បន្ទាប់ពីTaehyungដើរចេញពីបន្ទប់មួយសន្ទុះ Sohyunក៏រហ័សរត់ទៅក្បែរបង្អួចទើបឃើញថា ឡានខ្មៅរលើបបើកចេញទៅបាត់ហើយ ជាឪកាសល្អទើបនាងរហ័សដើរទៅយកអាវសឺមីសរបស់Taehyungមកពាក់បិទបាំងល្វែងលើដែលគ្មានអីគ្រប់ដណ្តប់ ទោះគ្មានការអនុញ្ញាតពីTaehyungក៏ដោយ ក៏នាងមិនអាចដេក ដើរ ឈរ អង្គុយដោយខ្លួនប្រាណទទេរបែបនេះដែរ។
"ហេតុអ្វីលោកចូលចិត្តធ្វើមុខកំណាចដាក់ខ្ញុំម្លេះ?ហេតុអ្វីលោកមិនអាចនិយាយជាមួយខ្ញុំឲ្យទន់ភ្លន់ជាងនេះ? ហេតុអ្វីលោកស្អប់ខ្ញុំ? ហេតុអ្វីខ្ញុំចាំបាច់ខូចចិត្តពេលដែរឮលោកនិយាយថាស្អប់ខ្ញុំ?"Sohyunចេញពីបន្ទប់ទឹកដើរមកឃើញរូបថតTaehyungដែលយកមកដាក់តាំងលើតុក្បែរគ្រែ នាងសម្រូតខ្លួនអង្គុយលើពូក ភ្នែកសម្លឹងទៅមើលបុរសក្នុងរូបថត ដៃលើកមកប៉ះមុខគេតិចៗ រួចក៏សួរខ្លួនឯងជារឿយៗ រហូតមានអារម្មណ៍ថាខ្លួនឯងគួរឲ្យសង្វេគខ្លាំងពិតមែន។
"កាលណាទើបលោកព្រមជឿ ថាខ្ញុំមិនដែលគិតចង់ទាក់ទាញលោក ឬបំបែកលោកពីអ្នកនាងYumila ទោះបីជាខ្ញុំ..."នាងដកដង្ហើមធំ ជ្រឹមភ្នែក បិទមាត់លេបពាក្យដែលមិនគួរនិយាយទៅក្នុងពោះវិញ ព្រោះនាងដឹងថាគ្មានថ្ងៃដែលTaehyungអាចប្រគល់បេះដូងមកឲ្យនាងថែរក្សានោះទេ មានតែស្អប់នឹងស្អប់។
"ហ៊ើយ..."នាងដកដង្ហើមធំម្តងទៀត មុននឹងដាក់ស៊ុមរូបថតទៅត្រង់កន្លែងវិញ រួចក៏ក្រោកប្រុងនឹងចាកចេញពីបន្ទប់ តែសំឡេងបញ្ជាររបស់Taehyungក៏ឮពេញខួរក្បាលនាងម្តងទៀត ទើបមានតែអង្គុយស្ងៀមៗក្នុងបន្ទប់ដ៏ធំរបស់គេ។
មន្ទីរពេទ្យ...
"លោកស្រីមិនកើតអីធ្ងន់ធ្ងរទេ គ្រាន់តែអស់កម្លាំង នឹងវិលមុខប៉ុណ្ណោះ ឯងកុំបារម្ភអី"Jiminដុកទ័រវ័យក្មេង ដើរមកទះស្មារអ្នកជាមិត្តតិចៗ។
"អឺ អរគុណឯងហើយ និយាយចឹងយើងចូលទៅខាងក្នុងបានទេ"Taehyungងក់ក្បាកតិចៗ មុននឹងផ្តើមសំណួរថ្មី។
"ចូលទៅបាន តែកុំយូរពេក ទុកពេលឲ្យគាត់បានសម្រាក"Jiminតបដោយសំឡេងពិរោះ ដែលមិនកំបុតដូចអ្នកជាមិត្តអីបន្តិចសោះ ហើយក៏ដើរទៅមើលអ្នកជំងឺផ្សេងៗទៀត ទុកឲ្យTaehyungដើរទៅក្នុងបន្ទប់ដោយខ្លួនឯង ដោយមានកូនចៅពីរអ្នកចាំខាងក្រៅ។
"Taehyung ឯណាSohyun?"លោកស្រីKimបើកភ្នែកភ្លាមក៏ឃើញTaehyungនៅក្បែរ តែបែរជាសួររកតែនាងក្រមុំទៅវិញ។
"កូនប្រុសម៉ាក់នៅត្រង់នេះឲ្យច្រង៉ោៗ បែរជាសួររកអ្នកដទៃទៅវិញ"Taehyungបែរមុខចេញធ្វើខ្មូរ ដោយនិយាយបញ្ឈឺរអ្នកជាម្តាយដែលគេងលើគ្រែអ្នកជំងឺ។
"អ្នកដទៃអីទៀត ត្រូវហៅថាអនាគតប្រពន្ធរបស់កូន នឹងអនាគតកូនប្រសាររបស់ម៉ាក់"លោកស្រីKim
"អនាគតប្រពន្ធ អនាគតកូនប្រសារ ត្រង់Milaមិនដែលឃើញនិយាយបែបនេះទេ"អ្នកកំលោះពេបមាត់ពេបក អត់ជ្រិញនឹងពាក្យទាំងនោះមិនបាន ហើយក៏លួចគិតទៀតថា Sohyunប្រហែលជាសប្បាយឡើងញ័រខ្លួនហើយ ពេលបានខ្លួនគេធ្វើប្តី។
"ម៉ាក់ក៏ធ្លាប់ប្រាប់ដែរ រវាងSohyunនឹងYumilaស្អីគេនឹង ខុសគេដូចមេឃនឹងដី កុំមកប្រៀបគ្នាអីម៉ាក់មិនពេញចិត្ត ហ៊ឹស!"
"ក៏ដោយថាMilaខ្ញុំជាមេឃ ឯSohyunរបស់ម៉ាក់ត្រឹមជាដី ខ្ញុំមិនអាចស្រឡាញ់ស្រីតូចតាចដូចនាងបានទេ"អ្នកកំលោះនិយាយបកទៅវិញដោយភ្លេចខ្លួនថាម៉ាក់របស់គេកំពុងឈឺ ហើយគេមកដើម្បីមើលអាការៈ តែបែរជាត្រូវទាស់សម្តីឲ្យទាល់តែបាន។
"Taehyungកូន!!"
"បានហើយៗ ខ្ញុំមិនចង់និយាយច្រើនទៀតទេ ម៉ាក់សម្រាកចុះ ចាំខ្ញុំមកម្តងទៀតនៅព្រឹកស្អែក"Taehyungប្រាប់តិចៗ ដោយមិនភ្លេចញញឹមលារ។
"ឈប់សិន ស្អែកយកSohyunមកជាមួយផង"គាត់ប្រាប់តែប៉ុណ្ណឹង រួចក៏បម្រាសខ្លួន គេងបែរខ្នងដាក់Taehyung ទើបអ្នកកំលោះខ្ជិលតប ហើយដើរចេញទៅដោយទាញទ្វារបិទតិចៗ។
៚ភូមិគ្រឹះKim៚
ក្រាក~
Taehyungបើកទ្វារចូលទៅក្នុងបន្ទប់ដែលងងឹតឈឹង ទើបគេប្រញាប់ចុចកុងតាក់បំភ្លឺរភ្លើងគ្រប់កន្លែង ទើបឃើញច្បាស់ថានាងក្រមុំអង្គុយចុងគ្រែស្ងៀមៗដូចមនុស្សគ្មានព្រលឹង។
"លោកTae..."
"ម៉េចមិនព្រមបើកភ្លើង?"Taehyungសួរទាំង ឈរអោបដៃ សម្លឹងមុខនាងមិនព្រមព្រិច ទើបឃើញថានាងហ៊ានជំទាស់បញ្ជាររបស់គេ។
"លោកប្រាប់ឲ្យខ្ញុំនៅស្ងៀមៗ តែថាលោកស្រីគាត់យ៉ាងម៉េចហើយៗខ្ញុំអាចទៅមើលគាត់នៅមន្ទីរពេទ្យបានទេ?សុំអង្វរព្រមឲ្យខ្ញុំទៅៗបានទេ!"នាងចុះពីលើគ្រែដើរទៅជិតTaehyung ម្ននឹងទទូចសុំអង្វរគេ ដោយមិនបានចាប់អារម្មណ៍ថាភ្នែករបស់Taehyungកំពុងសម្លឹងសម្លក់នាងតាំងពីក្បាលដល់ចុងជើង។
"ម៉ាក់ខ្ញុំមិនអីទេ គិតតែនាងវិញទៅ"Taehyungនិយាយបណ្តើរបោះជំហានទៅរកនាងបណ្តើរ។
"ចាស៎ ខ្ញុំ? តែខ្ញុំក៏មិនបានកើតអីដែរ"នាងតបដោយគ្រវីក្បាលតិចៗ ណាមួយក៏លួចមិនយល់ពីប្រយោគដែលគេនិយាយ។
"ពេលនេះមិនអី តែបន្តិចទៀតមិនធានាទេ"Taehyungសង្កត់ពាក្យធ្ងន់ លើកដៃចាប់ច្របាច់ស្មារនាងទៀតសងខាង ទាំងលមុខទៅជិតនាងរហូតចុងច្រមុះរបស់គេប៉ះច្រមុំរបស់នាង។
"លោកនិយាយពីអីទៀតហើយ ខ្ញុំមិនយល់ពិតមែន"នាងសួរទាំងអោនមុខមិនហ៊ានប្រសព្វនឹងភ្នែករបស់គេ តែការការប៉ះពាល់របស់គេពេលនេះធ្វើឲ្យបេះដូងនាងញាប់ញ័រ ស្ទើរតែសន្លប់លើទ្រូងគេទៅហើយ។
"មុនទៅខ្ញុំបានបញ្ជារនាងអ្វីខ្លះ?"Taehyungសួរដោយមិនភ្លេចទាញចង្ការនាងឲ្យងើយមុខឡើង ទើបឃើញថាមុខនាងក្រហមខ្លាំងណាស់ មើលយូរៗទៅអ្នកកំលោះសឹងតែភ្លេចខ្លួនថើបនាងទៅហើយ។
"កុំអី!"Sohyunរុញទ្រូងTaehyungឲ្យចេញពីនាង ព្រោះនាងខ្លាចថាពេលដែលអ្នកកំលោះប្រថាប់មាត់នាងហើយ នាងខ្លាចថានាងនឹងមិនអាចហាមខ្លួនឯងបាន។
"មកណេះ"Taehyungខ្ជិលនិយាយច្រើនគ្រាន់តែឈានជើងអង្គុយលើពូក ដោយចាប់រាងស្តើងមកអង្គុយលើភ្លៅ ដៃម្ខាងក៏ចាប់ក្រសោបចង្កេះមូលឃ្លុំនាងមិនឲ្យរើទៅណារួច រីឯដៃម្ខាងទៀតក៏ច្រតលើពូក។
"លោកTaeឈប់ធ្វើបែបនេះដាក់ខ្ញុំទៅ"ការប៉ះពាល់ហួសហេតុរបស់គេធ្វើឲ្យនាងញ័រពេញទាំងខ្លួន ហើយសឹងតែភ្លេចខ្លួនថាគេស្រឡាញ់នាងទៀត ព្រោះតែកាយវិការគេមិនដូចជាព្រឹកមិញសោះ។
"បែបណា?"Taehyungសួរ ដោយលើកដៃទំនេរមកច្រូងសក់ធ្វើមិនដឹង។
"ដូចលោកកំពុងធ្វើនេះអី"
"អោបនឹងមែនទេ?"
"មែនហើយ លោកមិនគួរធ្វើបែបហ្នឹងទេ បើអ្នកនាងYumilaដឹង..."នាងបិទមាត់ជិតវិញ ហើយក៏ស្តីឲ្យខ្លួនឯងក្នុងចិត្ត ដែលមិនគួរយកឈ្មោះYumilaមកនិយាយក្នុងពេលដែលនាងមានអារម្មណ៍ថាកក់ក្តៅពេលត្រូវគេអោបបែបនេះ មានអារម្មណ៍ថារ៉ូមេនទិច តែនាងអាត្មានិយមបើទេបើនាងចង់បានTaehyungមកជារបស់នាង។
"ខ្ញុំអោបនាង តែខ្ញុំមិនដែលគិតថានាងដូចMilaព្រោះMilaគេល្អជាងនាងឆ្ងាយណាស់"មិនប៉ុន្មានផងបិសាចក្នុងខ្លួនគេក៏វិលត្រឡប់មកវិញ តែគួររបន្ទោសខ្លួននាងទេ នៅមិននៅទៅដាស់បិសាចគេបែបនេះ។
"មែនហើយ ខ្ញុំម៉េចនឹងអាចដូចមនុស្សដែលលោកស្រឡាញ់បានទៅ"នាងនិយាយដាក់គេខ្សាវៗ ព្រោះនាងអន់ចិត្តដែលគេថានាងមិនល្អ។
"ខ្ញុំហត់ណាស់ ឈប់និយាយសំឡេងបែបហ្នឹងទៅ"អ្នកកំលោះមានអារម្មណ៍ថាធុញទ្រាន់អ្វីៗនៅជុំវិញភ្លាមៗ ទើបព្រមព្រលែងដៃឲ្យនាងក្រោកចេញពីភ្លៅរបស់គេតាមសម្រួល។
"ខ្ញុំអាចទៅបន្ទប់ខ្ញុំបានត្រូវទេ?"នាងសួរតែមិនរងចាំចម្លើយក៏ប្រញាប់បើកទ្វារចេញ ហើយក៏ចម្លែកដែលគេមិនហាមនាង។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...