ភាគ៦

3.7K 109 0
                                    

ក្រាក~~~
« Taeបងធ្វើស្អីហ្នឹង ហឹកហឹក!? »សំឡេងបើកទ្វារជាស្នាដៃរបស់Milaនាងដើរចូលមកទាំងញញឹមពព្រាយ តែក៏ត្រូវអួសដើមកពេលឃើញអ្នកកំលោះដែលមានឈ្មោះថាសង្សារ កំពុងទ្រោបលើស្រីណាក៏មិនដឹង។Taehyungរហ័សងើបចេញពីនាងតូច ឈោងដៃយកកន្សែងមករុំចង្កេះ មុននឹងស្ទុះទៅចាប់ដៃMilaដែលប្រុងនឹងដើរចេញទៅទាំងទឹកមុខគួរឲ្យអាណិតបំផុត។
« Milaស្តាប់បងសិន រឿងវាមិនមែនដូចអ្វីអូនបានឃើញនោះទេ »អ្នកកំលោះអោបរឹតរាងកាយរបស់Milaយ៉ាងណែនដៃ ទាំងដឹងថាត្រង់នេះក៏មានវត្តមានរបស់នាងតូចដែលឈឺរហូតយំលែងចេញ។
« ស្តាប់អីទៀត បើការពិតនៅចំពោះមុខទៅហើយ ឬបងចង់ប្រាប់ថា មិនបានមានអីនឹង Kang sohyun »Milaរើបម្រះតិចៗ ទាំងលួចសម្លក់រាងស្តើងនៅលើគ្រែស្មានតែនាងមិនស្គាល់ឬ ស្រីដែលនៅចំពោះមុខនេះមានអារម្មណ៍បែបណាជាមួយTae គិតថានាងល្ងង់មិនដឹងឬ?
« អូនយល់ច្រឡំហើយ បងមិនបានចង់មានស្អីជាមួយស្រីម្នាក់នេះទេ ជឿបងណាគឺនាងជាអ្នកមករកបងដោយខ្លួនឯង »អ្នកកំលោះដើម្បីតែឲ្យMilaជឿជាក់ចិត្តរបស់គេ សុខចិត្តទំលាក់រឿងគ្រប់យ៉ាងទៅSohyunទាំងអស់ ឯនាងក៏និយាយអីមិនចេញព្រោះឆ្អែតខ្លាំងពេកហើយ។
« បើនាងឲ្យដៃបង ហើយបងមិនលេងជាមួយនាង រឿងក៏មិនកើតឡើងដែរ »Milaនិយាយយកតែចិត្តខ្លួនឯង ព្រោះដឹងថាtaeកំពុងមានអារម្មណ៍ខុសជាមួយនាង ហើយក៏មិនហ៊ានប្រើខ្សែភ្នែកកាច
ដាក់នាង។
« បងស្រវឹង ហើយក៏គិតថានាងជាអូនបើដឹងថាជានាង បងគ្មានថ្ងៃទៅប៉ះដាច់ខាត »ប្រយោគមុតស្រួចដូចកាំបិត ធ្វើឲ្យMilaបែរខ្នងញញឹមពេបមាត់ដាក់Sohyun ដែលពេលនេះប្រៀបបីដូចជា
រូបចម្លាក់ ឬក៏ខ្យល់អាកាសដែលបក់ទៅបក់មកគ្មានអ្នកណាឃើញ អ្នកណាចាប់អារម្មណ៍។
« ខ្ញុំ... »Sohyunហើបមាត់រកនិយាយអីខ្លះ តែក៏ត្រូវអ្នកកំលោះងាកមកសម្លក់សម្លឹងនាងដូចជាសំរាម ដែលគួរឲ្យខ្ពើម។
« បិទមាត់ទៅ មិនឃើញថាMilaនៅត្រង់នេះទេហេស៎ ឆាប់ទៅស្លៀកពាក់ហើយចេញពីបន្ទប់ខ្ញុំភ្លាមទៅ »អ្នកកំលោះជ្រឹមភ្នែកមើលនាងដោយខ្សែភ្នែកស្អប់ខ្ពើមរឹតតែដឹងថានាងជាដើមហេតុធ្វើឲ្យMilaយល់ច្រឡំពីគេ អ្នកកំលោះកាន់តែក្តៅក្រហាយខ្លាំងឡើង។
« ហើយ...កុំមកឲ្យខ្ញុំឃើញមុខទៀត »
« Taeហេតុអ្វីដេញនាងបែបនេះ នាងច្បាស់ជាខឹងមិនខាន ហឹកហឹក »Milaពេបមាត់យំ នឹងសម្តែងអាកប្បកិរិយាអាណិតអាសូររាងស្តើងដែលកំពុងដើរ
ចេញពីគ្រែដោយមានភួយគ្របលើរាងកាយ ថែមទាំងដើរអោនមុខ លាក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។
« ក៏តាមតែនាងទៅ កុំទៅខ្វល់អី ចាំពេលនាងចេញទីបាត់បងពន្យល់អូនគ្រប់យ៉ាង»អ្នកកំលោះធ្វើឆើយដាក់Sohyun ដែលដើរអោបភួយ អោនរើសសម្លៀកបំពាក់នៅក្បែគ្រែ ទាំងមានអារម្មណ៍ឈឺពេញខ្លួនប្រាណ ជាពិសេសផ្នែកខាងក្រោម
របស់នាងឈឺស្ទើរតែហើបជើងមិនចង់បានផង តែក៏នៅតិចជាងចិត្តដែលឈឺហួសពីនិយាយឲ្យគេដឹង។
« Tae តែយ៉ាងណានាងក៏ជាស្រីដូចអូនដែល ខូតខាតបែបនេះ បងមិនចង់ទទួលខុសត្រូវនាងទេហេស៎? »Milaធ្វើជានិយាយយកល្អដាក់ខ្លួនដើម្បីទាមទារចំណាប់អារម្មណ៍ពីអ្នកកំលោះ។
« បងប្រាប់ហើយតើស៎ ថាមិនបាច់ទៅខ្វល់ »អ្នកកំលោះនិយាយដោយសំឡេងរឹង កែវភ្នែកពណ៌ត្នោត សម្លឹងមើលទៅដំណើរយឺតៗរបស់Sohyun អត់នឹងក្តៅក្រហលក្រហាយមិនបាន។
« ដើរយឺតៗដូចនាង កាលទើបអាចចេញទើបចេញពីបន្ទប់ខ្ញុំផុត? »អ្នកកំលោះគំហកខ្លាំងៗ ទើបនាងអត់មិនបាននឹងភ្ញាក់ក្រញេងខ្លួនដោយស្លន់ ឯMilaពេលឃើញអ្នកកំលោះកំរោលចូលស្រែកដាក់Sohyunបែបនេះ ក៏សប្បាយភ្នែកនឹងមើលរូបភាពនៅចំពោះមុខ។
« .... »Sohyunខាំមាត់យំក្នុងចិត្ត នឹងប្រឹងបោះជំហ៊ានលឿនជាងមុន និងអាលបានចាកចេញពីនរកដ៏ឃោរឃៅមួយនេះ តែនាងគួរតែបន្ទោសខ្លួនឯងទើបត្រូវដែលល្ងង់ ស្លាក់ស្លើត បន្ទប់ប៉ុនបន្ទប់ បែរជាចូលច្រឡំទៅវិញ។
« គ្មានអ្នកណាអាចចេញពីបន្ទប់នេះបានទាំងអស់! »លោកស្រីKim ដើរចូលមកបង្វែរអារម្មណ៍ឲ្យអ្នកក្នុងបន្ទប់រហ័សងាកទៅមើល ក្នុងនោះអ្នកដែលស្លេកមុខជាងគេគឺSohyun ឯអ្នកកំលោះក៏បានតែលើកដៃក្តោបមុខ ព្រោះរឿងកាន់តែស្មុគស្មាញ។
« ម៉ាក់~~ »អ្នកកំលោះហៅអ្នកជាម្តាយតិចៗ។
« អ៊ំស្រី.. ហឹកហឹក »Milaក្រាញខ្លួនចេញពីដៃរបស់អ្នកកំលោះ រួចរត់ទៅបង្ហូរទឹកភ្នែកទឹកសំបោរនៅក្បែលោកស្រីKim ដើម្បីទាមទារការអាណិត តែ
សុំទោស លោកស្រីKimមិនល្ងង់ជាមួយនោះគេ គាត់បែងចែកច្បាស់ណាស់មួយណាជាគ្រាប់ពេជ្រមួយណាជាគ្រួស។
< យាយកញ្ចាស់! >Milaលួចសម្លក់មុខលោកស្រីKim ទាំងនិយាយក្នុងចិត្តពេលឃើញកាយវិការមិនចូលចិត្តរបស់គាត់ មានមកលើខ្លួននាង។
« ម៉ាក់ រឿងគ្រប់យ៉ាង.. »Taehyung
« មិនបាច់! Sohyunទៅស្លៀកពាក់ហើយចាំអ៊ំនៅបន្ទប់អាហារ ចំណែករឿងនេះ ចាំនិយាយគ្នានៅផ្ទះ »លោកស្រីលើកដៃបញ្ឈប់ពាក្យតវ៉ារបស់កូនប្រុសជើងល្អ។
« តែខ្ញុំគ្មានអីនិយាយទេ »អ្នកកំលោះមើលមុខអ្នកជាម្តាយចំៗ មិនខ្លាចមិនរអាអីបន្តិចសោះ។
« ឯងគ្មាន តែម៉ាក់មាន ហើយក៏មានច្រើនទៀតផង »គាត់តបទៅវិញដោយទឹកមុខកាច ទាំងការពិតគាត់ស្ទើរតែសន្លប់ពេលឮពាក្យសម្តីរបស់អ្នកកំលោះ។
« មួយទៀត អ្នកដែលគ្មានជាប់ពាក់ព័ន្ធនឹងរឿងនេះ អាចចេញពីបន្ទប់កូនប្រុសខ្ញុំបាន »លោកស្រីនិយាយបន្ហើរៗ មិនបង្ហើបឈ្មោះ តែក៏ធ្វើឲ្យដឹងថាគាត់ចង់
សំដៅទៅMila ។
« ម៉ាក់! Milaជាសង្សាររបស់ខ្ញុំ »អ្នកកំលោះជ្រួញចិញ្ចើម ព្រូសខ្យល់ដង្ហើមចេញទាំងធុញទ្រាន់។
« Taeមិនអីទេ អូនចេញបានណា៎ »Milaធ្វើមុខកំសត់ លើកដៃជូតទឹកភ្នែកចំពោះមុខអ្នកកំលោះ។
« មិនបានដាច់ខាត! »អ្នកកំលោះស្ទុះទៅចាប់កដៃនាងជាប់ ទើបលោកស្រីKimអត់នឹងឈឺចិត្តមិនបាន គាត់មិនយល់ថាកូនប្រុសខ្លួនទៅស្រឡាញ់ស្រីបែបនេះយ៉ាងម៉េច។
« ប្រុសTae ល្មមរៀបចំខ្លួនបានហើយមិនដល់កន្លះម៉ោងទៀតទេ នឹងដល់ច្រាំងហើយ »លោកស្រីKim
« លែងដៃអូនទៅណា៎ អូនទៅចាំខាងក្រៅមុន... កុំធ្វើឲ្យម៉ាក់បងមិនពេញចិត្តអី »Milaបេះដៃអ្នកកំលោះចេញនឹងប្រឹងសម្តែងកាយវិការអន់ចិត្តអន់ថ្លើមឲ្យអ្នកកំលោះទន់ចិត្តស្តូក តែលោកស្រីKim
គ្រាន់តែឃើញហើយ ចង់ស្រែកឲ្យបែកបន្ទប់នេះថាគាត់ ជ្រេញអើយសែនជ្រេញ ឆឹស។

កប៉ាល់ដែលបណ្តែរខ្លួនលើផ្ទៃទឹកកាលពីយប់មិញ ពេលនេះក៏បាមមកដល់ច្រាំងវិញល្មម។ អ្នកក្នុងគ្រួសារត្រកូលKimក៏រូតរះចុះពីកប៉ាល់ ព្រមទាំងមានMilaដែលធ្វើខ្លួនជាឈ្លើងអោបដៃអ្នកកំលោះ
ជាប់មិនលែង ទោះបីឃើញខ្សែភ្នែកមិនពេញចិត្តពីលោកស្រីKimក៏ដោយតែនាងមិនខ្វល់ នាងចង់បញ្ឈឺចិត្តអ្នកខ្លះ(Sohyun) ឲ្យដឹងថាប្រុសម្នាក់នេះ
របស់នាងតែម្នាក់គត់ សម្បត្តិត្រឹមជាកូនប្រពន្ធចុងកុំចង់ហក់មកដណ្តើមរបស់នាងឲ្យសោះ។
« ចៅហ្វាយ! អញ្ញើញលោកស្រីនឹងអ្នកនាងSohyunកំពុងចាំក្នុងឡាន »Maco
ជំនិតរបស់អ្នកកំលោះ រហ័សរត់មករកចៅហ្វាយ មុននឹងងាដៃអញ្ញើញអ្នកមានឋានៈខ្ពស់ជាងចូលទៅក្នុងឡាន។
« ប្រាប់គាត់ទៅ បើចង់ឲ្យខ្ញុំជិះឡានជាមួយត្រូវឲ្យKang sohyun ទៅរកឡានជិះផ្សេងពីខ្ញុំ »Taehyung
« មិនបានទេចៅហ្វាយ លោកស្រីបញ្ជារឲ្យចៅហ្វាយជិះឡានជាមួយអ្នកនាងSohyun ចំណែកអ្នកនាងMilaជិះឡានមួយទៀត »Maco
« ទៅប្រាប់គាត់ទៅ! ខ្ញុំមិនយល់ស្រប »អ្នកកំលោះនិយាយទាំងបាញ់ខ្សែភ្នែកពណ៌ភ្លើងទៅឡានខ្មៅ ដែលមានវត្តមានកូនប្រពន្ធចុងនៅក្នុងនោះដែរ។
« Taeទៅៗណា អូនជិះឡានទៅជាមួយមិត្តភក្តិបាន កុំឲ្យអូនជាដើមហេតុដែលធ្វើឲ្យម៉ាក់បងខឹងអី »នាងធ្វើជាញញឹមស្ងួច តែបើមិនដោយសារឃើញJackyបាញ់ភ្នែកមករកទេ នាងប្រហែលមិនព្រមព្រលែងអ្នកកំលោះទៅងាយៗបែបហ្នឹងនោះទេ។ចំណែករឿងនាងជាសង្សាររបស់Taehyung
Jackyក៏បានដឹងរួចមកហើយ តែមកពីអំណាចនៃភាពងប់ងល់ ស្រឡាញ់លួចលាក់ ព្រមប្រើស្រីរួមគ្នា។
« ចឹងក៏បាន ដល់ផ្ទះខលប្រាប់បងផង »អ្នកកំលោះងក់ក្បាល ដោយឲ្យនាងទៅទាំងមិនចង់អីបន្តិច ត្រឹមរឿងយប់មិញគេមានអារម្មណ៍ខុសជាមួយនាងណាស់ត្រូវហើយ។
« Kang sohyunនាងជាមេបញ្ហារ »អ្នកកំលោះនិយាយតិចៗ ដោយខាំធ្មេញក្រឺតៗឡើងប៉ោងសរសៃរក រួចក៏ព្រមដើរទៅរកឡានទាំងក្តាប់ដៃ ទប់អារម្មណ៍ម៉ួម៉ៅ ចាំដល់ផ្ទះពេលណាចាំជះដាក់នាងឲ្យដឹងថា កុំយកដៃទៅលូកចូលភ្លើង ព្រោះភ្លើងនោះនឹងដុតនាងឲ្យសល់តែផេះប៉ុណ្ណោះ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now