ពន្លឺព្រះអាទិត្យចាំងជះពន្លឺតាមកញ្ចក់ធ្លុះកាត់វាំងនួនទៅប៉ះនឹងរាងកាយទាំងពីរ ដែលគេងអោបគ្នាមិនខុសពីស្ករតាំងម៉ែ ដោយសារតែចំណាយកម្លាំងពីយប់មិញទើបពួកគេល្វើយគេងដល់ថ្ងៃកម្ពស់ចុងដូង។
«អឹម...»នាងក្រមុំគេងកើយទ្រូងអ្នកដែលធ្វើបាបនាងមិនឲ្យបានគេងពេញមួយ ក៏ចាប់ផ្តើមបើកភ្នែកឡើងតិចៗ ហើយភាពល្វើយក៏រត់ចូលខ្លួននាងភ្លាម។
«អាចទេ បើខ្ញុំចង់ឲ្យលោកនៅជាមួយខ្ញុំបែបនេះរាល់ព្រឹក?»Sohyunឆ្លៀតពេលអ្នកកំលោះមិនទាន់ភ្ញាក់ ក៏បន្តឹងដៃអោបគេកាន់ណែន សំឡេងខ្សាវៗនាងបង្ហាញពីភាពមិនសប្បាយចិត្តពេលគិតដល់ថ្ងៃស្អែក ឬពេលណាមួយដែលគេមិនល្អជាមួយនាងដូចពេលនេះ។
«សុំទោស ដែលស្រឡាញ់លោក តែខ្ញុំហាមបេះដូងខ្លួនឯងមិនបានពិតមែន!!»នាងក្រោកចេញពីរាងកាយមាំមួនរបស់Taehyung ប្តូរមកអង្គុយសម្លឹងមុខរបស់គេ ព្រោះពេលគេងមុខគេស្រទន់ មិនកំណាចដូចសព្វដង។
«ខ្ញុំស្រឡាញ់លោក...»នាងកាន់តែបណ្តោយឲ្យបេះដូងគ្រប់គ្រងអារម្មណ៍បានជាជ្រុលទៅថើបមាត់គេដោយមិនបានតាំងចិត្ត តែអ្នកណាទៅដឹងថាអ្នកដែលគេងដូចសាកសពស្រាប់តែភ្ញាក់ ថែមទាំងអោបចង្កេះនាងណែនដៃទៀត។
«ហេម...នាងធ្វើអីអំបាញ់មិញ?»Taehyungក្រហឹមសួរទាំងដឹងច្បាស់ តែគ្រាន់ចង់ញោះឲ្យនាងក្រហមមុខលេងប៉ុណ្ណោះ។
«មិនបានធ្វើអីទេ!»នាងខ្ជឹបមាត់ ច្រត់ដៃលើទ្រូងរបស់គេ បេះដូងវិញលោតស្ទើរធ្លាយចេញមកក្រៅ។
«តែខ្ញុំឃើញនាងយកមាត់មកជល់មាត់ខ្ញុំ»មិននិយាយតែមាត់ ថែមទាំងឆ្លៀតបង្ហាញកាយវិការឲ្យមើលទៀត ទើបនាងអត់អាម៉ាស់មិនបាន។
«ទេ...គ្មានទេ»Sohyunគ្រវីក្បាល បែរមុខចេញ។
«នាងហ៊ានកុហកខ្ញុំ!»Taehyungលើកចិញ្ចើមសួរ ព្រមទាំងផ្តួលនាងទៅលើពូក ហើយតាមទៅទ្រោបពីលើនាង។
«លោកខ្ញុំថប់ដង្ហើមណាស់»Sohyunប្រឹងឡើងរឹងខ្លួន ពេលដែលTaehyungផ្អឹបមុខនឹងដើមទ្រូងរបស់នាងឲ្យពិបាកដកដង្ហើម ទើបលើកដៃទៅវៃស្មាររបស់គេ។
«ខ្ញុំឃ្លាន!»គេនិយាយដោយមិនព្រមងើបមុខចេញពីដើមទ្រូងនាង តែបែរជានិយាយថាឃ្លានឯណាទៅវិញ។
«ក្រោកទៅ ខ្ញុំទៅធ្វើអាហារឲ្យ»Sohyunរុញស្មារគេដោយកម្លាំងស្រមោច។
«ខ្ញុំថាញាំនាងវិញល្អជាង»Taehyungងើបមុខប្រុងទៅត្របាក់មាត់នាង តែSohyunរហ័សលើកដៃខ្ទប់មាត់ ទើបមាត់គេប៉ះនឹងខ្នងដៃនាងជំនួស។
«អត់ទេ ខ្ញុំគ្មានកម្លាំងទៀតទេ!»នាងគ្រវីក្បាលបញ្ចេញពន្លឺរអង្វរកគេ។
«ថើបតែតិចក៏បានដែរ»គេមើលមុខដោយញញឹមចុងមាត់ ហើយក៏ទាញដៃនាងចេញរួចក៏ប្រថាប់មាត់នាងតាមអ្វីដែលគេចង់ធ្វើ ទាស់ត្រង់ថាពេលប៉ះបបូរមាត់ទន់ពេលនេះ គេមិនចង់ឈប់ត្រឹមនឹងសោះ។
«បានហើយ ខ្ញុំចង់សន្លប់!»នាងលេបទឹកមាត់ ទាំងចង់ងងឹតមុខ បំពងកស្ងួចឡើងនិយាយមិនចង់ច្បាស់។
«បឺតប៉ុណ្ណឹង ធ្វើឯងចង់សន្លប់»
«ក្រោកទៅ...ខ្ញុំត្រូវការងូតទឹក ហើយក៏មានការងារត្រូវធ្វើទៀត»SohyunបែរមុខចេញពីTaehyung។
«អ្នកណាឲ្យនាងធ្វើការ? ប្តីធ្វើដល់សេដ្ឋីទៅធ្វើការជាMCពាក់លេចលើលេចក្រោមនឹងមែនទេ ប្រាប់នាងចុះបើមិនដោយសារជាក្រុមហ៊ុនរបស់អាKrisទេ ខ្ញុំដុតក្រុមហ៊ុននឹងយូរហើយ»
«ទំនើង ខុសទំនង»នាងបែរទៅសម្លក់គេ។
«ហើយយ៉ាងម៉េចនាងមិនពេញចិត្តដែលខ្ញុំបែបនឹង?»Taeចាប់ចង្ការតិចៗ រួចក៏អូសឡើងដល់បបូរមាត់។
«បើពេញចិត្តស្មានតែ...ទឺត ទឺត»នាងនិយាយមិនទាន់ចប់ផង សំឡេងទូរស័ព្ទរបស់Taehyungក៏លាន់មកកាត់ ចំណែកឯTaehyungក៏ងើបចេញពីនាងទៅលើទូរស័ព្ទ តាមដោយខ្សែរភ្នែកអន់ចិត្តរបស់Sohyun ព្រោះមិនបាច់ប្រាប់ក៏ដឹងថាអ្នកណាខលមក។
«ប្រចណ្ឌដែលខ្ញុំនិយាយជាមួយMila?»គេលលេងជាមួយនាងទៅតាមអារម្មណ៍ពេលឃើញនាងធ្វើមុខស្អុយ តាមពិតអំបាញ់មិញអ្នកដែលខលមកជាMacoប៉ុណ្ណោះ។
«ខ្ញុំគ្មានសិទ្ធស្រាប់ហើយ!»នាងក្រោកចេញពីលើគ្រែប្រុងនឹងដើរទៅបន្ទប់ទឹក តែTaehyungរហ័សចាប់កដៃនាងមុន។
«បើនាងត្រូវការ ខ្ញុំឲ្យ តែត្រូវមានអីដោះដូរ»គេទាញនាងឲ្យបែរមកសម្លឹងមុខរបស់គេឲ្យចំៗ ព្រមជាមួយប្រយោគប្រាកដប្រជា។
«ដោះដូរ!»នាងឧទានទាំងងឿងឆ្ងល់។
«ត្រូវហើយ ខ្លួនប្រាណនាង ខ្ញុំចូលចិត្តខ្លាំងណាស់»អ្នកកំលោះនិយាយមិនក្រែងរអាចិត្តអីបន្តិច តែចំពោះSohyunកាន់តែមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃសម្រាប់គេ ព្រោះគេទុកនាងត្រឹមជាស្រីលើគ្រែប៉ុណ្ណោះ។
«ហើយលោកធ្លាប់មើលឃើញពីបេះដូងរបស់ខ្ញុំខ្លះទេ ធ្លាប់ស្រឡាញ់ខ្ញុំខ្លះទេ តែបន្តិចក៏អត់ដែរមែនទេ?»នាងក្តាប់ដៃនិយាយពាក្យដែលកប់ជ្រៅក្នុងចិត្តមកយូរហើយ តែថ្ងៃនេះនាងត្រូវទម្លាយវាចេញមកឲ្យបាន ហើយក៏ល្អនាងនឹងបានធ្វើចិត្តបំភ្លេចគេ។
«ខ្ញុំ...នាងទៅងូតទឹកទៅនឹងអាលចម្អិនអាហារឲ្យខ្ញុំ»Taehyungគាំងនិយាយមិនចេញព្រោះសំណួររបស់នាងធ្វើឲ្យបេះដូងគេលោតញាប់ ជ្រួលច្របល់ ពេលឆ្លើយមិនចេញក៏ដេញនាងឲ្យទៅងូតទឹកទៅវិញ។
«លោកមិនបាច់ឆ្លើយក៏បាន យ៉ាងណាក៏ខ្ញុំដឹងចម្លើយស្រាប់ហើយ គឺលោកស្រឡាញ់តែខ្លួនប្រាណខ្ញុំ ប៉ុន្តែលោកមិនស្រឡាញ់បេះដូងរបស់ខ្ញុំ»នាងញញឹមសោះកក្រោះដាក់អ្នកកំលោះឲ្យមានអារម្មណ៍ថាឈឺចាប់ត្រង់ទ្រូងខាងឆ្វេង។
«តាមពិត...»Taehyungដកដង្ហើមធំពេលឃើញនាងដើរសំដៅទៅបន្ទប់ទឹក មិនព្រមនៅស្តាប់ពាក្យគេនិយាយ។
«ខ្ញុំស្រឡាញ់នាង ម៉េចនឹងអាចទៅ!»Taehyungលើកបាតដៃទៅប៉ះទ្រូងឆ្វេងរបស់ខ្លួន បេះដូងគេលោតញាប់ ក្នុងទ្រូងតឹងណែនពិបាកនឹងបរិយាយ។

YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...