រាងស្តើងក្នុងឈុតរ៉ូបវែង ដៃប៉ោង ពណ៌ទឹកសមុទ្រតាមដោយសក់ខ្មៅរលោងទំលាក់បាំងកដើម្បីលាំងស្នាមក្រហមដែលបានមកពីការបឺតជញ្ជក់របស់អ្នកកំលោះ។
នាងក្រមុំដើរចេញពីបន្ទប់ ដោយសម្រឹបជើងថ្នមៗដូចរាល់ដង មិនទាន់ទាំងបានចុះទៅជួបលោកស្រីផងនាងក៏ទទួលបានការស្វាគមន៍ពីអ្នកកំលោះដែលឈរអោបដៃចាំនាងនៅទ្វារបន្ទប់របស់គេមុនទៅហើយ។
" និយាយគ្នារួចរាល់ហើយ សង្ឃឹមថានាងមិនក្រឡាស់សម្តីទៅចុះ Kang sohyun "អ្នកកំលោះបាញ់ខ្សែភ្នែតមុតមាំមករកនាង ទាំងញោចចុុងមាត់ញញឹមពេញចិត្តក្នុងពេលដែលគេមិនបាច់ទៅការជាមួយស្រីដូចជានាង។
" ចាស៎ "នាងក្រមុំហើបបបូរមាត់តបខ្លីៗបែបសោះកក្រោះគ្មានរសជាតិ រួចក៏ដើរកាត់មុខអ្នកកំលោះចេញទៅ។
" ឈប់សិន "
" មានការអីទៀតឬ? "នាងឈប់នឹងមួយកន្លែង រួចក៏បែរទៅសួរអ្នកកំលោះដោយសំឡេងគ្មានជាតិដូចដើម។
" ខ្ញុំភ្លេច ភ្លេចថាMilaនៅយល់ច្រឡំលើខ្ញុំ ដូច្នេះខ្ញុំត្រូវការឲ្យនាងទៅសុំទោសMilaឲ្យរួចសិន ចាំចាកចេញពីទីនេះ "អ្នកកំលោះបញ្ជារនាងយ៉ាងផ្តាច់ការបំផុត ទោះនាមិនព្រមក៏ត្រូវគេបង្ខំឲ្យព្រមសុំទោសដដែល ទាំងអ្នកខូតខាត អ្នករងគ្រោះ គឺនាង នាងតែម្នាក់គត់ដែលចាំតែទទួលកំហុសទាំងនាងមិនបានបង្ករ។
" ចាស៎ "នាងញញឹមខ្សោះ ព្រមទាំងងក់ក្បាលតិចៗ។
" ទៅៗ នៅឈរធ្វើអីទៀត "អ្នកកំលោះមានអារម្មណ៍ម៉ួម៉ៅយ៉ាងថាមិនត្រូវពេលនាងនិយាយជាមួយគេខ្លីៗបែបនេះ ធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងអ្នកខុសទៅវិញ ពេលដឹងថាខ្លួនឯងកំពុងមានអារម្មណ៍ដឹងខុសក៏ប្រញាប់កែគំនិតនោះចេញភ្លាម ដោយជ្រើសរើសស្រែកគំហកឲ្យនាងចេញទៅឲ្យបាត់ៗពីមុខរបស់គេ។
" អ្នកនាងSohyun ចុះមកហើយហេស៎? "Faraអ្នកបំរើវ័យក្មេងជាងគេ ក្នុងចំណោមអ្នកបំរើទាំងអស់នៅក្នុងភូមិគ្រឹះនេះ នាងដើរចេញពីផ្ទះបាយរួមជាមួយទឹកខ្ញីនៅក្នុងដៃ។
" ចាស៎ ហើយអ៊ំស្រីនៅឯណា នាងមានដឹងទេ? "នាងក្រមុំក្រលេកមើលទៅបន្ទប់ទទួលភ្ញៀវដូចជាមិនឃើញលោកស្រីKim ទើបរហ័សសួរនាំ។
" គាត់ចាំអ្នកនាងនៅរានហាល "Faraតបព្រមទាំងហុចកែវទឹកខ្ញីឲ្យទៅSohyun ព្រោះខ្លាចនាងក្រមុំកើតផ្តាសាយឡើងមក។
" អរគុណ "នាងងក់ក្បាលទទួលទឹកខ្ញីពីFaraដោយញញឹមបន្តិច មុននឹងដើរទៅកាន់រានហាល។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...