បន្ទាប់ពីកម្ចាយអារម្មណ៍ម៉ួម៉ៅក្នុងបន្ទប់ធ្វើការ មួយសន្ទុះក្រោយTaehyungក៏ទាញថង់ខ្ទប់ប្រអប់ដែលខ្លួនបានទិញយកទៅបន្ទប់របស់ខ្លួន ហើយក៏មិនភ្លេចឈៀងទៅយកថ្នាំបំបាត់ការឈឺចាប់ទុកសម្រាប់Sohyunដែលគេបានបញ្ជារឲ្យគេងត្រាំទឹកក្តៅខណ្ឧៗ។
«ខ្ញុំមកវិញហើយ»អ្នកកំលោះដាក់ថង់លើតុសម្អាង មុននឹងបោះជំហានទៅរកប្រពន្ធក្នុងបន្ទប់ តែមិនទាន់ទាំងបានចូលស្រួលបួលផង រូបភាពដួលច្រង៉ាបច្រង៉ល់របស់Sohyunក៏នៅចំពោះមុខគេតែម្តង។
«ខ្ញុំប្រាប់យ៉ាងម៉េចខ្លះSohyun ប្រាប់ឲ្យត្រាំទឹកស្ងៀមៗមិនចឹង ហើយចុះមករកអីដឹងវាគ្រោះថ្នាក់ដឹងទេ ហ៊ើយខ្ញុំចង់តែវៃនាងណាស់»អ្នកកំលោះដកដង្ហើមធំធ្វើជាស្តីឲ្យនាង តែក៏ព្រមលើកបីនាងចេញមកត្រង់នោះឲ្យទាល់តែបាន។
«ខ្ញុំសុំទោស»នាងក្រមុំដែលនៅក្នុងរង្វង់ដៃរបស់គេ ក៏បានតែឈ្ងោកមុខដឹងខុស ព្រមជាមួយសំឡេងក្ងួរៗរបស់នាង។
«ធ្វើយ៉ាងម៉េចទៅឲ្យដួលបែបនេះ?»អ្នកកំលោះនៅតែរក្សាសំឡេងកាចដដែល មុននឹងដាក់នាងឲ្យអង្គុយនៃតុគ្រឿងសម្អាង ពេលអង្គុយបែបនេះទៅទើបនាងមើលឃើញពីរាងកាយអាក្រាតរបស់ខ្លួនដែលបង្ហាញតាមកញ្ចក់ឲ្យឃើញយ៉ាងច្បាស់។មុខSohyunទៅជាក្រហមដូចប៉េងប៉ោះ ទើបអ្នកក្បែរខ្លួនដឹងថានាងកំពុងខ្មាសអៀន។
«ឮខ្ញុំសួរទេ?»
«ចាស៎?គឺខ្ញុំឮសំឡេងទូរស័ព្ទរោទិ៍ក៏ប្រុងចេញទៅមើល តែវារអិលមុនទៅ ប៉ុន្តែខ្ញុំមិនកើតអីទេ»នាងឈ្ងោកមុខក្តាប់ដៃតប តែដែលនាងប្រាប់ថាមិនឈឺព្រោះមិនចង់ឲ្យគេថាឲ្យនាងច្រើនជាងនេះ គ្រាន់តែស្នាមដែលមានលើខ្លួននាងក៏ធ្វើឲ្យមុខរបស់គេដូចជាយក្សបាត់ទៅហើយ។
«ហើយម៉េចមិនស្រែកហៅខ្ញុំ?»គេនៅតែសួរចម្លើយនាងដដែល តែបន្តិចទៀតគេរឹតតែមានរឿងត្រូវចាប់នាងមកសួរជីកឬសជីកគល់ច្រើនជាងនេះ។
«ហៅតែលោកមិនឮ!»នាងនិយាយដោយពាក្យពិត នាងក៏បានហៅតែមិនទទួលបានការឆ្លើយតបទើបមានតែវារលើឥដ្ឋដូចដែលឃើញមុននេះ។
«សម្រេចថាខ្ញុំជាអ្នកខុស?»Taehyungសួរនាងបណ្តើរ បើកថតតុយកម៉ាស៊ីនផ្លុំសក់ចេញមកបណ្តើរ រួចក៏ដោតភ្លើងហើយយកមកផ្លុំសក់នាងក្រមុំឲ្យស្ងួតក្រោមទឹកមុខភ្ញាល់ផ្អើលរបស់Sohyun មិនមែនមានតែSohyunទេដែលឆ្ងល់នឹងTaehyung តែសូម្បីសមីខ្លួនគេក៏ឆ្ងល់នឹងខ្លួនឯង ហេតុអ្វីចាំបាច់ថ្នមនាងបែបនេះ?
«ផ្លុំសក់រួចហើយ ដល់វានលាបរបួសម្តង ហើយមិនបាច់ពាក់អាវទេ ខ្ញុំពិបាកលាប»អ្នកកំលោះគិតតែបញ្ជារដោយមិនបានគិតថានាងអូខេឬក៏អត់ តែទោះនាងមិនព្រមក៏គង់តែព្រមដដែលនឹង។
«ខ្ញុំរងារចង់ពាក់អាវ ហើយក៏ចង់លាបដោយខ្លួនឯង»នាងងើយប្រសព្វជាមួយខ្សែភ្នែករបស់អ្នកកំលោះ មុននឹងបដិសេធ។
«មិនបាន!»
«តែ អុ៎....»នាងមិនទាន់ទាំងបាននិយាយឲ្យចប់ចុងចប់ដើមផង ប្រុសពូកែប្រើអំណាចដូចគេក៏បីនាងទៅដាក់ឲ្យគេងលើពូក ហើយគេក៏ដើរមកយកប្រអប់ថ្នាំមុននឹងចាប់យកថ្នាំមកលាបតិចៗលើស្នាមជាំដែលមានទាំងលើដៃលើជើង លើកក ច្រើនកន្លែងគួរសម។
«អុយ»នាងកញ្ជោលស្មារព្រោះគេសង្កត់ដៃលើស្នាមជាំដែលឈឺជាងគេ ទោះប៉ះតែបន្តិចក៏ឈឹរហូតព្រឺរសម្បុរ។
«ឈឺត្រង់នឹងឬ?»គេសួរនាងដោយសំឡេងស្រទន់ បាញ់ខ្សែភ្នែកមើលភ្លៅខាងឆ្វេងដែលមានស្នាមជាំនោះ ហើយក៏អោនទៅថើបត្រង់នោះតិច រហូតម្ចាស់ភ្លៅកន្ត្រាក់ខ្លួន ក្តាប់ដៃខ្ញាំពូក បិទភ្នែក ខ្ជឹបបបូរមាត់ទប់សំឡេងថ្ងូចថ្ងួរ។
«បានហើយលោកTae ខ្ញុំទៅជាបែបនេះហើយនៅឆ្លៀតឪកាសទៀត!»នាងក្រសោបរង្វង់មុខរបស់អ្នកកំលោះមុននឹងទាញចេញពីភ្លៅរបស់នាង ព្រោះខ្លាចថាខ្លួនឯងនឹងមិនអាចទប់សំឡេងថ្ងួចថ្ងូរបាន។
«ធ្វើបែបនេះនឹងឆាប់ជារ»គេញញឹមចុងមាត់ដាក់នាង ទឹកមុខកំហូចធ្វើឲ្យនាងក្រឺតក្នាញ់យ៉ាងខ្លាំង ដៃតូចស្រឡូនដែលនាងបានយកទៅក្រសោបមុខគេអំបាញ់មិញនេះក៏ត្រូវគេយកមកថើបទៅវិញ។
«ខ្ញុំមិនដែលឮ!មានតែលោកទេដែលធ្វើបែបនេះនោះ»នាងពេបមាត់ដាក់អ្នកកំលោះ។
«ហើយខ្ញុំបានប្រាប់ពីពេលណាថាមានមនុស្សជាច្រើនធ្វើបែបនេះ»អ្នកកំលោះនិយាយព្រមទាំងលើកជើងទាំងគូររបស់នាងមកដាក់ភ្លៅរបស់គេ ស្បែកទន់ល្មើយដែលគេតែងតែបបោសអង្អែល តែងតែហួងហែងស្រាប់តែមកមានស្នាមបែបនេះ ក្នុងទ្រូងរបស់គេក៏ឈឺឆ្គៀបៗ។គេមិនដឹងថាអារម្មណ៍ដែលខ្លួនមានលើនាងវាជោរជន់កម្រិតណាទេ គ្រាន់តែមិនចង់ឲ្យនាងមានសម្ពាធ មិនចង់ឲ្យនាងអន់ចិត្ត រឹតតែមិនចង់ឲ្យនាងយំ ទើបមួយរយៈក្រោយនេះគេព្យាយាមថ្នមចិត្តនាង។
បន្ទាប់ពីលាបឲ្យគ្រាប់ជ្រុងជ្រោយរួចរាល់ អ្នកកំលោះក៏ក្រោកទៅយកអាវឃ្លុំមកពាក់ឲ្យនាង ព្រោះអាកាសធាតុក៏ចុះត្រជាក់ហើយ។
«សង្ខំគេងសិនចុះ ខ្ញុំទៅយកអាហារមកឲ្យ»គេផ្តេកខ្លួននាងលើពូក ដោយមិនភ្លេចឆ្មក់ថើបបបូរមាត់នាងថ្នមៗ ហើយក៏បើកទ្វារចុះទៅយកអាហារមកឲ្យនាងនៅបន្ទប់។
មួយសន្ទុះក្រោយមកអ្នកកំលោះដើរចូលមកក្នុងបន្ទប់ដោយមានថាសអាហារនឹងទឹកមកជាមួយ អ្នកំលោះដាក់ថាសនោះលើតុមុននឹងដាស់នាងក្រមុំតិចៗ។
«Sohyun ញាំសិនចាំគេង»Taehyungអង្អែលថ្ពាល់ទន់រលោងនោះតិចៗ ពេលឃើញនាងបើកភ្នែកព្រឹមៗបែបនេះ ទើបជួយលើកនាងឲ្យអង្គុយ មុននឹងចាប់យកស្លាបព្រាមកដួសបញ្ចុកនាង។
«ឆ្ងាញ់ដែរទេ?»អ្នកកំលោះបញ្ចុកនាងយ៉ាងស្រួលព្រោះនាងចចេសរឿងច្រើន ហើយក៏យកស្លាបព្រាដែលនាងញាំមកដួសអាហារដាក់មាត់របស់ខ្លួន ដោយគ្មានអារម្មណ៍ខ្ពើមរអើមនាងអីបន្តិច។
«ឆ្ងាញ់ណាស់»នាងញញឹមយ៉ាងស្រទន់ដែលធ្វើឲ្យអ្នកមើលក៏អត់នឹងញញឹមតាមនាងដែរ។
«ខ្ញុំមានរបស់ឲ្យនាង»ពេលឃើញនាងឆ្អែតហើយ គេក៏នឹកឃើញយកខ្សែជើងដែលមានឈ្មោះGold queen diamond មានតែ2ខ្សែប៉ុណ្ណោះ អ្នកដែលបានពាក់សុទ្ធតែសំណាងលើសំណាង។
«អ្វីទៅ?»នាងក្រលេកទៅមើលដំណើររបស់ស្វាមី ពេលឃើញគេប្រអប់អ្វីម្យ៉ាងយកមកនាងក៏បានតែធ្វើមុខមីងមាំងព្រោះមិនទាន់ដឹងច្បាស់ថាមានអ្វីនៅក្នុងនោះ។
«នាងជាប្រពន្ធរបស់ខ្ញុំ មិនខុសទេត្រូវទេដែលខ្ញុំចង់ឲ្យប្រពន្ធរបស់ខ្លួនពាក់របស់មានតម្លៃបែបនេះ!»អ្នកកំលោះចាប់ផ្ងើយចង្ការនាងព្រមទាំងសួរឲ្យនាងមានអារម្មណ៍ញាប់ញ័រផងរំជើបរំជួល រហូតទឹកថ្លាយ៉ងរមៀលចុះមកកាត់ថ្ពាល់។
«យំធ្វើអី មិនស្រឡាញ់ទេឬ?»បន្ទាប់ពីអោនពាក់ខ្សែជើងឲ្យនាងរួចរាល់ គេក៏ឃើញទឹកភ្នែកនាងបែបនេះទើបគិតក្នុងន័យអវិជ្ចមាន ទាំងការពិតនាងយំព្រោះតែរំភើបពេកទៅវិញទេ។
«អត់ទេ...ខ្ញុំស្រឡាញ់»នាងលើកខ្នងដៃបោសទឹកភ្នែកចេញហើយក៏ឈ្មុលទៅរកទ្រូងកក់ក្តៅរបស់អ្នកកំលោះដើម្បីអោបប្រាប់ពីអារម្មណ៍នាងនៅពេលនេះ នាងស្មានមិនដល់ថាអាចនឹងមានពេលវេលាដ៏មានតម្លៃបែបនេះជាមួយគេ ស្មានមិនដល់ថាគេនឹងទន់ភ្លន់ជាមួយនាងដល់ម្លឹង ទាំងដំបូងគេប្រាប់ថាស្អប់នាងខ្លាំងណាស់។
«បើស្រឡាញ់ហាមយំឮទេ?»អ្នកកំលោះញញឹមពេញចិត្តយ៉ាងខ្លាំង ហើយក៏អោបរឹតតបទៅនាងវិញ។
«ចាស៎»នាងងក់ក្បាលតិចៗព្រមទាំងរឹតរង្វង់ដៃអោបអ្នកកំលោះ ស្ទើរតែរាងកាយទាំងពីររលាយចូលគ្នា។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...