ភាគ១៨

3.8K 137 0
                                    

"Taeហ៊ឹក អូនគ្រាន់តែមកសួរសុខទុក្ខនាងនឹងទិញផ្កាមកជូន តែអូនមិនដឹងថានាងមិនចូលចិត្តផ្កា តែបងកុំថាឲ្យនាងព្រោះអូនល្ងង់ដោយខ្លួនឯង សមហើយដែលនាងគប់ផ្កាឲ្យអូនវិញ"Yumilaខ្ទប់មុខនឹងទ្រូងរបស់Taehyung ទឹកភ្នែកហូរដូចទឹកជ្រោះ ឮបែបនេះហើយTaehyungខឹងយ៉ាចខ្លាំង ទើបសម្លក់សម្លឹងSohyunដោយកែវភ្នែកស្អប់ខ្ពើម។
"ស្រីបិសាច នាងអាក្រក់រកលេខដាក់គ្មាន"Taehyungព្រលែងដៃពីចង្កេះYumila ហើយក៏ដើរទៅជិតគ្រែដែលSohyunអង្គុយធ្វើមុខមីងម៊ាំង ទាំងទឹកភ្នែកដែកហូរមកមិនចាញ់Yumila។
"អត់ទេ Taeនាងកុហក កុំជឿនាងអីTaeសុំអង្វរ កុំមើលមកខ្ញុំបែបនេះអី"Sohyunចុះពីលើគ្រែដើរមកអោបដើមដៃអ្នកកំលោះទាំងទឹកភ្នែកហូរសស្រាក់ បបូរមាត់មានឈាមហើបនិយាយតិចៗយ៉ាងលំបាក ដៃជើងញ័រព្រោះមិនចង់ឲ្យគេយល់ច្រឡំច្រើនជាងនេះ ព្រោះនាងមិនត្រូវការឲ្យគេស្អប់នាងខ្លាំងជាងនេះទេ។
"កុហកស្អី បើខ្ញុំបានឮបានឃើញផ្ទាល់ភ្នែកទៅហើយ"TaehyungបេះដៃSohyunចេញពីដៃរបស់ខ្លួន មុននឹងរុញនាងឲ្យដួលដោយកម្លាំងខឹងសម្បា ទើបភាពចុកឆ្អល់កើតឡើងមកភ្លាមៗលើSohyun។
"វាមិនពិតទេ"នាងគ្រវីក្បាលញាប់ស្អេក ដៃទាំងពីរលើកមកអោបពោះដែលឈឺចុកចាប់ តែនៅឈឺតិចជាងបេះដូងនាងទេ។
"បានហើយ ខ្ញុំមិនត្រូវការស្តាប់ហេតុផលឆ្គួតលីលារបស់នាងទៀតទេ ស្រីចិត្តបិសាច"Taehyungក្រលេកមើលនាងដោយកែវភ្នែកខ្ពើមបន្តិច ហើយក៏ប្រុងដើរចេញទៅតែក៏ត្រូវទច់ដំណើរពេលដៃទាំងគូររបស់sohyunអោបក្រសោបជើងស្តាំរបស់គេ។
"កុំទៅអីបានទេ"នាងអោបជើងTaehyungយ៉ាងគួរឲ្យសង្វេកបំផុត ឯYumilaក៏ប្រឹងទាញដៃTaehyung ងាកមកពេបមាត់ដាក់Sohyun។
"Sohyunនាងអាត្មានិយមពេកហើយ កុំប្រាប់ណា៎ថានាងកំពុងស្រឡាញ់Taeរបស់ខ្ញុំ?!"Yumilaបង្ហូរទឹកភ្នែកក្លែងក្លាយចំពោះមុខTaehyung សំឡេងអណ្តឺតអណ្តករបស់នាងធ្វើឲ្យTaehyungពិបាកក្នុងចិត្ត ទើបរហ័សដកជើងពីរង្វង់ដៃរបស់Sohyun។
"កុំធ្វើបែបនេះទៀត ឬនាងមើលមិនឃើញថាខ្ញុំមានស្រីដែលស្រឡាញ់រួចទៅហើយ បើនាងមិនចង់ឈឺចាប់ជាងនេះ នាងគួរតែចាកចេញពីទីនេះ ទៅឲ្យឆ្ងាយពីគ្រួសារខ្ញុំ"Taehyungនិយាយដោយទឹកមុខស្មើរថេង សម្តីគេមួយម៉ាត់ៗដូចជាគ្រាប់កាំភ្លើងបាញ់ទម្លុះបេះដូងនាងឲ្យធ្លុះធ្លាយ។
"លោកចង់បានបែបនេះឬTae ហ៊ឹក?"នាងខ្ជឹបបបូរ បិទភ្នែកលេបទឹកភ្នែកចូលវិញ ទាំងពិបាកទ្រាំបំផុត លើកទីមួយក្នុងឆាកជីវិតដែលនាងលន់ទួលអង្វរមនុស្សប្រុសបែបនេះ។
"មែនហើយ កាន់តែឆាប់កាន់តែល្អ ហើយបើចង់បានលុយក៏ប្រាប់មក ឬត្រូវការឥលូវនេះ?"Taehyungលើកចិញ្ចើមសួរដោយមិនខ្វល់ពីបេះដូងរបស់នាង ថែមទាំងដកកាបូបទាញយកលុយបោះលើខ្លួននាងជាច្រើនសន្លឹក ដល់ថ្នាក់Yumilaលួចលេបទឹកមាត់នឹងចំនួនប្រាក់។
"ខ្ញុំដឹងថានាងស្រឡាញ់លុយ យកទៅ វាអាចចិញ្ចឹមនាងពេញមួយជីវិតក៏ថាបាន"ចប់ប្រយោគពិឃាតមួយនេះ អ្នកកំលោះក៏បណ្តើរYumilaចេញពីបន្ទប់អ្នកជំងឺ ទុកឲ្យSohyunយំរហេមរហាម បេះដូងកំពុងស្រែកដង្ហោយហៅមនុស្សដែលមិនឲ្យក្តីស្រឡាញ់តបមកនាង។
"ខ្ញុំមិនត្រូវលុយ តែខ្ញុំត្រូវការលោកឮទេ ខ្ញុំស្រឡាញ់លោក ហ៊ឹកហ៊ឹក"នាងទួញយំរហូតផ្តូលខ្លួនដេកលើឥដ្ឋ។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now