ភាគ២៥

4K 124 0
                                    

«លោកយំ! ឈឺខ្លាំងមែនទេ?បានជាលោកយំបែបនេះ»Sohyunសួរនាំទាំងភ្លេចរឿងកើតឡើងមុននេះអស់ ដឹងត្រឹមពេលនេះនាងចម្លែកចិត្តដែលសុខៗមនុស្សប្រុសរឹងមាំដូចគេបែរជាយំទៅវិញ។
«ឈឺត្រង់នេះ»គេព្រលែងរាងកាយនាងពីរង្វង់ដៃ មុននឹងចាប់ដៃនាងមកដាក់លើទ្រូងខាងឆ្វេងរបស់គេ ព្រោះគេឈឺត្រង់នឹងមិនមែនឈឺព្រោះតែវាយជញ្ជាំងនោះទេ។
«ហេតុអ្វី ខ្ញុំទេដែលគួរតែឈឺត្រង់នេះ?»នាងមើលមុខស្រមេកស្រមោករបស់គេ មុននឹងជំទើតជើងលើកដៃទៅវាសសក់ដែលធ្លាក់មកបាំងភ្នែករបស់គេ ចំណែកឯTaehyungក៏ដូចជាពេញចិត្តឲ្យនាងប៉ះពាល់អ្វីៗគ្រប់យ៉ាងរបស់គេ ព្រោះគេនឹងក្លាយជារបស់នាងតែម្នាក់ប៉ុណ្ណោះ។
«ទៅលាងរបួសចេញសិនទៅ»នាងប្តូរសាច់រឿងស្របពេលដែលក្រសែរភ្នែករបស់Taehyungសម្លឹងមកនាងមិនដាក់ភ្នែក កែវភ្នែកស្រទន់របស់គេកំពុងធ្វើឲ្យបេះដូងនាងកក់ក្តៅ។
«ខ្ញុំ...»Taehyungចង់និយាយប្រាប់ថាគេស្រឡាញ់នាងតែហេតុអ្វីនិយាយមិនចេញ តែនាងជឿទេថាគេស្រឡាញ់នាង នាងប្រាកដជាគិតថាគេប្រឌិតរឿងមកបោកប្រាស់បេះដូងនាងមិនខាន។
«អង្គុយចុះទៅខ្ញុំទៅយកថ្នាំមកលាងរបួសឲ្យ»នាងស្រាប់តែបារម្ភពីគេ ទាំងអំបាញ់មិញទើបតែយំល្ហេមល្ហាមហើយសោះ នាងក៏មិនយល់ហេតុអ្វីខ្លួនឯងចិត្តទន់ខ្លាំងម្លេះ។
«មិនបាច់ទៅទេ»គេទាញដៃនាងមកវិញ ហើយក៏ចាប់ចង្កេះនាងឲ្យអង្គុយលើភ្លៅរបស់គេ។
«ខ្ញុំសុំទោស!»នេះមេឃអាចនឹងរលំឬអត់ណ៎ បើភ្លាមៗគេស្រាប់តែដឹងខុស ចេះសុំទោស ចេះឈឺចាប់ ចេះយំ ស្របគ្នាបែបនេះ។
«លោកមិនស្រួលខ្លួនត្រង់ណា?លោកចេះសុំទោស ខ្ញំស្តាប់ច្រឡំមែនទេ?»Sohyunអត់នឹងធ្វើមុខភ្ញាក់ផ្អើលមិនបាន ពាក្យសុំទោសរបស់គនាងទើបតែឮជាលើកដំបូងតាំងពីស្គាល់គេមក ឬមួយដោយសារតែគេវាយជញ្ជាំងរហូតក្រឡកខួរលែងកំណាចដូចមុន។
«ខ្ញុំឈឺ...ឈឺពេលនាងនិយាយថាស្រឡាញ់អាKris»សភាពអ្នកកំលោះពេលនេះដូចជាក្មេងបីឆ្នាំបន្តិច ដូចមនុស្សស្រវឹងបន្តិច គេនិយាយផងអោបនាងណែនដៃផង ដូចជាខ្លាចអ្នកណាមកពង្រាត់នាងចេញពីទ្រូងចឹង។
«ហេតុអ្វីខ្ញុំស្រឡាញ់មិនបាន ទាំងដែលលោកមិនបានស្រឡាញ់ខ្ញុំសូម្បីបន្តិច ខ្ញុំគួរតែចាប់យកឪកាសរកក្តីសុខឲ្យខ្លួនឯង»នាងនិយាយបញ្ឈឹរគេទាំងការពិតនាងមិនអាចស្រឡាញ់អ្នកណាបានទៀតទេ ព្រោះបេះដូងនាងគ្រប់បំណែកបានប្រគល់ឲ្យគេអស់ទៅហើយ។
«ម៉េចក៏ដឹងថាខ្ញុំមិនស្រឡាញ់»អ្នកកំលោះសួរព្រមទាំងលើកដៃទៅស្ទាបអង្អែលចង្ការរបស់នាងហើយអូសរហូតដល់ចុងច្រមុះ។
«កាយវិការលោករាល់ថ្ងៃនោះអី លោកធ្វើបាបខ្ញុំ លោកមើលងាយខ្ញុំ»នាងតបទាំងព្រឺរសម្បុរពេលគេមើលនាងមិនព្រិច មានអារម្មណ៍ថាត្រជាក់ចុងដៃចុងជើងយ៉ាងថាមិនត្រូវ។
«ខ្ញុំមិនធ្វើបាបនាងទៀតទេ ហើយខ្ញុំក៏មានរឿងចង់ប្រាប់នាង តែមិនមែនពេលនេះ»បញ្ចប់ប្រយោគរបស់គេភ្លាម មាត់នាងក៏ត្រូវគេថើបបឺតជញ្ជក់ តែមិនមែនដូចអំបាញ់មិញ វាបានលាយឡំទៅដោយភាពទន់ភ្លន់នឹងផ្អែមល្ហែម នាងចូលចិត្តពេលវេលានេះណាស់ ព្រោះបេះដូងនាងដូចបានជួបនូវថ្នាំបន្សាបភាពឈឺចាប់ចឹង។
«ជុប...ចាប់ពីស្អែកទៅនាងជាប្រពន្ធពេញឈ្មោះរបស់ខ្ញុំហើយ»

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now