ភាគ១៥

3.7K 139 0
                                    

Sohyunត្រឡប់មកដល់បន្ទប់វិញទាំងមុខមិនសូវស្រស់ស្រាយ វាថប់ពេញដើមទ្រូង ពេលដែលត្រូវគេមិនចាប់អារម្មណ៍ពីនាងបែបនេះ។កាយវិការគេអំបាញ់មិញធ្វើឲ្យបេះដូងជាញ័រដោយគ្នានមូលហេតុ ហើយក៏លួចគិតថាខ្លួនឯងធ្វើអីមិនត្រូវចិត្តរបស់គេ។
"ឈប់គិតណា៎Sohyunគេមិនអាចស្រឡាញ់ឯងបានទេ ហើយឯងក៏មិនត្រូវស្រឡាញ់គេដែរ ព្រោះគេមានម្ចាស់ហើយ ឯងត្រឹមជាចំណែកលើសប៉ុណ្ណោះ"នាងក្រមុំដើរឈរទល់មុខកញ្ចក់ ដោយយកដៃវៃមុខខ្លួនឯងតិចៗនឹងប្រាប់ខ្លួនឯងមិនឲ្យបណ្តោយចិត្តនឹងអារម្មណ៍កាន់តែជ្រៅជាងនេះ បើមិនចង់ឈឺគ្រាំគ្រា។
"ឯងត្រឹមជាចំណែកលើសប៉ុណ្ណោះ"នាងប្រាប់ខ្លួនឯងជាច្រើនដងរហូតទាល់តែភ្នែកនាងមិនអាចទប់ទល់នឹងទឹកដែលកំពុងច្រាលចេញ ហើយក៏ព្រមឲ្យវាហូរមកតាមសម្រួលថែមទាំងមិនខ្ចីវាសចេញពីថ្ពាល់ទៀត។
"នេះខ្ញុំយំព្រោះស្រឡាញ់គេមែនទេ?ខ្ញុំយំព្រោះចង់នៅក្បែរគេមែនទេ? ហេតុអ្វីសុខៗខ្ញុំមានអារម្មណ៍ថាខ្វះគេមិនបាន ដែលគេទាំងស្អប់ទាំងខ្ពើមរអើមបែបនេះទៅហើយ"នាងខាំមាត់ទប់សំឡេងយំមិនឲ្យឮចេញមកសូម្បីតែបន្តិចសោះ តែកុំមើលពីទុក្ខដែលមានក្នុងទ្រូងនាងវាធំធេងស្ទើរតែធ្លាយចេញមកទៅហើយ។
"ខ្ញុំគួរតែជាអ្នកចាកចេញទើបត្រូវ"នាងជូតទឹកភ្នែកចេញ តែស្នាមក្រហមក៏នៅតែដិតជាប់ពេញរង្វង់ភ្នែករបស់នាង ថ្ពាល់ ចុងច្រមុះក៏ក្រហមមិនខុសពីភ្នែក។
បន្ទាប់ពីសម្រូលអារម្មណ៍រួចរាល់នាងក៏ចូលទៅងូតទឹកលាងសម្អាតខ្លួនប្រាណ ហើយមិនយូរប៉ុន្មាននាងក៏ចេញមកដោយពាក់អាវរងារដៃវែងជាមួយខោខ្មៅរឹបជើង។
"សុំទោសអ៊ំស្រីKim"នាងមើលទៅរូបថតលោកស្រីKimដែលថតជាមួយនាងបន្តិច មុននឹងនាំរាងកាយល្អហួសសំដៅទៅទូរខោអាវហើយទាញទម្ពក់យកខោអាវចេញមកដាក់ក្នុងវ៉ាលីពណ៌ខ្មៅ ព្រោះសម្រេចចិត្តរួចរាល់ហើយថានឹងចាកចេញទៅបង្កើតកូនជីវិតសាមញ្ញនៅកន្លែងផ្សេងវិញ។
មិនដល់ដប់នាទីនាងក៏រៀបចំខោអាវដាក់ក្នុងវ៉ាលីរួចរាល់មិនសល់សូម្បីតែមួយ ថ្មើរនេះម៉ោងជិតប្រាំបួនហើយៗនាងក៏មិនដឹងទៅកន្លែងណាដែរ តែបើចាំព្រឹកស្អែកនាងអាចនឹងចាកចេញមិនបាន។
"អូ!អ្នកនាងSohyunប្រុងទៅណា?ហើយ..ហើយយកវ៉ាលីទៅណាដែរចាស៎"Faraចំហមាត់ធ្លុងពេលដើរមកឃើញSohyunអូសវ៉ាលីថ្នមៗចេញពីបន្ទប់របស់ខ្លួន។
"ខ្ញុំចាកចេញពីទីនេះហើយFaraផ្ញើរមើលថែអ៊ំស្រីឲ្យបានល្អផង"នាងក្រមុំភ្ញាក់ផ្អើលពេលដែលឃើញFaraតែក៏ធូរចិត្តដែលមិនជាTaehyung។
"ហើយអ្នកនាងទៅជាមួយអ្នកណា ឬចាំខ្ញុំហៅអ្នកប្រុសឲ្យល្អទេ?"
"កុំ...កុំអីFaraសុំអង្វរ កុំឲ្យគេដឹងថាខ្ញុំចាកចេញពីទីនេះ"នាងក្រមុំសឹងតែលើកដៃសំពះអង្វរFaraទៅហើយ។
"ហេតុអ្វីទៅយប់ព្រលប់បែបនេះ អ្នកនាងទៅណាជាមួយអ្នកណា បើមិនប្រាប់លោកTae គាត់ច្បាស់ជាមកស្តីបន្ទោសខ្ញុំជាមិនខានទេ"
"ខ្ញុំចាកចេញពីទីនេះ ហើយក៏គ្មានពិធីរៀបការកើតឡើងដែលយល់ទេFara"នាងក្រមុំបើកភ្នែកធំងើយមុខឡើងលើដើម្បីឲ្យទឹកភ្នែកជ្រៀបទៅខាងក្នុងវិញ ពេលណាចេញពីទីនេះផុតនាងព្រមយំឲ្យខ្លាំងៗតាមដែលបេះដូងកំពុងធ្វើទុក្ខបុកម្នេញ។
"ចាស៎ យល់"Faraងក់ក្បាលតិចៗ ទាំងលួចអាណិតនាងក្រមុំដែលត្រូវមកជួបប្រទះរឿងបែបនេះ។
"គិតថាផ្ទះខ្ញុំស្រួលចេញចូល ដូចកន្លែងសាធារណៈមែនទេ?"Taehyungដែលឈរស្តាប់មកជាយូរ ក៏ព្រមបញ្ចេញសំឡេងត្រជាក់ស្រេង ស្របពេលដែលនាងក្រមុំប្រុងនឹងចាកចេញ។
"លោកTae..ខ្ញុំមិនបានគិតបែបហ្នឹងទេ"Sohyunតបឡើងញ័របបូរមាត់ គ្រប់ពេលដែលឃើញមុខគេនាងក៏តែងតែទន់ខ្សោយជានិច្ច។
"មិនបានគិត តែនាងកំពុងធ្វើមានដឹងខ្លួនទេ Kang sohyun ម៉ាក់ខ្ញុំខំយកនាងមកចិញ្ចឹម តែនាងបែរជាតបស្នងម៉ាក់ខ្ញុំបែបនេះ ដំបូងក៏ចូលមកឲ្យខ្លួនខ្ញុំ ហើយចុងក្រោយក៏ចង់ចាកចេញពីទីនេះ នាងគិតថាខ្លួនឯងអស្ចារ្យណាស់ឬ?"Taehyungដើរមករកនាងលឿនៗដូចមនុស្សកម្រោលចូល ថែមទាំងចាប់នាងអង្រួនសឹងតែជ្រុះក្បាលចេញពីស្មារ ដល់ពេលនិយាយចប់ក៏រុញនាងឲ្យដួលដាបលើឥដ្ឋ។
"..."Sohyunគាំងមានអារម្មណ៍ថាហើបមាត់មិនរួចហើយមិនដឹងតបទៅយ៉ាងម៉េចបន្តរទៀត។
"Faraនាំនាងចេញពីផ្ទះនេះឲ្យកាន់តែឆាប់កាន់តែល្អ"ពាក្យពេចន៍របស់អ្នកកំលោះឮដំណាលគ្នានឹងសំឡេងផ្គររន្ទៈ។
"តែអ្នកប្រុសមេឃរកភ្លៀងហើយ"FaraតបទាំងងាកមើលSohyunដោយក្តីអាណិត។
"ខ្ញុំមិនខ្វល់ សំខាន់បើស្រីម្នាក់នេះចង់ចាកចេញហើយ ខ្ញុំក៏មិនត្រូវការឲ្យនាងនៅ"សំឡេងឮៗផ្តាច់ការបំផុតទើបFaraលែងហ៊ានតប។
"..."Sohyunនៅតែស្ងាត់មិនមាត់មិនក តែនាងក៏ប្រឹងក្រោកអូសវ៉ាលីចេញពីផ្ទះដែលមានម្ចាស់សំដីអាក្រក់ដូចជាគេ។
"ភ្លៀងហើយ អ្នកប្រុស កុំឲ្យអ្នកនាងទៅអីខ្ញុំសុំអង្វរទៅចុះ"Faraបារម្ភពីSohyunរហូតមុខប្រែទៅជាស្លេក។
"Faraបើនាងមិនចង់អត់ការងារធ្វើ ក៏ប្រញាប់ទៅបិទភ្លើងក្នុងផ្ទះឲ្យអស់ហើយក៏ចូលទៅដេកបានហើយ"Taehyungចេញបញ្ជារមកយ៉ាងផ្តាច់ការ យ៉ាងណាគេក៏ចង់ដឹងដែរថានាងក្រមុំចិត្តខ្លាំងអាចទ្រាំនឹងការនៅហាលភ្លៀងបានឬអត់។
"តែអ្នកប្រុសអាណិតអ្នកនាងបន្តិចក៏បាន ភ្លៀងខ្លាំងបែបនេះ បើអ្នកនាងរងារដល់សន្លប់ទៅគិតធ្វើយ៉ាងម៉េច?"
"ខ្ញុំគ្មានកូនចិត្តសម្រាប់អាណិតស្រីដូចSohyunទេ Faraបើនាងនៅតែមិនព្រមធ្វើតាមបញ្ជារ ខ្ញុំឲ្យនាងទៅនៅហាលភ្លៀងជាគ្នាជាមួយKang sohyun ហើយ"និយាយចប់ភ្លាមគេក៏ដើរក្តាប់ដៃសំដៅទៅបន្ទប់ ដោយទាញទ្វារបន្ទប់បិទលាន់ឮស្ទើរបែកធរណី។
"អ្នកប្រុសអើយ អ្នកប្រុសមិនដឹងជាកំណាចកាត់តាមអ្នកណាទេ"Faraបានត្រឹមតែគ្រវីក្បាលរអ៊ូរ មុននឹងដើរទៅបិទភ្លើងក្នុងផ្ទះទាំងអស់តាមបញ្ជាររបស់អ្នកជាម្ចាស់ផ្ទះ ដោយមិនភ្លេចបារម្ភពីSohyun។

"ប្រុសចិត្តអាក្រក់ ចិត្តខ្មៅ ហឹកៗ លោកគ្មានសូម្បីតែកូនចិត្តបារម្ភពីខ្ញុំខ្លះទេឬ? ឬទាល់តែខ្ញុំស្លាប់បាត់ពីលើលោកនេះទើបលោកសមចិត្ត"នាងដើរចេញពីផ្ទះដ៏ធំស្កឹមស្កៃរទាំងខ្លួនប្រាណញ័រទទ្រើកព្រោះតែនាងត្រូវដើរកាត់តំណក់ទឹកភ្លៀងដែលស្រក់មកប្រណាំងនឹងទឹកភ្នែករបស់នាង។
កែវភ្នែកមួយគូរកំពុងតែលួចសម្លឹងមើលដំណើររបស់នាងទាំងពិបាកភ្នែកមើលបំផុត ក្នុងទ្រូងតឹងណែនយ៉ាងថាមិនត្រូវ តែក៏ព្យាយាមរំងាប់ដោយការចាក់ស្រាលើកយកមកអកមិនតិចកែវ តែកាន់តែផឹកគេកាន់តែនៅមិនសុខ ព្រោះក្លិនខ្លួនក្រអូបប្រហើរគួរឈ្លក់រង្វេងរបស់នាងក្រមុំចេះតែរត់ពេញប្រសាទគេជានិច្ច។
អ្នកកំលោះចិត្តឆៅទ្រានដៃលើកញ្ចក់បង្អូចដែលបញ្ចាំងរូបភាពនាងក្រមុំដែលគិតតែដើរទៅមុខយឺតៗដូចមនុស្សទាល់ច្រកគ្មានកន្លែងទៅ ថ្នាក់គេមើលពីចម្ងាយហើយក៏ឃើញខ្លះប្រាណនាងញ័រទទ្រើកបានន័យថាខាងក្រៅប្រាកដជារងារខ្លាំងណាស់ហើយ។
"kang sohyun!!!"Taehyungស្លេកមុខស្លេកមាត់ ពេលឃើញរាងកាយSohyunដួលពោបទៅលើដីមួយទំហឹង ទើបគេរហ័សរត់ចេញពីបន្ទប់ទាំងកាយវិការរហេនរហន់ មិនដូចកាយវិការគេកាលពីពេលមុននោះទេ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now