ភាគ២៦

3.8K 127 0
                                    

បន្ទាប់ពីបញ្ចប់កម្មវិធីរួចរាល់ Taehyungក៏នាំប្រពន្ធថ្មោងថ្មីរបស់ខ្លួនទៅក្នុងបន្ទប់ដែលបានតុបតែងដោយស្រទាប់ផ្កាកុលាបតាំងពីផ្លូវនៃទ្វារបន្ទប់ រហូតដល់លើគ្រែដ៏ធំប្រៀបដូចជាគ្រែស្តេច។បន្ទប់ទាំងមូលលម្អរដោយភ្លើងពណ៍លឿនដែលជាចំណុចមួយធ្វើឲ្យមានភាពទាក់ទាញ ហើយក៏រ៉ូម៉េនទិចខ្លាំងណាស់។
«ចង់អង្គុយតាំងសមាធិដល់ពេលណាទៀត មកជួយខ្ញុំដោះអាវតិចមក»Taehyungអង្គុយគងអន្ទាក់ខ្លារលើសាឡុងពណ៍សាច់ ជាមួយនឹងកែវភ្នែកកំហូចមើលទៅប្រពន្ធដែលគិតតែអង្គុយស្រាក់ដៃលើពូកទៅវិញ។
«លោកធ្វើខ្លួនឯងមិនបានទេហ្អេស?»នាងចុះពីលើគ្រែយឺតៗ រួចក៏សួរនាំទៅតាមរបៀបមនុស្សដែលភ័យខ្លាច ទោះនាងធ្លាប់មានអីៗជាមួយគេមកពីមុនមែន តែនាងមិនទាន់ស៊ាំ រឹតតែក្នុងពេលវេលានេះបរិយាកាសនេះ បេះដូងនាងលោតស្ទើររបូតមកក្រៅ។
«មិនបានទេ! បើធ្វើខ្លួនឯងដដែលយកនាងមកធ្វើប្រពន្ធមិនខាតខ្ញុំទេ?»គេបញ្ចប់ប្រយោគ មុននឹងទាញដៃនាងដួលមកលើខ្លួនប្រាណរបស់គេ ដៃរវាមរហ័សអោបចង្កេះនាងដូចរបស់ដែលគេហួងហែងណាស់ចឹង។
«អុប...Taehyungលោក»នាងបើកភ្នែកធំៗពេលត្រូវអ្នកកំលោះថើបថ្ពាល់របស់នាងភ្លាមៗ មិនឲ្យនាងបានត្រៀមខ្លួនអីបន្តិច។
«ក្រអូប...ខ្ញុំចង់ថើបនាងច្រើនជាងនេះ»គេសរសើរនាងមិនដាច់ពីមាត់ ហើយក៏ទាញចង្ការនាងបែរមករកគេរួចក៏ថើបបបូរមាត់នាងម្តង។
«ខ្ញុំ...ខ្ញុំជួយលោក!»បន្ទាប់ពីគេដកបបូរមាត់ចេញនាងក៏អៀនអោនមុខចុះ ប្តូរទៅជួយប្រឡេះឡេវអាវតាមដែលគេបានឲ្យនាងធ្វើមុននេះ។ដៃតូចបន្លារក្រូចលើមកដាក់លើអាវរបស់គេទាំងញ័រ តែអ្នកកំលោះបែរជាចូលចិត្តមើលពេលនាងទៅជាបែបនេះ ព្រោះនាងពិតជាស្អាតនឹងគួរឲ្យស្រឡាញ់ខ្លាំងណាស់។
«ភ័យធ្វើអី ដោះអាវឲ្យប្តីមិនមែនឲ្យតោឯណា»គេនិយាយបណ្តើរ ញញឹមញញែមបណ្តើរ ថែមទាំងលើកម្រាមចង្អុលទៅមូលសក់នាងលេងទៀត។
«ខ្ញុំមិនធ្លាប់ធ្វើបែបនេះ វាជាលើកដំបូង»នាងងើយមើលមុខគេបន្តិច រួចក៏អោនទៅដោះឡេវបណ្តើរ រហូតនាងមើលឃើញពីភាពសិចស៊ីតាមរយៈសាច់ហាប់ណែនរបស់គេ។Sohyunលួចលេបទឹកមាត់ ព្រិចៗភ្នែកញាប់ៗ មុខឡើងក្តៅហើយក្រហម។
«ភ្លេចទៅថារាល់ដងខ្ញុំជាអ្នកដោះខ្លួនឯង ហើយក៏ដោះឲ្យនាងផងដែរ»គេរំលឹកដល់រឿងក្តៅគគុកដែលគេនឹងនាងធ្លាប់ធ្វើជាមួយគ្នា។
«លោកមិនប្រាប់ ក៏ខ្ញុំមិនថាអីដែរ»បន្ទាប់ពីជួយគេរួចនាងក៏ប្រុងនឹងងើបចេញតែគេមិនព្រមឲ្យនាងបានទៅងាយៗនោះទេ ហើយថែមទាំងលើកបីនាងទៅវិញ។
«លោកចង់នាំខ្ញុំទៅណា?»នាងភ្ញាក់បន្តិចពេលត្រូវគេបី តែនាងក៏មិនរើបម្រះព្រោះពេលនេះនាងមានក្តីសុខខ្លាំងណាស់ ពេលគេថ្នាក់ថ្នមនាងបែបនេះ នាងកំពុងធ្លាក់ក្នុងរណ្តៅដែលពោរពេញទៅជាតិផ្អែម ភាពស្រស់ស្រាយដែលនាងខានឃើញមកជាយូរ។
«ទៅត្រាំទឹកក្តៅៗ ខ្ញុំហត់នឿយនាងជួយធ្វើសរសៃរឲ្យផង»គេតបហើយដើរសំដៅទៅបន្ទប់ទឹកដោយមានស្នាមញញឹមលម្អរមុខដ៏សង្ហាររបស់គេ ឯនាងក៏មិនខុសពីគេព្រោះបេះដូងកំពុងតែសប្បាយអរផង។
មកដល់ខាងក្នុងបន្ទប់អ្នកកំលោះដាក់sohyunចុះផ្ទាល់ដី ហើយគេក៏ដើរទៅយកក្រៅបន្ទប់ហើយត្រឡប់មកវិញដោយមានកែវស្រាពីរ នឹងស្រាតម្លៃថ្លៃដែលត្រាំក្នុងថូទឹកកក។
«លោកផឹកស្រាធ្វើអី ខ្ញុំឃើញក្នុងកម្មពិធីលោកផឹកមកច្រើនហើយ កុំផឹកអី»នាងប្រុងទៅយកដបស្រាពីដៃគេដែលកំពុងចាក់ដាក់កែវ តែពេលឃើញនាងស្ទុះមកគេក៏លើកដបស្រាឡើងលើ ទោះនាងប្រឹងជំទើតយ៉ាងណាក៏មិនដល់។
«ខ្លាចប្តីស្រវឹងហ្អេស ទោះស្រវឹងតែក៏អាចផ្សំដំណេកបានដែរ»គេនិយាយដោយទឹកមុខសិចស៊ីបំផុត រួចក៏លើកស្រាក្នុងកែវមកផឹក។
«អុប...»នាងកន្ត្រាក់ខ្លួនយ៉ាងលឿនពេលបបូរមាត់របស់ខ្លួនត្រូវគេគ្របដណ្តប់ម្តងទៀត ទាល់ត្រង់លើកនេះនាងទទួលបានជាតិស្រាដែលមានក្នុងមាត់របស់គេចូលមកក្នុងមាត់របស់នាង និយាយតាមត្រង់នាងមិនចូលចិត្តស្រាព្រោះវាល្វីត ប៉ុន្តែហេតុអ្វីស្រានេះផ្អែមម្លេះ ផ្អែមដល់ថ្នាក់មិនចង់ឲ្យគេដកបបូរមាត់។
ព្រុស!
បន្ទាប់ពីបិទភ្នែកតបស្នងការថើបបឺតជញ្ជក់ដ៏ខ្លាំងក្លារបស់គេ នាងក៏បើកភ្នែកមកវិញស្របពេលដែលរ៉ូបរបស់នាងបានរបូតដល់ដីដោយស្នាដៃអ្នកកំលោះតាំងពីពេលណាក៏នាងចាំមិនបាន។
«លោកកំហូចណាស់ ធ្វើឲ្យខ្ញុំភ្លេចខ្លួនហើយក៏ឆ្លៀតឪកាស»នាងសម្លក់គេបន្តិចមុននឹងលើកដៃអោបដើមទ្រូងធំហួសមាឌ ដើមទ្រូងដែលអ្នកកំលោះហួងហែងជាងគេ។
«បិទបាំងធ្វើអី ធ្វើដូចខ្ញុំមិនធ្លាប់ឃើញរបស់នាង ហើយសូម្បីរបស់ខ្ញុំក៏នាងឃើញមកហើយដែរ»គេទាញដៃនាងចេញ ហើយដឹងដៃនាងទៅអង្គុយក្នុងអាងទឹក គេចុះទៅក្នុងអាងមុនហើយក៏ទាញនាងឲ្យចុះតាមក្រោយ ដោយឲ្យនាងកើយទ្រូងរបស់គេ ដៃម្ខាងដាក់លើពោះរាបស្មើររបស់នាង ដៃម្ខាងទៀតកាន់កែវស្រាគ្រវីទៅមកមុននឹងលើកអកទាល់តែអស់។
«បើលោកស្រវឹងគេងក្នុុងនេះ សូមប្រាប់ឲ្យហើយខ្ញុំគ្រាលោកទៅគ្រែមិនរួចទេ»នាងកើយទ្រូងដល់កក់ក្តៅគេបណ្តើរនិយាយបណ្តើរ។
«ខ្ញុំគេងមិនបានស្រាប់ហើយ»គេនិយាយតិចៗដាក់ត្រចៀករបស់នាង។
«ហេតុអ្វី?»
«ព្រោះខ្ញុំមិនទាន់បានផ្សំដំណេកនោះអី ឬនាងមិនចង់»គេសួរនាងចំៗ អ្នកណាទៅឆ្លើយបានទៅគេជាប្រុសរឿងបែបនេះទោះនិយាយយ៉ាងណសក៏មិនខូតខាត ហើយចុះនាងជាស្រីឲ្យនិយាយថាម៉េចទៅ។
«មិនចង់ទេ..ក្រែងលោកហត់មែនទេ ចាំខ្ញុំធ្វើសរសៃរឲ្យវិញ»នាងគ្រវីក្បាលប្តូរសាច់រឿង មុននឹងបែរមករកអ្នកកំលោះ ហើយលើកដៃតូចៗទៅច្របាច់ស្មារក្រាស់របស់គេ ហើយប្តូរទៅញីសៀតផ្កាឲ្យថែមទៀត ធ្វើឲ្យអ្នកកំលោះអត់ក្រឺតក្នាញ់នាងមិនបាន នាងមិនដឹងមែនឬកាយវិការនាងពេលនេះសិចស៊ីប៉ុណ្ណានោះ នាងកំពុងដុតអារម្មណ៍គេឲ្យក្តៅរោលរាលដូចអណ្តាតភ្លើង។
«នាងធ្វើឲ្យខ្ញុំទ្រាំមិនបានទេ Kang sohyunខ្ញុំត្រូវការនាងខ្លាំងណាស់»គេនិយាយយឺតៗ តែពិបាកស្តាប់ព្រោះដាច់ៗ តែនាងក៏ឮបានគ្រប់ម៉ាត់។
«លោកខ្ញុំមិនទាន់ត្រៀមខ្លួនទេ!!!»នាងក្រោកឈរតាមអ្នកកំលោះ ហើយក៏ជំទាល់ នាងមិនទាន់ត្រៀមខ្លួនហើយទេ តែទោះនាងត្រៀមខ្លួនហើយឬមិនហើយ ចុងក្រោយគេនៅតែចាប់លើ ដៃរបស់នាងក៏អោបករបស់គេដោយស្វ័យប្រវិត្ត ជើងស្រឡូនក៏ទាំងពីរក៏ច្រកគាវលើចង្កេះរបស់គេថែមទៀត។
«ខ្ញុំចូលចិត្តឲ្យនាងអោបករបស់ខ្ញុំ ខ្ញុំចូលចិត្តពេលនាងថ្ងួចថ្ងូរ ខ្ញុំចូលចិត្តគ្រប់យ៉ាងពីនាង»គេក្លាយទៅជាមនុស្សនិយាយច្រើនឲ្យតែនៅជាមួយនាង គ្រប់ពេលសាច់របស់គេប៉ះសាច់របស់នាង ឈាមក្នុងខ្លួនរបស់រត់ដូចជារថភ្លើង នាងជាស្រីដែលធ្វើឲ្យគេមិនចេះឆ្អែតឆ្អន់ រាងកាយនាងស្អាតលើសស្រីដែលគេធ្លាប់ប្រទះពីមុន ទោះធ្លាប់មានអីជាមួយនាងរួចក៏ដោយក៏នាងនៅតែក្តៅសម្រាប់គេ។
ពេលវេលាកន្លងទៅពីមួយនាទីទៅមួយនាទី សកម្មភាពក្តៅគគុកនៅតែបន្តរមិនព្រមឈម បន្ទប់ទាំងមូលក្លាយទៅភ្លើងដែលឆេះមិនអាចរលត់ងាយៗ សំឡេងក្រហឹមថ្ងួចថ្ងូរលាន់ឮចេញជាចង្វាក់ៗរហូតក្តីសុខទាំងប៉ុន្មានក៏រត់ទៅរកពួកគេដោយខានមិនបាន ហើយក៏ហ៊ានស្បថថាយប់នេះវិសេសណាស់សម្រាប់អ្នកទាំងពីរ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now