៤៥ ៤៦

3.2K 109 0
                                    

មួយសប្តាហ៍ក្រោយមក
"អ៊ួក!!..."
"Sohyun បងថាទៅពេទ្យវិញទៅល្អជាង ក្អូតទាំងព្រឹកបែបនេះ បងបាម្ភ"ទឹកមុខព្រួយបារម្ភមកដំណាលនឹងសំឡេងស្រទន់ គេរហ័សរត់ទៅតាមនាងដល់បន្ទប់ទឹក ឃើញក្អូតចង្អោក៏ជួយលើកសក់ទន់ល្មើយ នឹងរឹតខ្នងនាងថ្នម។
"អូនមិនអីទេ ក្រែងថ្ងៃនេះបងមានការសំខាន់នៅរីសតមែនទេ ប្រញាប់ទៅៗណា អូនសម្រាកតែបន្តិចប្រហែលធូរហើយ"នាងងើបមុខឡើងពីឡាបូលាងមុខ ហើយក៏ប្រញាប់យកក្រដាសអនាម័យដែលស្វាមីយកមកឲ្យ មកជូតមុខស្លេកស្លាំងរបស់ខ្លួម។
"អូនសំខាន់ជាង បងមិនទៅរីសតទេ"គេបដិសេដ ហើយក៏គ្មានអារម្មណ៍ធ្វើអីទៀតដែរ បើប្រពន្ធរបស់ខ្លួនឈឺបែបនេះទៅហើយ។
"កុំចឹងអី អូននៅជាមួយSuzyក៏បានណា៎ បងប្រញាប់ទៅហួសម៉ោងឥលូវហើយ ម៉ោះអូនពាក់ឲ្យ"
បន្ទាប់ពីក្អូតចង្អោរក៏បានធូរក្នុងខ្លួនបន្តិច ទើបប្រញាប់ស្រវាទៅយកក្រវ៉ាត់កមកចងឲ្យស្វាមីដោយលម្អរស្នាមញញឹមលើផ្ទៃមុខមិនបាត់ ណាមួយនាងមិនចង់ធ្វើជាបញ្ហា នាំឲ្យខូចការងាររបស់ស្វាមីដែរ។
"ចឹងក៏បាន ចប់ការងារពេលណាបងប្រញាប់មកភ្លាម តែបើអូនកើតអីខ្លាំងត្រូវប្រញាប់ខលមកប្រាប់បង ឭទេ?"
"ចាស៎"
នាងងក់ក្បាល ស្តាប់បង្គាប់ ទើបគេត្រូវអោនទៅថើបថ្ងាស នឹងអោបនាងយ៉ាងយូរ ល្មមតែដាច់ចិត្តព្រមទៅមើលការងារនៅរីសត។
"Suzy បន្តិចទៀតជួយលើកអាហារឲ្យប្រពន្ធខ្ញុំផង នាងមិនសូវស្រួលខ្លួនទេ"មុននឹងទៅចំណតឡាន គេក៏ឆ្លៀតមកផ្តាំSuzyជាមុន ព្រោះSohyunក្អូតទាំងមិនទាន់បានអីចូលក្រពះមួយម៉ាត់។
"អ្នកស្រីមិនស្រួលខ្លួន?"Suzyឧទានដោយភ្ញាក់ផ្អើលផងដោយព្រួយបារម្ភផង ពេលចៅហ្វាយងក់ក្បាលនឹងដើរទៅបាត់ ទើបរហ័សចូលផ្ទះបាយដាំបបរក្តៅៗ។
"ដាំបបរឲ្យអ្នកណា?"
សំឡេងគ្រលរលាន់ឮពីក្រោយខ្នង ពេលងាកទៅក៏គ្មានអ្នកណាក្រៅពីបងLux មេរករឿងនាងគ្រប់ពេល ដែលនាងឃើញមុខពេលណាក៏មានតែការដកដង្ហើមធំមិនពេញចិត្តនឹងរឹកពារឆ្មើងឆ្មៃខុសរបៀប។
"ធ្វើឲ្យអ្នកស្រី ប្រពន្ធជាទីស្រឡាញ់របស់លោកម្ចាស់"ទោះដឹងថា ប្រាប់ត្រឹមតែអ្នកស្រី ក៏អ្នកម្ខាងទៀតដឹងថាជានរណាក៏ដោយ តែនាងត្រូវបញ្ជាក់ហើយបញ្ជក់ទៀត កុំឲ្យអ្នកម្ខាងទៀតមានគំនិតចាំតែដណ្តើមរបស់គេ។
"ជាទីស្រឡាញ់? ហឹស...យើងជ្រេញដល់ហើយ"នាងពេបមាត់ពេបក ទាំងដែលការពិតនេះឈឺចិត្តស្អិតទ្រូង ច្រណែនគេរាល់ថ្ងៃសោះ ច្រណែនខ្លាំងដល់ថ្នាក់រៀបផែនការធ្វើបាបអ្នកមានឋានៈខ្ពស់ជាងខ្លួនឯងឆ្ងាយ ដូចមេឃនឹងដី។
"ជ្រេញព្រោះតែច្រណែនចង់បានរបស់គេនឹងត្រូវទេ?"សំណួរSuzyដូចផ្លែកាំបិតគប់ឲ្យត្រូវកណ្តាលទ្រូងLux ហើយឃើញថាមុខនាងក្រហមដោយការក្រោធខឹង ពេលចង់ហក់ទៅទះតប់ តែត្រូវSuzyលើកកាំបិតមកដាក់កណ្តាលមុខ។
"មើលកាំបិតនេះឲ្យហើយទៅ បើធ្វើអីអ្នកស្រី បងដឹងគ្នាជាមួយខ្ញុំហើយ"ថាហើយក៏បោះកាបិតនោះទៅជិតជើងស្រីឆ្នាស់ ទើបនាងត្រូវលោតដោយការភ្ញាក់ផ្អើល។
"វ៉ាយ...កុំឲ្យតែយើងឡើងធ្វើជាអ្នកស្រីពេលណា យើងដេញក្បាលនាងឯងមុនគេ នាងSuzy"
"ចាស៎ រងចាំថ្ងៃនឹងដូចគ្នា"ថាហើយក៏លើកឆ្នាំងបបរចេញពីចង្ក្រានទៅដាក់លើតុ ដោយការវិការលែងខ្វល់ខ្វាយពីវីរុសក្បែខ្លួនតទៅទៀត។
សម្រឹបជើងស្រាលជាន់លើកាំជណ្តើរ ដោយម្ចាស់របស់វាកំពុងផ្តោតអារម្មណ៍ទៅលើថាស ដែលមានបបរ នឹងទឹកក្រូចច្របាច់ស្រស់ៗ សម្រាប់ឲ្យអ្នកជំងឺជាពិសេស។
មិនទាន់ទាំងបានគោះទ្វារផង ទ្វារបន្ទប់ក៏បើកឡើង ពេលឃើញអ្នកនៅចំពោះមុខ Sohyunអត់នឹងញញឹមដោយការសប្បាយចិត្ត ព្រោះទោះគ្មានស្វាមីនៅក្បែមែន តែនាងមានSuzyអ្នកដែលយកចិត្តទុកដាក់នាងខ្លាំងបំផុត បន្ទាប់ពីTaehyung។
"ទទួលទានបបរសិនណា៎ អ្នកស្រី!"
"ចាស៎"នាងងក់ក្បាលតបដោយសំឡេងគួរឲ្យស្រឡាញ់ ហើយក៏បណ្តើរគេចុះទៅជាន់ក្រោមវិញ ព្រោះមិនទម្លាប់ញាំក្នុងបន្ទប់គេង។
"អ្នកស្រីដូចជាស្លេកស្លាំងខុសធម្មតា បែបនេះគួរតែទៅមន្ទីរពេទ្យទើបល្អ"Suzyអង្គុយកៅអីក្បែនាង ដោយក្រសែរភ្នែកត្រួតពិនិត្យក៏ឃើញថាស្លេកស្លាំងពិតមែន បែបនេះក៏កើតក្តីបារម្ភកាន់តែខ្លាំង។
"ចាំស្អែកចុះ អរគុណណា៎Suzy"នាងតបទៅបែបនេះ ព្រោះគិតថាខ្លួនឯងប្រហែលមិនកើតអីធ្ងន់ធ្ងរនោះទេ ត្រឹមគេងសម្រាកយកកម្លាំងបន្តិចប្រហែលធូរហើយ។
"ចាស៎ មិនអីទេអ្នកស្រី ចឹងអ្នកស្រីទទួលទានបន្តរចុះ ខ្ញុំសុំទៅបោសបន្ទប់ធ្វើការលោកម្ចាស់សិន បើមានការអីហៅខ្ញុំទៅបំរើបាន"ថាហើយក៏ក្រោកចេញទៅ ទើបSohyunអង្គុយញាំបបររបស់ខ្លួនរហូតទាល់តែអស់។
មកគិតទៅក៏មួយអាទិត្យហើយដែលនាងរស់នៅភូមិគ្រឹះនេះ ដែលពេញទៅដោយភាពកក់ក្តៅដែលទទួលបានពីស្វាមី នឹងមនុស្សជុំវិញខ្លួន លើកលែងតែម្នាក់។រៀងរាល់យប់នាងតែងតែនៅក្នុងរង្វង់ដៃដ៏កក់ក្តៅ រសថើបដ៏ផ្អែមល្អែម ឈុតឆាកស្នេហាដ៏ក្តៅគគុកជាមួយស្វាមី វាជាក្តីសុខដ៏ធំក្នុងឆាកជីវិត ដែលសឹងតែធ្វើឲ្យនាងភ្លេចរឿងពីអតីតបានស្ទើរទាំងស្រុង។
នាងអង្គុយនឹងតុអាហារដោយគ្មានអារម្មណ៍ចង់សម្រាក តែចង់ទៅជជែកលេងជាមួយSuzy ដែលកំពុងបោសជូតក្នុងបន្ទប់ធ្វើការរបស់ស្វាមីខ្លួន ទើបរហ័សក្រោកចេញពីតុអាហារ។
"អ្នកស្រី!មកធ្វើក្នុងនេះ ខ្ញុំកំពុងបោសបែបនេះ ធូលីច្រើនប្រឡាក់សម្លៀកបំពាក់អស់ហើយ"Suzyជូតញើសតោងជាប់ថ្ងាស រួចក៏ទំលាក់អំបោលក្នុងដៃទុកមួយកន្លែង នឹងប្រុងដើររកSohyun តែក៏ភ្ញាក់ផ្អើលពេលនាងហុចទឹកត្រជាក់ឲ្យផឹកជំនួស។
"អរគុណ អ្នកស្រី"នាងទទួលកែវទឹកដោយឫកពារក្រែងចិត្ត តែក៏លើកមកផឹកក្អឹកៗទាល់តែអស់ ព្រោះអំបាញ់មិញបញ្ចេញកម្លាំងអស់ច្រើន។
"ហត់ខ្លាំងឬSuzy"
"តិចតួចទេ តែអ្នកស្រីអង្គុយត្រង់នេះសិនទៅ ខ្ញុំសុំរៀបចំតែបន្តិចទៀតទេរួចហើយ"នាងនាំSohyunទៅអង្គុយលើសាឡុង រួចក៏ដើរមកយកកែវទុកលើតុធ្វើការរបស់Taehyungសិន ហើយក៏ចាប់ផ្តើមការងារបន្តរ។
"មានអីឲ្យជួយទេ?"
"អត់ អត់មានទេ...ប្រាវ!!"នាងងាកទៅតបតែមិនប្រយ័ត្នទើបធ្វើឲ្យចុងអំបោសប៉ះនឹងកែវឲ្យថ្នាក់បែកក្លាយជាអំបែងតូចៗ។
"មានត្រូវអីដែរទេ?"ឮសំឡេងកែវធ្លាក់ ថ្លើមនាងក៏សឹថថ្នាក់មកជាមួយ ដោយភ័យខ្លាចអ្នកម្ខាងមុតអំបែង ទើបនាងរហ័សក្រោកទៅមើល។
"អ្នកស្រី កុំចូលមកប្រយ័ត្នមុត"Suzyលើកដៃហាម ហើយក៏រត់ទៅក្រៅបន្ទប់ បំណងយកអីមកកើបចេញ បើយឺតយ៉ាវខ្លាចថាធ្វើអំបែងតូចៗហើរទៅកន្លែងផ្សេងអស់។
"ប្រអប់ភ្លេង?!"Sohyunដែលពេលនេះនៅក្នុងបន្ទប់តែម្នាក់ឯង ព្រោះមិនដឹងជួយអី ក៏បានតែងើយមើលឆ្វេងមើលស្តាំ ហើយក៏ទាក់ភ្នែកនឹងរបស់ម្យ៉ាង ដែលនាងខានឃើញតាំងពីម្តាយខ្លួនស្លាប់ តែមកឃើញម្តងទៀត នៅទីនេះ ហើយត្រូវបានយកទៅដាក់លើធ្នើរខ្ពស់ ទើបនាងសម្រេចចិត្តទាញកៅអីឈើ រួចក៏ជាន់ដើម្បីឡើងទៅយកមើល។
"Suzyមកល្អហើយ ជួយទប់កៅអីឲ្យខ្ញុំបន្តិច"
Sohyunដែលកំពុងភ័យព្រោះឈោងយកមិនដល់ហើយ នៅមានកៅអីដែលជើងវាញ័រៗមិនអាចទប់នឹងទម្ងង់នាងបានទៀត តែគ្រាន់តែឮសម្រឹបជើងក៏ហៅឲ្យជួយ តែមិនគិតសោះអ្នកចូលមកនោះជាLux អ្នកបំរើដែលគ្មានស្នាមញញឹមឲ្យនាងសឹងតែគ្រប់ពេល រួមទាំងពេលនេះផងដែរ។
"Lux!! ជួយទប់កៅអីខ្ញុំបន្តិចមក"
"ខ្ញុំមិនទប់"នាងអោបដៃតប ខណៈពេលក្រសែរភ្នែកមើលទៅរាងកាយញ័រទទ្រើកនឹងអំបែងកែវឆ្លាស់គ្នា ដោយមិនបិទបាំងសូម្បីបន្តិចថាពេលនេះនាងចង់ឲ្យSohyunដួលទៅលើអំបែងនោះខ្លាំងប៉ុណ្ណា។
"ជួយផង...នាងចង់ធ្វើអី?..."
Sohyunស្រែកភ្លាត់សំឡេង ញើសជ្រាបចេញឡើងជោគជើងសក់ ទឹកមុខគ្មានអារម្មណ៍របស់គូរសន្ទនាធ្វើឲ្យនាងដកដង្ហើមមិនចង់ចេញ ស្របពេលដែលគេយកដៃមកចាប់កៅអីហើយអង្រួនខ្លាំងៗ។
"ខ្ញុំស្អប់អ្នកស្រី ស្អប់គ្រប់គ្នាដែលកើតមកសំណាងល្អជាងខ្ញុំ អ្នកស្រីទាំងស្អាត ទាំងមាន ថែមទាំងបានគ្រប់គ្រងប្រុសដែលល្អសឹងតែគ្មានចន្លោះ ខ្ញុំច្រណែនអ្នកស្រី!!!"នាងខាំមាត់សម្លក់Sohyun ឃើញកែវភ្នែកនោះហើយ នាងក៏នឹកឃើញដល់Yumilaដែលជាស្រីកំណាច តែនេះនាងមកជួបស្រីកំណាចមួយទៀតហើយឬ ហេតុអ្វីជីវិតនាងមានក្តីសុខមិនបានយូរដូចគេចឹង។
"កុំ..កុំឲ្យសោះLux"
"ខ្ញុំសុំទោស..."
ចប់ប្រយោគរបស់មនុស្សចិត្តបិសាចភ្លាម គេក៏លើកជើងធ្លាក់កៅអីឈើដែលមានកម្ពស់លើសពីកន្លះម៉ែតទៅទៀត។
ឈាមពណ៌ក្រហមហូរចេញហូរមកលើឥដ្ឋដូចទឹក បន្ទាប់ពីអំបែងមុតស្រួតចាក់ទម្លុះស្បែកដៃឲ្យសុះ ដោយម្ចាស់របស់ព្យាយាមមិនយំ ទោះឈឺដល់ថ្នាក់ហារមាត់មិនរួច។
"ចង់យករបស់នេះមែនទេ ប្រាវ!!!"Luxយកកៅអីនោះមកជាន់ដើម្បីយកប្រអប់ភ្លេងនោះមកមើល តែពេលដឹងថានេះជារបស់ដែលTaehyungស្រឡាញនឹងថែរក្សាបំផុត ទើបគប់ទៅលើឥដ្ឋឲ្យបែកជាពីរ ហើយរូបមនុស្សប្រុសដែលSohyunស្គាល់ច្បាស់ក៏របូតចេញមកឲ្យឃើញ។
"លោកម្ចាស់នឹងគិតថានាងជាធ្វើរឿងទាំងអស់នេះ ចាំតែមើលទៅ!"ថារួចក៏បោសដៃចេញទៅដោយឈាមត្រជាក់បំផុត នាងមិនសូម្បីតែយកភ្នែកមើលឈាមតែហូរដាបនោះអីបន្តិច។
"អ្នកស្រី...មានរឿងអីនឹងហេតុអ្វីក៏ឈាមច្រើនបែបនេះ"Suzyមានអារម្មណ៍ថាថប់ក្នុងដង្ហើមយ៉ាងខ្លាំង ខណៈពេលដែលSohyunកំពុងថ្ងួចថ្ងូរដោយឈឺចាប់។
"ជាស្នាដៃបងLuxមែនទេ អ្នកស្រីប្រាប់ខ្ញុំមក ហ៊ឺ ជាកំហុសខ្ញុំៗមិនគួរទុកឲ្យអ្នកស្រីនៅម្នាក់ឯងយូរបែបនឹងទេ អ្នកស្រីខ្ញុំសុំទោស"នាងលើកSohyunឲ្យចេញពីអំបែងនឹងថ្លុកឈាមក្រហមឆ្អៅឃើញហើយចង់ងងឹតមុខ។
"Suzy ស្វាមី...ស្វាមីខ្ញុំខឹងនឹងខ្ញុំអត់?"
"ហាស៎ មិនអាចទៅរួចទេ អ្នកដែលត្រូវខឹងជាបងLuxទើបត្រូវ តែឥលូវនេះទៅលាងរបួសសិនទៅណា៎ ឯបងLuxទុកខ្ញុំជាអ្នកទៅចាត់ការ"ថាហើយក៏នាំរាងកាយញ័រទទ្រើកនោះចេញទៅលាងរបួសនៅខាងក្រោមភ្លាម តែក្នុងចិត្តSohyunនៅតែភិតភ័យខ្លាចថាស្វាមីនឹងយល់ច្រឡំរឿងប្រអប់ភ្លេងនោះ?
ប្រអប់ភ្លេងនោះសំខាន់ខ្លាំងសម្រាប់គេឬ?
ជាសំណួរដែលនាងដឹងចម្លើយច្បាស់ បុរសក្នុងរូបថតជាប៉ារបស់Taehyung ហើយវាជាកាដូរចុងក្រោយដែលគេទទួលបានពីប៉ារបស់គេ ថ្ងៃដែលប៉ាគេស្លាប់សូម្បីតែដង្ហើមចុងក្រោយក៏ទៅមិនទាន់ ចុងក្រោយក៏បន្សល់តែប្រអប់ភ្លេងចាស់មួយនេះ ហើយឥលូវវាក៏ខ្ទេចទៅនាងទៀត។ នាងខ្លាចពិតមែន ខ្លាចថាភាពកំណាចរបស់គេពីមុននឹងភ្ញាក់មកធ្វើបាបនាងម្តងទៀត។

ប្រពន្ធក្រៅបេះដូង💔Where stories live. Discover now