ផាច់~~~
រាងស្តើងលើកដៃតូចបន្លារក្រូច ដើម្បីទះថ្ពាល់អ្នកកំលោះ ដែលនិយាយមើលងាយមើលថោកនាងមិនប្រណីមាត់ មិនខ្វល់ពីកិត្តិយសនាងអីបន្តិច ទឹកភ្នែកដែលហូរមកដោយមិនបញ្ចេញសំឡេងឲ្យឮក៏ពិតមែន ប៉ុន្តែនៅក្នុងជម្រៅចិត្តនាងដូចជាត្រូវគេ
យកភ្លើងមកដុតរោល ដុតឲ្យសល់តែផេះ។
« ចូលចិត្តហឹង្សា? »អ្នកកំលោះច្របាច់កដៃនាងខ្លាំងៗ យកអណ្តាតទល់កន្លែងដែលនាងទះចំអំបាញ់មិញ ហើយក៏មានអារម្មណ៍ថាស្រគារៗគ្រាន់បើ។
« ... »រាងស្តើងអោនមុខចុះ ស្ងាត់មាត់ជ្រៀបដោយក្នុងចិត្តកំពុងបុកពោះ ថាអ្នកនៅចំពោះមុខនាងអាចនឹងបាញ់នាងទំលាក់ទឹកឲ្យត្រីស៊ីឬអត់បើនាងហ៊ានលើកដៃទះកំផ្លៀងគេមួយទំហឹងដៃបែបនេះ។
« ឆ្លើយ! »អ្នកកំលោះពិតមករកខ្លួននាងកាន់តែជិត នឹងគំហកឲ្យនាងក្រមុំភ័យញ័រ មុខស្លេកដូចគ្មានឈាមសូម្បីមួយតំណក់។
« ខ្ញុំនឹងទះលោក ដរាបណាលោកនៅតែមិនឈប់ជាន់ឈ្លីកិត្តិយសរបស់ខ្ញុំ »រាងស្តើងធ្វើចិត្តព្រមងើយមុខសម្លឹងចំកែវភ្នែកពណ៌ត្នោតដ៏កំណាចមួយគូរនោះ មុននឹងហើបបបូរមាត់ក្រពុំនិយាយទាំងសំឡេងញ័រទៅកូនប្រុសពៅរបស់ត្រកូលKim។
« នាងមានកិត្តិយសដែរឬkang sohyun? »
« លោកTae? »នាងក្រមុំចងចិញ្ចើម ក្តាប់
ដៃជាប់ ពេលឮសម្តីមិនក្រែងរអែងចិត្ត នឹងទឹកមុខឡកឡឺយ ចំអក មើលងាយ មកកាន់រូបនាងតើនាងទៅធ្វើស្អីខុសជាមួយប្រុសម្នាក់នេះ ទើបរាល់ពេលដែលជួបគ្នា គេស្វាគមន៍នាងដោយពាក្យចុកៗ សម្តីមុតស្រួចមកចាក់ឆ្គឹះឆ្គាល់បេះដូងនាង?
« យ៉ាងម៉េច គ្រាន់តែថើបប៉ុណ្ណឹងធ្វើខ្លួនមជាទឹកភ្នែក ទឹកសំបោរ ទាមទារការអាណិតពីមនុស្សជុំវិញខ្លួន សម្រាប់ខ្ញុំនាងគ្រាន់តែជាកូនប្រពន្ធចុង ហើយមិនដឹងថាពេលទៅរៀននៅបរទេសបានឡើងគ្រែជា
មួយប្រុសបារាំងអស់ប៉ុន្មាននាក់ដែរទេ? »អ្នកកំលោះត្បកឲ្យនាងឡើងវែងអន្លាយ ល្មមអ្នកស្តាប់ហើយឯងនឹងស្លាប់ដោយឈឺចិត្តបាន។
« ឲ្យល្មមបានហើយ លោកTae យ៉ាងណាម៉ាក់លោកក៏ជាមនុស្សស្រីដែរ »នាងក្រមុំក្តាប់ដៃខាំមាត់ ខឹងឡើងញ័រសាច់ ដែលត្រូវប្រុសឃោរឃៅគ្មានក្តីមេត្តា មកជេរប្រមាថនាងដូចសត្វធាតុបែបនេះ។
« ម៉ាក់ខ្ញុំជាមនុស្សស្រី តែមិនមែនប្រភេទស្រីដូចជានាងនិងម៉ាក់នាង ដែលគ្មានសូម្បីលទ្ធភាពរកប្តីខ្លួនឯង »អ្នកកំលោះញញឹមមានក្តីសុខ ពេលបានធ្វើឲ្យនាងក្រមុំឆេះឆួលពេញទ្រូង ឈឺកាន់តែខ្លាំង កាន់តែល្អហើយក៏ប្រសើរបើនាងគ្រាំទ្រូងស្លាប់នៅ
ចំពោះមុខរបស់គេ។
« ម៉េច? ខ្ញុំនិយាយត្រូវរឿងខ្លាំងមែនទេ?តែខ្ញុំមិនបន្ទោសនាងទេ តែកើតមកមានម្តាយយកប្តីគេបែបនេះ មានតែជួយសង្វេគនាងដែលជួបម្តាយម៉ាកៗនេះ »អ្នកកំលោះកាន់តែបានដៃ ឡកឡឺយ ផ្លែផ្លា ផ្លែសម្តីទោះឃើញច្បាស់ ថារាងស្តើងកំពុងទួញយំរហេមរហាម ខ្លួនប្រាណញីញ័រដូចកូនសត្វ
ធ្លាក់ទឹក ក៏គេមិនអាណិតអាសូរនាងសូម្បីប៉ុនចុងក្រចក។
ផាច់~~~
ស្នូរកំផ្លៀងជាលើកទីពីរ ដែលរាងស្តើងប្រគល់ឲ្យ ដោយកម្លាំងដៃធ្ងន់ជាងមុនទៅទៀត តែក៏ព្រោះនាងទ្រាំស្តាប់សម្តីជាន់ឈ្លី ប្រមាថមើលងាយ ម៉ាក់របស់នាងលែងបាន ទោះគេមើលងាយនាងតែនាងក៏អាច
ទ្រាំបាន សុំត្រឹមតែកុំមើលងាយស្រ្តីដែលស្លាប់បាត់ បន្សល់ទុកនាងឲ្យរស់នៅអោបភាពកំព្រា ឯកោ នឹងទទួលភាពស្អប់ខ្ពើមពីអ្នកនៅចំពោះមុខ។
« ខ្ញុំនិយាយតែប៉ុណ្ណឹងនាងឈឺចាប់ ចុះទម្រាំតែម៉ាក់ខ្ញុំដែលដេកអោបទុក្ខ ព្រោះប្តីមានស្រី នាងថាគាត់សប្បាយចិត្តណាស់ហេស៎? តែហេតុអ្វី ហេតុអ្វី ម៉ាក់ខ្ញុំចាំបាច់យកនាងមកចិញ្ចឹម មើលថែ ឲ្យបាយឲ្យទឹកឲ្យរៀនធ្លាយដល់បរទេស ទាំងនាងត្រឹឹមជាកូនប្រពន្ធចុង!!?? »អ្នកកំលោះខឹងសម្បារហូតញ័រអស់ពេញតួរទាំងខ្លួន ខាំថ្គាមឡើងប៉ោងថ្ពាល់ ព្រមទាំងលើកដៃចាប់អង្រួនស្មារនាងខ្លាំងៗ ស្ទើរតែជ្រុះក្បាលចេញពីស្មារ។
« លោកTae ឈប់ភ្លាម ខ្ញុំឈឺ...ឈឺ »រាងស្តើងគក់ទ្រូងអ្នកកំលោះផង រុញផង ព្រោះតែគេអង្រួននាងទៅប៉ះនាងជញ្ជាំងខ្លាំងៗរហូតនាងឈឺចុកឆ្អល់ នៅផ្នែកខាងខ្នងដល់ប្រាប់មិនត្រូវ។
« ឈឺហើយត្រូវចាំ នាងគ្មានសិទ្ធទះមុខខ្ញុំហើយក៏គ្មានសិទ្ធស្រែកគំហកដាក់ខ្ញុំដែរ »អ្នកកំលោះបញ្ចប់ប្រយោគដោយកែវភ្នែកដាក់កំហឹត គាបសង្កត់ មុននឹងព្រលែងដៃរុញនាងឲ្យផ្ទប់នឹងជញ្ចាំងម្តងទៀត។
« លោកក៏ត្រូវចាំដូចគ្នា លោកគ្មានសិទ្ធ មកប៉ះពាល់ខ្លួនប្រាណខ្ញុំនោះទេ លោកKim Taehyung »សំឡេងរឹងកំព្រឹសដែលរបូតចេញពីបបូរមាត់ក្រហមព្រឿងៗ នាំឲ្យអ្នកកំលោះដែលបោះជំហានចេញទៅហើយក៏ត្រូវទច់ដំណើរ បែរត្រឡប់មករក
នាងវិញទាំងទឹកមុខត្រជាក់ស្រេង។
« ខ្លួនប្រាណនាងចឹងហេស៎? »អ្នកកំលោះលើកចិញ្ចើមសួរ ដោយបោះជំហានមករកនាងតូចយឺតៗ។
« លោក...លោកថយចេញទៅ! ខ្ញុំមិនចង់នៅជិតលោកទេ ថយចេញ!!! »ស្រីក្រមុំស្លន់ស្លោ បើកភ្នែកក្រឡេបក្រឡាប់ ហើយក៏កាន់តែញ័រជើង ពេលអ្នកកំលោះប្រើដៃចាប់ច្របាច់ចង្ការនាងខ្លាំងៗ។
« ខ្ញុំសួរ ម៉េចមិនឆ្លើយ? »
« លោក លែងដៃភ្លាម »រាងស្តើងរើបម្រះកាន់តែខ្លាំង ពេលត្រូវអ្នកកំលោះយកដៃធំមាំស្រវាអោបចង្កេះតូចរបស់នាងណែន។
« ប្រាប់មក មួយយប់នាងយកថ្លៃខ្លួនប៉ុន្មានថ្លៃប៉ុណ្ណាក៏ខ្ញុំហ៊ានចំណាយ »អ្នកកំលោះខាំបបូរមាត់ មើលទឹកភ្នែកដែលហូរមិនចេះអស់របស់នាង ហើយក៏កាន់តែក្តៅចិត្តដែលអាបេះដូងឆ្គួតវាលោតញាប់គ្រាន់តែឃើញនាងយំបែបនេះសោះ។
« មនុស្សថោ.... »នាងប្រុងនឹងហារមាត់ស្រែកជេរអ្នកនៅចំពោះមុខ ប៉ុន្តែគេបែរជាប្រើបបូរមាត់ដែលមានក្លិនស្រាស្រាប់ មកគ្របដណ្តប់លើបបូរមាត់ក្រពុំរបស់នាងហើយបឺតជញ្ជក់ ញក់ញី នាងយ៉ាងកំរោលបំផុត។
« ទះមក បើមិនចង់ឲ្យខ្ញុំរំលោទនាងនៅត្រង់នេះ »អ្នកកំលោះប្រើមេដៃវាសលើបបូរមាត់របស់គេ នឹងគំហក ពេលឃើញនាងលើកដៃបម្រុងនឹងទះគេម្តងទៀត។
« ចេញទៅ! »នាងទំលាក់ដៃចុះ ខាំមាត់ដែលខ្លួនជាជនរងគ្រោះ នឹងចាញ់ប្រៀបគ្រប់ពេល ឲ្យប្រុសឃោរឃៅគ្មានមេត្តាដូចជាគេ ធ្វើបាប ជាន់ឈ្លី នាងតាមអំពើចិត្ត។
« ជាក់ស្តែង ខ្ញុំក៏មិនចង់នៅក្បែនាងប៉ុន្មានដែរ ! »អ្នកកំលោះញាក់ស្មារ អោបដៃមើលនាងក្នុងន័យមើលងាយ មុននឹងពេបមាត់ដើរចេញទៅ ទុកឲ្យនាងក្រមុំឈរអោបទ្រូង យំសោកម្នាក់ឯង។
« Tae បងទើបនឹងម៉ោពីណា អូនចាំឡើងយូរហើយនៀក »អ្នកកំលោះដើរមកកាន់តុរបស់ខ្លួនវិញ ក៏ត្រូវYumilaដែលជាសង្សារ រហ័សដើរមកអោបក នឹងទំលាក់បបូរមាត់ក្រហមឆេះ លើមាត់អ្នកកំលោះ
ទាំងកណ្តាលហ្វូងមនុស្ស ក្នងនោះក៏មានSohyun ដែលមើលទាំងឈឺពើតផ្សារក្នុងចិត្តផងដែរ អំបាញ់មិញគេទើបនឹងថើបមាត់នាងហើយ តែពេលនេះបែរជាទៅថើបអ្នកផ្សេងម្តង សួរថានាងអាចទប់ភាពឈឺចាប់បានឬអត់?
« បងទើបមកពីបន្ទប់ទឹក ហើយអូនរកមិត្តភក្តិឃើញឬនៅ!? »អ្នកកំលោះដាក់គូទអង្គុយ នឹងលើកកែវស្រាមកជឹប ភ្នែកក៏ដៀងទៅមើលរាងស្តើង ដែលខ្លួនទើបនឹងធ្វើឲ្យយំហើយអំបាញ់មិញ។
« ឃើញហើយ...Taeបងសម្លឹងទៅណានឹង? »នាងតបដោយមិនភ្លេចបញ្ចេញស្នាមញញឹមលាក់គំនួច តែពេលឃើញអ្នកកំលោះមិនចាប់អារម្មណ៍នឹងចម្លើយរបស់ខ្លួន បែរជាមើលស្អីក៏មិនដឹង បណ្តាលឲ្យ
ស្រីស្រស់ប្រែទឹកមុខក្រញ៉ូវ នឹងក្តៅចិត្ត។
« អំបាញ់មិញ អូននិយាយអី បងស្តាប់មិនច្បាស់ »អ្នកកំលោះបែរមកញញឹមដាក់នាងវិញ។
« ស្តាប់មិនច្បាស់ ឬមិនតាំងចិត្តស្តាប់? »នាងសួរបែបចាប់កំហុស តែក៏ត្រូវខ្សែភ្នែកត្នោតកំណាចសម្លឹងវិញ ទើបនាងរហ័សប្តូរឥរិយាបថ។
« អឹ...មិនឆ្លើយក៏មិនអីដែរ ហើយបងញាំអីហើយឬនៅ? »
« បងមិនទាន់ទេ តែបើអូនឃ្លានក៏ញាំមុនបាន »អ្នកកំលោះតបយ៉ាងសោះកក្រោះព្រោះនៅក្នុងខួរក្បាលចេះតែនឹកឃើញដល់ផ្ទៃមុខរលោងស្រិល របស់KangSohyun។
« បបូរមាត់បងប្រលាក់ក្រែម? ប្រហែលមកពីអូនថើបបងអំបាញ់មិញហើយ »នាងទាក់ភ្នែកនឹងស្នាមក្រែម ដែលជាប់នឹងគែមមាត់របស់Tae ទើបប្រញាប់យកដៃទៅជូតប៉ុន្តែហេតុអ្វីពណ៌ក្រែមនោះ មិនមែនជាពណ៌ក្រែមរបស់នាង។
« គ្មានទេ មិនបាច់ជូតទេ »អ្នកកំលោះស្រាប់តែចាប់ដៃនាងមកដាក់លើភ្លៅព្រមទាំងអង្អែល នឹងធ្វើភ្នែកឆក់បេះដូងនាងទៀត។
« ផឹកកំដរបងទេ? »អ្នកកំលោះបបួល ទាំងឆ្លៀតលើកYumila មកអង្គុយលើភ្លៅ ព្រោះគេដឹងថាពេលនេះកំពុងខ្សែភ្នែកមួយគូរលបលួចសម្លឹងមើលមកគេទាំងឈឺចាប់។
ទីង~ទីង~ទីង !!??
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...