«Suzyប្រុងទៅណា?»ម្ចាស់ឈ្មោះដែលអោបប្រអប់ក្រដាសពីរបីពេញដៃ រហ័សងាកទៅមើលអ្នកស្រីរបស់ខ្លួនភ្លាម តាមពិតថ្ងៃនេះនាងត្រូវយកអីវ៉ាន់ឲ្យអ៊ំNimនៅរោងឈើ។
«ខ្ញុំយកអីវ៉ាន់ឲ្យអ៊ំNim ប្រហែលជិតល្ងាចទើបមកវិញ អ្នកស្រីនៅម្នាក់ឯងកើតទេ?»នាងអត់នឹងសួរព្រោះខ្លាចខ្លួនទៅយូរ ទុកឲ្យSohyunភូមិគ្រឹះម្នាក់ឯង។
«ចឹងខ្ញុំដែរ នៅតែក្នុងផ្ទះរហូតចង់ចេញទៅស្រូបខ្យល់អាកាសខ្លះ»
«កើតដែរឬ បើលោកម្ចាស់ដឹង ខ្ញុំប្រាកដជាត្រូវមាត់»
«រឿងនេះមានតែពីរអ្នកយើងដឹងប៉ុណ្ណោះ បើSuzyមិននិយាយ Taeម៉េចនឹងអាចដឹងទៅ...ម៉ោះខ្ញុំជួយ!»Sohyunញញឹម ត្រដាងដៃប្រុងជួយកាន់ប្រអប់ក្រដាសនោះ តែSuzyមិនអនុញ្ញាតខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
«មិនអីទេ ខ្លាចអ្នកស្រីហត់»រោងឈើ...
ឡានបុគ្គិលបើកចូលមកច្រកក្រោយនៃរីសត មានផ្លូវទៅត្រង់ជាផ្លូវទៅរងឈើនឹងអាហារដ្ឋានរបស់កម្មករ ព្រោះTaehyungឡើងទៅក្រុង ទើបអ៊ំNimត្រូវមកមើលការខុសត្រូវរឿងម្ហូបអាហារសម្រាប់កម្មករនៅរោងឈើ។
«Suzy ឯងនាំអ្នកស្រីមកធ្វើអី មេឃក្តៅបែបនេះ បើអ្នកស្រីខ្យល់គរឯងគិតយ៉ាងម៉េច?»អ៊ំNimក្តិចដៃSuzyដែលនាំអ្នកស្រីមកអីទីនេះ ណាមួយទីនេះគ្មានអីគួរឲ្យចង់មើលអីបន្តិច មានតែសំឡេងអាឈើ បុគ្គិលប្រុសស្រី នឹងអ្នកធ្វើការក្នុងរោងបាយប៉ុណ្ណោះ។
«ឈឺណា៎អ៊ំ គឺអ្នកស្រីចង់មកស្រូបខ្យល់អាកាសខ្លះនឹងណា៎ បើខ្ញុំជាអ្នកស្រីខ្ញុំក៏មិនចង់នៅតែផ្ទះដែរ ធុញថប់ណាស់»នាងបកស្រាយ ព្រមទាំងយកដៃទៅអង្អែលកន្លែងដែលត្រូវអ៊ំក្តិចអំបាញ់មិញ។
«ហ៊ើយ ឲ្យរបស់ដែលយើងឲ្យយកមក ហើយទៅមើលអ្នកស្រីទៅ បើគាត់កើតអីឯងត្រូវធ្ងន់ហើយនាងSuzy!»
«អ៊ំនិយាយដូចមានរឿងអីចឹង!»
«គ្មានទេ...ទៅយកឆ័ត្រទៅបាំងឲ្យអ្នកស្រីផង»ថាហើយគាត់ក្រលេកមើលទៅSohyunដែលឈរមើលនេះមើលនោះ រួចក៏ដើរទៅក្នុងរោងបាយបាត់។
«អ្នកស្រីមុខឡើងក្រហមហើយ ចូលក្នុងម្លប់សិនមក»Suzyរត់មកជាមួយឆ័ត្រ ពេលឃើញមុខSohyunឡើងក្រហមក៏ភ័យឡើងមក។
«មិនអីទេ...ខ្ញុំគ្រាន់តែស្លេកទឹក»
«ស្លេកទឹក..?ចឹងចាំមួយភ្លេតខ្ញុំទៅយកមកឲ្យអ្នកស្រីនៅត្រង់នេះហើយ ចាំខ្ញុំតែភ្លេតទេ»Suzyក្រលេតមើលឆ្វេងស្តាំ មុននឹងរត់ទៅក្នុងរោងបាយយកទឹកមកឲ្យនាង។
ខណៈពេលនេះកន្លែងដែលSohyunឈរក៏សល់តែនាងម្នាក់ អាកាសធាតុក្តៅមែន តែមានខ្យល់មករវិចៗ នាងដកដង្ហើមចូលពេញពោះ ដើម្បឲ្យអារម្មណ៍កាន់តែស្រស់ស្រាយ។
«ជួយផង...អ្នកនាង..ជួយផង»សំឡេងស្រែកឲ្យជួយ ដាស់អារម្មណ៍Sohyunឲ្យងាកទៅរកមួយរំពេច ក៏ឃើញស្រីម្នាក់តែងខ្លួនដូចកម្មករ មុខរបស់នាងមើលមិនឃើញព្រោះបាំងដោយកន្សែងពណ៌ប្រផេះនឹងមានមួកគ្របពីលើ។
«បងស្រីកើតអីឬ? មានអីឲ្យជួយប្រាប់ខ្ញុំបាន បើខ្ញុំជួយបានខ្ញុំនឹងជួយ»Sohyunលត់ជង្គង់ផ្ទាល់ដី មើលទៅមនុស្សដែលដេកននាសលើដីដោយក្តីបារម្ភ។
«កូន..របស់ខ្ញុំ ខ្ញុំឈឺពោះណាស់ អ្នកនាងជួយនាំខ្ញុំទៅផ្ទះបន្តិចបានទេ?»
«បងមានផ្ទៃពោះ...ចាំSuzyមកសិន ចាំខ្ញុំជូនមកទៅ នាងមកឥលូវហើយទ្រាំសិនណា៎»នាងឆ្លេរឆ្លារធ្វើខ្លួន មិនត្រូវ ចិត្តមួយចង់ជូនទៅដោយខ្លួនឯង ចិត្តមួយទៀតចង់នៅចាំSuzyត្រឡប់មកវិញ។
«សុំអង្វរ...អាណិតស្រីដូចគ្នា មេត្តាជួយនាំខ្ញុំទៅផ្ទះបន្តិចមក មិនឆ្ងាយទេនៅមុខនោះបន្តិចប៉ុណ្ណោះ សុំអង្វរណា៎អ្នកនាង អូយ៎ ឈឺណាស់...»
«បាន...បានចាំខ្ញុំជូនទៅ ក្រោករួចទេ?»Sohyunធ្វើខ្លួនមិនត្រូវ ញ័រដៃញ័រជើង កាន់តែឃើញមនុស្សកំពុងជួបទុក្ខបែបនេះទៀតបើមិនព្រមជួយក៏មិនកើត ណាមួយនាងក៏កំពុងមានកូន នាងយល់អារម្មណ៍ច្បាស់ថាឈឺប៉ុណ្ណា។
Sohyunគ្រាស្រីម្នាក់នោះចេញផុតពីរោងបាយ តែដើរមកជារឿយៗហើយ តែគ្មានឃើញផ្ទះដូចដែលនិយាយសោះ។ទោះបីពេលនេះអារម្មណ៍ភិតភ័យពីសុវត្តិភាពខ្លួនច្រើនប៉ុណ្ណាក៏ធ្វើអ្វីលែងកើត ព្រោះនាងផុងខ្លួនជឿសម្តីក្លែងក្លាយ ការសម្តែងក្លែងក្លាយរបស់គេបាត់ទៅហើយ។
«ចាត់ការទៅដូចដែលផែនការបានកំណត់»
«មាន..ន័យយ៉ាងម៉េច?ផែនការអី នាងជាអ្នកណាឲ្យប្រាកដ?»ខ្លួនSohyunត្រូវរុញឲ្យដួលទៅលើដីយ៉ាងរហ័ស មុនស្អាតគ្មានមន្ទិលត្រូវភ្ញាក់ ខណៈពេលដែលស្រីនៅចំពោះមុខព្រលែងកន្សែងបាំងមុខចេញ នាងចាំច្បាស់ ហើយក៏មិនភ្លេច គេគឺជាឃាតករសម្លាប់កូនរបស់នាង។
«Yumila...នាងទៀតហើយ នាងមករករឿងខ្ញុំអ្វីទៀត រឿងប៉ុន្មានខែមុននៅមិនទាន់ពេញចិត្តនាងទៀតឬ នាងសម្លាប់កូនខ្ញុំ ហើយពេលនេះនាងក៏ត្រឡប់មកសម្លាប់ខ្ញុំទៀតឬ ចិត្តនាងសាងពីអី?»នាងនិយាយទឹកភ្នែកក៏ដណ្តើមគ្នាស្រក់ចុះ នាងលែងចាប់អារម្មណ៍ពីវាសនាខ្លួនឯងក្នុងពេលបន្តិចទៀតហើយ ព្រោះគ្រប់យ៉ាងនឹងចប់បើលែងមាននាងនៅលើលោកនេះ។
«មែន យើងស្អប់ឯង ស្អប់មកជាយូរ ហើយក៏គ្មានថ្ងៃឈប់ដែរ ប្រាប់ឯងឲ្យដឹង លើកនេះបើយើងសម្លាប់ឯងមិនបាន យើងសុខចិត្តស្លាប់! ពួកឯងចាប់នាងទៅ»ចេញបញ្ជាររួច កូនចៅអាវខ្មៅដើរមកក្រៀកដៃSohyunទាំងសងខាង មិនថានាងរើបម្រះយ៉ាងណាក៏មិនរួចពីដៃពួកវាដាច់ខាត។
«ត្រៀមជួបរសជាតិថ្មី យើងធ្វើឲ្យឯងឆ្អែតមុននឹងស្លាប់»Yumilaឡើងឡានទៅអង្គុយក្បែរSohyun ដៃទាំងពីរចាប់ច្របាច់ចង្ការSohyunខ្លាំងៗ។
YOU ARE READING
ប្រពន្ធក្រៅបេះដូង💔
Romance" លែងដៃខ្ញុំ លោកTae ខ្ញុំប្រាប់ថាឲ្យលែង "Kang Sohyunប្រមូលកម្លាំងដែលខ្លួនមានមកប្រឹងរើបម្រះ ឲ្យរួចផុតពីការចាប់ច្របាច់កដៃខ្លាំងៗ នៅលើថ្ពាល់សម៉ត់រលោងក៏ដាបទៅដោយទឹកភ្នែក ព្រោះអ្នកកំលោះនៅចំពោះមុខមិនព្រមលែងដៃនាង ហើយនៅចាប់កាន់តែខ្លាំងទៀត។ " លែងឲ្យនាងទៅថ្វាយ...