Taehyungគោះទ្វារបន្ទប់Sohyunខ្លាំងៗ តែនៅតែគ្មានសំឡេងនឹងការឆ្លើយតបរបស់នាង គេក៏សម្រេចចិត្តទម្លុះទ្វារចូលទៅ ទោះឈឺរាងកាយបន្តិចក៏ថ្វី ព្រោះតែបេះដូងគេនឹងឈឺឆ្ងាយជាងនេះ បើដឹងថានាងកើតអី។ពេលមកដល់ក្នងបន្ទប់ដ៏ធំទូលំទំលាយរបស់នាង សំឡេងទឹកធ្លាក់ នឹងសំឡងយំខ្សឹបខ្សួលក៏រត់ចោលមកក្នុងត្រចៀករបស់គេគូរ បេះដូងរបស់គេកក់ស្ទះ ពេលដឹងថានាងយំ ប្រហែលរឿងអំបាញ់មិញធ្វើឲ្យនាងពិបាកទ្រាំណាស់ហើយមើលទៅ។
«យំទៀតហើយមែនទេ?ខ្ញុំសុំទោស...នាងប្រហែលជាឈឺចាប់ខ្លាំងហើយ»អ្នកកំលោះទំលាក់គូទអង្គុយចុងពូករបស់នាង បិទភ្នែកទទួលយកនូវរឿងស្មុគស្មាញដែលកំពុងកើតឡើង គេក៏ឈឺចាប់មិនចាញ់នាងដែរ គ្រាន់តែមិនបង្ហាញចេញ តើគេកំពុងស្រឡាញ់នាងខ្លាំងហើយមែនទេ?ចម្លើយច្បាស់ជាមែន ព្រោះរាល់ពេលក្បែរនាង ឃើញស្នាមញញឹមនាងបេះដូងគេមានសំណើម ខុសពីពេលនេះដែលក្រៀមស្វិត ព្រោះគេមិនអាចធ្វើឲ្យនាងញញឹមបានក្រៅពីយំតែមួយមុខគត់។
ក្រាក~~
នាងក្រមុំដើរចេញពីបន្ទប់ទឹកទាំងហើមភ្នែក រួចក៏ប្រទះភ្នែកនឹងអ្នកកំលោះដែលអង្គុយក្តោបក្បាលដូចមនុស្សមានវិបិត្តធំធេង។នាងប្រុងថយក្រោយចូលបន្ទប់ទឹកវិញ តែព្រោះគេងើបមុខឡើងព្រមទាំងហៅឈ្មោះនាងឮទើបនាងមិនអាចធ្វើចលនាទៅណាបន្តរទៀត ក្រៅពីឈរឆ្គឹងដូចឈឺឆ្កាងរងចាំស្តាប់អ្វីដែលគេចង់និយាយ។
«កើតអី ទើបរត់មកបែបនេះ មិនឃើញផ្ទះមានភ្ញៀវទេហ្អេស៎?ធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិចទៅយ៉ាងណាក៏ជិតក្លាយជាប្រពន្ធពេញឈ្មោះខ្ញុំហើយ»គេនិយាយជាមួយនាងគំរោះគំរើយ ព្រោះមិនត្រូវការឲ្យនាងដឹងចិត្ត មនុស្សដែលធ្លាប់តែប្រាប់នាងក្តែងៗថាស្អប់គ្មានថ្ងៃស្រឡាញ់ តែចុងក្រោយបេះដូងគេក៏មានតែនាង។
«បើមកគ្រាន់តែចង់ស្តីបន្ទោស នឹងរករឿងខ្ញុំទេ លោកចេញទៅបានហើយ»នាងក្រមុំណែនទ្រូង ស្ពឹកមុខដែលត្រូវលេងមួយផ្លែយ៉ាងចុកឈាម គេមិនបារម្ភនាងទេឬបើបានតែបន្តិច នាងក៏អាចញញឹមដើរទៅមុខបន្តរទៀត តែកាន់តែយូរទៅៗនាងនឹងគេរឹតតែគ្មានចំណុចដែលអាចផ្សាំបេះដូងជាមួយគ្នាបាន។
«នាងគ្មានសិទ្ធបញ្ជារខ្ញុំ ហើយក៏គ្មានសិទ្ធគេចមុខពីខ្ញុំ»គេដើរទាំងកំរោល ទៅទាញកញ្ឆក់រាងកាយនាងមកអោបរឹតឲ្យណែន ក្លិនខ្លួននាងហើរកាត់ច្រមុះរបស់គេនាំយកតែភាពក្រអូបឈ្ងុយមករួមរឹតឲ្យខួរក្បាលគេជ្រួលច្របល់។
«ខ្ញុំគេចមុខលោកដើម្បីអី?»រាងស្តើងដែលល្ហិតល្ហៃគ្មានកម្លាំងពេលត្រូវចាប់កញ្ឆក់យកៗបែបនេះក៏ស្ទើរតែសន្លប់។
«ព្រោះនាងស្រឡាញ់ខ្ញុំ ហើយក៏ប្រចណ្ឌពេលឃើញខ្ញុំនៅជាមួយMila»ពាក្យសម្តីគេគ្រប់ម៉ាត់សុទ្ធតែចាក់ដោតបេះដូងនាងពេញទំហឹង ព្រោះអ្វីដែលគេនិយាយ សុទ្ធតែកើតឡើងលើនាងហើយជានិច្ច មិនមែនទេវាកំពុងកើតនៅពេលនេះ គឺនាងប្រចណ្ឌ នាងហួងហែងមិនចង់ឲ្យប្រុសដែលឈ្មោះTaehyungស្រឡាញ់ស្រីណាក្រៅពីនាងម្នាក់គត់ នាងកំពុងតែអាត្មានិយមទៀតហើយ។
«មែនពេលនេះខ្ញុំស្រឡាញ់លោក ខ្ញុំប្រចណ្ឌលោក តែត្រូវចាំថាខ្ញុំក៏អាចឈប់ស្រឡាញ់លោកបានដែរ ហើយពេលណាដែលថ្ងៃនោះមកដល់លោកកុំថាខ្ញុំអាក្រក់ ព្រោះលោកទេដែលមិនធ្លាប់ផ្តល់តម្លៃឲ្យខ្ញុំ»នាងនិយាយដោយមិនលាក់បាំងអារម្មណ៍ទៀតនោះទេ នាងជាអ្នកចាញ់ដែលស្រឡាញ់គេមុន ស្រឡាញ់ទាំងដឹងថាឈឺចាប់ ពេលនិយាយចប់ទឹកភ្នែកក៏ហូរកាត់ថ្ពាល់នាង តើវាជាទឹកភ្នែកចុងក្រោយដែលនាងបង្ហូរឲ្យគេឃើញឬ?
«បើនាងស្រឡាញ់ខ្ញុំមែន នាងក៏គ្មានថ្ងៃឈប់ តែដោយសារនាងស្រឡាញ់អាKrisមែនទេ?ស្រឡាញ់ប្រុសពីរនាក់ក្នុងពេលតែមួយ?»បេះដូងរបស់គេរីកមាឌពេលលើពាក្យថាស្រឡាញ់ តែក្រោយស្តាប់ប្រយោគចុងក្រោយហើយគេក៏ជីកកកាយរឿងដែលជាប់ក្នុងចិត្តគេតាំងពីនៅរុស្សីពេលKrisប្រាប់ថាស្រឡាញ់នាង ហើយគេក៏ខឹងខ្លាំងណាស់តែគេមិនព្រមបាត់បង់នាងនោះទេ ព្រោះគេនិយាយរួចហើយនាងជាកម្មសិទ្ធរបស់គេតែម្នាក់ ហើយនាងក៏គ្មានសិទ្ធឈប់ស្រឡាញ់គេ ត្រូវស្រឡាញ់គេតែម្នាក់គត់។
«បើខ្ញុំស្រឡាញ់ប្រុសពីរអ្នកក្នុងពេលតែមួយមែន ខ្ញុំជ្រើសរើសលះបង់លោក ព្រោះលោកមិនស្រឡាញ់ខ្ញុំ លោកស្អប់ខ្ញុំ លោកធ្វើបាបទាំងកាយទាំងចិត្តខ្ញុំ ហើយអ្វីដែលលោកពេញចិត្តមានតែរាងកាយរបស់ខ្ញុំ លោកអាត្មានិយមបំផុតKim Taehyung»នាងនិយាយទាំងឈឺចាប់ស្ទើរតែដាច់ដង្ហើម បណ្តោយឲ្យទឹកភ្នែកស្រក់ចុះរយលានដំណក់តាម
អារម្មណ៍ដែលឈឺ លើសពីពាក្យថាឈឺ។
«ទីបំផុតនាងក៏ព្រមទទួលស្គាល់ហើយឬ ថានាងស្រឡាញ់អាKris?ខ្ញុំគិតមិនខុសមែនស្រីដូចនាងដែលស្រឡាញ់អ្នកណាពិតប្រាកដទៅ ហើយរឹតតែឃើញនាងចង់បានវាបែបនេះ ខ្ញុំកាន់តែមិនព្រមឲ្យនាងសម្រេចបំណងនោះទេ នាងត្រូវនៅធ្វើជាស្រីរបស់ខ្ញុំតែប៉ុណ្ណោះ»គេកំពុងតែចង់ឆ្គួតព្រោះតែសម្តីមុតដូចចុងកាំបិតរបស់នាងពេលឮថានាងហ៊ានលះបង់គេ ជ្រើសរើសអ្នកផ្សេង ភាពខឹងសម្បារចេះតែកើនឡើងមិនឈប់។
ផាច់~~~
ម្រាមប្រាំក្រវាសលើមុខសលោងរបស់គេមួយទំហឹងដៃ នាងខូចចិត្តណាស់ដែលលង់ស្រឡាញ់ប្រុសមាត់ឆ្កែបែបនេះ ព្រមទាំងខឹងខ្លួនឯងដែលមិនអាចឈប់ស្រឡាញ់គេ ទាំងដែលគេនិយាយមើលងាយមើលថោកនាងជាច្រើនលើកជាច្រើនសារ ប្រហែលមកពីនាងសាច់កម្មខ្លួនឯងដែលមកស្រឡាញ់ប្រុសគ្មានចិត្តថ្លើមបែបនេះ។
«អុប...»គេចាប់កញ្ជឹងកនាងហើយក៏ទំលាក់បបូរមាត់ខ្លាំងៗ ទាំងខាំទាំងបឺតជញ្ជក់រហូតនាងទទួលដឹងពីក្លិនឈាមដែលបានមកពីខាំជញ្ជក់បបូរមាត់នាង។Sohyunប្រឹងរុញទ្រូងគេខ្លាំងប៉ុណ្ណាគេកាន់តែរុករានបបូរមាត់នាងទ្វេរដង ទោះជាបឺតជញ្ជក់ដែលមិនទន់ភ្លន់ក៏ភាពល្អែមនៅតែមាន ហើយក៏អត់នឹងឲ្យនាងវិលវល់បណ្តោយអារម្មណ៍តាមរហូតមិនដឹងថាគេនាំរាងកាយរាងមកលើគ្រែហើយតាំងពីពេលណា។
«ឈប់ទៅ...ហ៊ឹកៗឈប់ធ្វើបាបខ្ញុំទៅ»បន្ទាប់ពីទទួលបានសេរីភាពបបូរមាត់ហើបជាំក៏ត្រដរនិយាយទាំងសំឡេងញ័រ តែអ្នកដែលកំពុងឈ្លក់រង្វេងនឹងនាងក៏មិនបានយកចិត្តទុកដាក់ស្តាប់គិតតែបំពេញបំណងប្រាថ្នារបស់ខ្លួនតែមួយមុខគត់។
«ឈប់យំទៅបានទេ ខ្ញុំមិនមែនបញ្ជូននាងឲ្យទៅស្លាប់ទេ»គេស្តីឲ្យនាងទាំងក្រពុលមុខ ព្រមទាំងអស់អារម្មណ៍ព្រោះនាងគិតតែយំមិនព្រមតបស្នងភាពក្តៅគគុកមកគេវិញសោះ ទើបគេត្រូវងើបចេញពីនាងទៅវាយជញ្ជាំងជាច្រើនដៃរហូតខ្នងដៃរបស់គេដាបទៅដោយឈាមក្រហមឆ្អាល គេខឹងដែលមិនបានគ្រប់គ្រងនាងដូចអ្វីដែលគេចង់ ខឹងដែលនាងចេះតែយំឲ្យតែនៅជាមួយគេ។
«ឈប់ទៅ!»នាងបិទភ្នែករំងាប់អារម្មណ៍ដែលកំពុងដាក់សម្ពាធមកលើនាងយ៉ាងខ្លាំង ហើយក៏ចុះពីគ្រែទៅទាញដៃអ្នកដែលកំពុងតែធ្វើរឿងឆ្គួតៗ ការបញ្ចេញកម្លាំងរបស់គេមិនបានផលប្រយោជន៍អីក្រៅពីឈឺខ្លួនៗទទេរៗ។
«នាងធ្វើឲ្យខ្ញុំទៅជាបែបនេះ»គេទាញនាងមកអោបខ្លាំងៗ ព្រមទាំងនិយាយដោយសំឡេងញ័រ រហូតនាងទទួលដឹងថាគេកំពុងយំ គេយំព្រោះនាងឬ?ម៉េចនឹងអាចទៅប្រុសមាត់រឹង កោងកាចបែបនេះ បែរជាមកយំអោបនាងទៅវិញឬ?

YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romansa" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...