ព្រឹកថ្ងៃថ្មី~~
រាងកាយននលគករបស់កំលោះក្រមុំដែលរួមភ្លើងស្នេហ៍ជាមួយតាំងពីយប់ មកទល់ពេលនេះក៏គេងបាក់កម្លាំងមិនទាន់ក្រោករួចទៅឡើយ។តែជាទម្លាប់របស់Sohyunនាងតែងតែក្រោកម៉ោង6:00ព្រឹកជារៀងរាល់ថ្ងៃ ទើបពេលនេះនាងកម្រើកខ្លួនមុនអ្នកកំលោះ។ រាង ស្តើងដែលពេលនេះគ្រងទៅដោយទឹកមុខស្លេកស្លាំង បបូរមាត់ស្លេកដូចមាន់ស្ងោរ រាងកាយក៏នៅល្វើយគ្មានកម្លាំងកំហែង ឯក្បាលក៏ឈឺនឹងធ្ងន់ដូចគេយកពូថៅមកដំអីបែបហ្នឹង។
« ព្រឹកហើយហេស៎? »នាងសួរខ្លួនឯងដោយយកដៃទៅញីភ្នែកនឹងសៀតផ្កាព្រមទាំងគ្រវីក្បាលបណ្តេញអាការៈធីងធោងចេញពីក្បាល ក៏ស្រាប់តែមានអារម្មណ៍ថាក្បាលរបស់ខ្លួនមិនមែនកើយលើខ្នើយតែជារបស់ដែលមិនទន់ពេកក៏មិនរឹងពេកតើវាជាស្អី?
« អុ.... »រាងស្តើងភ្ញាក់ព្រឺត សុខក៏មានដៃអ្នកណាមិនដឹងស្រាប់តែឈ្មុលមកអោបចង្កេះរបស់នាង ហើយក៏ធ្វើឲ្យនាងដឹងថាពេលនេះនាងកំពុងនៅក្នុងរូបភាពអាក្រាតកាយដូចរឿងដែលនាងយលសប្តិពីយប់មិញ។
« ភ្ញាក់ហើយឬ អូនសម្លាញ់? »អ្នកកំលោះសួរទាំងបិទភ្នែក ដោយដាក់ចង្ការដែលមានពុកមាត់ពុកចង្ការតិចៗលើសក់ក្បាលរបស់នាង ហើយក្លិនក្រអូបពីសរសៃរសក់នាងក៏ហើរទៅប៉ះច្រមុះរបស់គេឲ្យលេចស្នាមញញឹមមកទាល់តែបាន។
« លោក... លោកTae! នេះមានស្អីកើតឡើង? »រាងស្តើងភាំងមួយសន្ទុះធំ ពេលដឹងខ្លួនទើបប្រឹងក្រាញននាលចេញពីរង្វង់ដៃដែលហៅបានថាកក់ក្តៅ រួចក៏បែរខ្លួនទៅសម្លឹងមើលម្ចាស់ដៃនោះទើបបេះដូងនាងរបូតពីទង ពេលបុរសដែលដេកបិទភ្នែកនោះជាប្រុសដែលមើលងាយមើល
ថោកនាងកាលពីយប់មិញ។
« Kang sohyun!? »អ្នកកំលោះហៅឈ្មោះនាងដោយសំឡេងកាចបំផុត ភ្នែកដែលបិទអំបាញ់មិញក៏បើកឡើងរហ័សទាន់ចិត្ត កាន់តែធ្វើឲ្យរាងស្តើងភិតភ័យនឹងរឿងដែលកើតឡើង។
« អ្នកណាឲ្យលោកចូលមកបន្ទប់ខ្ញុំមនុស្សលាមកលោកធ្វើស្អីខ្លួនប្រាណខ្ញុំ ? »នាងសួរទាំងទឹកភ្នែកហូរមករហាម ឈឺតាំងចិត្តឈឺទាំងខ្លួន។
« បើកគ្រាប់ភ្នែកមើលឲ្យច្បាស់ទៅ ទីនេះជាបន្ទប់ខ្ញុំ គឺនាងទេដែលចូលមកដេកជាមួយខ្ញុំ »ដំបូងឡើយអ្នកកំលោះក៏ភាំងនិយាយមិនចេញស្មានតែខ្លួនឯងស្រវឹងចូលទៅរំលោទនាងដល់បន្ទប់ តែពេលមើលជុំវិញខ្លួនទើបប្រាកដចិត្តថាទីនេះជាបន្ទប់របស់គេ។
« ផាច់~~លោកថោកទាប »នាងខាំមាត់ស្រក់ទឹកភ្នែក ទាំងលើកដៃទះកំផ្លៀងអ្នកកំលោះឲ្យងាកមុខទៅម្ខាង ឯដៃម្ខាងទៀតក៏ប្រឹងចាប់ភួយមកបិទបាំងរាងកាយជាពិសេសស្នាមក្រហមដែលអ្នកកំលោះជាអ្នកបង្ករ។
« ពូកែទះណាស់មែនទេ? »អ្នកកំលោះខាំធ្មេញក្រតៗ មើលនាងដោយកែវភ្នែកពណ៌ភ្លើង ព្រោះនៅក្បែនាងលើកណាគេតែងតែត្រូវនាងទះលើកហ្នឹង។
« លែង មនុស្សថោកទាប លោកបំផ្លាញខ្ញុំ ចេញឲ្យឆ្ងាយពីខ្ញុំ »នាងស្រែកជេរអ្នកនៅចំពោះមុខខ្លាំង ទាំងឈឺនៅត្រង់កដៃព្រោះត្រូវអ្នកកំលោះចាប់ច្របាច់ស្ទើរតែម៉ត់ឆ្អឹងទៅហើយ។
« នេះសង្ស័យតែពេញចិត្តនឹងសំណើរដែលខ្ញុំដាក់ឲ្យកាលយប់មិញហើយ ទើបយកខ្លួនមកឲ្យខ្ញុំដល់បន្ទប់!? »បិសាចមាត់ឆ្កែក្នុងខ្លួនរបស់អ្នកកំលោះក៏ភ្ញាក់ឡើងមកជាមួយពាក្យពេជន៍ទាក់ទាញកណ្តាប់ជើង។
« លោកថោកទាបបំផុត លោកTaeស្តាយណាស់ដែលខ្ញុំធ្លាប់គិតលោកក្នុងផ្លូវល្អ »នាងក្តាប់ដៃណែន ចង់ស្រែកដាក់មុខគេថានាងស្អប់គេ ស្អប់ហើយនឹងស្អប់។
« អ្នកណាប្រើនាងឲ្យគិតខ្ញុំក្នុងផ្លូវល្អ!ហឹសមិនបាច់ក្បាច់ក្បូច្រើនទេ ប្រាប់ពីថ្លៃខ្លួននាងមក ចង់បានជាលុយសុទ្ធ ឬសែក? »អ្នកកំលោះញាក់ស្មារសួរឌឺនាងម៉ាឆ្ងាញ់ ទាំងការពិតនាងមិនត្រូវការលុយ នាងត្រូវការភាពបរិសុទ្ធនាងមកវិញ នាងធ្លាប់ប្រាប់ខ្លួនឯងច្បាស់ណាស់នឹងថែរក្សាវាឲ្យល្អសម្រាប់តែមនុស្សដែលនាងស្រឡាញ់ម្នាក់ប៉ុណ្ណោះ តែគ្រប់យ៉ាងរលាយដោយសារប្រុសឈាមត្រជាក់ម្នាក់នេះ។
« ខួរក្បាលលោកគិតបានតែប៉ុណ្ណឹងទេឬលោកTaehyung? »នាងលែងខ្លាចនឹងការសម្លឹងមើលចំភ្នែករបស់គេទៀតហើយទើបប្រើភ្នែកដែលពោរពេញទៅដោយទឹកភ្នែកសម្លឹងមុខគេមិនព្រិច មិនខ្លាច មិនរអាអីបន្តិច។
« សម្តីបានណាស់ ធ្វើជាលេងខ្លួនតែចុងក្រោយក៏មកឲ្យដៃខ្ញុំដល់បន្ទប់ ជុជុ បែបនេះគេប្រើខួរក្បាលអីមកគិតដែរទៅ?kang sohyunបកស្រាយមក ខ្ញុំដូចជាឲ្យនាងកេញចំណេញខ្ញុំច្រើនពេកហើយ »អ្នកកំលោះជញ្ជក់មាត់តិចៗ លើកដៃអេះកព្រមទាំងវៃចិញ្ចឹមដាក់រាងតូច។
« កុំ កុំខាំមាត់បែបនេះ នាងគួរតែសប្បាយចិត្តពេលបានដេកជាមួយប្រុសដូចខ្ញុំ... »
« ប្រុសអន្ធពាលដូចលោកមែនទេ? »រាងស្តើងសួរកាត់។
« ប្រុសអន្ធពាលដេកជាមួយស្រីមុខលុយសាកមកគិតសព្វៗទៅ ក៏សប្បាយដែរតាស៎ត្រូវទេKang sohyun? »អ្នកកំលោះញញឹមកំណាច ភ្នែកក៏ចាប់អារម្មណ៍មើលនាងតាំងពីក្បាលដល់កន្លែងដែលនាងកំពុងយកភួយបិទបាំង។
« រឿងលុយខ្ញុំមិនត្រូវការពីលោកសូម្បីមួយកាកឬមួយសេន ចាត់ទុកថាខ្ញុំធ្វើបុណ្យឲ្យឆ្កែអត់ឃ្លាន »Sohyun
« នាង! មើលទៅប្រហែលជាដាក់ទៀនឲ្យឆ្កែរាប់សិនក្បាលហើយមែនទេ? »អ្នកកំលោះក្តៅក្រហាយភ្លាមៗ ពេលត្រូវរាងស្តើងយកគេទៅប្រដូចនឹងឆ្កែ។
« មែនហើយ! »នាងតបទាំងញញឹមបញ្ឈឺអ្នកកំលោះ តែផ្នែកខាងក្នុងនាងកំពុងខ្ទេចខ្ទាំជាចំរៀងៗ ព្រោះនាងគ្មានផ្លូវតស៊ូរនឹងប្រុសនៅចំពោះមុខស្រាប់ទៅហើយ។
« សួរនាងតាមត្រង់ ដើរឲ្យដៃប្រុសបែបនេះមិនខ្លាចឆ្លងរោគទេហេស៎? »
« បើវាឆ្លងមែន ប្រហែលជាឆ្លងពេលដេកជាមួយលោកហ្នឹងហើយ »នាងតបម៉ាត់ៗ ទាំងមិនមែនជាចរិករបស់នាង ហើយពាក្យទាំងអស់នេះនាងក៏មិនធ្លាប់សូម្បីតែគិតថាខ្លួនឯងអាចនិយាយចេញមកបានបែបនេះ តែក៏ព្រោះប្រុសនៅចំពោះមុខនាងជាអ្នកបង្រៀន បង្រៀននាងឲ្យឈឺចាប់ពីការមើលងាយ ដៀមដាមរបស់គេ។
« ស្រីថ្នាក់ទាបដូចនាង មិនគួរទទួលបានការមើលថែពីម៉ាក់ខ្ញុំសោះ »អ្នកកំលោះខឹងឡើងឆេះដុំ ពេលឃើញស្រីស្ងៀមៗដូចនាងតបមកគេវិញចុកៗបែបនេះសោះ។
« មេត្តាលែងដៃខ្ញុំ រឿងកើតឡើងយប់មិញខ្ញុំភ្លេចបាត់ហើយ »នាងក្រលាស់ដៃមួយទំហឹងរហូតបានសម្រេច ហើយក៏ប្រុងងើបចេញពីគ្រែ តែត្រូវអ្នកកំលោះស្ទុះមកទាញចង្កេះនាងត្រឡប់មកវិញដោយដៃតែម្ខាង ហើយក៏ឡើងទៅសង្គ្រុបលើនាងដូចកាលពីយប់មិញ។
« ប្រញាប់ទៅណា បើជ្រុលជានាងមិនយកថ្លៃខ្លួនទៅហើយ យ៉ាងណាក៏មកកម្តៅសាច់ជាមួយខ្ញុំសិនទៅ »Taehyung
« លែងភ្លាម...លោកTae បើមិនលែងទេខ្ញុំស្រែកឲ្យគេដឹងថាលោករំលោទខ្ញុំ »រាងស្តើងដែលទើបនឹងក្លាហានតមាត់ច្រែតៗអំបាញ់មិញសោះ តែឥលូវក៏ដូចជាកូនសត្វធ្លាក់ទឹក ខ្លួនញ័រដោយសារភ័យ មុខក៏ស្លាំងថែមទៀត។
« អញ្ញើញស្រែក ព្រោះអ្នកខូតខាតគឺនាងមិនមែនខ្ញុំ »អ្នកកំលោះស៊កឲ្យវិញទៅតាមចរិកអ្នកដែលមិនព្រមចាញ់។
« ឌឹប~~ចេញភ្លាមទៅ មនុស្សថោកទាបឈាមត្រជាក់ អន្ធពាល គ្មានភាពជាប្រុសអុប... »នៅច្រើនទៀត នាងចង់ជេរគេឲ្យឆ្អែត តែក៏មិនទាន់បានដូចបំណងផងពាក្យជេររបស់នាងក៏រអិលធ្លាក់ទៅក្នុងពោះវិញពេលបបូរមាត់ច្រែតៗរបស់នាង ត្រូវបបូរមាត់ប្រុសឃោរឃៅយកមកផ្អឹបមាត់ទំហឹងស្ទើរតែចេញឈាម ហើយក៏ខាំ បឺតជញ្ជក់ខ្លាំងៗ ដូចមនុស្សដាចដាបមកពីណាចឹង។
ក្រាក~~~~

YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...