រាងស្តើងគិតអីមិនចេញមិនដឹងធ្វើយ៉ាងណាទើបអាចយករួចខ្លួនបាន ពេលក្រលេកឃើញអ្នកកំលោះឈរច្រតចង្កេះទាំងខឹង ទាំងភ្លេចខ្លួន ទើបឆ្លៀតពេលរត់ចេញទៅ តែក៏ធ្វើឲ្យអ្នកកំលោះដឹងខ្លួនទាន់ហើយប្រុងនឹងស្រវាចាប់ដៃនាង ទើបនាងមិនគិតអីច្រើនហើយក៏រុញទ្វារបន្ទប់នៅជិតខ្លួន ចូលទៅពួនសង្ងំប្រសើរជាងឲ្យទៅតទល់ជាមួយប្រុសចិត្តខ្មៅម្នាក់នេះ។
ក្រឹប~~~
នាងក្រមុំទាញទ្វារបិទយ៉ាងលឿន តែក៏អត់នឹងភ្ញាក់ផ្អើលមិនបានពេលនាងបិទទ្វារត្រូវដៃរបស់គេខ្លាំងបែបនេះ តើគេឈឺទេ? គេខឹងនាងទេ? អត់ទេនាងមិនត្រូវគិតថាគេឈឺឬអត់នោះទេ ព្រោះគេមិនធ្លាប់ខ្វល់ថានាងឈឺមិនឈឺស្រាប់ទៅហើយ គេខ្វល់តែអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ។
" វូ~~ "នាងដកដង្ហើមធំ មុខស្លេកស្លាំង ខ្លះប្រាណញ័រទទ្រើក គ្រាប់ញើសជាច្រើនហូរតាមជើងសក់ បបូរមាត់ដែលធ្លាប់តែមានពណ៌ក្រហមព្រឿងៗ ពេលនេះក៏ប្រែមកជាស្លេក លឿង គួរឲ្យសង្វេក។
" តឹប តឹប! Kang sohyunបើកទ្វារភ្លាម នាងដឹងខ្លួនថាកំពុងនៅក្នុងបន្ទប់អ្នកណាទេ? ចូលទៅពួនក្នុងបន្ទប់ខ្ញុំបែបនេះគិតថាខ្ញុំឲ្យនាងរួចខ្លួនហេស៎? "អ្នកកំលោះវាយទ្វារខ្លាំងៗជាច្រើនដង តាមដោយសំណួរដែលធ្វើឲ្យរាងស្តើងព្រឺរសម្បុរ បុកពោះ ចង់សន្លប់ មិនគួរនាងខ្វះភាពពិចារណាបែបនេះសោះ ។
" ស្លាប់ហើយ ខ្ញុំមិនគួរល្ងង់បែបនេះទេ ហ៊ឹកៗ "នាងទ្រហ៊ោយំពេលបណ្តោយឲ្យខ្លួនឯងគេចពីខ្លារតែបែរជាល្ងង់មកចូលក្នុងរូងខ្លារទៅវិញ។
" Kang sohyun ខ្ញុំរាប់ដល់3បើនាងព្រមបើកតាមសម្រួលខ្ញុំនឹងលើកលែងឲ្យនាង តែបើឲ្យខ្ញុំទម្លុះទ្វារនាងដឹងតែត្រូវធ្ងន់មិនខាន "ពាក្យគំរាមតែប៉ុន្មានម៉ាត់របស់អ្នកកំលោះ ក៏អាចគម្លាឲ្យរាងស្តើងភិតភ័យ ញ័រញាក់ ច្របូកច្របល់ រង្វេងរង្វាន់ គិតអីលែងចេញ ព្រោះមិនហ៊ានជឿថាគេនឹងព្រមលើកលែងឲ្យនាង តែក៏ជឿបើនាងមិនព្រមបើកទ្វារ ច្បាស់ណាស់នាងនឹងគ្មានខ្យល់ដង្ហើមបានដកស្រួលទៀតនោះទេ។
" 1.... 2 ... "អ្នកកំលោះចាប់ផ្តើមរាប់យឺតៗ តែធ្វើឲ្យខួរក្បាលរាងស្តើងលែងដំណើរការ ដោយព្រមដើរទៅរកទ្វារមុននឹងចាប់ទាញគន្លឹះទ្វារតិចៗ ទាំងភ័យ ទាំងខ្លាច ទាំងយំ ខ្លាចថាគេនឹងធ្វើបាបនាងច្រើនជាងនេះ។
ក្រាក~~~
ទ្វារត្រូវបានបើកឡើងមកយឺតៗ ស្នាមញញឹមមានល្បិចក៏លេចលើផ្ទៃមុខកំណាចរបស់អ្នកកំលោះភ្លាម គេមិនជឿសោះថានាងល្ងង់ជឿគេដោយព្រមបើកទ្វារងាយៗបែបនេះ ចឹងក៏ដល់ពេលដែលគេត្រូវធ្វើរឿងមួយចំនួនជាមួយនាងសិនហើយ។
" ជៀសចេញទៅ ក្រែងលោកព្រមលើកលែងដោយការដោះលែងខ្ញុំមែនទេ? "នាងងើយមុខសួរ រង្វង់ភ្នែកដែលក្រហមហើមក៏ត្រូវភ្នែកអ្នកកំលោះសម្លឹងមើលមិនដាក់ភ្នែក កាន់តែមើលកាន់តែធ្វើឲ្យគេចង់បោះនាងទៅលើគ្រែហើយស៊ីនាងឲ្យសល់តែឆ្អឹង។
" គ្មានផ្លូវដាច់ខាត នាងត្រូវបន្ទោសខ្លួនឯងដែលព្រមជឿតាមខ្ញុំ "អ្នកកំលោះញញឹមកំណាច ដៃទាំងសងខាងក៏លើកទៅទ្រេននឹងមាត់ទ្វារបន្ទប់ ដើម្បីឃុំឃាំងមិនឲ្យនាងចេញទៅបាន។
" លោកបោកខ្ញុំ? "រាងស្តើងសួរទាំងទន់ដៃទន់ជើង ដង្ហើមដកមិនដល់គ្នា។
ក្រឹប!
អ្នកកំលោះបោះជំហានចូលមករកនាងដោយមិនភ្លេចទាញទ្វារបិទមួយទំហឹងឲ្យឮសំឡេងរន្ទឺរជាហេតុធ្វើឲ្យរាងស្តើងកាន់តែមានអារម្មណ៍មិនស្រួលឡើងមក។
" លោកចង់ធ្វើអី? "នាងសួរទាំងញ័របបូរមាត់ ព្រមទាំងឈានជំហានថយក្រោយ ពេលត្រូវអ្នកកំលោះបោះជំហានវែងៗតាមមករកនាងមិនព្រមឈប់អីបន្តិច។
" ហើយគិតថាខ្ញុំនឹងធ្វើអី រំលោទហើយសម្លាប់ល្អទេ? "អ្នកកំលោះនិយាយដោយទឹកមុខស្មើរធេង មិនបញ្ចេញភាពលេងសើច កាន់តែធ្វើឲ្យនាងក្រមុំស្លន់ស្លោ ភ័យឡើងចង់នោមដាក់ខោ។
" ទេ! លោកTae ចេញទៅ ហ៊ឹក "នាងលេបទឹកមាត់ផ្សឹមបំពងកឲ្យមានសំណើមមុននឹងប្រមូលកម្លាំងប្រើដៃទាំងគូររុញទ្រូងអ្នកកំលោះមួយទំហឹង ហើយក៏រត់សំដៅទៅរកទ្វារ តែអ្នកកំលោះឈានមិនដល់បីជំហានផងក៏ស្រវាអោបចង្កេះនាងជាប់បានបាត់ទៅហើយ។
" លែង!! "រាងស្តើងប្រឹងក្រាញរនាល រើកញ្ជ្រោលដូចត្រីខ្វះទឹក តែក៏មិនអាចឈ្នះកម្លាំងតោរបស់អ្នកកំលោះបាន។
" ថ្លង់ណាស់ ស្ងាត់ទៅ! "អ្នកកំលោះក្រហឹមក្នុងបំពងកឲ្យនាងខ្លាចញញើត រួចក៏ចាប់លើកនាងរហូតហើបជើងពីឥដ្ឋ។
ព្រូស~~~
អ្នកកំលោះដើរសំដៅទៅគ្រែដ៏ធំដូចជាគ្រែស្តេចមុននឹងបោះរាងស្តើងទៅលើពូកមួយទំហឹង មិនសំចៃដៃ មិនទាំងខ្វល់ផងថានាងឈឺចុកចាប់ត្រង់ណា។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Roman d'amour" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...