ភាគ១៣

3.5K 115 0
                                    

" អ្នកណា? "អ្នកកំលោះព្រលែងដៃពីអាវរបស់នាងក្រមុំដែលកំពុងដេកផិតពោះ មុននឹងរេខ្សែភ្នែកទៅទ្វារបន្ទប់ទាំងក្តៅក្រហាយស្ទើរតែទាញកាំភ្លើងបាញ់អ្នកដែលមកគោះទ្វាររំខានពេលវេលារបស់គេ។
" គឺខ្ញុំFara គឺលោកស្រីសន្លប់ហើយអ្នកប្រុស "Faraដែលឈរញ័រជើងនៅមុខទ្វារបន្ទប់ ប្រញាប់ហើបមាត់ប្រាប់អ្នកកំលោះទាំងសំឡេងញ័រ។
" ម៉ាក់សន្លប់ហេស៎? "អ្នកកំលោះក្រោកចេញពីនាងក្រមុំ តាមដោយទឹកមុខឆ្ងល់ ចិញ្ចើមចងចូលគ្នា តែក៏បារម្ភពីម៉ាក់ខ្លួនព្រោះអំបាញ់មិញគេលេងធ្ងន់ដៃបន្តិច ឯនាងក្រមុំក៏មិនខុសពីអ្នកកំលោះសុទ្ធតែបារម្ភចង់ទៅមើលគាត់ដោយផ្ទាល់ភ្នែក តែនាងធ្វើមិនបានព្រោះត្រូវឃុំឃាំងដោយប្រុសចិត្តបិសាច។
" ចាស៎ "
" ខ្ញុំចុះទៅឥលូវនេះ នាងប្រាប់Macoឲ្យត្រៀមឡានឲ្យហើយទៅ "ប្រាប់រួចអ្នកកំលោះក៏ដើរទៅយកអាវមកវិញ ដោយទុកឲ្យនាងក្រមុំដេកលើគ្រែព្រលែងរាងកាយសខ្ចីនៅចំពោះមុខគេ មិនមែនគេអស់អារម្មណ៍នឹងរាងកាយទន់ល្មើយ ក្រអូប គួរឲ្យឈ្លក់រង្វេងទេ តែពេលវេលាបែបនេះគេត្រូវទុករឿងនេះមួយដុំសិន។
" ខ្ញុំ... "
" មិនបាច់និយាយអីទាំងអស់ បើម៉ាក់ខ្ញុំកើតអីនាងជាអ្នកទទួលខុសត្រូវ "អ្នកកំលោះនិយាយកាត់ប្រយោគនាង ព្រមទាំងឆ្លៀតទម្លាក់រឿងគ្រប់យ៉ាងមកលើនាង ទាំងនាងគ្មានបានធ្វើអីសូម្បីបន្តិច ផ្ទុយពីគេដែលទៅច្រឡោតៗដាក់នាងនៅចំពោះមុខលោកស្រីKimទើបគាត់ទៅជាបែបនេះ។
" ខ្ញុំទទួលខុសត្រូវក៏បាន សុំតែលោកព្រមឲ្យខ្ញុំទៅមើលអ៊ំស្រីផងចុះ "នាងអង្វរកគេទាំងទឹកមុខរាបស្មើរ នាងព្រមទទួលអ្វីគ្រប់យ៉ាងដែលគេជះឲ្យនាងមិនមែនព្រោះតែខ្លាច តែនាងមិនចង់ឲ្យរឿងកាន់តែវែងឆ្ងាយ ជាពិសេសមិនចង់ធ្វើឲ្យគេកាន់តែស្អប់នាងជាងនេះ។
" នាងចង់ទៅមើលម៉ាក់ខ្ញុំ? "
" មែនហើយ "នាងតបទាំងមានស្នាមញញឹមបន្តិចដើម្បីលម្អរផ្ទៃមុខសស្លេក នឹងលួចមានកូនចិត្តគិតថាគេនឹងព្រមព្រោះសំណួររបស់គេចេញមកជាមួយសំឡេងស្រាលៗ មិនគំហកដូចរាល់ដង។
" ខ្ញុំមិនឲ្យទៅ នាងត្រូវនៅក្នុងនេះរហូតដល់ខ្ញុំត្រឡប់មកវិញ ត្រឡប់មកបន្តរកិច្ចការ "អ្នកកំលោះឃើញនាងដូចជាត្រេកអរក៏ប្រញាប់ឆ្លើយបដិសេធយ៉ាងដាច់ខាត ទើបអ្នកដែលមានទឹកមុខស្រស់អំបាញ់មិញក៏ប្តូរមកជាស្រពោន ក្រៀមស្វិតវិញភ្លាមៗ។
" មួយទៀត នាងមិនចាំបាច់រកអាវពាក់វិញទេ ព្រោះវាគង់តែត្រូវខ្ញុំចាប់ហែកដដែល យល់ល្អដេកចាំខ្ញុំលើគ្រែឲ្យហើយ ក្រែងខ្ញុំចិត្តទន់បន្ធូរដៃឲ្យនាងបានខ្លះ "អ្នកកំលោះនិយាយមិនខ្មាស់មាត់អីបន្តិច ផ្ទុយពីនាងក្រមុំដែលស្តាប់ទាំងខឹង ទាំងអាម៉ាស់ពេញទំហឹង មិនគួរណានាងជីវិតនាងមកជួបជាមួយប្រុសមាត់ផ្ទុកឆ្កែបែបនេះសោះ។
" ឈប់សិន "នាងស្ងាត់អស់មួយស្របក់ព្រោះរកពាក្យនិយាយទៅគេវិញមិនទាន់ តែនាងក៏មិនល្ងង់ទៅធ្វើតាមសម្តីដែលឲ្យនាងដេកគ្មានអាវបែបនេះដែល ក៏ប៉ុន្តែអ្វីដែលនាងគួរតែធ្វើគឺនិយាយឲ្យគេព្រមស្រាយខ្សែក្រវ៉ាត់ពីកដៃនាងសិន។
" ... "អ្នកកំលោះឈប់ដើរព្រមទាំងងាកទៅរកនាងដោយខ្សែភ្នែកមិននឹងធឹង ព្រោះបើផ្តោតមើលទៅនាងពេក ចរន្តឈាមគេប្រាកដជារត់មិនដល់គ្នា ស្រួលមិនស្រួលគេអាចនឹងទប់អារម្មណ៍មិនបានផងក៏មិនដឹង ព្រោះតែរាងកាយដែលគួរឲ្យចង់ប៉ះពាល់វាកំពុងស្តែងនៅចំពោះមុខគេពេញៗ។
" លោកមិនទាន់ស្រាយចំណងខ្ញុំទេ! "នាងលើកដៃបង្ហាញឲ្យអ្នកកំលោះមើលទាំងទឹកមុខឈឺចេញពីចិត្ត ព្រោះគេរឹតដៃនាងខ្លាំងរហូតដល់ស្ពឹកអស់ទៅហើយ។
" ខ្ញុំត្រូវជាអ្នកស្រាយឲ្យនាងដែរហ៎? "អ្នកកំលោះដើរមកអង្គុយក្បែនាងព្រមសម្លឹងមិនដាក់ក្រសែភ្នែក នាំឲ្យនាងក្រមុំព្រឺររោម ថែមទាំងក្រហមមុខទៀតផង។
" ព្រោះលោកជាអ្នកចង "នាងតបទៅវិញទាំងអៀននឹងក្រសែភ្នែកអ្នកកំលោះ បើមិនដោយសារជាប់ចំណងនាងនឹងទះឲ្យជ្រុះគ្រាប់ភ្នែកមិនខាន។
" តែខ្ញុំមិនចង់ស្រាយ "
" តែខ្ញុំឈឺកដៃខ្លាំងណាស់ "
" ជារឿងរបស់នាង "អ្នកកំលោះវៃចិញ្ចើម ព័ទ្ធដៃញាក់ស្មារដាក់នាងទាំងឬកពារមិនខ្វល់ តែភ្នែកក៏លួចដៀងទៅដៃដែលមានស្នាមក្រហមៗចេញមក។
" បាន លោកចេញទៅ "នាងឈឺចិត្តខ្លាំងមែនទែន តែក៏មិនអាចធ្វើអ្វីបានក្រៅពីហាមាត់ដេញអ្នកកំលោះចេញ ព្រោះទោះនៅក៏គេមិនព្រមស្រាយចំណងឲ្យនាងដដែល។
" ធ្វើងង៉ក់ដើម្បីទាក់ទាញខ្ញុំមែនទេ? "អ្នកកំលោះសួរ ព្រមទាំងកញ្ឆក់ដៃនាងមកហើយក៏ស្រាយខ្សែក្រវ៉ាត់ចេញ ក៏ឃើញស្នាមក្រហមៗជុំវិញកដៃមែន។
" ទាក់... "នាងក្រមុំប្រុងនឹងតវ៉ាតែត្រូវអ្នកកំលោះនិយាយកាត់។
" ដែលខ្ញុំព្រមស្រាយ មិនមែនព្រោះតែបារម្ភ តែខ្ញុំមិនចង់ឲ្យនាងឈឺរហូតស្លាប់នាំឲ្យចង្រៃបន្ទប់ខ្ញុំ "អ្នកកំលោះប្រញាប់កែស្ថានការធ្វើយ៉ាងណាកុំឲ្យនាងយល់ថាគេបារម្ភ នឹងខំធ្វើឬកពារកាចៗគំហកៗ ទាំងការពិតគេក៏មិនចង់ឲ្យស្បែកទន់ល្មើយដូចទារកមកមានស្នាមអីបែបនេះ។
" ខ្ញុំមិនទាន់បាននិយាយថាលោកបារម្ភខ្ញុំទេ "
" កុំមកតមាត់ ហើយចាំទុកបើមិនទាន់ឃើញខ្ញុំត្រឡប់មកវិញ នាងក៏គ្មានសិទ្ធតែចេញពីបន្ទប់ខ្ញុំដែរ "អ្នកកំលោះបញ្ជារចប់ក៏ក្រោកចេញរួចក៏បោះជំហានតម្រង់ទៅរកទ្វារ មុននឹងបើកចេញទៅគេក៏មិនភ្លេចងាកមកបាញ់ខ្សែភ្នែកកំណាចឲ្យនាងខ្លាច ហើយក៏ទាញទ្វារបិទចាក់សោរឃុំនាងឲ្យនៅតែម្នាក់ឯងក្នុងបន្ទប់ដ៏ធំល្វឹងល្វើយ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now