«សុំទោសដែលឲ្យអ្នកទាំងពីរចាំយូរ ហើយនេះជាឈុតហែលទឹកដែលទើបមកថ្មីតែម្តងចាស៎!»មេការដើរនាំមុខបុគ្គិលពីរអ្នកដែលកំពុងរុញឈ្នួលឈុតហែលទឹកមកឲ្យSohyunរើស។
«អ្នកនាងSohyunអាចមកមើលឈុតដែលអ្នកនាងស្រឡាញ់បាន តែមើលរាងអ្នកនាងឈុតមួយណាក៏សមដែរ»មេការញញឹមញញែមដាក់Sohyun តែជាស្នាមញញឹមក្លែងក្លាយ។
«មិនបាច់រើសទេ យកទាំងអស់នេះមក»អ្នកកំលោះឃើញនាងក្រមុំរុញរាមិនចង់រើស ក៏បញ្ជារមេការឲ្យរៀបចំឈុតហែលទឹកនោះទាំងអស់ ឯនាងក្រមុំក៏បានតែធ្វើមុខស្មើរព្រោះដឹងថាគ្មានអ្នកណាអាចហាមចរិកសេដ្ឋីដូចគេបានស្រាប់ហើយ។
«ចាស៎បាន ចឹងខ្ញុំសុំទៅរៀបចំជូនសិន ហើយលោកTaehyungយកទៅដោយខ្លួនឯង ឬចាំឲ្យគេមកយក»មេការសួរដោយមិនភ្លេចដៀងកន្ទុយភ្នែកមើលនាងក្រមុំដែលសំណាងបានប្រុសអ្នកមានដូចអ្នកកំលោះហ៊ានចំណាយលុយមិនតិចលើរបស់ទាំងនេះសម្រាប់នាង។
«ចាំឲ្យMacoមកយកទៅចុះ»Taehyungប្រាប់មេការរួចរាល់ ក៏ដឹកដៃនាងក្រមុំចេញពីហាងដូចជាគូរស្នេហ៍ដែលស្រឡាញ់ខ្វះគ្នាមិនបាន។
«នាងចាំខ្ញុំនៅត្រង់នេះសិនហើយ ហាមល្មើសបញ្ជារខ្ញុំ ខ្ញុំទៅតែមួយភ្លេតទេ»បន្ទាប់ពីចេញពីហាងបានឆ្ងាយបន្តិច អ្នកកំលោះក៏នឹកឃើញរឿងមួយដែលត្រូវធ្វើទើបបញ្ជារឲ្យនាងក្រមុំឈររងចាំគេបន្តិច ពេលគេដើរចេញទៅបាត់Sohyunក៏បានត្រឹមតែឈរស្រាក់ដៃ ធ្វើមុខស្មើរ មើលឆ្វេងមើលស្តាំព្រោះមិនសូវឃើញមានអ្នកណាដើរកាត់ត្រង់នេះសោះ។
មួយសន្ទុះក្រោយមកសំឡេងសម្រឹបជើងដែលជិតត្រចៀកនាងធ្វើឲ្យនាងញញឹមព្រោះយល់ថាជាTaehyung តែពេលងាកទៅក៏ឃើញថាមិនមែន តែបែរជាជួបមនុស្សស្រីក្នុងឈុតពណ៌ខៀវរឹបរាង បបូរមាត់ក្រហម ត្បៀតកាបូបពណ៌មាសនឹងក្លៀង ព្រមទាំងបោះជំហានមករកនាងដោយទឹកមុខស្អប់ខ្ពើម។
«ខានជួបគ្នាយូរហើយស្រីដណ្តើមរបស់គេ»Yumilaដើរមករកនាងកាន់តែជិតរហូតSohyunត្រូវថយក្រោយទាល់ត្រង់ខាងក្រោយវាជាជញ្ជាំងទើបនាងទាល់មិនអាចកំរើកទៅណារួច។
«ខ្ញុំមិនបានដណ្តើមរបស់អ្នកណាទេ អ្នកនាងមេត្តានិយាយផ្តល់កិក្តិយសឲ្យខ្ញុំផង»Sohyunតបទៅវិញទាំងឈឺចិត្តឲ្យតែជួបស្រីម្នាក់នេះពេលណា នាងតែងតែត្រូវការពារខ្លួនឲ្យបានច្រើន ព្រោះនាងជាស្រីគ្រោះថ្នាក់ដែលតាមចង់កម្មពារនាងរហូត។
«ផ្តល់កិត្តិយសឲ្យស្រីប្រភេទនាងនឹងហេស? ស្រីឲ្យដៃគេមានកិត្តិយសដែរឬ?»Yumilaសម្លឹងមុខនាងក្រមុំដោយខ្សែភ្នែកកាចគួរឲ្យខ្លាច ដៃស្រឡូនលើកមកច្របាច់កសខ្ចីរបស់នាង។
«លែងខ្ញុំភ្លាមទៅ...ខឹក..»Sohyunប្រឹងបេះដៃYumilaចេញ ព្រមទាំងរើបម្រះរហូតទាល់តែធ្វើឲ្យYumilaបានឃើញស្នាមត្រាក្រហមដែលTaehyungបន្សល់ទុកទៅនឹងករបស់នាង។
«នាងស្រីចង្រៃនាងឲ្យដៃTaeមែនទេ យើងស្អប់ឯងខ្លាំងណាស់»មុខYumilaប្រែទៅជាក្រហមលើសដើម ដោយសារតែខឹងរហូតលែងខ្វល់ពីអ្វីទើបនាងចាប់អូសSohyunចេញពីកន្លែងនោះទៅកន្លែងដែលងងឹតហើយស្ងាត់ស្រួលចាត់ការនាងក្រមុំតាមដែលចិត្តចង់នៅពេលនេះ។
«អូយ...នាងឆ្គួតហើយ»ខ្លួនប្រាណទន់ដូចសំឡីរបស់Sohyunត្រូវYumilaរុញឲ្យទៅបុកនឹងជញ្ជាំងយ៉ាងខ្លាំង ហើយក៏ដើរមកចាប់ទាញសក់នាង ហើយក៏ទះយកៗជាច្រើនដៃ។
«យើងចង់ឲ្យឯងស្លាប់បាត់ពីពិភពលោកនេះណាស់»Yumilaមិនខ្វល់ថានាងក្រមុំឈឺប៉ុណា ព្រោះកំពុងតែសប្បាយដៃនឹងការធ្វើបាបរាងកាយរបស់នាងបែបនេះ។
«ព្រោះនាងជាស្រីបែបនេះទើបTaehyungមិនស្រឡាញ់នាងទៀត!»ទោះបីជាឈឺនៅត្រង់បបូរមាត់យ៉ាងណាក្តីក៏នាងនៅតែជំនះនិយាយពាក្យដែលប្រៀបបីដូចជាកាំបិតចាក់ទ្រូងYumila ពេលនិយាយចេញមកហើយមនុស្សឆេវឆាវដូចMilaក៏ក្តៅឆេវលើសដើម ភាពអាក្រក់កាចសាហាវក៏រំលេចតាមកែវភ្នែកមួយគូរនោះ។
«ជួុយផង...ជួយ....ផង...»សំឡេងSohyunខ្សោយព្រមទាំងរដាក់រដុបព្រោះត្រូវអ្នកម្ខាងចាប់ច្របាច់កស្ទើរតែដាច់ដង្ហើមក្នុងវិនាទីនេះ។
«គិតឬថាTaeគេស្រឡាញ់នាង ចង់ប្រាប់ថាគិតខុសហើយ គេមិនស្រឡាញ់នាងទេ បើស្រឡាញ់មែនគេព្រមចុះអីតាស៊ីវិលជាមួយនាងបាត់ទៅហើយ កុំល្ងង់ពេក»
«ថ្ងៃនេះប៉ុណ្ណឹងសិន តែថ្ងៃក្រោយយើងនឹងបញ្ជូនឯងទៅឋាននរកមិនខាន»ថារួចនាងក៏ក្រោកចេញពីរាងកាយរបស់នាងក្រមុំដែលពេលនេះញ័រអស់ពេញទាំងខ្លួន ហើយក៏រើសកាបូបមកកាន់មុននឹងដើរចេញពីត្រង់នេះចេញទៅ ប្រៀបដូចជាគ្មានរឿងអ្វីកើតឡើង តែចំពោះSohyunបានតែយំខ្សឹបខ្សួល ឈឺចុកឆ្អល់ពេលរាងកាយ ហើយក៏អោបជង្គង់អង្គុយយំយែកម្នាក់ឯងរហូតភ្លេចទៅថាមុននេះTaehyungបានបញ្ជារនាងយ៉ាងម៉េចខ្លះ។
«មកសង្ងំធ្វើអីនៅត្រង់នេះ នាងមិនចាំទេឬថាខ្ញុំបញ្ជារនាងយ៉ាងម៉េច!»Taehyungខាំធ្មេញក្រតៗសួរនាង ចង់តែរត់ចាប់អង្រួននាងឲ្យជ្រុះក្បាលតាមអារម្មណ៍ខឹងពេលនេះ គេស្ទើរតែឆ្គួតពេលរកនាងមិនឃើញ។
«ហ៊ឹកៗ លោកTae»Sohyunងើបមុខពេលឃើញមនុស្សដែលនាងត្រូវការជួបនៅចំពោះមុខបែបនេះហើយ ទើបរហ័សរត់ទៅអោបអ្នកកំលោះយ៉ាងលឿន ប្រឹងឈ្មុលក្បាលចូលទ្រូងដើម្បីបានភាពកក់ក្តៅពីគេ ទឹកភ្នែកដែលហូរមកក៏សើមដល់អាវអ្នកកំលោះបូករួមខ្លួនប្រាណញ័រញាក់បែបនេះទៀត ទើបអ្នកកំលោះអត់នឹងអោបរឹតនាងណែនដៃ អោនទៅថើបសក់នាងថ្នម អារម្មណ៍ដែលខឹងអំបាញ់មិញក៏រសាត់ចេញពីខួរក្បាលគេអស់ សល់តែភាពបារម្ភ នឹងអាណិតស្រីដែលនៅក្នុងរង្វង់ដៃរបស់ខ្លួន។
<ខ្ញុំមិនចង់បាត់បង់លោកទេTae>នាងនិយាយក្នុងចិត្តម្នាក់ឯងដៃក៏រឹតរួតអោបគេឲ្យណែនដូចជាខ្លាចថាគេនឹងរលាយចេញពីនាងក្នុងវិនាទីនេះ។ឯTaehyungវិញក៏ទាញនាងចេញពីខ្លួនតិចៗ ព្រមទាំងចាប់ស្មារនាងសងខាង រួចក៏សួរនាំដោយចង់ដឹងណាស់អ្នកណាហ៊ានធ្វើឲ្យនាងទៅជាបែបនេះ មើលចុះរាងកាយស្រមេកស្រមោកបែបនេះកម្តៅក្នុងខ្លួនគេកើនឡើងដូចភ្នំភ្លើងទៅហើយ។
«អ្នកណាធ្វើអីនាងSohyunប្រាប់ខ្ញុំមកខ្ញុំចាត់ការវាឲ្យ»គេនិយាយយ៉ាងម៉ឺងម៉ាត់គ្មានចំណុចណាដែលបញ្ជាក់ថាគេលេងសើច តែគេនិយាយមែន បើគេដឹងថាជាអ្នកណាហើយនោះ ត្រៀមខ្លួនឈឺសាច់ឲ្យហើយទៅ។
«លោកអាចនឹងមិនជឿខ្ញុំទេ»សំឡេងនាងស្តាប់មើលទៅគឺខ្សោយខ្លាំង តែអ្នកកំលោះក៏ស្តាប់បានគ្រប់ម៉ាត់ដែលនាងនិយាយ រួចក៏អត់នឹងជ្រួញចិញ្ចើមងឿងឆ្ងល់មិនបាន។
«ខ្ញុំជឿនាងគ្រប់យ៉ាង»Taehyungថើបផ្តិតទឹកភ្នែកឲ្យនាង សម្លឹងមុខនាងដោយខ្សែភ្នែកស្រទន់ បេះដូងនាងក៏រីកមាឌព្រោះគេថ្នាក់ថ្នមលើសពីពេលសព្វដង។
«ខ្ញុំមិនទាន់ចង់និយាយនៅពេលនេះ ខ្ញុំចង់ផ្ទះលោកជូនខ្ញុំទៅផ្ទះឥលូវបានទេ?»នាងដកដង្ហើមចូលសួត ហើយក៏បន្ធូរវាចេញមកឲ្យបានធូរក្នុងខ្លួនខ្លះ ហើយនាងក៏មិនចង់ប្រាប់ថាអ្នកណាជាអ្នកធ្វើ ព្រោះនាងមិនគិតថាTaehyungនឹងព្រមជឿនាងនោះទេ គេអាចគិតថានាងនិយាយកុហកបង្កាច់បង្ខូចYumilaមិនខាន។
«អឹម!ខ្ញុំជូននាងទៅផ្ទះឥលូវនេះ»អ្នកកំលោះងក់ក្បាលយល់ព្រមជាមួយទាំងកាពិតគេនៅតែចង់ដឹងថាអ្នកណាធ្វើអីប្រពន្ធរបស់ឲ្យទៅជាបែបនេះ តែឃើញនាងមិនទាន់ចង់និយាយបែបនេះគេក៏មិនចង់បង្ខំ។
«មានអ្វីឬ?»នាងក្រមុំសួរពេលឃើញអ្នកកំលោះអោនទៅរើសរបស់ម្ខាងនៅជិតជើងរបស់គេ ហើយក៏យកមកទុកហោប៉ាវ។
«គ្មានអ្វីទេ ដល់ផ្ទះត្រូវប្រាប់ខ្ញុំគ្រប់យ៉ាងហាមកុហកឲ្យសោះ»គេបាញ់ខ្សែភ្នែកកាចដាក់នាងបន្តិចទើបនាងអត់នឹងបុកពោះ។
«ខ្ញុំដើរខ្លួនឯងបាន»នាងចចេសពេលឃើញគេប្រុងនឹងបីនាង ទើបប្រញាប់បដិសេធមុន ណាមួយនាងក៏ខ្លាចថានឹងក្លាយទៅជាទីចាប់អារម្មណ៍របស់ភ្នែកអ្នកនៅទីនេះ។
«កុំក្បាលរឹង មើលខ្លួនឲ្យញ័រដូចកូនសត្វធ្លាក់ទឹក ហើយចង់ដើរដោយខ្លួនឯងទៀត?»Taehyungមិនឲ្យនាងបដិសេធម្តងទៀត ទើបរហ័សលើកបីនាង ឯSohyunពេលត្រៀមខ្លួនមិនទាន់ក៏ប្រញាប់អោបកអ្នកកំលោះជាប់ព្រោះខ្លាចធ្លាក់ ហើយអ្នកទាំងពីរក៏ចេញពីកន្លែងដ៏សែនអាប់អួលមួយនោះ។

YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...