀនឯងឲ្យប្រើសម្តីបែបនេះដាក់មនុស្សស្រីទេណា៎ !! "លោកស្រីKimទះកំផ្លៀងអ្នកកំលោះដោយខឹងជួសរាងស្តើង ក្នុងនាមគាត់ជាស្រីដូចគ្នាតែងតែឈឺចាប់ក្នុងពេលបុរសដែលមានឈ្មោះជាកូនបង្កើតហើបមាត់ប្រមាថស្រីបែបនេះ។
" ម៉ាក់មិនបានបង្រៀន តែចរិករបស់នាងជាអ្នកបង្រៀនឲ្យខ្ញុំចេះនិយាយបែបនេះ "គេតបវិញលឿនដូចព្យុះ មិនខ្វល់ផងថាថ្ពាល់កំពុងឈឺស្ពឹក ព្រោះអារម្មណ៍ខឹង ស្អប់ វាជ្រាបពេញខ្លួនប្រាណអ្នកកំលោះទៅហើយ។
" ប្រុសTae ពេលណាទើបឯងមើលមកSohyunល្អខ្លះ? "លោកស្រីKimដកដង្ហើមធំ នឹងប្តូរសំឡេងមកអង្វរកកូនប្រុសវិញម្តង។
" មើលនាងក្នុងផ្លូវល្អ? ស្រីល្អណាទៅដែលដើរហុចខ្លួនឲ្យប្រុសដល់បន្ទប់បែបនេះ ទាំងដឹងថាប្រុសម្នាក់នោះមានសង្សាររួចទៅហើយ... តែបើម៉ាក់ចង់ឲ្យខ្ញុំបិទភ្នែកបិទត្រចៀកថានាងជាស្រីល្អ លុះត្រាតែម៉ាក់មើលMilaក្នុងផ្លូវល្អដូចគ្នា "អ្នកស៊កឲ្យវិញទាំងមើលទៅមុខរបស់លោកស្រីKim តែពាក្យពេជន៍ទាំងប៉ុន្មានសុទ្ធតែជះទៅរាងស្តើងទាំងអស់។
" គ្មានផ្លូវដាច់ខាត ដែលម៉ាក់ព្រមទៅមើលស្រីហក់លោតដូចMilaថាជាស្រីល្អនោះ "គាត់ប្រកែកយ៉ាងដាច់អហង្កា អ្នកណាក៏ដឹងថានាងនោះចរិកបែបម៉េច មានតែកូនប្រុសរបស់គាត់ដែលស្រឡាញ់ជឿ ងុបងល់ អ្នកណាប្រាប់ក៏មិនជឿ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now