ទ្វារឡានត្រូវបានបើកដោយដៃរបស់Taehyungហើយអ្នកកំលោះក៏ចេញពីឡាន បោះជំហានវាងទៅបើកទ្វារមួយទៀត រួចក៏បីSohyunចេញពីឡាន។នៅតាមផ្លូវទៅក្នុងភូមិគ្រឹះនាងក៏មិនបាននិយាយអីសោះ ព្រោះឈឺខ្លួនប្រាណនឹងល្វើយខ្លាំងណាស់។
«ស្លាប់ហើយ!នេះកូនកើតអីនឹងSohyun?»លោកស្រីKimរឹតទ្រូងពេលបានឃើញសភាពរបស់កូនប្រសារស្រីសំណព្វចិត្ត ហើយក៏ក្រលេកមើលមុខTaehyungភ្លាម។
«ម៉ាក់ចាំខ្ញុំប្រាប់នៅពេលក្រោយ ហើយមិនបាច់គិតថាខ្ញុំជាអ្នកធ្វើទេ ចឹងខ្ញុំសុំនាំនាងទៅខាងលើសិនហើយម៉ាក់»Taehyungតបជំនួសព្រោះឃើញថានាងដូចជាពិបាកតប ហើយក៏ដើរឡើងទៅលើបាត់ទុកឲ្យលោកស្រីKimឈរធ្វើមុខឆ្ងល់មិនស្រួលចិត្ត។
«អូយ៎!»Sohyunស្រែកថ្ងូចថ្ងូរពេលTaehyungដាក់នាងឲ្យអង្គុយនៅចុងពូក តែមកពីឈឺត្រង់កន្លែងដែលYumilaរុញឲ្យបុកនឹងជញ្ជាំងទើបស្រែកទៅបែបនេះ។
«ឈឺរបួសឬ?»Taehyungភ្ញាក់មុននឹងសួរនាំដោយមើលនាងតាំងពីក្បាលដល់ចុងជើង ឃើញហើយខឹងមែនទែនzដែលបណ្តោយឲ្យស្បែកទន់រលោងរបស់នាងមកជាំអីបែបនេះ។
«តិចតួចប៉ុណ្ណោះ!»នាងគ្រវីក្បាលធ្វើមុខញឹមៗដាក់អ្នកកំលោះ ហើយក៏ឈ្ងោកចុះក្រោម។
«ដោះខោអាវ ខ្ញុំនាំទៅងូតទឹកចេញនឹងអាលមកលាបថ្នាំ ស្នាមបែបនេះខ្ញុំជឿថានាងមិនឈឺទេ»Taehyungបង្គាប់នាងធ្វើសំឡេងកាចលើសប៉ានាងទៅទៀត តែភ្លេចទៅប៉ានាងនឹងប៉ាគេជាមនុស្សតែមួយ។
«ចាស៎?»នាងរហ័សងើបមុខឡើងលើកដៃក្រសោបខ្លួនប្រាណដោយមិនគិតថានឹងដោះខោអាវនៅចំពោះមុខគេបែបនេះ។
«ខ្ញុំឲ្យនាងដោះខោអាវ ខ្ញុំនាំនាងទៅងូតទឹកច្បាស់ទេ អូនសម្លាញ់»អ្នកកំលោះនិយាយព្រមទាំងស្រាក់ដៃលើស្មាររបស់គ្នា តែពេលឃើញនាងមិនព្រមដោះតាមសម្រួលទើបគេចាប់នាងបង្វិលឆ្វេងស្តាំ រួចក៏ដោះសម្លៀកបំពាក់នាងចេញដោយផ្ទាល់ដៃ។
«ខ្ញុំ...ខ្ញុំធ្វើខ្លួនឯង»នាងប្រឹងទាញដៃគេចេញយ៉ាងពិបាកតែក៏មិនអាចធ្វើបាន ពេលរាងកាយគ្មានសម្លៀកបំពាក់បែបនេះទើបអ្នកកំលោះមើលឃើញស្នាមដែលមើលនៅលើដៃ ថែមទាំងកទៀតផង។
«ចង់ធ្វើខ្លួនឯង តែកុំមើលសភាពបែបនេះបើដួសសន្លប់ក្នងបន្ទប់ទឹកទៅគិតយ៉ាងម៉េច?»អ្នកកំលោះចង់តែចាប់ផ្តួលនាងលើភ្លៅហើយទះកំប៉េះគូទឲ្យបាត់ភាពរឹងចចេសនេះណាស់ តែគេធ្វើមិនបាន ទើបលើកនាងមកបីទៅបន្ទប់ទឹក។
Taehyungដាក់នាងឲ្យអង្គុយលើតុជិតឡាបូលាងមុខ ចំណែកគេក៏ដើរទៅបើកទឹកក្តៅខណ្ឧៗឲ្យពេញអាងទុកឲ្យនាងគេងត្រាំឲ្យបានស្រួលខ្លួនបន្តិច។
«ត្រាំទឹកក្តៅៗសិនចុះ ខ្ញុំចុះទៅខាងក្រោម មានការអីត្រូវស្រែកហៅខ្ញុំឮទ!»អ្នកកំលោះពនាងមកដាក់ក្នុងអាងយ៉ាងស្រួលព្រោះនាងមិនបានរើសបម្រះច្រើន ពេលនាងងក់ក្បាលបញ្ជាក់ថាធ្វើតាមអ្វីដែលគេបញ្ជារ ទើបអ្នកកំលោះចុះទៅក្រោមដើម្បីនិយាយរឿងដែលទាក់ទងនឹងSohyun។
«ចៅហ្វាយខ្ញុំបានទៅយកអីវ៉ាន់ពីផ្សារទំនើបរួចរាល់ហើយបាទ»Macoដើរចូលមកក្នុងភូមិគ្រឹះដោយមានអីវ៉ាន់យួរពេញដៃ តែអ្វីដែលTaehyungចាប់អារម្មណ៍គឺថង់ខ្ទប់ប្រអប់គ្រឿងពេជ្រដែលគេបានទិញពេលទុកឲ្យនាងចាំម្នាក់ឯងនៅផ្សារទំនើប។
«ឲ្យតែរបស់នេះបានហើយ សល់ប៉ុន្មានឲ្យFaraយកទៅដាក់ក្នុងបន្ទប់បាន»Taehyungបញ្ជាររួចរាល់ ក៏ដើរទៅក្នុងបន្ទប់ធ្វើការរបស់គេដោយមានថង់យួរនៅក្នុងដៃ។ឯMacoក៏មិនចាប់អារម្មណ៍អ្វីច្រើនចៅហ្វាយបញ្ជារយ៉ាងម៉េចក៏ធ្វើបែបហ្នឹង។
មកដល់ក្នុងបន្ទប់ភ្លាមTaehyungដើរទៅអង្គុយគងអន្ទាក់ខ្លារលើកៅអីបង្វិល ព្រមទាំងចាប់យករបស់ម្យ៉ាងពណ៌ផ្លេកៗចេញពីហោប៉ាវ វាខ្សែកពេជ្រមានត្បូងតូចៗរំលេចឲ្យមានភាពភ្លឺរផ្លេក ហើយគេក៏ជាអ្នកទិញខ្សែកនេះឲ្យYumilaដោយផ្ទាល់។
«កុំឲ្យខ្ញុំដឹងឲ្យសោះMila»សំឡេងអ្នកកំលោះកាចគួរឲ្យខ្លាចបំផុត កែវភ្នែកត្រជាក់ស្រេងម់លទៅទញរស័ព្ទលើតុមិនព្រិច ហើយក៏ទាញវាតេរទៅម្ចាស់របស់ខ្សែកនេះ។
«អាឡូMilaគឺបង!»អ្នកកំលោះបញ្ចេញសំឡេងសោះកក្រោះដាក់នាងដោយមិនបានលាក់បាំង។
(Tae?ហេតុអ្វីយកលេខលើតុខលមកអូនបែបហ្នឹង ហើយទូរស័ព្ទបងនៅឯណា អំបាញ់មិញនេះអូនក៏បានខលទៅបងដែរ តែមិនឃើញលើកសោះ)នាងនិយាយម្ញិកម្ញក់តាមចរិកដែលនាងធ្លាប់ធ្វើ ខុសត្រង់ថាពីមុនវាគួរឲ្យស្រឡាញ់គួរឲ្យចង់ស្តាប់សម្រាប់មនុស្សដូចTaehyung តែពេលនេះវិនាទីនេះគេពិតជាធុញទ្រាន់ពេញបន្ទុកជាមួយសំឡេងរបស់នាង។
«ដែលខលទៅព្រោះបងចង់ដឹងពីខ្សែកពេជ្រដែលបងបានទិញឲ្យអូន ពេលនេះវានៅនឹងអូនទេ?»អ្នកកំលោះសួរព្រមទាំងលិតបបូរមាត់របស់ខ្លួន ដៃក្រាស់លើកមកច្របាច់ខ្សែកនោះស្ទើរតែខូចទ្រង់ទ្រាយ។
(ច្បាស់ជានៅនឹងអូនហើយ ម៉េចក៏សួរបែបនេះខ្លាចអូនយកឲ្យអ្នកណាឬ?)Yumilaនិយាយឡើងហំដោយមិនភ្លេចជ្រួញចិញ្ចើម ដៃម្ខាងដែលទំនេរក៏លើកទៅអង្អែលក ព្រោះព្រឹកមិញនាងបានពាក់ខ្សែកមួយនោះ តែពេលស្ទាបហើយមិនឃើញទើបនាងរហ័សបើកភ្នែកធំៗ គ្រាប់ញើសក៏រំលេចចេញមកច្រើនទៅៗ។
«អញ្ចឹងឬ?»Taehyungសួរខ្លីៗ តែសម្រាប់មនុស្សដូចYumilaដឹងច្បាស់ពីអារម្មណ៍ដែលលាយមកជាមួយពាក្យដ៏ខ្លីមួយនោះ។
(គឺ...នៅនឹងអូនមែន ហើយបងសួរធ្វើអី?)
«បងសួរព្រោះចម្លែកដែលខ្សែកនោះមកក្នុងដៃរបស់បង ទាំងដែលវាជាខ្សែកដែលមានតែមួយខ្សែគត់ ឬអូនចង់ប្រាប់ថាមានគេផ្សេងមានខ្សែកនេះដូចអូនដែរ»
(បង...បងចង់និយាយពីអីអូនមិនយល់ទេ មិនយល់ពិតមែន!!)
«បងមិនចង់និយាយច្រើនទេ និយាយឲ្យខ្លីបងមិនចូលចិត្តមនុស្សដែលកុហកហើយអូនក៏ធ្វើវាហើយអំបាញ់មិញ មួយទៀតរឿងដែលអូនធ្វើបាបSohyunនៅផ្សារទំនើបថ្ងៃនេះកុំគិតថាបងមិនដឹងឲ្យសោះ កុំធ្វើឲ្យបងអស់ការអត់ធ្មត់ជាមួយអូន»
(Taeបងកំពុងចោទថាអូនទៅរករឿងនាងមែនទេ ម៉េចក៏បងនិយាយបែបនេះទៅរួចអូនទេដែលជាជនរងគ្រោះនាងនោះវាសាហាវវាធ្វើបាបអូនមុន អូនគ្រាន់តែការពារខ្លួនប៉ុណ្ណោះ)
«ការពារខ្លួនដល់ថ្នាក់ធ្វើឲ្យSohyunជាំពេញខ្លួនបែបនេះឬ?»ភ្លើងក្នុងខ្លួនគេកាន់តែក្តៅទៅៗ ពាក្យដែលគេនិយាយចេញមិនបានខ្វល់ថាអ្នកស្តាប់នឹងគិតយ៉ាងម៉េចក៏គិតចុះ សំខាន់គេឈឺចាប់ដែលបណ្តោយឲ្យSohyunឈឺសាច់បែបនេះ។
(បងស្រឡាញ់នាងនោះហើយមែនទេ ទើបប្រឹងការពារវាមាំណាស់ ស្រឡាញ់ព្រោះបានដេកជាមួយវាមែនទេ ចុះអូនបងក៏ដេកជាមួយអូនច្រើនជាងនាងនោះម៉េចមិនឃើញបងចង់រៀបការជាមួយអូនដូចនាង)Yumilaនិយាយបណ្តើរយំបណ្តើរ ទាល់ត្រង់ថាពាក្យសម្តីដែលនាងនិយាយដូចជាមើលងាយអ្នកកំលោះនឹងSohyunពេក ទើបTaehyungទ្រាំស្តាប់លែងបាន ទប់ខឹងក៏មិនបាន។
«បានហើយmilaអូនកំពុងធ្វើឲ្យបងស្អប់សម្តីអូនខ្លាំងហើយឲ្យដឹងខ្លួនផងទៅ»
(បងស្អប់ខ្ញុំ ប្រហែលជានាងនោះផ្លុំត្រចៀកហើយមើលទៅ)
«Yumila!!!!»គេសង្កត់ឈ្មោះនាងឲ្យស្តាប់ហើយដឹងដល់បារម្ភខឹងដល់ឆ្អឹងរបស់គេ បន្ទាន់ពីនោះទូរស័ព្ទលើតុក៏ត្រូវអ្នកកំលោះគប់ឲ្យបែកខ្ទេចខ្ទី។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...