ភាគ៣៥+៣៦

4.1K 125 2
                                    

ថ្ងៃបន្ទាប់
ជារឿងដែលចម្លែកខ្លាំងណាស់ដែលសុខៗTaehyungស្រាប់តែប្រាប់នាងក្រមុំឲ្យទៅកន្លែងធ្វើការជាមួយគេ ទៅណាជាមួយគេគ្រប់ជំហានតែម្តង សូម្បីតែព្រឹកមិញគ្រាន់តែនាងក៏រៀបចំខ្លួនក៏ឈរក្បែនាង នាងទៅឆ្វេងគេឆ្វេង នាងទៅស្តាំគេស្តាំ បែបនេះហើយមិនឲ្យប្លែកចិត្តយ៉ាងម៉េច។
«យើងបើកឡានទៅដោយខ្លួនឯង ចំណែកឯងជិះឡានផ្សេងទៅ»Taehyungដឹកដៃប្រពន្ធចេញពីភូមិគ្រឹះបន្ទាប់ពីបានញាំអាហារពេលព្រឹករួចមក ហើយថែមទាំងមិនព្រមឲ្យMacoជាអ្នកបើកឡានបែរជាចង់បើកដោយខ្លួនឯង។
«តែមិនបានទេចៅហ្វាយមួយរយៈនេះឮដំណឹងមិនល្អច្រើន ខ្លាចថាចៅហ្វាយមានគ្រោះថ្នាក់»ទោះដឹងថាត្រូវចៅហ្វាយទាត់ឲ្យដាច់កក៏ត្រូវតែជំទាស់ ព្រោះយល់ថាការដែលចៅហ្វាយបើកឡានខ្លួនឯងបែបនេះងាយនឹងប្រឈមជាមួយពួកដែលជាសត្រូវនឹងចៅហ្វាយខ្លួន។
«យើងក៏បើកមករហូតមិនឃើញកើតអីទេ»អ្នកកំលោះធ្វើមុខកាចដាក់កូនចៅជំនិត គេដឹងថាកូនចៅបារម្ភនឹងចង់ការពារសុវត្ថិភាពរបស់គេ តែអ្នកកំលោះចង់ជិះឡានតែពីរអ្នកប្រពន្ធនឹងស្រួលបានញ៉ោះនាងឲ្យក្រហមមុខនោះអី។
«ខ្ញុំថាឲ្យMacoបើកវិញទៅសុវត្តិភាពជាង ហើយលោកនឹងមិនហត់នឿយ»Sohyunដែលឈរក្នុងរង្វង់ដៃរបស់អ្នកកំលោះដ៏យូរមកហើយ ក៏ដាច់ចិត្តនិយាយនាងមិនប្រាកដថាគេនឹងអូខេហើយព្រមតាមនាងឬអត់ទេ តែក៏ត្រូវតែនិយាយបើមានគ្រោះថ្នាក់មែននោះរឿងធំមិនខានទេ។
«នាងចង់បែបនឹងឬ ចឹងក៏បាន ឯងបើកទៅMacoតែមិនបាច់ប្រញាប់ពេកទេ យើងចង់ញ៉ែប្រពន្ធយើងក្នុងឡានខ្លះ»ស្តាប់ដំបូងMacoក៏អត់នឹងហួសចិត្តមិនបានគេខំនិយាយលើកយករឿងសត្រូវលបខាំបែរជាមិនស្តាប់សោះ តែបើប្រពន្ធនិយាយវិញព្រមលឿនជាងរន្ទៈទៅទៀត តែសំខាន់អាប្រយោគចុងក្រោយធ្វើឲ្យកូនចៅដូចគេទប់សើចមិនបានសោះដែលឃើញចៅហ្វាយប្រកាសក្តែងៗមកបែបនេះ មើលចុះអ្នកស្រីរបស់គេមុខក្រហមហើយ។
«បើនៅតែសើចទៀតយើងបើកខ្លួនឯងហើយ»គេក្រហឹមដាក់កូនចៅដែលសើចមធ្យមងំមើលមុខប្រពន្ធគេទៀត ទើបរហ័សបោះសោរឡានឲ្យមុននឹងអោបចង្កេះSohyunទៅក្នុងឡាន។
«បាទៗ ខ្ញុំខុសហើយចៅហ្វាយ អញ្ញើញចៅហ្វាយ»Macoសើចលេងសមទើបប្រញាប់ស្រវាយកសោរឡាន រួចក៏រត់ទៅបើកទ្វារឡានឲ្យទេពបុត្រទេពអប្សរ។
បន្ទាប់ពីចូលទៅក្នុងឡានហើយSohyunក៏រៀបឥរិយាបថអង្គុយឲ្យបានត្រឹមត្រូវ ដោយមិនខិតទៅជិតអ្នកកំលោះពេក ដែលបែរជាត្រូវគេរករឿងញ៉ោះនាងឲ្យទាល់តែបាន។
«ទៅអង្គុយអីឆ្ងាយម្លេះSohyun មកអង្គយត្រង់នៀក!!»Taehyungហៅនាងទាំងធ្វើមុខកាចដាក់នាងព្រោះនាងមិនព្រមមកអង្គុយជិតគេ ទើបត្រូវចង្អុលឲ្យនាងមកអង្គុយជិតខ្លួន។
«អង្គុយត្រង់នេះហើយ កុំរើ»ពេលឃើញនាងមិនព្រមទើបត្រូវទាញមកជិត តែមិនមែនឲ្យអង្គុយក្បែដូចមុនទេគឺថាលើកនាងឲ្យអង្គុយលើភ្លៅ។
«លោក..ខ្ញុំខ្មាសMaco»នាងនិយាយញ័រៗព្រមទាំងងាកទៅមើលMacoក៏ឃើញថាគេកំពុងញញឹមញញែម បែបនេះហើយមិនឲ្យនាងអៀនយ៉ាងម៉េច។
«Macoឯងមិនបានឃើញអីទេត្រូវទេ?»Taehyungដឹងថាកូនចៅឃើញតែក៏សួរព្រោះមិនចង់ឲ្យប្រពន្ធសាច់ក្រអូបឆ្លន់ឆ្លោរ ញ័រខ្លួនបែបនេះទេ។
«ខ្ញុំមិនបានឃើញអីទាំងអស់នឹងអ្នកស្រី ខ្ញុំឃើញតែផ្លវម្យ៉ាងគត់ រឹតតែមិនឮថាផងថាចៅហ្វាយនឹងអ្នកស្រីសន្ទនាពីអី»
«ឃើញទេ?»Taehyungញាក់ចិញ្ចើមដាក់Sohyun។
«ព្រោះគេខ្លាចលោកទៅវិញទេ»នាងប្រកែកតែប៉ុណ្ណឹងក៏ស្ងៀមពេលដៃរបស់គេលើកមកដាក់លើភ្លៅរបស់នាង។
«ក្តៅឬទើបបែកញើសបែបនេះ?»Taehyungជញ្ជក់មាត់សួរនាងតិចៗ ហើយក៏លើកខ្នងដៃជូតគ្រាប់ញើសលើថ្ងាស់របស់នាង។
«អត់..អត់ទេមិនក្តៅទេ អឹនិយាយចឹងលោកមិនទាន់បានប្រាប់ខ្ញុំទេរឿងឈុតហែលទឹកដែលលោកទិញឲ្យខ្ញុំ»នាងគ្រវីក្បាលញាប់ស្អេក នឹងប្រឹងប្តូរសាច់រឿងផ្សេង។
«សប្តាហ៍ក្រោយខ្ញុំនាំនាងទៅរៀនហែលទឹក ហើយនៅចុងខែនេះខ្ញុំក៏នាំនាងទៅអ៉ីតាលីជាមួយខ្ញុំ ទៅមើលរីសត នឹងរោងឈើ អាចនឹងទៅយូរ»គម្រោងនេះទៅមើលការខុសត្រូវរីសតនឹងរោងឈើនៅអ៉ីតាលីគេបាននិយាយជាមួយYoongiតាំងពីម្សិលមិញ ឯរឿងទៅហែលទឹកវិញក៏ជាគំនិតរួមព្រោះទាំងបងប្រុសទាំងពីរនឹងប្រពន្ធរបស់ពួកគាត់សុទ្ធតែទៅ សូម្បីតែYoongiក៏ទៅផងដែរ បែបនេះបើគេមិននាំSohyunទៅបង្អូចបន្តិចម៉េចនឹងបាន។
«គម្រោងច្រើនពិតមែន»នាងមិនបានរអ៊ូរគ្រាន់តែភ្ញាក់ផ្អើលនឹងធ្វើខ្លួនមិនទាន់ត្រូវ តែក៏ល្អនាងក៏ចង់ដើរមើលអ្វីផ្សេងៗខាងក្រៅនៃពិភពលោកខ្លះ។
«តែខ្ញុំក៏មានគម្រោងមួយឲ្យនាង!»Taehyungប្រាប់ដោយសង្កត់ចង្ការលើស្មាររបស់នាង ហើយគ្រោងដែលថានោះគ្មានអ្វីក្រៅពីឲ្យនាងពពោះកូនរបស់គេឲ្យលឿនព្រោះចង់មានកូនឡើងពេញទំហឹងហើយនៀក។
«គម្រោងអីទៅ»នាងធ្វើមុខមិងមាំង តែគ្រាន់ឮTaehyungប្រាប់ភ្លាមនាងស្រាប់តែញញឹមដោយទប់មិនបាន មិនដឹងឲ្យតែឮពាក្យថាកូននាងស្រាប់តែសប្បាយចិត្តស្ទលរស្ទះ រឹតតែឃើញTaehyungចង់បានកូនបែបនេះនាងក៏ត្រេកអរ សុំឲ្យតែគេមិនបោះបង់នាងដូចដែលYumilaនិយាយទៅចុះ។
«ឆាប់មានកូនឲ្យខ្ញុំឮទេ តែបើយូរពេកខ្ញុំនឹងព្យាយាមរាល់ថ្ងៃ មួយថ្ងៃអាចលើសពី10ដងនឹងអាលមកឆាប់»
«លោកប្រុងឲ្យខ្ញុំស្លាប់មុនមានកូនឬ?»នាងសម្លក់មុខTaehyungដែលចេះនិយាយទៅរួច ហើយបើគេធ្វើដូចដែលនិយាយមែននាងសង្ស័យតែស្លាប់លើទ្រូងគេមិនខាន។
«កុំនិយាយពាក្យនេះ!»ទឹកមុខគេទៅជាប្រាកដប្រជា ពេលនេះគេកំពុងពេញស្រឡាញ់នាង ស្រឡាញ់ស្ទើរតែអាចលេបនាងចូលពោះ ហើយបើមានរឿងដូចនាងនិយាយមែនគេនឹងទៅជាយ៉ាងណាបើក្រោកឡើងគ្មាននាង គេនឹថឆ្គួតផងក៏មិនដឹង។
«ខ្ញុំសុំទោសមិននិយាយទៀតទេ»នាងមិនខឹងទេដែលគេហាមមិនឲ្យនិយាយបែបនេះ ព្រោះនាងមិនខុសពីគេបើថ្ងៃណាមួយនាងស្រាប់តែរលាយពីលោកនេះ ឬក៏ត្រូវបាត់បង់គេនាងក៏រស់មិនបាន ព្រោះគ្រប់ដង្ហើមនាងមានតែគេម្នាក់ប៉ុណ្ណោះ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now