ភាគ១២

3.4K 125 0
                                    

" លោកចង់ធ្វើអីខ្ញុំ? "នាងស្តើងរំកើលខ្លួនរហូតខ្នងប៉ះនឹងក្បាលគ្រែ ដៃខ្ញាំពូកជាប់ សំឡេងឡើងញ័រ ញើសហូរដូចទឹក ពេលប្រសព្ទកែវភ្នែកជាមួយអ្នកកំលោះ ហើយរឹតតែភ័យខ្លាចពេលអ្នកកំលោះដើរមកឈប់នៅចុងគ្រែ លើកដៃស្តាំចាប់ប្រលេះឡេវសឺមីរបស់ខ្លួនម្តងមួយគ្រាប់ៗរហូតអស់ រួចក៏បោះអាវសឺមីនោះទៅលើឥដ្ឋ។
" ដោះអាវបែបនេះ នាងគិតថាខ្ញុំចង់ធ្វើស្អី? "អ្នកកំលោះលើកចិញ្ចឹមសួរ ដោយមិនភ្លេចញោចមាត់ញញឹមកំណាចដាក់នាង រួចក៏ចាប់អូសជើងទាំងគូររបស់នាងមកចំកណ្តាលគ្រែ មុនក៏ឡើងទៅសង្រ្គុបនាងដូចដែលគេចង់ធ្វើ។
" មនុស្សថោកទាប ចេញភ្លាមទៅ ខ្ញុំស្អប់លោក "នាងតវ៉ាទាំងទឹកភ្នែកហូរកាត់កន្ទុយភ្នែក ឈឺចាប់ដែលនាងត្រូវមកឲ្យគេមកបំពានរាងកាយជាលើកទីពីរ។
" ក្រែងនាងចូលចិត្តបែបហ្នឹងមិនចឹង? "សំណួរខ្លីតែន័យចាក់ដោត ចាក់ទម្លុះកំផែងបេះដូងនាងឲ្យខ្ទេចខ្ទាំ។
" ខ្ញុំមិនចូលចិត្ត ខ្ញុំស្អប់លោក ខ្ញុំខ្ពើមលោក "នាងស្រែកគំហកដាក់អ្នកកំលោះខ្លាំងៗ នាំឲ្យធ្វើភ្លើងដែលមានក្នុងខ្លួនអ្នកកំលោះស្រាប់ ក៏ត្រូវដុតឲ្យឆេះក្លាយជាអណ្តាតភ្លើង ហើយមានតែនាងប៉ុណ្ណោះដែលជាអ្នកទទួលភ្លើងដ៏ក្តៅពីអ្នកកំលោះ។
" អុប... "បបូរមាត់ស្លេករបស់នាងក្រមុំក៏ត្រូវបបូរមាត់អ្នកកំលោះយកមកផ្អឹបជាមួយខ្លាំងៗ រួចក៏ប្រឹងរុករាន ជ្រែកអណ្តាតទៅបឺតជញ្ជក់មាត់នាងមិនប្រណី មិនមានភាពថ្នាក់ថ្នម តែអ្នកកំលោះបែរជាឈ្លក់រវ្វេងនឹងបបូរមាត់របស់នាង ចង់តែបឺតបែបនេះ បឺតឲ្យនាងដាច់ខ្យល់ស្លាប់តែម្តង។
" ផាច់! "បន្ទាប់ពីអ្នកកំលោះព្រមព្រលែងមាត់នាងឲ្យមានសេរីភាពភ្លាម ដៃដែលទំនេរក៏លើកទៅទះថ្ពាល់អ្នកកំលោះមួយទំហឹងតាមចិត្តដែលខឹង ដែលឈឺនៅពេលនេះ ធ្វើឲ្យមុខអ្នកកំលោះត្រូវងាកទៅម្ខាងដោយខានមិនបាន។
" ... "មុខសរលោងបែរមករកនាងវិញតាមដោយខ្សែភ្នែកមិនប្រាប់ន័យ ដែលធ្វើឲ្យនាងលេបទឹកមាត់ព្រឺរឆ្អឹងខ្នង ដកដង្ហើមមិនចង់ចេញ។
" ចូលចិត្តរបៀបហឹង្សា? "អ្នកកំលោះខាំមាត់ខ្លួនឯងតិចៗ ដោយយកអណ្តាតទៅទល់ចំកន្លែងដែលនាងទះអំបាញ់មិញ រួចក៏ក្រោកចេញពីនាងបន្តិច ហើយក៏ចាត់ការដោះខ្សែក្រវ៉ាត់ដែលមាននៅខោយកទៅចង់រឹតដៃនាងយ៉ាងណែន។
" លោកឆ្គួតហើយ លោកTae លែង លែងដៃខ្ញុំឥលូវនេះ "នាងប្រឹងរើបម្រះជំនះកម្លាំងរបស់អ្នកកំលោះ តែចុងក្រោយគេក៏អាចចង់ដៃនាងបានយ៉ាងស្រួល ព្រោះហេតុអ្វី ក៏ព្រោះនាងទន់ខ្សោយប្រៀបដូចជាស្រមោច ឯគេជាដំរី ចង់ធ្វើតាមណាលើនាងក៏បាន។
" Kang sohyunទះខ្ញុំទៀតមក ក្រែងនាងពូកែទះណាស់មែនទេ? "អ្នកកំលោះបញ្ឈឺនាងកប់ៗមាត់។
" ... "នាងក្រមុំអស់ពាក្យនឹងថ្លែង ព្រោះតែមួយពាក្យៗរបស់អ្នកកំលោះដូចជាថ្នាំចុក ដែលឮហើយក៏អួលដើមក។
" ម៉េចមិនឆ្លើយ? "
" អញ្ញើញលោកចង់ធ្វើអីក៏ធ្វើចុះ ដូចខ្ញុំបាននិយាយកាលពីព្រឹកមិញចឹង "នាងងាកមុខចេញរួចក៏តបដោយក្តាប់ដៃទប់ភាពឈឺចាប់ដែលជិតនឹងមករកនាង។
" តាមពិតនាងក៏ចង់ដេកជាមួយខ្ញុំ តែមកនិយាយធ្វើជាឡូយ "អ្នកកំលោះនៅតែមិនព្រមឈប់ឌឺដងផ្លែផ្កាឲ្យនាងក្រមុំ ទោះបីនៅក្នុងខ្លួនគេកំពុងពុះកញ្ជ្រោល ចង់ចាត់ការនាងពេញទំហឹងក៏ដោយ តែក៏ប្រឹងទប់ភាពអន្ទៈសារ កុំឲ្យនាងដឹងថាគេចង់នេបនិត្យខ្លួននាងខ្លាំងប៉ុណ្ណា។
" អញ្ញើញគិតតាមចិត្តចុះ "
" សម្តីហំណាស់ ចាំមើលថានាងនឹងទ្រាំជាមួយខ្ញុំបានឬអត់ ខ្វាក "អ្នកកំលោះក្តៅចិត្តដូចភ្លើង ហើយក៏កម្ចាយភ្លើងនោះចេញដោយការចាប់ហែករ៉ូបនាងមួយទំហឹង ធ្វើឲ្យសាច់សខ្ចីដែលពួនក្នុងរ៉ូប ក៏ត្រូវលេចខ្លួនចេញមក បបួលឲ្យភ្លើងប្រថ្នារបស់អ្នកកំលោះកើនឡើងលឿនដូចព្យុះ។
" អាក្រក់បំផុត! "នាងក្រមុំភ្ញាក់ផ្អើលនឹងទង្វើព្រៃផ្សៃរបស់អ្នកកំលោះដល់ថ្នាក់រកពាក្យមកជេរមិនឃើញ ហើយពេលដែលខ្លួនប្រាណត្រូវបើកចំហរដោយមានអាវកាក នឹងខោខ្លីបិទបាំងតែបន្តិច នាងក៏បានត្រឹមតែបិទភ្នែក ប្រឹងត្បាតជើង ដៃដែលជាប់ចំណងក៏មិនអាចជួយអ្វីកើត។
" មិនបាច់ប្រឹងត្បាតទេ "អ្នកកំលោះនិយាយដូចជារឿងធម្មតា រួចក៏លើកដៃទៅដោះទម្លក់អាវខាងមុខរបស់នាងយឺតៗ។
តុក~តុក

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now