ថ្ងៃបន្ទាប់
ដោយសារម្សិលមិញមកដល់រីសតល្ងាចទៅហើយទើបគេសម្រេចទៅមើលរីសតនៅថ្ងៃនេះវិញ ហើយក៏មិនមែនទៅម្នាក់ឯងដែរ ព្រោះពេលនេះមិនមែនខ្លួនមួយដូចមុន ចង់ទៅណាទៅចង់ធ្វើអ្វីក៏ត្រូវគិតដល់ប្រពន្ធមុនគេ។
"បងនៅរង់ចាំអ្នកណាទៀតឬអត់?"
បន្ទាប់ពីបញ្ចប់អាហារពេលព្រឹកដ៏ឆ្ងាញ់រួចរាល់ហើយ តែក៏មិនឃើញTaehyungក្រោកទៅណា កាយវិការដូចរង់ចាំអ្នកណាម្នាក់។
"ចាំបងYoongi គាត់មានកិច្ចការនិយាយជាមួយបងបន្តិច បើឲ្យទៅនិយាយនៅរីសតខ្លាចថាមិនថាមិនបាននិយាយ"ច្បាស់ណាស់រឿងដែលគេចង់និយាយគ្មានអ្វីក្រៅពីរឿងផ្ទាល់ខ្លួនរបស់Yoongiដែលគ្មានអ្នកណាដឹងក្រៅពីTaehyungម្នាក់គត់។
"អឹ...ហើយហេតុអ្វីគាត់មិនមកនៅទីនេះតែម្តងទៅ អូនឃើញម្សិលមិញគាត់ជិះទៅផ្លូវផ្សេង!"នាងអត់នឹងសួរព្រោះឆ្ងល់តាំងពីម្សិលគ្រាន់តែគ្មានពេលបានសួរ ហើយណាមួយភូមិគ្រឹះនេះមិនមែនតូចឯណា ទោះចង់ស្នាក់នៅដប់ម្ភៃនាក់ទៀត ក៏នៅតែមានបន្ទប់ទំនេរ។
"តាមពិតនៅមិនឆ្ងាយពីនេះ មានភូមិគ្រឹះដែលធំជាងទីនេះដល់ទៅ២ដងឯណោះ អូនដឹងទេថាជារបស់អ្នកណា?"សំណួរនេះធ្វើឲ្យSohyunគិតតែមិនប្រើពេលយូរ ព្រោះតែដឹងច្បាស់នៅទីនេះអ្នកដែលមានអំណាចមានតែពីរអ្នកប៉ុណ្ណោះ គឺស្វាមីរបស់ខ្លួននឹងបងYoongi។
"បងYoongi"
"ត្រូវ!ប្រពន្ធបងឆ្លាតណាស់ ម៉ោណេះមកជុបជុបបន្តិច"គេទះដៃឲ្យSohyunដែលធ្វើមុខអស់សំណើចនឹងស្វាមី រួចក៏ក្រោកទៅជិតស្វាមី ដែលមិនដល់មួយនាទីផង ភ្លៅរបស់គេក៏ធ្វើតួនាទីជាកៅអីឲ្យនាងអង្គុយ។
"ជុប..!ក្រអូបបែបនេះមិនចង់ឲ្យទៅរីសតសោះ នៅទីនោះសម្បូរកម្មករប្រុសៗណាស់ បងប្រាប់ឲ្យហើយបើវាឲ្យភ្នែកអូនត្រូវប្រាប់បង បងនឹងបានខ្វេះភ្នែកវាបោះឲ្យត្រីស៊ី"
"បើបងកាចថ្នាក់នេះ កុំថាឡើយឲ្យភ្នែក សូម្បីស្រមោលពួកគេក៏មិនឲ្យអូនឃើញផងក៏មិនដឹង"នាងពោលទាំងហួសចិត្ត មិនដឹងថាស្វាមីខ្លួនឯងគិតដល់ណាហើយទេ តែទោះគិតបែបណា នាងមិនខ្វល់ព្រោះដឹងខ្លួនច្បាស់ថានាងមិនអាចដាក់អ្នកណាចូលបេះដូងក្រៅពីស្វាមីរបស់ខ្លួនឡើយ។
"បែបនេះក៏ល្អ"គេញាក់ស្មារបង្តឹងដៃអោបនាងកាន់តែខ្លាំង។

YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Storie d'amore" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...