ពីរខែក្រោយមក
សឹងតែនិយាយបានថានាងកើតមកជាថ្មី ព្រោះអ្វីៗបានផ្លាស់ប្តូរទាំងអស់ ចាប់តាំងពីររឿងដ៏អាក្រក់នោះកើតឡើង។Sohyunរស់នៅក្នុងនាមជាប្រពន្ធពេញសិទ្ធដោយមានទាំងអ៉ីតាស៊ីវិលច្បាស់លាស់ ទទួលបានទាំងការមើលថែ យកចិត្តទុកដាក់ ថ្នមនាងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅថ្ងៃ ដល់ថ្នាក់សូម្បីតែទៅបន្ទប់ទឹកក៏Taehyungក៏មិនបណ្តោយឲ្យទៅដោយខ្លួនឯងដែរ។
ព្រឹកនេះTaehyungត្រូវចេញដំណើរទៅអ៊ីតាលីជាមួយSohyunនឹងYoongi ដែលតាមពិតត្រូវទៅតាំងពីពីរខែមុនម្លេះ តែព្រោះនៅឃ្លៀរ៍រឿងនៅទីនេះឲ្យចប់សព្វគ្រប់សិន ណាមួយកំឡុងពេលនោះSohyunកំពុងមានទុក្ខរឿងកូន ទើបមិនចង់នាំនាងដើរឆ្ងាយ ត្រឹមទុកនាងក្បែៗខ្លួនរាល់ថ្ងៃរហូតមកទល់ពេលនេះ។
«Tae អូនប្រាប់បងប៉ុន្មានដងទៀតឲ្យចេញពីបន្ទប់ទឹកពាក់កន្សែងផង បើមានអ្នកចូលមកឃើញ ធ្វើយ៉ាងម៉េចទៅ?»Sohyunបិទវ៉ាលីសម្លៀកបំពាក់រួចរាល់ ពេលក្រលេកទៅមើលក៏ឃើញសភាពស្វាមីដែលចេញពីបន្ទប់ទឹកដោយអាក្រាតទាំងល្វែងលើល្វែងក្រោម បបួលឲ្យនាងក្តៅមុខទាំងព្រឹកទាំងម្តង ដែលមិនមែនតែថ្ងៃនេះទេដែលគេអាក្រាតឲ្យនាងឃើញនោះ តែសឹងតែរាល់ថ្ងៃទៅហើយ។
«អូយ ឈឺណាស់អូនសម្លាញ់»Taehyungពត់ពេនខ្លួនដូចអន្ទង់អាំងលើភ្លើង ពេលត្រូវប្រពន្ធដើរមកមួលចង្កេះតិចៗ តាមពិតវាមិនឈឺប៉ុន្មានទេ តែគ្រាន់តែធ្វើឲ្យប្រពន្ធអាណិតតាមចរិករបស់គេប៉ុណ្ណោះ។
«អូនមួលឲ្យឈឺនឹងហើយ លើកក្រោយមុនចេញពីបន្ទប់កុំភ្លេចទឹកពាក់កន្សែងផង បើសិនFaraកំពុងនៅជាមួយអូន នាងមិនឃើញខ្ទេចអស់ហើយទេ?»នាងនិយាយទាំងមុខស្មើរទើបTaehyungទាញខ្លួននាងមកផ្អឹបជាប់ទ្រូងរហូតដល់នាងដឹងដល់ពីរបស់រឹងមាំកំពុងប៉ះនឹងពោះរបស់នាង ហើយក៏អត់នឹងវាយស្មារលោកប្តីកំហូចមិនបាន។
«ខ្លាចគេឃើញរបស់ប្តីឬ?»ឮសំណួរនេះហើយនាងអត់នឹងបែរមុខគេចខ្សែភ្នែកគេមិនបាន មិនមែននាងខ្លាចតែមួយមុខទេ តែថានាងហួងហែងយកតែម្តង។
«មែនហើយ ខ្លាចណាស់ព្រោះបងចូលចិត្តបង្ហាញឲ្យឃើញបែបនេះ សង្ស័យតែឲ្យគេឃើញច្រើនអ្នកហើយក៏មិនដឹង»នាងធ្វើឆើយដាក់ទើបអ្នកស្តាប់អត់នឹងធ្វើមុខអស់សំណើចមិនបាន ហើយក៏ស្រាប់តែនឹកឃើញចង់ធ្វើបាបនាងភ្លាម។
«តែថាត្រូវសោកស្តាយផងSohyunអូនសម្លាញ់ ដែលអូនមិនមែនជាមនុស្សទី១ ដែលបានឃើញរបស់សម្ងាត់បង»ថាហើយក៏លួចសើចក្នុងបំពងក ព្រោះឃើញនាងបញ្ចេញប្រតិកម្មងើបមុខក្រញ៉ូវមកមើលគេវិញយ៉ាងរហ័ស។
«គិតថាអូនខ្វល់ឬ ព្រោះបងក៏មិនមែនជាមនុស្សដំបូងដែលបានឃើញរបស់សម្ងាត់របស់អូនដូចគ្នា»មុខដែលក្រញ៉ូវអំបាញ់មិញ ស្រាប់តែស្រាយមកជាស្រស់ស្រាយវិញ លើកនេះនាងសុំធ្វើបាបលោកប្តីជើងល្អនេះម្តងទៅមើល ពូកែណាស់មែនទេអារឿងនិយាយឲ្យនាងខឹងរហូត តែក៏ឃើញថាសម្តីរបស់នាងបានផលមែន ព្រោះទឹកមុខនោះទឹកមុខដែលស្រាប់តែប្រាកដប្រជារួមជាមួយសំណួរដែលឮហើយទប់សើចមិនបាន។
«ស្លាប់ហើយ ប្រាប់បងមកជាអ្នកណាបងនឹងបានត្រៀមកាំភ្លើងទុកជាកាដូរ!!»
«គឺ...»នាងដៀងភ្នែកមើលទៅកន្លែងផ្សេង ដោយមិនព្រមប្រាប់ងាយៗទុកឲ្យអ្នកស្តាប់ឈរអន្ទះសារចង់ដឹងសឹងតែដាច់ខ្យល់។
«Sohyunប្រាប់បងឥលូវនេះ»Taehyungក្រសោបមុខនាងឲ្យបែរមកប្រសព្វកែវភ្នែកគ្នា នឹងមើលដឹងពីភាពអស់សំណើចដែលចេញមកតាមទឹកមុខរបស់នាង។
«គឺ..ម៉ាក់អូននោះអី!»ប្រាប់ហើយក៏សើចកាច់កម្នាក់ឯ ទុកឲ្យTaehyungខំធ្មេញធ្វើមុខយក្ស តែថាក៏ធូរទ្រូងដែរបើដែលជាម៉ាក់របស់នាង។
«អុប..!»សម្រែកសើចមកជាមួយសំឡេងសើចផង នាងប្រឹងរុញស្វាមីដែលកំពុងខាំស្មាររបស់នាងញេញតិចៗបបួលឲ្យស្រៀវពេញខ្លួន នេះនាងមានប្តីជាមនុស្សឬជាបិសាចជញ្ជក់ឈាមឲ្យប្រាកដទៅ។
«គង់តែប្រញាប់ទៅអ៊ីតាលីទេ គង់អីបងញាំអូនមួយព្រឹកទល់ល្ងាចហើយ»គេទម្លាក់មុខលើស្មារនាងជាមួយនឹងសំឡេងងង៉ក់ដូចជាកូនក្មេងទារស្ករគ្រាប់មិនខុស នាងបានតែគ្រវីក្បាលអស់សំណើចណាមួយក៏ស៊ាំទៅហើយ។
«ឈប់រអ៊ូទៅលោកប្តីកំពូលត្រេកកាម ហើយប្រញាប់ទៅស្លៀកពាក់ផង អូនចាំនៅខាងក្រោម»នាងប្រាប់នឹងនាំខ្លួនចេញពីTaehyungបន្តិច ទើបបែរខ្នងប្រុងទៅចាំនៅខាងក្រោម តែត្រូវគេទាញមកវិញ។
«អូនចាំនៅក្នុងនេះហើយ ចាំទៅជាមួយគ្នាបងស្លៀកពាក់តែ២នាទីទេ»Taehyungនាំនាងមកអង្គុយចាំចុងពូក មុននឹងដើរទៅបន្ទប់សម្លៀកបំពាក់។
«តាមសម្រួលអូនចាំបាន!»នាងប្រាប់បន្ទាប់ពីឃើញគេដើរចូលទៅក្នុងបន្ទប់សម្លៀកបំពាក់ ដោយមិនចង់ធ្វើខ្លួនទំនេរចោលទទេរ ទើបអោនងើបៗ មើលនេះមើលនោះក្រែងលោភ្លេចមិនបានយកទៅ ព្រោះឮថាស្វាមីនឹងនាំទៅរយៈពេលយូរ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...