"អាវ៎ ប្រញាប់ទៅណាហ្នឹងអ្នកប្រុស?"Faraដែលមិនទាន់ដេកព្រោះនៅបារម្ភពីSohyunទើបមកដើរទៅដើរមកពេញផ្ទះ ចាប់ឪកាសល្អនឹងទៅយកឆ័ត្រទៅទទួលSohyunព្រោះឃើញថានាងមិនព្រមទៅណាសុខចិត្តឈរអោបដៃក្រោមហាលទឹកភ្លៀងទៅវិញ។
"Fara!នាងទៅ..."Taehyungនិយាយមិនចេញមិនដឹងប្រាប់បែបណា ហើយក៏ខ្លាចនាងយល់ច្រឡំថាគេបារម្ភពីSohyun។
"ទៅណាដែរចាស៎?"នាងសួរបញ្ជាក់ដោយផ្ទៀងត្រចៀកចាំស្តាប់។
"មកតាមខ្ញុំម៉ោ"Taehyungប្រាប់តែប៉ុណ្ណឹងក៏បោះជំហានចេញទៅក្រៅផ្ទះ ដោយមានFaraតាមទៅពីក្រោយ។
"ស្លាប់ហើយ អ្នកប្រុសនោះអ្នកនាងSohyun!"Faraលើកដៃខ្ទប់មាត់ដោយការភ្ញាក់ផ្អើល មិនគួរណានាងក្រមុំសុខចិត្តនៅហាលភ្លៀងរហូតដល់សន្លប់បែបហ្នឹងសោះ។
"អ្នកប្រុស ខ្ញុំសុំអង្វរកុំដាច់ចិត្តដាក់អ្នកនាងពេកអី ជួយគាត់បន្តិចទៅអ្នកប្រុសខ្ញុំសុំអង្វរ"Faraរៀបរាប់ទាំងទឹកមុខដូចចង់យំចេញមក មិនត្រឹមតែប៉ុណ្ណឹងទេនាងនៅលុតជង្គង់សុំក្តីមេត្តាពីអ្នកកំលោះទេ។
"បាន តែនាងមិនត្រូវនិយាយថាខ្ញុំជួយkang sohyunនោះទេ"Taehyungងាកមកប្រាប់ទាំងឃ្នើសចិត្ត តាមពិតគេមិនចង់ជាជួយប៉ុន្មានទេ ដែលចុះមកក៏ចង់ប្រាប់ឲ្យFaraជាអ្នកធ្វើតួនាទីនេះ តែវិលទៅវិលមកជាគេទៅវិញ។
"ចាស៎ៗ មិនប្រាប់ទេៗ"Faraប្រែទឹកមុខជាញញឹមស្រស់វិញ មុននឹងរត់ទៅតាមTaehyungទាំងហាលភ្លៀងដើម្បីជួយកាន់វ៉ាលីរបស់Sohyun។
"ឈាម!ក្បាលអ្នកនាងចេញឈាមហើយ អ្នកប្រុសធ្វើយ៉ាងម៉េចទៅ?"Faraស្ទើរតែសន្លប់ពេលឃើញថ្លុកឈាមដែលលាយឡំជាមួយទឹកភ្លៀង កន្លែងដែលSohyunសន្លប់។
"នៅធ្វើអីទៀត ឆាប់ទៅហៅMacoឲ្យចេញឡានភ្លាមទៅ"Taehyungស្រែកឲ្យFaraខ្លាំងៗតាមដោយអារម្មណ៍ម៉ួម៉ៅនៅពេលនេះ ទើបនាងរហ័សរត់ទៅហៅMacoជាបន្ទាន់ ទុកឲ្យអ្នកកំលោះដែលស្ទុះទៅលើកបីនាងក្រមុំដែលពេលនេះស្លេកដូចសំឡី ដៃជើងត្រជាក់ដូចទឹកកក។
"Sohyunនាងកើតអីមិនបានទេ ឮទេនាងត្រូវតែមិនកើតអី!"Taehyungអង្រួននាងក្នុងរង្វង់ដៃខ្លាំងៗ ថែមទាំងស្រែកហៅឈ្មោះនាងខ្លាំងៗតែក៏គ្មានប្រយោជន៍ព្រោះស្រីក្នុងរង្វង់ដៃគេរលត់ស្មារតីទៅតាំងពីយូរ។មន្ទីរពេទ្យ
រាងកាយដែលពោរពេញទៅទឹកជោគខ្លួនកំពុងត្រូវគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាប់ ដោយមានអ្នកកំលោះរត់តាមពីក្រោយ ក្នុងចិត្តក៏លួចបន់ស្រន់មិនឲ្យនាងកើតអីធ្ងន់ធ្ងរ ទោះគេស្អប់នាង តែក៏មិនគិតនឹងឲ្យនាងទៅជាបែបនេះ។
"ចៅហ្វាយ ខ្ញុំថាចៅហ្វាយទៅប្តូរឈុតសិនទៅ នៅទាំងបែបនេះខ្លាចថាផ្តាសាយ"ទម្រាំតែMacoហ៊ានសួរក៏ចាយពេលអស់ច្រើននាទីទៅហើយ ដោយសារតែខ្លាចចៅហ្វាយចិត្តឆៅជេរ ព្រោះមើលតាមទឹកមុខក៏ដឹងថាមិនស្រួលឲ្យសួរអីនៅពេលនេះទៅហើយ។
"បើចៅហ្វាយមិនចង់ទៅផ្ទះ ចាំខ្ញុំទៅយកឈុតមកឲ្យក៏បាន"ពេលចៅហ្វាយមិនព្រនតបគេក៏ប្តូរទៅរឿងផ្សេងម្តង។
"មិនបាច់ទេ ឯងចង់ទៅណាទៅៗ ទៅឲ្យឆ្ងាយពីយើង"Taehyungតបដោយធុញទ្រាន់ពេក ពេលដែលត្រូវសួរច្រើនក្នុងពេលវេលាបែបនេះ។
"ខ្ញុំគ្មានកន្លែងទៅផងនឹងចៅហ្វាយ"
"បាទ ទៅក៏ទៅ តែចៅហ្វាយកុំមើលមុខខ្ញុំបែបនេះអី"Macoលេបទឹកមាត់ក្អឹកៗ ញើសក៏ហូរចេញមកទាំងដែលមេឃរងារសឹងស្លាប់។
"លោកជាស្វាមីរបស់អ្នកនាងមែនទេ?"គិលានុប្ធាយិកាដើរមករកTaehyungដើម្បីឲ្យទៅបំពេញប្រវត្តិរូបរបស់Sohyun។
"គឺ...មែនហើយ"Taehyungអាក់បន្តិចហើយក៏តបដោយគិតថាគ្មានអ្នកណាឮសម្តីរបស់គេទេ។
"ចឹងសុំអញ្ញើញលោកមកបំពេញបែបបទនៅខាងមុខ"គិលានុប្ថាយិកាញញឹមមុននឹងដើរនាំមុខTaehyung។
"ទឺត~ទឺត"
"Taeបងនៅឯណា ហឹកៗ ជួយអូនផងTaeអូនខ្លាចណាស់"គ្រាន់តែTaehyungចុចទទួលភ្លាម Yumilaរហ័សយំយេកបានយ៉ាងគួរឲ្យអាណិត។
"Milaអូនកើតអី?"Taehyungរហ័សសួរវិញទៀតបុកពោះ គេេទើបតែភ័យរឿងSohyunមិនទាន់បាត់ផង ឥលូវមកប៉ះរឿងមួយទៀត។
"ហឹកៗ Taeអូនខ្លាចខ្លាំងណាស់ មករកអូនតិចមកណា៎Tae"តាមពិតវាគ្រាន់តែជាល្បិចកលរបស់នាងប៉ុណ្ណោះ មនុស្សដូចនាងមិនដែរខ្លាចអីងាយៗស្រាប់ទៅហើយ ដែលថាខ្លាចព្រោះតែអំបាញ់មិញនាងបានខលទៅលេខផ្ទះរបស់Taehyungក៏ដឹងគ្រប់រឿង ទើបខលមករកTaehyungឲ្យមករកនាង។
"Milaតែពេលនេះ"Taehyungញីសក់ក្បាលខ្លាំងៗ ដូចមនុស្សមានទុក្ខប៉ុនភ្នំ គេមិនចង់ទៅណាទេព្រោះមិនទាន់ដឹងផងថាSohyunផុតគ្រោះថ្នាក់ឬនៅ។
"Taeហេតុអ្វីបងធ្វើដើម្បីអូនមិនបាន?ឬមកពីចិត្តបងផ្តាស់ប្តូរហើយ បងស្រឡាញ់Sohyunមែនទេ?"
"ផ្តេសផ្តាសហើយMila បងមិនអាចទៅពេលនេះបានពិតមែន ហើយមិនមែនព្រោះបងស្រឡាញ់Sohyunនោះទេ"បេះដូងរបស់Taehyungស្រាប់តែកន្ត្រាក់ពេលឮMilaនិយាយថាគេស្រឡាញ់Sohyun។
"ចឹងហេតុអ្វីបងមករកអូនមិនបាន?"Yumilaឈឺចិត្តមែនទែនដែលឮTaehyungអល់ឯកមិនព្រមមករកនាង សង្ស័យតែចង់នៅក្បែរSohyunជាងនាងមិនខាន គិតត្រឹមនេះដៃនាងក៏ក្តាប់ចូលគ្នារហូតប៉ោងសរសៃរដៃ។
"បងនៅមន្ទីរពេទ្យ"
"ទៅធ្វើអី?"
"ម៉ាក់បងឈឺត្រូវមកសម្រាកនៅមន្ទីរពេទ្យ"Taehyungស្រាប់តែឃ្នើសចិត្តពេលត្រូវគេដាក់គំនាបសួរមុខសួរក្រោយបែបនេះ។
"បងកុហក អូនដឹងថាបងកំពុងនៅជាមួយSohyun នាងនោះច្បាស់ជារកឧបាយកលដើម្បីបានបងនៅក្បែរមិនខានទេ"
"Milaបងថាអូនកាន់តែវែងឆ្ងាយហើយ បងមិនចង់និយាយច្រើននៅពេលនេះដែរ ហើយអូនកុំភ្លេចថាពេលបងខឹងអាក្រក់ប៉ុណ្ណា"Taehyungនិយាយដោយសំឡេងរឹងកំព្រឹសស្តែងថាគេពិតជាមិនពេញចិត្តនឹងទង្វើរបស់Mila។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...