ភាគ៧

3.5K 126 0
                                    

៚ភូមិគ្រឹះKim៚
ឡានពណ៌ខ្មៅទំនើបសាកសមនឹងអ្នកមានថ្លៃថ្នូរដូចជាគ្រួសារត្រកូលKimកំពុងបើកចូលក្នុងបរិវេណភូមិគ្រឹះដ៏ធំមហាសាលគួរជាទីស្ងើចសរសើរ។
« ម៉ាក់ ខ្ញុំសុំពេលនិយាយជាមួយក្មួយសំណព្វចិត្តម៉ាក់បានពីរបីម៉ាត់សិនបានទេ?»អ្នកកំលោះឈរអោបដៃផ្អែកខ្នងនឹងទ្វារឡាន ដៀងភ្នែកមើលរករាងស្តើងឲ្យនាងមានអារម្មណ៍ខ្លាចរអាឡើងមក។
« និយាយត្រង់នេះមិនបានឬ? »លោកស្រីKimមិនយល់ស្រប ខ្លាចថាកូនប្រុសខ្លួននឹងធ្វើបាបSohyun។
« បើនិយាយត្រង់នេះបាន ខ្ញុំនិយាយតាំងពីក្នុងឡានមកម្លេះ »Taehyungដកដង្ហើមធំ ពេលឃើញម្តាយប្រឹងការពារនាង។
« ម៉ាក់ខ្លាចថាឯងនឹងធ្វើស្អីមិនល្អដាក់Sohyun »លោកស្រីKim
« ខ្ញុំទៅធ្វើអីកើត ក្នុងពេលដែលម៉ាក់ការពារនាងបែបនេះទៅហើយ សម្រេចថាឲ្យនិយាយដែរទេ បើមិនឲ្យខ្ញុំទៅបន្ទប់គេងហើយ ព្រោះនឿយ »អ្នកកំ
លោះលើកចិញ្ចើមសួរ។
« Sohyunចង់និយាយជាមួយប្រុសTaeដែរទេ? »លោកស្រីKimចាប់ដៃរាងស្តើងតិចៗ ដោយសួរចិត្តនាងព្រោះខ្លាចនាងមិនចង់។
« ចាស៎ អ៊ំស្រី! »រាងស្តើងញញឹមដូចមនុស្សជិតស្លាប់ រឹតតែចង់ស្លាប់ពេលឃើញអ្នកកំលោះញញឹមកំណាចមកនាង។
« Macoនាំម៉ាក់ខ្ញុំទៅក្នុងផ្ទះទៅ មិនឃើញមេឃក្តៅស្ទើរប្រេះក្បាលទេហេស៎? »អ្នកកំលោះបញ្ជារកូនចៅដោយសំឡេងរឹងកំព្រឹស តែគេគ្រាន់តែ
ចង់ឲ្យម៉ាក់គេចូលទៅក្នុងផ្ទះសិន ព្រោះនឹងអាចចាត់ការស្រីជើងល្អតែពីរនាក់។
« បាទចៅហ្វាយ! លោកស្រីអញ្ញើញ »Macoអោនគំនាបដាក់ចៅហ្វាយដែលមានឈ្មោះហៅក្រៅគឺចៅហ្វាយចិត្តក្តៅសាកធ្វើអីមិនត្រូវចិត្តឬឃ្នើសចិត្ត ដឹងតែត្រៀមទទួលគ្រាប់កាំភ្លើងពីគាត់ឲ្យហើយ
ទៅ។
« តែហ៊ានធ្វើឲ្យSohyunយំរឿងធំជាមួយម៉ាក់ហើយ »គាត់ប្រាប់ដោយទឹកមុខស្មើរ។
« បាទ! ខ្ញុំមិនធ្វើអីនោះទេ »សំឡេងត្រជាក់ៗបបួលឲ្យរោមដែលមានលើស្បែកទន់រលោងរបស់រាងស្តើង អត់មិនបាននឹងបះជ្រោង ថែមទាំងបុកពោះរន្ធត់
ចិត្ត។
« ម៉ោតាមខ្ញុំ Kang sohyun »ពេលលោកស្រីKimព្រមដើរចូលទៅក្នុងផ្ទះបាត់ អ្នកកំលោះក៏សម្តែងភាពមិនពេញចិត្តជាមួយនាង ថែមទាំងគំហកឲ្យនាងដើរតាមទៅសួនច្បារក្រោយភូមិគ្រឹះ។
« ឌឹប... »Sohyunរវល់តែដើរក្តាប់ដៃ ឈ្ងោកក្រោម មិនចាប់អារម្មណ៍ថាអ្នកកំលោះស្រាប់តែឈប់ង៉ក់មួយកន្លែងទើបក្បាលនាងទៅជល់នឹងខ្នងធំរបស់គេ។
« លើកក្រោយដើរឲ្យបើកភ្នែកផង ខ្ញុំមិនចង់ឲ្យនាងមកប៉ះខ្លួនខ្ញុំសូម្បីតែបន្តិច »អ្នកកំលោះជ្រឹមភ្នែកមើលនាងមិនដាក់ភ្នែក ហើយក៏នឹកឃើញរឿងរ៉ាវក្តៅគគុកដែលគេនឹងនាងនៅជាមួយគ្នា តែសុខៗ
អ្នកកំលោះក៏ប្រញាប់គ្រវីបណ្តេញរូបភាពឆ្គួតឡប់នឹងចេញពីខួរក្បាលភ្លាម។
« ខ្ញុំសុំទោស »រាងស្តើងនិយាយតិចៗតែក៏មិនហ៊ានប្រឈមមុខនឹងអ្នកកំលោះហេតុអ្វីនាងស្រាប់តែខ្លាចគេ ទាំងព្រឹកមិញនាងទើបនឹងខ្លាំងជាមួយគេសោះ។
« ខ្ញុំមិនធ្វើស្អីនាងទេKang sohyunបើនាងព្រមធ្វើតាមសម្តីរបស់ខ្ញុំ »អ្នកកំលោះជ្រែងហោប៉ាវ ងើយមុខសម្លឹងមើលផ្ទៃមេឃដែលមានដុំពពកពណ៌ខ្មៅ
ដៅថាមិនយូរទៀតទេនឹងមានភ្លៀងធំមិនខាន។
« លោកឲ្យខ្ញុំធ្វើអី? »នាងងើបមុខមើលគេពីចំហៀង ទាំងឆ្ងល់ពេញទំហឹង។
« នាងដឹងហើយថាម៉ាក់ខ្ញុំមានទំនួញខុសត្រូវប៉ុណ្ណា ហើយក្នុងពេលដែលនាងដេកជាមួយខ្ញុំ គាត់ប្រាកដជាឲ្យនាងការជាមួយខ្ញុំមិនខាន »Taehyung
« និយាយតាមត្រង់មក លោកចង់ឲ្យខ្ញុំធ្វើអ្វី ខ្ញុំប្រាកដជាធ្វើ សុំតែលោកកុំមករញ៉េរញ៉ៃនឹងជីវិតខ្ញុំតទៅទៀត »រាងស្តើងមិនបូបាច់ច្រើន ព្រោះក៏យល់ពីអ្វីដែលអ្នកកំលោះនិយាយ។
« ចូលចិត្តត្រង់ទៅត្រង់មកបែបនេះក៏មិនប្រាប់ ចឹងខ្ញុំក៏និយាយឲ្យចំតែម្តង ខ្ញុំត្រូវការឲ្យនាងប្រាប់ម៉ាក់ខ្ញុំថាយប់មិញមិនបានមានអ្វីកើតឡើង ហើយនាងក៏គួរតែរកកន្លែងនៅថ្មី នៅឲ្យឆ្ងាយពីត្រកូលខ្ញុំធ្វើបានទេ? »ចប់ប្រយោគដែលបង្កប់ន័យដល់ត្រើយសើយគូទរបស់អ្នកកំលោះធ្វើឲ្យរាងស្តើង ស្ងាត់អស់មួយសន្ទុះ។
« ហើយកុំភ័យរឿងលុយ ខ្ញុំចាត់ការឲ្យនាងលើសចំនួនដែលស្រីៗដេកជាមួយខ្ញុំរាល់ដងទៅទៀត »Taehyung។
« បាន! ខ្ញុំនិងធ្វើតាមអ្វីដែលលោកសុំចំណែករឿងលុយខ្ញុំមិនត្រូវការ »នាងឆ្លើយយល់ព្រមទាំងឈឺចិត្តនឹងស្អប់ខ្លួនឯងដែលរស់នៅទាំងគ្មានអ្នកឲ្យតម្លៃឲ្យ
កិត្តិយស ត្រឹមយកលុយមកជះក្បាលហើយក៏ដោះដៃនាងចោល។
« តាមចិត្ត! »អ្នកកំលោះញាក់ស្មារ ងក់ក្បាលតិចៗ មុននឹងបែរខ្នងចេញទៅដោយទឹកមុខមានក្តីសុខពន់ពេក ខុសពីSohyunដែលឈរអោបទ្រូងគ្រាំចិត្ត
មិនយូរប៉ុន្មានក៏ទម្លាយទឹកភ្នែកដែលខ្លួនខិតខំត្បិតត្បាតមិនស្រក់កាលពីព្រឹកមិញ។រាងស្តើងទន់ដៃទន់ជើង ឈរមិននឹងក៏សំរូតខ្លួនអង្គុយបត់ជើងលើដីទាំងលែងខ្វល់អ្វីទាំងអស់ ទឹកភ្នែករាប់រយតំណក់ស្រក់
លើដីផ្ទួនៗគ្នាមិនដាច់ខ្សែ ។
« ម៉ាក់! កូនបានទៅធ្វើអីខុស ទើបរឿងអាក្រក់ៗតែងតែកើតឡើងលើកូនជានិច្ចម៉ាក់មកទទួលកូនទៅនៅជាមួយផងបានទេ កូននឹកម៉ាក់ ហឹក... ក្ឌាំងៗ... »រាង
ស្តើងស្រែកទ្រហ៊ោយំប្រណាំងនឹងសំឡេងផ្គររន្ទះ រួមទាំងខ្យល់បក់ខ្លាំងៗបបួលឲ្យខ្លួនប្រាណនាងរងារញ័រញាក់មិនយូរគ្រាប់ភ្លៀងធំៗក៏បង្អូសចុះមកស្រោចស្របរាងកាយនាងឲ្យជោគជាំគ្មានសល់។
« អៅ៎!ប្រុសTaeមកតែឯឯទេឬ? ចុឯណាSohyun? »លោកស្រីKim
« នាងប្រាប់ថាចង់អង្គុយលេងនៅសួនសិន ខ្ញុំក៏ឲ្យនាងអង្គុយទៅ »អ្នកកំលោះជ្រើសរើសកុហកម្តាយ ទាំងSohyunមិនបាននិយាយបែបហ្នឹង។
« តែឥលូវភ្លៀងហើយ ខ្លាំងទៀតផងប្រុសTaeទៅយកនាងមកក្នុងផ្ទះមក ថ្មើរនេះទទឹកអស់ហើយក៏មិនដឹង »គាត់និយាយទាំងទឹកមុខព្រួយបារម្ភធ្វើឲ្យអ្នកកំលោះអត់ឃ្នើសចិត្តមិនបាន នេះបើម៉ាក់គេចេះបារម្ភMilaតែពាក់កណ្តាលSohyunគេសប្បាយចិត្តស្លាប់ហើយ។
« ខ្ញុំថាប្រហែលទទឹកបាត់ទៅហើយមិនបាច់ទៅយកទេ »អ្នកកំលោះឆ្លើយហីៗព្រោះគេមិនខ្វល់ស្រាប់ទៅហើយចង់នាងរស់ឬស្លាប់ក៏ជារឿងរបស់នាង។
« ទទឹកឬមិនទទឹកក៏ត្រូវតែទៅយកដែលព្រោះម៉ាក់ប្រញាប់មកនិយាយរឿងនៅលើកប៉ាល់កាលពីយប់មិញ »
« ខ្ញុំមិនបានមានអីៗជាមួយនាងទេម៉ាក់បើមិនជឿក៏សួរនាងដោយផ្ទាល់ទៅ ខ្ញុំឡើងទៅបន្ទប់ហើយ »ថាចប់អ្នកកំលោះដកដង្ហើមធំ ម៉ួម៉ៅពេលនឹកឃើញរឿងពីយប់ ហើយក៏បោះជំហានវែងដើរទៅ
បន្ទប់របស់ខ្លួនព្រោះខ្ជិលតវ៉ាច្រើនទៀត។
« តែSohyunនៅឯសួនច្បារ? »
« ពីសួនច្បារមកផ្ទះធំមិនមែនឆ្ងាយរាប់គីឡូដីឯណា បើនាងដើរមកមិនកើតក៏ឲ្យទទឹកនៅត្រង់ហ្នឹងទៅ »អ្នកកំលោះបញ្ឈប់ដំណើរហើយបោះសម្តីគ្រោត
គ្រាតស្របពេលដែលខ្លួនប្រាណទទឹករបស់Sohyunដើរមកឮល្មម តែអ្នកកំលោះក៏មិនបានយកភ្នែកមើល យកខួរក្បាលគិតអីបន្តិច។
« ទទឹកអស់ហើយ ម៉េចក៏មិនរហ័សមកជាងនេះបន្តិច តែមិនអីទេឡើងទៅងូតទឹកចុះ ចាំអ៊ំឲ្យមេផ្ទះដាំទឹកខ្ញាំឲ្យណា៎ »លោកស្រីសម្លឹងមើលខ្លួនស្រមេកស្រ
មោកហើយអត់នឹងអាណិតមិនបាន។
« ចាស៎! អរគុណអ៊ំស្រី »នាងញញឹមមិនសូវដឹង តែបន្ទាប់ពីម៉ាក់នាងគឺមានតែលោកKimប៉ុណ្ណោះដែលមើលថែដែលមើលថែនាងដិតដល់ ទាំងគាត់ជាប្រពន្ធដើម ម៉ាក់របស់នាងជាប្រពន្ធចុង។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now