បន្ទប់ដ៏ធំទូលាយតុបតែងទៅដោយពណ៍ត្នោតចាស់មើលទៅដូចជាឈើ បន្ទប់នេះធំខ្លាំងពេកដល់ថ្នាក់ត្រូវនិយាយថាស៊ីផ្ទៃក្រឡាអស់ចង់មួយជាន់នៃភូមិគ្រឹះបាត់ទៅហើយ។
ក្រោយមកដាក់Sohyunចុះភ្លាម ផ្ទៃមុខរបស់Taehyungក៏ជ្រួញចូលគ្នាព្រោះឃើញនាងដើរមើលនេះមើលនោះ ទាំងដែលអំបាញ់មិញប្រាប់ថាឈឺកជើងសោះ។
«ក្រែងអូនឈឺកជើងមិនចឹង ម៉េចក៏ដើរបានស្រួលម្លេះ?»គេអត់នឹងសួរនាំ ទើបនាងឈ្ងោកមើលកជើងរបស់ខ្លួន មុននឹងដើរទៅរកTaehyungដោយទឹកមុខដឹងខុសរួចក៏សភាពប្រាប់Taehyungគ្រប់យ៉ាង ដែលខ្លួនកុហកព្រោះចង់ឲ្យស្រីម្នាក់នោះដឹងថាTaehyungមានតែនាងម្នាក់គត់។
«បើអូនមិនពេញចិត្តបែបនេះ ចាំបងបញ្ឈប់ការងារនាងទៅល្អទេ អូននឹងមិនបាច់ព្រួយបារម្ភ»គេទាញនាងមកអោប ដឹងច្បាស់ថានាងធ្វើបែបនេះព្រោះស្រឡាញ់នឹងមិនចង់បាត់បង់គេ គេក៏ដូចគ្នាបើអ្វីជាបន្លាររាំងស្ទះសុភមង្គលរបស់គេ ក៏គ្មានហេតុអ្វីត្រូវទុកនោះដែរ។
«មិនបាច់ដល់ថ្នាក់នឹងទេ ត្រឹមបងមិនទៅរវល់ជាមួយនាងអូននាងសប្បាយចិត្តបានហើយ»នាងគ្រវីក្បាលមិនចង់ឲ្យស្វាមីខ្លួនផ្តាច់ការដាក់អ្នកដទៃពេក។
«ប្រាកដឬអត់?»គេសួរបញ្ជាក់ ព្រោះដឹងថានាងពូកែអាណិតអ្នកដទៃច្បាស់ហើយដែលនាងមិនយល់ព្រមឲ្យខ្លួនបណ្តេញអ្នកផ្សេងតាមចិត្តចង់នោះ។
«ចាស៎»នាងញញឹមព្រមទាំងងក់ក្បាល ដោយរេខ្សែភ្នែកទៅមើលជុំវិញបន្ទប់ទើបទាក់ភ្នែកជាមួយទេសភាពបែតងខ្ចី លេចឲ្យឃើញតាមជញ្ជាំងកញ្ចក់ដែលមានវាំងនួនពណ៍សនៅសងខាង។
Sohyunស្ទុះចេញពីរាងកាយស្វាមីយ៉ាងលឿន ដោយចង់ឃើញទេសភាពនោះកាន់តែជិត ពេលបានទៅមើលហើយ ក៏មានអារម្មណ៍ធូរក្នុងទ្រូង នៅទីនេះនាងស្រួលដកដង្ហើមច្រើនជាងព្រោះជុំវិញខ្លួនសុទ្ធតែធម្មជាតិនឹងប្រមូលផ្តុំដោយខ្យលអាកាសបរិសុទ្ធ។
«Sohyun!»
«ចាស៎!»សំឡេងហៅឈ្មោះរបស់ខ្លួននៅជិតបង្កើយ ទើបនាងរហ័សងាកទៅមើលក៏ឃើញTaehyungឈរអោបដៃមើលនាងដោយស្នាមញញឹមកំហូច។
«បងថាពួកយើងមកសាកគ្រែថ្មីវិញល្អជាង ក្រែងថាមិនមាំដូចនៅផ្ទះ បងនឹងអាលឲ្យគេប្តូរថ្មី»ក្រោយឮសម្តីស្វាមីហើយ មុខនាងក្រហមង៉ាំង គិតអីចេះខុស ដែលសុខៗស្រាប់តែហៅនាងយ៉ាងផ្អែមនៅមានស្នាមញញឹមបង្កប់ភាពខិលខូចនោះទៀត តាមពិតក៏បបួលនាងលេងបិទពួនលើពូកសោះ។
«អូនថាមាំហើយ មិនបាច់សាកទេ»នាងមើលមុខស្វាមីឆ្លាស់គ្នាជាមួយគ្រែទំហំKing size ឃើញហើយក៏ដឹងថាមាំកម្រិតណា។
«ចង់សាកទាំងគ្រែ សាកទាំងអូន»ថាហើយក៏ផ្តួលខ្លួនលើនាង ទើបស្រីមាឌតូចត្រូវដួលលើពូកយ៉ាងទាន់ហន់ ដើមដៃទាំងពីត្រូវTaehyungសង្កត់លើពូកថ្នមៗ នឹងបាញ់ខ្សែភ្នែកស៊ីអារម្មណ៍ដាក់នាង។
«បងឯងនេះ ក្រោកចេញទៅ អូនចង់គេងហើយ»នាងនិយាយទាំងដឹងថាគ្មានថ្ងៃដាច់ខាត ដែលលោកប្តីព្រមដកថយស្រួលៗនោះ ព្រោះរាល់ដងតែគេផ្តួលនាងលើគ្រែហើយ ច្បាស់ណាស់រឿងក្តៅគគុកដឹងតែកើតឡើងហើយ។
«មកធ្វើឲ្យប្តីមានអារម្មណ៍ហើយ ចង់គេងយ៉ាងម៉េចអូនសម្លាញ់»Taehyungជល់ច្រមុះឲ្យប៉ះនឹងចុងច្រមុះរបស់នាង គេនឹងធ្វើឲ្យនាងក្តៅបន្តិចម្តងៗ ដោយមិនបាច់ប្រញាប់ប្រញាល់ពេកព្រោះវាមិនរ៉ូមេនទិច។
«អាយ៎...Taeបងប្រុងយ៉ាងម៉េចនឹង?»សម្រែកស្រែកមកជាមួយសំណួរ ស្របពេលគេផ្តួលខ្លួនឯងឲ្យគេងលើពូក នឹងឲ្យSohyunអង្គុយលើពោះគេវិញម្តង។
«នៅលើយូរហើយ ចង់សាកក្រោមម្តង Sohyunធ្វើទៅធ្វើឲ្យបងក្តៅដូចបងធ្លាប់ធ្វើជាមួយអូននោះអី»គេបង្គាប់នាងទាំងដឹងថានាងមិនជំនាញនឹងរឿងនេះ តែដឹងទេភាពមិនជំនាញរបស់នាងបែរជាធ្វើឲ្យគេឈ្លក់រង្វេងយ៉ាងខ្លាំង។
«អូនមិនចេះ!»នាងគក់ទ្រូងអ្នកនៅរាងកាយដោយក្រឺតក្នាញ់ចង់តែខ្ញាំជំនួសឲ្យការធ្វើឲ្យក្តៅរោលរាលណាស់។
«ចឹងបងទៅរកអ្នកចេះវិញក៏បាន»គេប្រុងក្រោកចេញ តែនាងមិនព្រមដោយការអង្គុយលើពោះរបស់គេជាប់ដូចតុកកែតោងស្អិត នាងមិនអូខេដាច់ខាតដែលឲ្យស្វាមីខ្លួនទៅរកស្រីក្រៅ យ៉ាងណាក៏មិនបានដាច់ខាត។
«ក្រោកទៅSohyun ហើយគេងចុះបងទៅក្រៅ»Taehyungក្រោកអង្គុយទើបនាងត្រូវមកអង្គុយលើភ្លៅរបស់គេជំនួសឲ្យពោះអំបាញ់មិញ ដៃទាំងពីរស្រាប់តែស្រាក់កអ្នកជាស្វាមីយ៉ាងជាប់នឹងអោនមុខទៅរកប្រឡោះករបស់គេ។
«អូនមិនឲ្យបងទៅដាច់ខាត»នាងជ្រប់មុខនឹងករបស់គេ និយាយដោយសំឡេងក្ងួរគួរឲ្យចង់សើច។
«ចឹងថើបបងទៅ ធ្វើដូចដែលបងប្រាប់អំបាញ់មិញ»គេលាក់ស្នាមញញឹមយ៉ាងស្ទាត់ជំនាញតាមពិតគំនិតចង់រកស្រីក្រៅលែងមានក្នុងខួរក្បាលគេតាំងពីយូរម្លេះ ទាស់ត្រង់ថាចង់ឲ្យនាងប្រចណ្ឌទើបលើកយកមកនិយាយ។
«អុប...»បបូរមាត់នឹងផ្អឹបទៅនឹងបបូរមាត់Taehyungតិចៗ តែគ្រាន់តែផ្អឹបធម្មតាសោះ Taehyungក៏ដឹងដល់អារម្មណ៍កញ្រ្ជោលរបស់ខ្លួនដែលចង់ចូលទៅក្នុងរាងកាយនាងដល់ទ្រាំមិនបាន។
«ដោះអាវឲ្យបងផងអូនសម្លាញ់»គេដកបបូរមាត់ចេញដោយខ្លួនឯង ដើម្បីបង្គាប់ឲ្យនាងដោះឡេវអាវសឺមីឲ្យខ្លួន ពេលឡេវដោះបាន៣គ្រាប់ ទាំងក្រចកដៃទាំងបាតដៃនាងក៏ប៉ះលើទ្រូងរបស់គេ បបួលឲ្យគេពិបាកដកដង្ហើមរហូតទ្រាំចាំទៀតមិនបាន ទើបត្រូវផ្តួលនាងលើពូក ឯគេក៏ឡើងមកទ្រោបនឹងបញ្ចេញកាយវិការក្តៅៗដូចរាល់ដង។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...