ព្រឹកថ្ងៃបន្ទាប់...
គ្រប់យ៉ាងនៅថ្ងៃនេះប្រៀបបីដូចជាផ្កាដែលទើបនឹងរីកទទួលបានភាពស្គុះស្គាយ ស្រស់បំព្រង មានក្តីសុខ។ស្នាមញញឹមដែលកម្រលេចលើផ្ទៃមុខកំណាចរបស់Taehyungប៉ុន្តែថ្ងៃនេះ មិនមែនទេតាំងពីម្សិលមិញគេសប្បាយរីករាយរហូតមិនដឹងពណ៌នាបែបណា ដឹងត្រឹមគេមានក្តីសុខខ្លាំងណាស់។
ព្រឹកនេះអ្នកកំលោះងើបពីព្រលឹមមុននាងក្រមុំដែលគេងលក់ទាំងអស់កម្លាំងពីខ្លួន ហើយក៏បំពេញតួនាទីជាស្វាមីដោយចុះទៅក្រោមបញ្ជារឲ្យFaraធ្វើអាហារឲ្យច្រើនមុខ មួយមុខៗត្រូវតែឆ្ងាញ់ហើយមានជាតិប៉ូវផងដែរ បន្ទាប់ពីប្រាប់រួចក៏ដើរជ្រេងហោប៉ាវ ហួចយ៉ាងសប្បាយចិត្ត ឯFaraក៏អត់ញញឹមតាមព្រោះនាងចង់ឃើញរូបភាពនេះយូរមកហើយ។
«ទីបំផុតអ្នកប្រុសក៏ស្រឡាញ់អ្នកនាងSohyunហើយ យ៉េ!!!! ពិតជាមិនគួរឲ្យជឿសោះ អ្នកប្រុសស្អប់តែមាត់មែន»Faraធ្វើម្ហូបបណ្តើរនិយាយម្នាក់ផងញញឹមញញែមផង ព្រោះដូចដែលបានប្រាប់ថាព្រឹកនេះមិនថាអ្នកណាក៏សប្បាយចិត្តដែរ។
Taehyungដើរឡើងទៅបន្ទប់វិញតែសំឡេងទូរស័ព្ទដែលដាក់ក្នុងហោប៉ាវ រោទិ៍មកកាត់ដំណើររបស់គេ។មិនចាំយូរគេក៏លើកមកទទួលហើយក៏ឃើញថាជាលេខរបស់Yoongiដែលជាអ្នកគ្រប់គ្រងរីសតនឹងរោងឈឺដ៏ធំ ដែលក្នុងនោះក៏មានចំណែករបស់Taehyungដែរ អាចនិយាយថាពួកគេរួបរួមគ្នាបង្កើតនូវរីសតដែលធ្វើពីឈើប្រណិត ហើយឈើទាំងអស់នោះបានមកពីរោងឈើរបស់ពួកគេផ្ទាល់។បើគិតគេខានទៅទីនោះជិតកន្លះឆ្នាំហើយ ព្រោះការងារនៅទីនេះក៏ច្រើនមិនស្ទើរ គ្មានពេលវេលាហោះហើរទៅអ៉ីតាលីដូចកាលពីមុនសោះឡើយ។
«អាឡូ!បងប្រុស សុខសប្បាយដែរទេ?ហើយនៅរីសតយ៉ាងម៉េចហើយ ខ្ញុំខានទៅមើលជិតកន្លះឆ្នាំហើយ»គេសួររាក់ទាក់តាមរបៀបបងប្អូនស្រឡាញ់គ្នា ទោះមិនមែនបង្កើតក៏ដោយ តែក្តីស្រឡាញ់នឹងភាពស្មោះត្រង់តែងតែមកមុនជានិច្ច។
(អើសុខណាស់ គ្រប់គ្រងរីសតម្នាក់ឯងសឹងតែធ្លាក់អណ្តាតដូចឆ្កែហើយ ឯងនេះមិនម៉ោអើតក្បាលអីបន្តិច ព្រោះរវល់សោយសុខជាមួយប្រពន្ធហ្អេស!)
«ថាបែបនេះក៏មិនត្រូវដែរ ហើយបើដឹងខ្ញុំការម៉េចមិនមក?»អ្នកកំលោះសើចៗតិចពេលបងប្រុសរំឮកដល់ប្រពន្ធថ្មីថ្មោង ប្រពន្ធសាច់ផ្អែមរបស់គេ។
(ទៅមិនទាន់ បើទើបមកដល់កូរ៉េពីយប់មិញ ហើយពេលនេះទំនេរទេមកជួបបន្តិចមកមានរឿងចង់ពិភាក្សា)
«បងមកកូរ៉េ?ម៉េចមិនប្រាប់ជាមុននឹងអាលខ្ញុំឲ្យកូនចៅទៅទទួល»អ្នកកំលោះភ្ញាក់ផ្អើល ឈរត្រង់ខ្លួន ទឹកមុខរបស់គេប្រែទៅជាម៉ឺងម៉ាត់វិញភ្លាមៗ។
(មិនបាច់ទេ យើងមិនចូលចិត្តកូនចៅដង្ហែរឆ្វេងស្តាំ គិតតែឯងមកជួបយើងបានឬអត់?)
«បានៗ...ប្រហែលកន្លះម៉ោងទៀតខ្ញុំទៅដល់»អ្នកកំលោះតបមុននឹងចុចបិទទូរស័ព្ទដាក់ក្នុងហោប៉ាវវិញ រួចក៏ឡើងទៅបន្ទប់ ឃើញប្រពន្ធរបស់ខ្លួននៅតែគេងលក់យ៉ាងស្កប់ស្កល់ដដែលទើបគេមិនបានដាស់ គ្រាន់តែដើរទៅអង្គុយជិតនាង រួចក៏អោនទៅថើបថ្ងាស់របស់នាងយ៉ាងយូរ ហើយក៏ក្រោកទៅបន្ទប់ទឹក លុបលាងកាយ នឹងអាលបានទៅនិយាយរឿងខ្លះៗជាមួយYoongi។
១៥នាទីក្រោយមកTaehyungនាំរាងកាយខ្ពស់ស្រឡះរបស់ខ្លួនចុះតាមជណ្តើរដោយកាយវិកាយម៉ឺងម៉ាត់ដូចសព្វដង។អ្នកកំលោះដើរសំដៅទៅផ្ទះបាយជួបនឹងFaraដែលមមាញឹករៀបចំអាហារដាក់ចានជាច្រើន។
«អូ! អ្នកប្រុសចង់ទទួលទានអាហារឥលូវនេះដែរទេ?»Faraទំលាក់របស់របរក្នុងដៃមួយឡែកសិន រួចក៏ដើរអោនៗមកសួរអ្នកជាចៅហ្វាយ ដោយមិនភ្លេចងាកឆ្វេងស្តាំរកមើលចៅហ្វាយស្រីម្នាក់ទៀត។
«អត់ទេ!ខ្ញុំមានការត្រូវចេញទៅក្រៅ នាងជួយរៀបចំអាហារឲ្យSohyungឲ្យបានល្អផង ហើយផ្តាំប្រាប់នាងឲ្យចាំខ្ញុំត្រឡប់មកវិញផង»Taehyungរៀបរាប់យឺតៗ មិនបានប្រញាប់ប្រញាល់ តែFaraបែរជាឆ្ងល់ ទើបតែរៀបការហើយ តើមានកិច្ចការអីត្រូវចេញទៅក្រៅ ឬទៅជួបYumila?។
«ចាស៎បាន! ចាំខ្ញុំប្រាប់អ្នកស្រីដូចដែលអ្នកប្រុសបញ្ជារ»
«អរគុណហើយ!»អ្នកកំលោះងក់ក្បាល ញញឹមតិចៗ រួចក៏ដើរចេញពីផ្ទះបាយដោយមានកូនសោរឡាននៅក្នុងដៃ ថ្ងៃនេះគេបើកឡានដោយខ្លួនឯង គិតថាធ្វើសាមញ្ញដូចជាបងប្រុសខ្លួនម្តងក៏មិនអីដែរ។
ក្រលេកទៅមើលរាងស្តើងដែលគេងលក់មកជាយូរ ដែលមិនមែនជាទំលាប់របស់នាង ត្របកភ្នែកនាងចាប់ផ្តើមបើកឡើងមកព្រឹមៗ ទឹកមុខប្រាប់ថានាងមិនទាន់អស់ងងុយនៅឡើយទេ តែត្រូវតែក្រោកក្នុងចិត្តគិតថានឹងបានឃើញស្វាមីនាងមុនគេ តែពេលលើកដៃក្រវាសលើពូកក៏ប៉ះតែភាពទទេរស្អាត ទើបនាងក្រមុំរហ័សងើបឡើង ក្រលេកមើលឆ្វេងស្តាំ តែពុំឃើញស្រមោលរបស់គេ។
«Tae...លោកនៅខាងក្នុងទេ?»នាងក្រោកចេញពីលើគ្រែ ចុះដើរសំដៅទៅទ្វារបន្ទប់ទឹក ផ្អឹបត្រចៀកនឹងទ្វារ ស្រែកហៅនឹងសួរគេ តែមិនបានទទួលចម្លើយតបមកវិញសោះ។
«លោកទៅណាបាត់ហើយ»នាងលើកដៃរុញទ្វារបន្ទប់ទឹកក្រលេកទៅអាងទឹកដែលនាងនឹងគេគេងត្រាំជាមួយគ្នា តែព្រឹកនេះនាងបែរជាមិនឃើញគេ បេះដូងនាងស្រាប់តែត្រជាក់ដូចជាមានខ្យល់មិនល្អចូលមករុករានឲ្យនាងខ្វាយខ្វល់។មួយសន្ទុះធំនាងក៏ចេញពីបន្ទប់ ក្រោយពីបានងូតទឹកនឹងតុបតែងខ្លួនរួចរាល់ ចុះមកដល់ភ្លាមនាងក៏ឃើញថាផ្ទះស្ងាត់សូម្បីតែលោកស្រីKimក៏មិននៅផ្ទះផងដែរ។
«អ្នកស្រីក្រោកហើយមែនទេ ខ្ញុំបានរៀបចំអាហារឲ្យហើយល្មម អ្នកនាងចង់ញាំឥលូវដែរទេ?»Faraដែលកំពុងជូតសម្អាតតុទូសុខៗក៏ឃើញនាងក្រមុំចុះមកទាំងទឹកមុខមិនល្អ ទើបនាងប្រញាប់ដើរទៅជិត។
«អ្នកម៉ាក់ នឹងលោកTaeទៅណាឬFara?»នាងដើរទៅអង្គុយតុអាហារបណ្តើរសួរនាំបណ្តើរ ពេលឃើញអាហារលើតុ ថែមទាំងក្លិនឈ្ងុយ ក្រពះនាងក៏បញ្ចេញសំឡេងគូឲ្យឮភ្លាមៗ។
«លោកស្រីអញ្ញើញទៅខាងក្រៅជាមួុយមិត្តចាស់ ឯអ្នកប្រុសក៏អញ្ញើញទៅមានការ ហើយក៏បានផ្តាំឲ្យខ្ញុំធ្វើអាហារឲ្យអ្នកនាង ថែមទាំងប្រាប់ឲ្យអ្នកនាងរងចាំគាត់ត្រឡប់មកវិញផងដែរ»Faraប្រាប់ដោយមិនភ្លេចដួសបាយដាក់ចានឲ្យSohyun។
«អ៎! អរគុណFaraដែលធ្វើអាហារទាំងនេះឲ្យខ្ញុំ»នាងបានធូរចិត្តបន្តិចក្រោយពីដឹងថាTaehyungទៅណា តែប្រយោគចុងក្រោយទៅវិញទេ តែធ្វើឲ្យនាងញាំបាយបណ្តើរញញឹមម្នាក់ឯងបណ្តើរ។
ទឺត!ទឺត
Faraងាកទៅមើលទូរស័ព្ទលើតុដែលកំពុងរោទិ៍ រួចក៏ដើរទៅលើកទទួលដោយនិយាយគួសមជាមួយអ្នកខលមក។បន្ទាប់ពីនិយាយបានមួយម៉ាត់ពីរទើបនាងដឹងថាអ្នកនៅក្នុងទូរស័ព្ទខលមករកSohyun។
«អ្នកណាឬFara?»Sohyunក្រោកចេញពីកៅអី សួរដោយលើកចិញ្ចើមឆ្ងល់ព្រោះនាងមិនធ្លាប់ប្រាប់លេខផ្ទះដល់អ្នកណទេ តែ...។
«ខ្ញុំមិនដឹងដូចគ្នា តែគេប្រាប់ថាស្គាល់អ្នកស្រី»Faraតបព្រមទាំងហុចទូរស័ព្ទឲ្យទៅSohyun។
«មិនអីទេ ចាំខ្ញុំអ្នកនិយាយ Faraមានអីត្រូវធ្វើក៏ទៅធ្វើបានណា៎»នាងប្រាប់Faraដោយសំឡេងស្រទន់ រួចក៏លើកទូរស័ព្ទមកផ្អឹបនឹងត្រចៀក។
«អាឡូ!ខ្ញុំSohyunនិយាយ»នាងលើកនិយាយដោយភាសាទន់ភ្លន់ ហើយសំឡេងអ្នកទទួលក៏ធ្វើឲ្យនាងដឹងភ្លាមថាជាJunguមិត្តភក្តិប្រុសចរិកស្រី ដែលនាងធ្លាប់នាំទៅកម្មវិធីមង្គលការរបស់បងប្រុសទី២។
(Sohyunស្រីឆ្គួត ឯងការមួយទាំងមូលម៉េចមិនឃើញអញ្ញើញយើងចឹងហា៎?)
«Junguគឺឯងមែនទេ ខ្ញុំខានឃើញឯងយូរហើយក៏ស្មានថាឯងទៅបារាំងវិញ ណាមួយរឿងវាទាន់ហន់ទើបធ្វើអីមិនទាន់»នាងនិយាយទាំងទឹកមុខដឹងខុសដែលភ្លេចថាខ្លួនមានមិត្តភក្តិល្អ តែថ្ងៃពិសេសក្នុងជីវិត នាងបែរជាមិនបានអញ្ញើញពួកគេមកទៅវិញ។
«ឲ្យយើងសុំទោសផងណា៎»នាងនិយាយបន្តរទៀត ទើបអ្នកក្នុងទូរស័ព្ទអត់នឹងទន់ចិត្តមិនបាន។
(អូខេ ឈប់ខឹងក៏បាន តែឯងត្រូវមកទទួលយើងនៅព្រលានយន្តហោះឥលូវនេះ នឹងអាលបានទៅដើរលេងខ្លះ ណាមួយក៏ចង់ជួបឯងខ្លាំងណាស់ដែរ)
«ពេលនេះមែនទេ..តែ»នាងក្រមុំស្រាប់តែនឹកឃើញដល់សម្តីដែលFaraបានប្រាប់ Taehyungឲ្យនាងចាំគេត្រឡប់មកវិញ ហើយបើនាងទៅ រួចមកវិញមិនទាន់ គេប្រាកដជាខឹងនាងមិនខាន នាងមិនចង់ឲ្យគេខឹងនាងនោះទេ ព្រោះពេលដែលគេខឹងភាពកំណាចរបស់គេប្រាកដជារើឡើងម្តងទៀត។
(តែយ៉ាងម៉េច?ឬឯងកំពុងនៅជាមួយស្វាមី?)
«គេមិននៅផ្ទះទេ តែយ៉ាងណាយើងមិនអាចទៅបានទេ យើងសុំទោស»នាងតាំងចិត្តហើយនាងសុខចិត្តធ្វើជាមិត្តចិត្តអាក្រក់ ក៏ប្រសើរឲ្យនាងឃើញភាពកំណាចរបស់ស្វាមីម្តងទៀត។
(អូខេ យើងយល់បើឯងចេញមកមិនបាន ចាំយើងទៅរកក៏បាន)
«...ចឹងក៏បាន»នាងក្រមុំងាកទៅមើលទ្រនិចនាឡិកាជាមុនសិន ពេលឃើញថាម៉ោងថ្មើរនេះប្រហែលTaehyungមិនទាន់ត្រឡប់មកវិញទេ ទើបឆ្លើយយល់ព្រម ព្រោះនាងអាចប្រហែលនិយាយជាមួយJunguបន្តិចបន្តួចប៉ុណ្ណោះ ណាមួយក៏មិនចង់ឲ្យTaehyungគិតថាពេលគេមិននៅនាងនាំមនុស្សប្រុសប្លែកមុខមក ទោះការពិតមិត្តនាងជាGAYក៏ដោយ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...