«នាងកំពុងទាក់ទាញខ្ញុំ?»
អ្នកកំលោះប្រសព្វភ្នែកជាមួយនាង ប្រឹងដកដង្ហើមចូលជ្រៅដើម្បីរំងាប់អារម្មណ៍មិនឲ្យខ្លួនឯងហក់ទៅអោបនាងនៅពេលនេះ។
«ទាក់ទាញលោកដើម្បីអី...ក្រែងលោកជាស្វាមីខ្ញុំហើយមិនចឹង ហេតុអ្វីខ្ញុំត្រូវទាក់ទាញ!»នាងគ្រវីក្បាល ខ្ជឹបបបូរមាត់ចូលគ្នា ធ្វើភ្នែកម៉ក់ៗបបួលឲ្យគេក្នាញ់នាងឲ្យទាល់តែបាន។
«បានសម្តីណាស់លូវ យ៉ាងម៉េចបើខ្ញុំជាប្តីនាងៗចង់ប៉ះពាល់ខ្ញុំបានគ្រប់ពេលចឹងមែនទេ...ហ៊ឺម?»គេសួរសំណួរន័យក្តៅគគុកឲ្យនាងក្រហមមុខលេង តែគេបែរជាចូលចិត្តឲ្យនាងធ្វើបែបនេះគ្រប់ពេលក៏កាន់តែល្អ គេចូលចិត្តពេលឃើញនាងសម្តែងភាពគួរឲ្យស្រឡាញ់ ស្នាមញញឹម ពន្លឺរភ្នែករបស់នាង ជាក្តីសុខរបស់គេ។
«ត្រង់លោកវិញនោះ គិតចង់ចំណេញតែម្នាក់ឯងមែនទេ?»នាងនៅតែរក្សាកាយវិការដដែល ដោយមិនដឹងថាអ្នកនៅក្បែរខ្លួនកំពុងចង់ចាប់ក្រញិចនាងបែកជាបីជាបួនទៅហើយទេ។
«ឈប់តមាត់ខ្ញុំបានហើយ!»គេក្រហឹមមុខកាចដាក់នាងម្តងទៀត លើកនេះមិនត្រឹមតែក្រហឹមទេ គេថែមទាំងក្រោកចេញ ព្រោះមិនចង់បណ្តោយឲ្យខ្លួនឯងធ្វើអីនាងនៅក្នុងនេះ។
«មិនបាច់តាមមកទេ ខ្ញុំសម្រាក..!»គេដើរចេញពីបន្ទប់ធ្វើការបានមិនប៉ុន្មានជំហានក៏ទច់ដំណើរបញ្ជារនាងក្រមុំក្នុងបន្ទប់ រួចក៏ឡើងទៅបន្ទប់របស់ខ្លួន តែក្នុងចិត្តវិញចង់ឲ្យនាងឡើងមកតាមដែរ តែភ្លេចថាខ្លួនឯងជ្រុលបញ្ជារគេបាត់ទៅហើយ។
«ងង៉ក់ដូចជាមនុស្សស្រី!»នាងក្រមុំធ្វើមុខជូុរ ងើបឡើងទៅអង្គុយលើកៅអីបង្វិលរបស់គេ រួចក៏យកទឹកក្រូចដែលខ្លួនមានតាំងចិត្តយកមកឲ្យគេ តែពេលនេះនាងក៏ផឹកដោយខ្លួនឯង។
«តែបើបណ្តោយបែបនេះគេអាចនឹងមិនបាត់ខឹងទេមើលទៅ ខ្ញុំគួរតែធ្វើបែបណាបន្តរទៅ?!»នាងទំលាក់ក្បាលលើតុធ្វើការរបស់គេ ខួរក្បាលកំពុងធ្វើការគិតបន្តរទៀត មិនយូរប៉ុន្មាននាងក៏ក្រោកចេញពីបន្ទប់ធ្វើការរបស់គេ ហើយឡើងទៅបន្ទប់វិញ លើកនេះនាងត្រូវពន្យល់ពីហេតុផល បើគេនៅតែមិនស្តាប់ មិនបាត់ខឹងនាងទៀត មានតែចាំគិតបន្តរទៀត។
ក្រាក
នាងបើកទ្វារចូលទៅខាងក្នុងក៏ឃើញថាអ្នកកំលោះកំពុងតម្រេកខ្លួនលើគ្រែពិតមែន បែបនេះនាងគួរធ្វើបែបណា បើដាស់ឲ្យភ្ញាក់មើលទៅខ្វះសុជីវធម៍ពេក។មិនដឹងគិតយ៉ាងម៉េចនាងក៏បានត្រឹមតែអង្គុយចុងជើងអ្នកកំលោះ ធ្វើមុខស្ញុញៗ ពេលគេមិនកម្រើកអ្វីនាងក៏ដើរចុះដើរឡើងពេញបន្ទប់រហូតដល់អ្នកកំលោះអត់នឹងភ្ញាក់មិនបាន។
«ដើរទៅដើរមកបែបនេះ ខ្ញុំដេកមិនលក់!»គេក្រោកអង្គុយផ្អេកខ្នងនឹងក្បាលគ្រែ លើកដៃច្រូងសក់ឡើងលើដោយកាយវិការសិចស៊ីរហូតអ្នកមើលដូចនាងអត់ភ្លឹកមិនបាន។
«សុំទោសដែលរំខានលោកសម្រាក តែលោក...មិនឈប់ខឹងខ្ញុំមែនហ្អេស?»នាងដើរមកជិតគ្រែ ធ្វើមុខយ៉ាងគួរឲ្យអាណិត តែអ្នកកំលោះបែរជាចង់សើចទៅវិញ គេមិនជឿសោះ នាងពិតជាដឹងមែនឬថាគេខឹងឬប្រចណ្ឌ?
«ខ្ញុំគួរខឹងនាងដែរឬ?»គេនិយាយតិចៗ ប្រហើរៗតាមខ្យល់ រហូតនាងប្រឹងអោនទៅស្តាប់ហើយ តែនៅឮមិនច្បាស់ទៀត។
«ចាស៎? អុ...»ខណៈពេលដែលនាងប្រឹងខិតទៅជិតដើម្បីស្តាប់ គេបែរជាកន្ត្រាក់ដៃនាងឲ្យដួលមកលើគេដោយខានមិនបាន ដៃទាំងពីរបស់គេក៏ឃុំឃាំងនាងឲ្យផ្អឹបក្នុងទ្រូងរឹងមាំរបស់គេ ក្លិនទឹកអប់ដែលមិនឈួលពេកក៏ហើរមកកាត់ច្រមុះរបស់នាង។
«ខ្ញុំគួរតែធ្វើបែបណាដាក់នាងទើបល្អទៅSohyunប្រពន្ធសម្លាញ់!!»គេបម្រះនាងឲ្យដេកលើពូលវិញ ឯគេក៏ឡើងមកទ្រោបពីលើ ទ្រេនដៃឃាំងនាងទាំងសងខាង។
«លោកកុំធ្វើអីណា៎ ខ្ញុំសុំទោសដែលនាំមិត្តភក្តិមកផ្ទះរបស់លោក ខ្ញុំមិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេ ខ្ញុំសន្យា»មុខនាងឡើងស្លេកស្លាំងអស់ តែនៅតែនិយាយមិនឈប់មាត់សោះ ទាល់តែឃើញគេអោនមកជិតម្តងបន្តិចៗទើបនាងស្ងាត់ហើយខ្ជឹបបបូរជិត។
«ប្រាកដ?»គេអង្អែលមុខនាងតាំងពីថ្ងាស់រហូតមកដល់ចង្ការ ហើយក៏ចង់បន្តរវាទៅទៀត តែក៏គិតអាណិតនាង ព្រោះយប់មិញក៏ធ្វើបាបមិនបានដេកមិនបានពួនពេញមួយយប់ទៅហើយ។
«ចាស៎!ប្រាកដណាស់»នាងងក់ក្បាលតិចៗ ហើយក៏ធូរទ្រូងពេលគេព្រមងើបចេញតាមសម្រួល។
«អឹ...តែលោកបាត់ខឹងខ្ញុំហើយត្រូវទេ?»នាងក្រោកដើរទៅតាមគេដែរ តែពេលគេឈប់ក្បាលនាងក៏ប៉ះនឹងខ្នងរបស់គេមួយទំហឹងព្រោះតែនាងចាប់ហ្វ្រាំងមិនទាន់ដោយខ្លួនឯង។
«នៅទេ! តែបើចង់ឲ្យបាត់នាងគួរតែថើបយកចិត្តយកថ្លើមខ្ញុំបន្តិចទៅ»គេបែរមកវិញទាំងទឹកមុខច្រឡើមគួរឲ្យក្នាញ់ ហើយឆ្លៀតមកដាក់សំណើរឲ្យនាងថែមទៀត តែមិនអីទេថើបធម្មតាបែបនេះនាងមិនមែនមិនចេះឯណា។
«ក៏បាន គ្រាន់តែថើបសោះ»នាងញញឹមពព្រាយព្រោះមិនគិតថាអ្នកកំលោះឲ្យនាងតម្រូវចិត្តតែប៉ុណ្ណឹង តែពេលគេនិយាយឡើងមកម្តងទៀត ភ្នែកនាងអត់នឹងបើកឲ្យធំមិនបាន។
«ថើបធម្មតាមិនយកទេ ត្រូវមានជញ្ជក់ខ្លះ»គេញញឹមចុងមាត់ពេលបានដាក់សម្ពាធនាហបែបនេះ គិតទៅគិតមកការដែលខឹងនាងក៏មិនមែនជារឿងខាតអីឯណា។
«លោកឯងនេះ ពាលយកពានហើយ»នាងសម្លក់សម្លឹងគេបន្តិច តែចុងក្រោយក៏ព្រមជំទើតជើង ដាក់បាតដៃលើទ្រូងរបស់គេ បបូរមាត់តូចទន់ល្មើយឡើងទៅគ្រប់គ្រងបបូរមាត់ក្រាស់ ថើបតិចៗលាយឡំនឹងការបឺតជញ្ជក់ដែលគេធ្លាប់បង្រៀននាង តែក៏ធ្វើឲ្យអារម្មណ៍គេពុះកញ្ជ្រោលបានយ៉ាងងាយ។
«ថើបអន់ខ្លាំងណាស់»គេធ្វើជាស្តីបន្ទោសឲ្យនាងទាំងការពិត គេវិះតែភ្លើតភ្លើតចាប់បោះនាងទៅគ្រែទៅហើយ បើគង់តែមានកិច្ចការត្រូវជូននាងទៅកន្លែងមួយក្នុងពេលបន្តិចទៀតនេះ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...