មន្ទីរពេទ្យ
ដោយសារព្រឹកមិញSohyunក្អួតចង្អោរខ្លាំងខុសធម្មតាទើបTaehyungត្រូវនាំនាងមកមន្ទីរពេទ្យទាំងព្រឹក។ទឹកមុខខ្វាយខ្វាយស្តែងលើមុខគេច្បាស់ក្រឡែត តែក្រោយពីឮសម្តីគ្រូពេទ្យ បេះដូងក៏រីកមាឌ ផ្ទៃមុខពេញទៅដោយស្នាមញញឹម។
"Sohyunអូនកំពុងមានកូនឲ្យបងមែនទេ?"Taehyungសួរទាំងដឹងចម្លើយច្បាស់ គេទាញSohyunមកអោបថ្នមៗ អោបបំពេញភាពកក់ក្តៅឲ្យអ្នកដែលជិតក្លាយជាម្តាយរបស់កូនគេ។
"ចាស៎ ពួកយើងកំពុងមានកូន..."នាងតបទាំងរំភើបរហូតទឹកភ្នែកជ្រាបចេញមកដោយក្តីរំភើប នាងសន្យាលើកនេះនាងនឹងរក្សាគេ មិនឲ្យបាត់បងដូចលើកមុនដាច់ខាត។
"បងសប្បាយចិត្តខ្លាំងណាស់...កូនប៉ាទីបំផុតក៏មករកប៉ាហើយហ៎ ប៉ាចាំកូនយូរហើយណា៎កូនសម្លាញ់"គេលត់ជង្គង់ចុះអោនមុខទៅផ្អឹបនឹងពោះរបស់នាង សំឡេងរបស់គេពេញដោយក្តីសុខ ដែលអ្នកស្តាប់ក៏អត់នឹងញញឹមតាម។
"តោះ ទៅផ្ទះវិញ អ្នកមានផ្ទៃពោះមិនត្រូវឲ្យឈរយូរទេត្រូវទេ"
"ចាស៎!"នាងងក់ក្បាលមុននឹងបណ្តើរគេចេញពីមន្ទីរពេទ្យមួយនេះ។ភូមិគ្រឹះ
សំឡេងឡានបើកចូលបបួលឲ្យអ្នកដែលមមាញឹកនឹងការងារដូចSuzyរហ័សចេញទៅមើល ព្រោះយល់ថាអ្នកជាលោកម្ចាស់នឹងអ្នកស្រី តែការគិតផ្ទុយស្រឡះ អ្នកដែលឈានជើងចេញពីឡានគឺជាប្រុសកំណាច ដែលធ្វើបាបនាងតាំងពីថ្ងៃជួបដំបូង ហើយថ្ងៃនេះគេក៏មកបង្ហាញខ្លួនឲ្យនាងឃើញទៀត។
Suzyប្រុងនឹងរត់ចេញពីត្រង់នោះ តែមើលទៅនាងយឺតបន្តិចហើយ ព្រោះតែសំឡេងត្រជាក់គ្មានអារម្មណ៍របស់គេ កំពុងហៅភាពភ័យខ្លាចនាងមកម្តងទៀត។
"ឈប់!"
"មាន..មានការអី?"សុខៗបេះដូងនាងក៏លោតសឹងតែផ្ទុះចេញមកក្រៅ ដៃជើងត្រជាក់ដូចមនុស្សជិតស្លាប់ នាងមិនយល់ៗហេតុអ្វីចាំបាច់មានអារម្មណ៍បែបនេះ។
"..."គេមិនតបជាមួយនាងសូម្បីមួយម៉ាត់ តែបែរជាបោះជំហានមករកនាង ទឹកមុខគេរាបស្មើរគ្មានអារម្មណ៍ គ្មានចិត្ត គ្មានបេះដូងឲ្យនាងប៉ាន់ស្មានពីផ្នែកខាងក្នុងនោះមិនបានទាល់តែសោះ។
"បើលោកមករកលោកម្ចាស់ គាត់មិននៅទេ គាត់..គាត់ទៅក្រៅជាមួយអ្នកស្រីហើយ"ពាក្យដែលនិយាយដូចជាខ្យល់ដែលមិនអាចចូលត្រចៀកឲ្យគេស្តាប់អីបន្តិច នាងពេលនេះក៏ដូចជាកូនសត្វនៅចំពោះមុខខ្លារដែលត្រៀមនឹងហែកនាងស៊ីម្តងបន្តិចៗ។
"ខ្ញុំមិនបានមករកលោកម្ចាស់របស់នាង តែខ្ញុំមករកនាង!"
"កុំ...ចូលមក"នាងស្រែកភ្លាត់សំឡេង ប្រុសម្នាក់នេះគួរឲ្យខ្លាចលើសពីការគិតទៅទៀត ទោះគេមិននិយាយច្រើន តែទង្វើនឹងកាយវិការរបស់គេ គួរឲ្យញញើតដូចបិសាចដែលនាងធ្លាប់មើលក្នុងគុនអញ្ចឹង គួរឲ្យខ្លាចពិតមែន។
"មានរឿងអីទៀតហើយ?"Taehyungរត់មកជាមួយទឹកមុខហួសចិត្ត មិនគិតសោះរឿងនៅថ្ងៃនោះ ធ្វើឲ្យបងប្រុសគេនៅតែមិនដាច់អាល័យ ឆ្លៀតមករករឿងមនុស្សដែលត្រឹមតែជាអ្នកបំរើម្នាក់។
"មានកើតអីដែរទេ?"Sohyunដែលទើបនឹងដល់តំណាលTaehyung ក៏រហ័សទៅរកSuzyមុនគេ ហើយក័នាំនាងចេញពីត្រង់នោះ ទុកឲ្យប្រុសៗនៅដោះស្រាយគ្នា។
"យើងមិនចូលចិត្តនាង កាលណាឯងដេញនាងចេញ យើងទើសមុខទើសមាត់ខ្លាំងណាស់"គេគំហកទាំងមិនសមរឿងអីបន្តិច មិនចូលចិត្តនាងមិនថាទេ តែអារឿងទើសមុខទើសមាត់នេះវាចម្លែក នាងមិនបានទៅរញ៉េរញ៉ៃអីជាមួយ ទាំងដែលគេសោះមករករឿងនាងដល់កន្លែង។
"បងកាន់តែគួរឲ្យសង្ស័យហើយ Suzyជាមនុស្សរបស់ប្រពន្ធខ្ញុំ ខ្ញុំម៉េចនឹងអាចដេញតាមតែចិត្តចង់នោះ ហើយបើមិនចូលចិត្តនាងបងមករករឿងនាងរកអី ត្រឹមអ្នកបំរើម្នាក់ អត់ទោសឲ្យមិនបានទេ?"
"មិនបាន"គេតបវិញលឿនដូចព្យុះ មិនយល់ដូចគ្នា គេស្រាប់តែចង់មករករឿងនាងបែបនេះ។
"ត្រឡប់ទៅផ្ទះបងសិនចុះ មើលទៅបងគ្មានអ្វីដែលចង់និយាយទេ ហើយមួយទៀតខ្ញុំភ្លេចប្រាប់ ប្រពន្ធខ្ញុំកំពុងមានទម្ងន់ ខ្ញុំមិនចង់នាងគិតច្រើនពីរឿងនេះ"
"អឺ...ថ្នមប្រពន្ធឯងឲ្យច្រើនបន្តិចទៅ"
"បាទ..."
Taehyungញញឹមញាក់ចិញ្ចើមដាក់Yoongi ហើយក៏ដើរទៅក្នុងភូមិគ្រឹះ តែមិនទាន់ទាំងឈានជើងចូលស្រួលបួលផង សំឡេងទូរស័ព្ទក៏រោទិ៍។
"មានការអីឬMaco?"
(ចៅហ្វាយ! ពីរថ្ងៃមុនកូនចៅយើងរកឃើញដំណឹងពីYumilaឃើញហើយ តែនាងដូចជាដឹងខ្លួនមុន ទើបបាត់ស្រមោលភ្លាមតែម្តង)
"ឲ្យគេស៊ើបមកបន្ថែមទៀត យ៉ាងណាត្រូវតែអូសនាងមកឲ្យបាន ទោះត្រូវជ្រែកទឹកជ្រែកដីយ៉ាងណាក៏ដោយ"
(បាទ ចៅហ្វាយ!)
បន្ទាប់ពីដាក់ទូរស័ព្ទចុះ Taehyungដកដង្ហើមធំយ៉ាងខ្លាំង ខួរក្បាលស្រមៃទៅដល់ហេតុការណ៍អាក្រក់របស់Yumilaធ្វើមកដាក់ប្រពន្ធ នឹងកូនដែលមិនទាន់ទាំងបានឃើញពន្លឺរព្រះអាទិត្យ គេខាំមាត់ក្តាប់ដៃនឹងធ្វើឲ្យនាងស្លាប់យ៉ាងវេទនាបំផុត។
Taehyungឈប់គិត មុននឹងឡើងទៅបន្ទប់ ទៅរកប្រពន្ធជាទីស្រឡាញ់ នឹងកូនដែលជិតនឹងចេញមកឃើញពិភពលោកខាងក្រៅ។ Taehyungចូលមកដល់បន្ទប់ក៏ដើរទៅអោបចង្កេះSohyunពីក្រោយ នាងមិនបានភ្ញាក់ផ្អើលតែមានអារម្មណ៍កក់ក្តៅនឹងរង្វង់ដៃមួយនេះ ទោះរង្វង់ដៃមួយនេះតែងតែអោបក្រសោបនាងរាល់ថ្ងៃ ក៏មិនធ្លាប់មានអារម្មណ៍ថាធុញទ្រាន់។
"បងYoongiទៅវិញហើយឬ? អូនថាគាត់មិនព្រមឈប់រករឿងSuzyសោះ បែបនេះគួរគិតបែបណាបន្តរ អូនខ្លាចថាទុកយូររឿងកាន់តែធំ"នាងកង្វល់ជាមួយរឿងនេះតាំងពីថ្ងៃកើតរឿងដំបូង ទោះមិនជាស្គាល់ចរិករបស់Yoongiបានច្រើន តែមើលក៏ក៏ដឹងថាជាមនុស្សដែលខាំមិនងាយព្រលែង។
"ចាំមើលសិនចុះ បើគាត់នៅតែរករឿងនាងទៀតនឹងហៅមកនិយាយគ្នាឲ្យដឹងរឿង អូនកុំបារម្ភពេក ខ្លាចកូនកើតមកសុខភាពមិនមាំមួន"
"ចាស៎"
"មួយទៀតបងបិះតែភ្លេចប្រាប់អូន ពីរថ្ងៃទៀតបងត្រូវឡើងទៅក្រុងប្រហែលពីរទៅបីថ្ងៃ គិតថានាំអូនទៅដែរ តែកំពុងមានទម្ងន់បែបនេះ បងចង់ឲ្យអូននៅផ្ទះវិញ ចាំឲ្យSuzyមកគេងកំដរទៅចុះ ហើយហាមចេញទៅណាដាច់ខាត នៅតែផ្ទះបានហើយ ចាំរហូតបងមកវិញ"Taehyungប្រាប់នាងយ៉ាងទុកចិត្តដាក់បំផុត ខ្លាចថាពេលគេមិននៅនាងនិងគ្មានសុវត្តិភាព។
"បែបនេះអូននឹកបងស្លាប់ហើយ ទៅដល់តែពីរបីថ្ងៃ អូនទៅជាមួយផងបានទេ?"នាងបែរមកមើលមុខស្វាមី រួចក៏ផ្អឹបមុខនឹងដើមទ្រូងកក់ក្តៅមួយនោះ រយៈពេលបីថ្ងៃដែលគ្មានស្វាមីនៅក្បែរពិតជាឯការសម្រាប់នាងណាស់។
"បងក៏នឹកអូនដូចគ្នា តែបើនាំអូនទៅគ្រោះថ្នាក់កាន់តែខ្លាំង ជឿបងណាអូនសម្លាញ់"
![](https://img.wattpad.com/cover/231688553-288-k710884.jpg)
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romantik" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...