ភាគ៣៧+៣៨

4K 118 0
                                    

តុក..តុក!
រង្វង់មុខក្រហមដូចជាអណ្តាតភ្លើង ងាកទៅរកសំឡេងឮចេញពីការគោះទ្វារអំបាញ់មិញ ដោយគក់ទ្រូងអ្នកជាស្វាមីដែលគិតតែសង្គ្រប់នាងមិនឈប់ឈរ គេមិនព្រមឲ្យនាងរួចផុតពីក្រញាំដៃងាយៗ ទើបរឿងដ៏ក្តៅគគុករវាងនាងនឹងគេក៏បានកើតឡើង។
Taehyungងើបចេញពីប្រពន្ធសាច់ផ្អែមទៅអង្គុយគងអន្ទាក់ខ្លារ ដោយមិនភ្លេចដាក់ឡេវអាវនឹងក្រវាត់ក តាមដោយខ្សែភ្នែកកំហូច គេសម្លឹងមើលដៃតូចស្រឡូនរបស់នាងដែលលើកមករៀបរយសម្លៀកបំពាក់នឹងសក់ឲ្យដូចសភាពធម្មតាវិញ មិនចឹងទេនឹងបានក្លាយជាចំណីភ្នែករបស់លេខាដែលលើកអាហារមកឲ្យពួកគេមិនខាន។
«សុំទោសលោកអគ្គនាយក ដែលលើកអាហារមកយឺតយ៉ាវបែបនេះ»លេខាស្រីពោលឡើងដោយអោនមុខចុះដឹងខុសពីកំហុសរបស់ខ្លួន។
«មិនអីទេ នាងមកយូរជាងនេះក៏ខ្ញុំមិនថា»ក្រោយពីឮប្រយោគរបស់Taehyung បេះដូងអ្នកនាងលេខាក៏ត្រឡប់មកលោតត្រូវចង្វាក់ដូចដើមវិញ ដែលសំខាន់នាងក៏អស់ចង្ងល់ហេតុអ្វីគាត់មិនខឹង តែក្រោយពីឃើញសភាពរបស់ប្រពន្ធអគ្គនាយ ដែលគិតតែពីអោនមុខចុះ ដៃខ្ញាំជាយសំពត់ស្ទើររហែក កាយវិការប៉ុណ្ណឹងក៏ដឹងហើយថាមុននេះមានអ្វីកើតឡើង។
«ចាស៎ ចឹងខ្ញុំសុំទៅធ្វើការបន្តរហើយ»ថារួចលេខាស្រីក៏ដើរចេញទៅដោយកាយវិការអោនលំទោន តាមដោយទឹកមុខដូចត្រូវឆ្នោតធំ។
«មិនទាន់បាត់ខឹងទៀតឬ?»Taehyungមើលនាងមួយសន្ទុះក៏សួរ ទាំងដឹងចម្លើយហើយថាខឹងៗខ្លាំងណាស់ ព្រោះគេធ្វើឲ្យនាងត្រូវខ្មាសអៀនអ្នកនាងលេខាស្ទើរតែជ្រែកដីទៅហើយ។
«សម្លក់ទៀតឬ ហ៊ឹស?!»ក្រោយជីកសួរនាងរួចហើយក៏ត្រូវនាងសម្លក់ដោយមិនព្រមហើបមាត់តប តែសុំប្រាប់ចុះពេលងង៉ក់បែបហ្នឹងគេឃើញហើយចង់ចាប់នាងបោះទៅលើគ្រែណាស់។
«ភ្នែករបស់ខ្ញុំ ខ្ញុំចង់សម្លក់លោកពេលខឹងតែធ្វើអីលោកមិនបាន»Sohyunធ្វើមុខក្រញូវ បើគង់តែគិតថាខ្លួនឯងចាញ់ប្រៀបទេ គង់អីហក់ទៅខ្ញៅមុខសង្ហាររបស់គេបាត់ហើយ មួយទៀតនាងចង់តែយកម្ជុលដេរអារមាត់ដែលចូលចិត្តញញឹមកំហូចដាក់នាងខ្លាំងណាស់។
«ម៉ោ ចង់ធ្វើអីចូលមកខ្ញុំដោះអាវរង់ចាំ»Taehyungមិនបានខ្លាចនឹងអ្វីដែលនាងបាននិយាយ បែរជាមានអារម្មណ៍ចង់សើចនឹងទឹកមុខមួយនោះ។
«ខ្ញុំឈប់និយាយរកលោកទៀតហើយ ខ្ញុំញាំបាយវិញ»ពេលឃើញថាប្រកែកគ្នាយូរទៅក៏កាន់តែធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់ ព្រោះតែអ្នកនៅចំពោះមុខមិនព្រមចាញ់នឹងសុំទោសនាង តែបែរជាប្រឡេះឡេវអាវពីរបីគ្រាប់ឲ្យនាងញ័រខ្លួនម្តងទៀត។
«អូខេ! បញ្ចុកខ្ញុំផង អស់កម្លាំងលើកដៃមិនរួចទេ»Taehyungញាក់ស្មារ អោបដៃនឹងទ្រូងទូលាយ មិនព្រមលើកកាន់ស្លាបព្រាញាំដោយខ្លួនឯង សុខចិត្តប្រើប្រពន្ធឲ្យបញ្ចុកទាំងការពិតកម្លាំងនៅមានពេញបឹប ទោះចង់សាកបួនដប់ទឹកទៀតក៏ទៅរួច។
«លោករឹងមាំជាងខ្ញុំមិនគួរណាមកអស់កម្លាំងបែបនេះ អ្នកដែលត្រូវអស់កម្លាំងគួរតែជាខ្ញុំវិញទើបត្រូវ»នាងនិយាយប្រាប់ក្តែងៗ ព្រោះដូចដែលថាមែន បន្ទាប់ពីបញ្ចប់សង្វៀនក្តៅគគុកជាមួយគេរួចមកក៏ខ្សត់កម្លាំងស្ទើរតែសន្លប់។
«ចឹងឬ ប្តីមិនដឹងថាប្រពន្ធហត់បែបនេះ»ប្រយោគនេះធ្វើឲ្យនាងស្ងៀមមួយខណៈ តែចុងក្រោយក៏ចាញ់កលគេដដែល គេល្បួងឲ្យនាងភ្លេចខ្លួន រួចក៏ចាប់ស្មារនាងទាញមកអង្គុយជិតគ្នា រហូតក្បាលនាងប៉ះនឹងចុងចង្ការរបស់គេ។
«លោកមិនដឹងពីទុក្ខលំបាកខ្ញុំស្រាប់ទៅហើយ»នាងនិយាយចោល តែមិនគិតថាគេយកចិត្តទុកដាក់នឹងសម្តីនាងខ្លាំងថ្នាក់នេះ ទើបតែពេលមើលមុខមាំរបស់ទៅ អារម្មណ៍ខុសក៏ស្ទុះចូលមកក្នុងចិត្តនាងភ្លាម។
«សុំទោស!ខ្ញុំគ្មានចេតនានិយាយឲ្យលោកខឹងទេ»នាងព្រិចភ្នែកញាប់ ភ័យឡើងចង់យំពេលឃើញគេព្រលែងដៃពីនាងខ្លួននាង ព្រមទាំងក្រោកចេញទៅឈរនៅជ្រុងម្ខាងនៃបន្ទប់ ដោយកាយវិការសោះកក្រោះដាក់នាង នាងចង់តែលើកដៃទះមាត់ខ្លួនឯងណាស់ដែររអិលបែបនេះ។
«សុំទោសពិតមែន! លោកកុំធ្វើចឹងដាក់ខ្ញុំអី ងាកមកមើលមុខខ្ញុំបន្តិចមក កុំព្រងើយដាក់ខ្ញុំបានទេ?»នាងក្រោកចេញពីសាឡុងរត់ទៅឈរពីក្រោយខ្នងគេ ប្រឹងនិយាយលួងលោមផង ផ្អឹបមុខអោបខ្នងទូលាយគេផង តែមើលចុះសូម្បីតែខ្យល់ដង្ហើមគេក៏មិនព្រមដកឲ្យនាងឮដែរ។
«សុំអង្វរ កុំសោះកក្រោះបែបនេះ ខ្ញុំឈប់និយាយទៀតហើយ ហ៊ឺៗ...»នាងសុំអង្វរគេជាមួយទឹកភ្នែកដែលហូរមកដោយឃាត់លែងជាប់ ក្នុងចិត្តកំពុងបន្ទោសខ្លួនឯងដែលធ្វើឲ្យគេទៅជាបែបនេះ។
«...»អ្នកម្ខាងទៀតនៅតែស្ងៀមដូចម៉ានីកាំង តែកុំមើលទឹកមុខពោរពេញទៅដោយសំណើចដែលប្រឹងខ្ទប់មិនឲ្យរបូតចេញ គេគ្រាន់តែចងសាកអារម្មណ៍នាងនឹងធ្វើយ៉ាងណាបើគេទៅជាបែបនេះ តែពេលដឹងថានាងយំឡើងដង្ហក់ខ្យល់ ទើបរហ័សបែរទៅរក នឹងអោបនាងណែនដៃ ច្រត់ចង្ការលើក្បាលរបស់នាងតិចៗ។
«ហ៊ឹក...ខ្ញុំសុំទោស»នាងរំភើបខ្លាំងណាស់ ដែលគេអោបតបមកវិញបែបនេះ រំភើបឡើងបេះដូងដែលក្រៀមស្វិតអំបាញ់មិញប្រែមករីកមាឌវិញ។
«ឈប់និយាយបែបនោះទៀត ឮទេSohyun!»Taehyungបង្គាប់នាងដោយសំឡេងស្រទន់បំផុត មុននឹងបន្ទន់ជើងឲ្យកម្ពស់ស្មើរជាមួយនាង ហើយក៏លើកដៃផ្តិតយកទឹកភ្នែកចេញពីថ្ពាល់ ដែលពេលឃើញដំបូងចង់សើចបន្តិច យំតាមបន្តិច។
«ចាស៎»នាងងក់ក្បាល សន្យាមិននិយាយឲ្យគេខឹងទៀតទេ ទោះមុននេះគេខឹងនាងមិនយូរមែន តែនាងវិះតែគាំងដោយសារតែយំទៅហើយ។
«ទៅញាំបាយវិញទៅ»
«ហឹម!!»នាងងក់ក្បាលម្តងទៀត ដកង្ហើមចូលសួតពីរបីដង ហើយក៏បណ្តោយឲ្យគេដឹងដៃទៅអង្គុយលើសាឡុងដូចមុន។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now