៣៤

3.6K 120 1
                                    

មេឃចាប់ផ្តើមងងឹតទៅម្តងបន្តិចៗទើបTaehyungលែងរាងកាយប្រពន្ធឲ្យបានសម្រាកយកកម្លាំងខ្លះ ចំណែកឯគេក៏ចូលទៅបន្ទប់ទឹកងូតទឹកដោយភ្លេចរឿងសួរនាំSohyunឲ្យឈឹង។ពេលងូតហើយក៏ចេញមកក្រៅវិញដោយពាក់តែខោគេងតែមួយប៉ុណ្ណោះ។
«មិនគេងទេឬ ក្រែងអស់កម្លាំងមិនចឹង?»អ្នកកំលោះញីសក់ក្បាលដោយកូនកន្សែងស នឹងដាក់បង្គុយជិតនាងបង្កើយ។
«ខ្ញុំគេងមិនលក់»នាងប្រាប់តិចៗ ទឹកមុខនាងស្រាប់តែស្រពោបនៅពេលដែលគេងសុខៗក៏នឹកដល់សម្តីរបស់YumilaដែលថាTaehyungមិនព្រមចុះអីតាស៊ីវិលជាមួយនាងព្រោះគេមិនស្រឡាញ់។នាងខ្លាចៗនឹងមានថ្ងៃនោះកើតឡើង ខ្លាចថាគេនឹងទាត់នាងចោលពីផ្លូវរបស់គេ។
«មិនស្រួលក្នុងខ្លួនត្រង់ណាឬ?»Taehyungយកដៃស្ទាបថ្ងាសនាងខ្លាចថានាងនឹងគ្រុនព្រោះមើលតាមទឹកមុខតានតឹងរបស់នាងហើយ គេក៏ដកដង្ហើមយ៉ាងពិបាកដូចគ្នា។តែពេលស្ទាបមើលមិនឃើញថាឡើងកម្តៅគួរឲ្យកត់សម្គាល់ទើបអ្នកកំលោះទាញដៃនាងទាំងពីរឲ្យក្រោកអង្គុយ ហើយភ្នែករបស់នាងក៏ត្រូវប្រសព្វនឹងកែវភ្នែករបស់អ្នកកំលោះ។
«គេងមិនលក់ ធ្វើអីផ្សេងទៅល្អទេ?»អ្នកកំលោះស្រាក់ដៃនឹងកខ្ចីរបស់គេ អោនមុខទៅរកនាងរហូតចុងច្រមុះប៉ះនឹងច្រមុះរបស់នាង។
«លោកTae!»នាងលាន់មាត់ហៅឈ្មោះស្វាមីផ្តាច់ការតិចៗ ព្រមទាំងប្រឹងខ្ជឹបបបូរមាត់ព្រោះខ្លាចថាអ្នកកំលោះនឹងឆ្មក់ពេលដែលនាងភ្លេចខ្លួន។
«បាទ!»សំឡេងដ៏សែនស្រទន់បានបង្អូសនៅចុងត្រចៀកឲ្យអ្នកស្តាប់រីកបេះដូងបេះថ្លើម ហ៊ានស្បថបានថាបើគេនៅតែស្រទន់បែបនេះដាក់នាងទៀត នាងប្រាកដជាត្រូវលង់ខ្លួនឲ្យគេសណ្តំមិនខានទេ។
«ខ្ញុំ...ខ្ញុំពិបាកដកដង្ហើម»ចប់ប្រយោគដែលឮហើយនាំឲ្យអ្នកកំលោះសើចកក្អឹក ហើយថែមទាំងលើកនាងមកអង្គុយលើភ្លៅរបស់គេ ទាញដៃស្រឡូនរបស់មកអោបករបស់ខ្លួនដោយភាពយកតែចិត្តខ្លួនឯង។
«ខ្ញុំថានាងភ្លេចរឿងមួយ»ពេលនេះSohyunប្រៀបបីដូចជាកូនង៉ែតដែលត្រូវស្វាមីបីត្រកងថ្នមបី តែចំពោះខ្សែភ្នែកមួយនោះបញ្ជាក់ថាគេកំពុងចង់ធ្វើអីនាងពេញទំហឹងហើយ។
«រឿង..រឿងអី?»នាងតបទាំងរដាក់រដុប បេះដូងនាងលោតស្ទើរតែផ្លោងចេញមកក្រៅ តែនាងគិតថាមិនមែនតែនាងទេដែលកំពុងតែញាប់ញ័រ ព្រោះកែងដៃនាងប៉ះនឹងទ្រូងខាងឆ្វេងអ្នកកំលោះក៏ដឹងដល់ចង្វាក់បេះដូងកំពុងលោតញាប់មិនខុសពីនាង។
«នាងមិនចាំទេឬ ខ្ញុំនឹងបង្រៀននាងថើបនោះអី កុំឆាប់ភ្លេចពេកទៅមើលប្រពន្ធសម្លាញ់»អ្នកកំលោះនិយាយយឺតៗមិនប្រញាប់តែអ្នកស្តាប់វិញចង់តែបោកក្បាលឲ្យសន្លប់ ហេតុអ្វីប្រុសម្នាក់នេះមិនចេះភ្លេចរឿងបែបនេះសោះ?
«មិនទាន់ចង់រៀនទេ ពេលនេះខ្ញុំឈឺចង់គេង គេងឥលូវ!»នាងលេបទឹកមាត់ផ្សើមបំពងក ប្រឹងព្រិចភ្នែកញាប់ៗព្រោះដែលគេមើលមកនាងបែបនេះគឺចង់តែសន្លប់តែម្តង។
«No!»គេបូញមាត់និយាយជាភាសាបរទេស ធ្វើឲ្យនាងក្រមុំចង់សើចបន្តិចយំបន្តិច ព្រោះដឹងច្បាស់ថាគេមិនមែននិយាយលេងតែនឹងធ្វើមែន។
«បើលោកហ៊ានខ្ញុំនឹងខឹងលោកហើយ»នាងធ្វើមុខកាច សម្តីម៉ឺងម៉ាត់ តែខ្លួននៅតែញ័រទើបអ្នកស្តាប់បានដែលលើកចិញ្ចើមពេបមាត់សើចដាក់នាង។
«ឥលូវចេះខឹងប្តីទៀតណ៎!!»គេច្បិចចង្ការនាងតិចៗព្រោះមិនបានចង់ឲ្យឈឺ គ្រាន់តែគ្រឺតចង់ក្រញិចតែប៉ុណ្ណោះ។
«ព្រោះលោកត្រេកកាមពេកនោះអី ថ្នាក់ខ្ញុំឈឺហើយក៏មិនឈប់កេងចំណេញ»ពេលដែលនាងនិយាយអ្នកកំលោះក៏ប្រឹងផ្តោចអារម្មណ៍នៅលើបបូរមាត់ដែលនិយាយមិនព្រមឈប់របស់នាង មើលពេលណាហើយគេចង់តែខាំមាត់ឲ្យឈាមខ្លាំងណាស់ ប្រពន្ធអ្នកណាទេលោកអើយបបូរមាត់អីក៏ទាក់ទាញអារម្មណ៍បែបនេះ។
«ប្តីកេងចំណេញមានន័យថាប្តីស្រឡាញ់!»ព្រោះទប់មិនបានទើបផ្អឹបបបូរលើមាត់នាងតែមួយភ្លេតក៏ដកចេញភ្លាមព្រោះត្រូវSohyunក្តិចឲ្យភ្ញាក់ដេញអារម្មណ៍អស់។
«ឆ្នាស់ណាស់Sohyun»អ្នកកំលោះពេបមាត់ធ្វើមុខដូចត្រូវគេវាយ២០ដំបង ឯSohyunក៏បានតែធ្វើមុខឆ្លេរឆ្លារព្រោះមិនគិតថាខ្លួនច្រឡំដៃធ្ងន់បែបនេះ។
«លោកនិយាយស្តាប់គ្នាមិនបាននោះអីត្រូវបែបនេះសមហើយប្រុសត្រេកកាម!»ទោះបីជាដឹងខុសដែលជ្រុលដៃក្តិចគេ តែនាងនៅតែនិយាយហំទើបTaehyungត្រូវផ្តួលនាងលើពូកថ្នមៗតិចៗព្រោះខ្លាចប៉ះដល់របួសស្នាម ហើយក៏ឡើងទៅទ្រោបលើរាងកាយតូចស្តើងរបស់ប្រពន្ធ។
«ចាំមើលថើបហើយនឹងខ្លាំងទៀតឬអត់»គេញេញធ្មេញសស្គុះដាក់នាងដូចជាបិសាចដែលស្រេកខ្លាចចង់ជញ្ជក់ឈាមមនុស្សឡើងទ្រាំមិនបាន។
«ជុប ជុប ជុប...»អ្នកកំលោះទំលាក់បបូរមាត់លើថ្ងាស លើថ្ពាល់ទាំងពីរ លើចុងច្រមុះ នឹងបបូរមាត់របស់នាង ដែលមិនមែនជាការថើបរោលរាលតែថើបព្រោះក្នាញ់ចង់ខាំនាងហើយលេបចូលពោះទៅវិញទេ ពេលឃើញនាងខាំមាត់សម្លក់សម្លឹងមុខគេ ទើបឈ្មុលទៅថើបកនាង ផ្លុំឲ្យរសើបហើយមិនយូរប៉ុន្មានសំឡេងសើចកក្អឹកក៏ឮចេញពីមាត់របស់Sohyun។
«បានហើយលោកTaeខ្ញុំរសើបណាស់»នាងក្រមុំនិយាយទាំងមិនទាន់បាត់សំឡេងសើចនៅឡើង នាងប្រឹងក្រសោបមុខអ្នកកំលោះខ្លាំងៗហើយគេក៏ព្រមងើបចេញពីប្រឡោះកនាងដោយទឹកមុខមានសំណើចមិនខុសពីនាង។
«សើចបានបែបនេះ បានន័យថានៅមានកម្លាំង ចឹងយប់នេះខ្ញុំសុំហើយ»អ្នកកំលោះសើចក្នុងបំពងក លាតអណ្តាយធ្វើមុខច្រឡើមដាក់នាង។
«ខ្ញុំមិនឲ្យ មិនឲ្យ មិនឲ្យ!!!!»នាងរុញស្មារTaehyungដែលអោនមកដោះអាវឃ្លុំពណ៌សនាងចេញដោយមិនចាប់អារម្មណ៍ថានាងព្រមឬអត់។
«លោកTae!!!»នាងហៅឈ្មោះយ៉ាងឮស្របពេលដែលខ្សែអាវឃ្លុំត្រូវដៃរបស់គេទាញអោយរបូត ចុងក្រោយក៏បើកអាវនាងចេញ ទើបរាងកាយសខ្ចីដូចបណ្តូលចេកលេចចំកណ្តាលមុខអ្នកកំលោះ។
«បាទ!»អ្នកកំលោះដកភ្នែកចេញពីដើមទ្រូងទ្រលុកទ្រលាន់គួរឲ្យចង់ដេកកើយ មុននឹងងើបមុខតបទៅម្ចាស់ដើមទ្រូងយ៉ាងស្រទន់។
«ខ្ញុំមិនព្រមលោកធ្វើមិនបានដាច់ខាត»នាងខាំមាត់ធ្វើមុខយក្សដាក់ស្វាមី តែបែរជាក្តៅឡើងពេញខ្លួនគ្រាន់តែគេទំលាក់បាតដៃលើពោះរាបស្មើររបស់នាង។
«ហេតុអ្វីក៏ធ្វើបានក្រែងជាប្តីប្រពន្ធនឹងគ្នាហើយមិនចឹង ណាមួយខ្ញុំនឹងនាងក៏មិនមែនទើបតែម្តង»Taehyungបបួលនាងនិយាយរហូតដល់ថ្ពាល់ទាំងពីរឡើងក្រហមង៉ាំង អៀនខ្មាសដែលគេនិយាយចំមិនបញ្ឆិតបញ្ឆៀង។
«តែពេលនេះលោកក៏ឃើញថាខ្ញុំមិនស្រួលខ្លួនខ្ញុំខ្លាចឈឺរបួស!»នាងអង្វរគេដោយកែវភ្នែកញ័រ តែសម្រាប់អ្នកកំលោះកែវភ្នែកដែលមើលមកគេពេលនេះដូចជាមានផ្កាយជាច្រើននៅក្នុងនោះទើបបានជាគេមើលឃើញពីពន្លឺរផ្លេកៗដ៏គួរស្រឡាញ់។
«ខ្ញុំមិនឲ្យនាងឈឺរបួសសូម្បីតែបន្តិច ហើយនឹងថ្នមដៃបំផុត»
«ប្រុសឆ្គួត ខ្ញុំមិនជឿលោកទេ»
«សន្យាបាន!»មិននិយាយតែមាត់គេក៏យកកូនដៃទៅថ្ពក់នឹងកូនដៃនាងយ៉ាងយូរថែមទាំងឆ្លៀតថើបដៃនាងទៀត ចំជាកំហូចផុតលេខមែន។
«តែបើនាងនៅតែមិនសុខចិត្ត ខ្ញុំនៅក្រោមម្តងក៏បានដែរទុកឲ្យនាងចាត់ការដោយមិនបាច់ខ្លាចថាឈឺរបួស»គេនិយាយដោយមិនខ្មាសអីបន្តិច តែSohyunវិញចង់តែហក់ទៅខ្វាចមុខនឹងវាយមាត់នោះឲ្យបែកណាស់ ហេតុអ្វីស្វាមីនាងជាមនុស្សដែលទំនើងនឹងត្រេកកាមអីថ្នាក់នេះ។
«នេះខ្ញុំគិតខុសឬត្រូវតែស្រឡាញ់ប្រុសទំនើងដូចលោក»នាងសួរអ្នកកំលោះតែគេក៏ញាក់ស្មារដាក់នាង រួចក៏អោនទៅផ្អឹបបបូរមាត់ជាមួយនាង។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now