ភាគ០១៖រៀបការ!!

3.7K 61 0
                                    

សំឡេងប្ដីប្រពន្ធមួយគូកំពុង ឈ្លោះប្រកែកគ្នារឿងប្ដីទៅស៊ីផឹកខាងក្រៅ​ នាងចង់ឲ្យគេកាត់បន្ថយវាខ្លះទៅអាណិត នាងផងទៅណាមកណាអ្នកភូមិញាតិសន្ដាន ដៀមដាមថានាងជាស្រីអីគ្មានកំណើត សូប្បីចងចិត្ដប្ដីម្នាក់ក៏នាងមិនចេះធ្វើវាសមហើយដែលប្ដីលួចទៅមានស្រីបាននោះ​អ៊ីចឹងកុំឆ្ងល់ថាថីបានជារាងតូចយកចិត្ដទុកដាក់​មជ្ឈដ្ឋាន​ខាងក្រៅម្ល៉េះមកពីហេតុផលទាំងនេះ​ ប្ដីជា​ផ្លេយប៊យហើយមានឋានះជាអគ្គានាយកលំដាប់ជួរមុខចំណែកនាងជាកូន​រដ្ឋមន្រ្តី
​នាងមានឈ្មោះថា​ ឈិន​ អូម៉ូអ៊ីអាយុ១៨ ឆ្នាំ​ ហេតុអ្វីខ្ញុំត្រូវរៀបការអាយុប៉ុណ្នឹង​ វាជាអាយុយុវវ័យកំពុងរីករាយសប្បាយ​ភ្លើតភ្លើនតាមភ្លើងពណ៍ឬសម្ភារះពេញនិយម ចំណែកនាងត្រូវអង្គុយឈឺចិត្ដស្អិតទ្រូងរឿងប្ដីទៅវិញ​ ចង់ដឹងមូលហេតុដែលនាងរៀបការទេវាជូរចត់ណាស់ ។
២ខែមុន​
បន្ទាប់ពី​អូម៉ូអ៊ី​ត្រឡប់មកពីបរទេសវិញ ថ្ងៃនេះផ្ទះនាងកំពុងមានពីធី​ជក់លៀងអបអរសាទ​ការវិលត្រឡប់ហើយក៏មានរឿងគួរឲ្យភ្ញាក់ផ្អើលផងនោះ គឺ​ ពីធីរៀបការ​ ម្ចាស់​សាមី​ខ្លួនផ្ទាល់ក៏មិនបានដឹងរឿងនេះដែរ​ ។
នាងគ្រាន់សម្រាកបាត់ហត់មិនដល់កន្លះម៉ោងផងមានជាង ផាត់មុខធ្វើសក់ចាប់នាងតែងខ្លួនតែម្ដង​ វាគួរអស់សំណើចជាងនោះគឺកម្មវិធី ជក់លៀង ចាំបាច់ជួស​សណ្ឋាគារ​លំដាប់ល្បីធ្វើអី​នៅឈុតនាងគឺរ៉ូបកូនក្រមុំវែងអូស​អន្លាយ​ស្ទើរផ្គាប់មុខស៊ីដីបើយើងដើរជាន់វាបន្ដិច​ នាងចង់យំក៏យំមិនចេញដែរ​ នេះណាគឺវាកំប្លែងពេកហើយ​ ប៉ាម៉ាក់នាងលេងមួយក្បាច់ដាច់ចង្កេះ​ម៉ង់មក​ អូមួយទៀតកូនកំលោះខ្ញុំណាគ្មាននរណាក្រៅពីលោក​ ជីមីន​ ហ្គាលីណា​ ទេគេជាផ្លេយប៊យដែល ល្បីថាកំពូលព្រាននារីបំផុតនាងចង់ស្រែកប្រាប់ពិភពលោកថាហេតុអ្វីមនុស្សដែរនាងស្អប់បំផុតក្លាយជាប្ដីនាងអ៊ីចឹង​វាអយុត្ដិធម៍ ។
"​ រួចរាល់ហើយអ្នកនាងស្អាតខ្លាំងណាស់ដូចកូនតុក្កតា​ជ័រអ៊ីចឹង​អ្នកនាងពិតជាសំណាងណាស់ដែលបានប្ដីសង្ហាមានបែបនេះ ​អ្នកទាំងពីពិតជាសាកសមគ្នាមែនទែនចូលរួម​អបអរសាទរ​ផងណាអ្នកនាង ​"​​​​
ជាងផាត់មុខអបអរនាងដែលរៀបការជាមួយ​សេដ្ឋី​វ័យក្មេងក្នុងប្រទេសស្វីសមួយនេះ​ ព័ត៍មាននេះវាកក្រើកក្លាយជាប្រធានបទក្ដៅៗក្នុងបណ្ដាញសង្គមមានអ្នកតាមដានស្ទើរកន្លះប្រទេសទៅហើយ ។
"​ ចា៎​ អរគុណ​ "​
អូម៉ូអ៊ីញញឹមស្ងួតអរគុណនាងនេះណាមិនសប្បាយអរអារឿងរៀបការមួយនេះទេ មនុស្សកំពុងម៉ួម៉ៅចាញ់ល្បិចប៉ាម៉ាកផងមកសរសើរស្អីតាំងតាហោះឥឡូវហើយ គង់នាងខ្លាចជាប់គុកទេ កុំអីហ៊ឹម គប់គ្មានយល់មុខឡើយ
"​ សូមអញ្ជើញកូនក្រមុំមកខាងក្រៅកម្មវិធីជិតចាប់ផ្ដើមហើយ សូមត្រៀមខ្លួនជាមុន ​ "​
បុគ្គលិក​មកប្រាប់អ្នកខាងក្នុងឲ្យត្រៀមខ្លួនជាស្រេច​ រាងតូចត្រជាក់ចុងដៃចុងជើង​ អត់លេងសើចទេណា ទោះបីការទាំងបង្ខំនាងក៏ភ័យដែលការបានម្ដងក្នុងមួយជីវិតនេះទេ បើនាងលែងលះជាមួយគេក៏មិនបើកចិត្ដទទួលនរណាដែរ​ ​​​ ពីព្រោះនាងខ្ជិលស្វែងរកគូស្រករខ្លាំងណាស់ស៊ូនៅលីវឲ្យប៉ាម៉ាក់មើលក៏បានដែរហាសហា​ ។
កម្មវីធី​ចាប់ផ្ដើមប៉ារបស់នាង កាន់ដៃចូលទៅខាងក្នុង​ភ្ញៀវកិត្តិយស​ចូលរួមយ៉ាង​កោះករនេះលេងចឹងៗនាងចង់រត់ចេញក៏លែងកើតដែរ​ នាងខ្លាចប៉ាម៉ាក់បាក់មុខប៉ុណ្ណោះកុំសង្ឈឹមថានាងការសុខចិត្ដទៅចុះ​ មុខគ្មានរីកញញឹមអីតិច​ ប៉ាម៉ាក់នាងវិញកុំមើលញញឹមស្ទើររហែកថ្ពាស់ហើយ​
"​ មើលថែប្អូនផងណាកូនមីន​ប៉ាសង្ឈឹមលើកូនហើយកុំធ្វើបាបនាងអី​បើមិនស្រឡាញ់ផ្ដល់នាងឲ្យពួកយើងមើលថែវិញក៏បានដែរណា​ អូម៉ូអ៊ីកាន់ដៃបងទៅកូន​ "​
លោកឈិនប្រាប់ឲ្យកូនស្រីហុចដៃកាន់ដៃអនាគតប្ដី​ នាងតូចងក់ក្បាលទាំង​ស្បៃពណ៍ស​នៅ​ពីលើ ។
"​ បាទលោកប៉ាកុំបារម្ភអី ... ខ្ញុំមើលថែនាងយ៉ាងល្អសន្យាថាមិនធ្វើឲ្យនាងខូច
ចិត្ដនោះឡើយ ​ "​
រាងក្រាស់និយាយមុតមាំបំផុត ​ទោះបង្ខំចិត្ដទទួលនាងដើម្បីការពារឈ្មោះពី​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ នៅពេលបានវាហើយគេលែងលះភ្លាម​ជីមីនញញឹមតិចៗដើម្បីកុំឲ្យភ្ញៀវគិតថាពួកគេធ្វើវាដោយការបង្ខំវាអាច​អាប់អួល​បន្ដិចក៏ព្យាយាមសម្ដែងបន្ដដែរលំដាប់​ ជីមីន​ ហ្គាលីណា​ រឿងលេងទឹកមុខជាជំនាញរបស់គេហើយ​ ពេលវេលានេះពួកគេកំពុងឈរទល់មុខ​ស្បថស្បែ​រគ្នាចំពោះមុខព្រះហ្នឹងភ្ញៀវដែលបានសូមរួម​
"​ លោក​ជីមីន​ ហ្គាលីណា​តើលោកព្រមទទួលអ្នកនាង​ ឈិន​ អូម៉ូអ៊ី ​ធ្វើជាភរិយាដែលទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយ​ ? "​ លោក​អាចារ្យ​កាន់សៀវភៅ​គុម្ព​មួយក្បាលរួចសួរតើរាងក្រាស់យល់ព្រមទទួលរាងតូចដែរទេ​ ?
"​ ខ្ញុំបាទព្រមទទួល​ ឈិន​ អូម៉ូអ៊ី​ធ្វើជាភរិយា​ "​
"​ ចុះ​ អ្នកនាង​ ឈិន​ អូម៉ូអ៊ី​ព្រមទទួលលោកជីមីនហ្គាលីណា​ធ្វើជាស្វាមីដែរទេ​ "​ លោក​អាចារ្យ​សូរនាងបញ្ជាក់ម្ដងទៀតព្រោះឃើញនាងស្ងៀមស្ងាត់មិនមាត់មិនកចឹងចង់ភ័យជំនួសកូនកំលោះដែរតើ
"​ ចា៎​ ខ្ញុំយល់ព្រម​ "​ អូម៉ូអ៊ី
"​ ដូច្នេះអ្នកទាំងពី​បំពាក់​ចិញ្ចៀន​គ្នាដើម្បីបញ្ជាក់ជាផ្លូវការសិទ្ធជាប្ដីប្រពន្ធ​ "​
ពួកគេកាន់​ចិញ្ចៀន​បំពាក់ឲ្យគ្នាទៅវិញទៅមក ​ រួចជីមីនបើកស្បៃឱនថើបបបូរមាត់ពណ៍ស៊ីជម្ជូមួយខ្សឺតទើបដកចេញវិញ​ ភ្ញៀវទះដៃ​អបអរសាទរ​ពួកគេបំបែកគ្នាផឹកស៊ីយ៉ាងសប្បាយខុសពីនាក់ប្ដីប្រពន្ធត្រូវអង្គុយលើពូកសម្លឹងមុខគ្នាស៊ីសាច់ហូតឈាម​ ដូចជាសត្រូវគ្នាតាំងពីជំនាន់ណាអ៊ីចឹង​ ។
"​ លោកឯងសម្លឹងមើលអី ​ មិនដែលឃើញមនុស្សទេអីប្រឹងមើលអីក៏ប្រឹង
ម្ល៉េះ ​ " ​ អូម៉ូអ៊ីបើកឆាកដំបូងតែម្ដងនាងអត់ក្រឺតស្វាមីស្របច្បាប់នាងមិនបានធ្វើនាងខ្មោចចឹងសម្លឹងចង់លានភ្នែកទាំងគូរចេញមកខាងក្រៅទៅហើយ​
"​ មិនដែលទើបមើល​មុខនាងដាំពេជ្រឬ ​"​
រាងក្រាស់សម្លក់មុខស្អប់អាមាត់ដាច់ហ្នឹងណាស់គេស្អប់តាំងពីតូចម្ល៉េះជេរឯងព្យុះយក្សហោះមកពីណាអ៊ីចឹង​ កាលនៅតូចអាម៉េចធំឡើងគ្មានខុសអីតិចប៉ុន្ដែខុសម្យ៉ាងគឺការតុបតែងរបស់នាង​កាលនោះរាងស្ដើងត្រឹមជាក្មេងស្រី​កន្ធាត់​តែប៉ុណ្ណោះពូកែស៊ីច្រើន ​ពូកែប្ដឹង​ខឹងគេមិនជូនទៅទិញនំឲ្យលេងប្ដឹងថាគេញ៉ែស្រីចោលនាង​ មើលចរិតចុះឈ្លើយតាំងពីពោះម៉ែមកម្ល៉េះ​ ។
"​ អឺហ្នឹងហើយ​ "​
បីម៉ាត់យ៉ាងខ្លីរបស់រាងតូចធ្វើឲ្យ អ្នកខ្លះខឹងក្រហមមុខចង់ចាប់នាងបោះតាម​បង្អួចទេ​ និយាយមកដូចគ្មាន​អាណាព្យាបាល​អ៊ីចឹងនេះណាកូន​រដ្ឋមន្រ្តី​ក្នុងប្រទេសតែកុំមើលចរិតសម្ដីកូនគាត់ ចុះម៉ែអាកំពូលឈ្លើយ​និយាយស្ដីគ្មានដឹងអ្នកណាបងអ្នកណាប្អូនទេពិបាកប្រដៅ​ ។
"​ នាង... ឈ្លើយណាស់ ...​​ខ្ញុំអាយុបងនាង៤ឆ្នាំណាចេះគោរពខ្ញុំខ្លះផង​ "​ ជីមីនប្រកាន់ខ្លាំងរឿងអាយុខ្លាំងណាស់ជាពិសេសការនិយាយគ្មានក្បាលគ្មានកន្ទុយ កំបុតៗឈ្លើយមិនគោរពអ្នកអាយុបងអ៊ីចឹង
"​ គោរពលោកធ្វើអី​ លោកឲ្យលុយខ្ញុំចាយឬ​ខ្ជិលតាប៉ែមួយលោកណាស់ងូតទឹកដេកវិញ​ "​ នាងក្រោកឈរដើរចូលក្នុងបន្ទប់មិនភ្លេចលានអណ្ដាតឌឺប្ដីនាងនោះទេ​ កំពូលមនុស្សហើយ
"​ ឲ្យតែឈ្លើយអញវៃហើយកុំសួរថាថី​ "​
ជីមីនខាំមាត់ទប់អារម្មណ៍កុំទាន់ខឹងផ្ដេសផ្ដាសអីគុំមុខនាងទុកសិនចាំមានឪកាសធ្វើបាបម្ដង​ ។ រាងក្រាស់ដើរចេញទៅក្រៅបាត់ថ្ងៃនេះ​ផ្សំដំណេក​ផង រាងក្រាស់ទៅលេងស្រីខាងក្រៅធ្វើមិនដឹងចំណែករាងតូចក៏មិនឈឺក្បាលដែលចាំស្អែកចាំប្រឡេះជីមីនចេញ​ ហ៊ានទុកនាងចោលនៅម្នាក់ឯង​
រយះពេល២ខែកន្លងផុតទៅ​ទំនាក់ទំនង​ពួកគេ នៅដដែលមិនប្រែប្រួលអ្វីសោះ​ មិនថាការនិយាយស្ដីឬអ្វីផ្សេង​សំខាន់​អូម៉ូអ៊ី ដេញតាមចាប់រឿងគេដេកជាមួយស្រី​ទាន់រហូត​
ចំណែកពួកស្រីៗនោះវិញត្រូវរបួស​ទ្រុឌទ្រោម​ខ្លាំងមែនទែនម៉េចថាស្រាលនោះមួយដបស្រា​ មួយ​កាបូប​ ស្បែកជើងក៏មានដែរ​ អាហោះរប្រៀបម៉េចក៏មានដែរ តែអារប្រៀបធ្ងន់គឺមួយថាសបាក់ខ្ទង់ច្រមុះ ឬ មួយដំបងនាងវាយគ្មានប្រណី
ដៃឡើយ ។
"​ លោកប្រុងទៅណាទៀតហើយនេះចូលផ្ទះមិនទាន់បានកន្លះម៉ោងទេលោកឯងចង់ទៅណា​ "​
រាងស្ដើងបាំងមុខផ្លូវដើររបស់រាងក្រាស់ហើយសួរនាំថាគេចង់ទៅណា​ ​ ទើបមកដល់ផ្ទះអង្គុយទាន់ក្ដៅគូទទេបម្រុងចង់ចេញក្រៅទៀត នេះមានទុកមុខនាងជាប្រពន្ធឬអត់មួយថ្ងៃៗគិតតែដើរលេងដាច់យប់ឲ្យនាងតាមចាប់តែរហូត​ហ្នឹងនាងក៏ហត់នឿយសួរនាំដែលប៉ុន្ដែវាជាតួនាទីរបស់នាងដែលត្រូវតាមសួរអ្នកជាប្ដី​ នាងមានសិទ្ធិដឹងពីជីវិតឯកជនរបស់គេ អ៊ីចឹងហើយកុំពូកែពិនធ្វើជីវិតអ្នកនូវលីវពេកថ្ងៃខ្លះចូលក្លិបស្រីស្នេហ៍សួរថានាងឋានះត្រូវអ្វីហ្នឹងគេដឹងគេឆ្លើយតបថាម៉េចទេនាងជាមេម៉ែក្នុងផ្ទះបង ហេតុអ្វីស្រស់ថ្លៃវាចាអ៊ីចឹងមុខមាត់ពិននាងដែរសមជាមេផ្ទះ
" ​វាជារឿងរបស់យើង​នាងកុំមកចេះដឹង ជីវិតនៅលីវនិងជីវិតមានគ្រួសារខុសឆ្ងាយពីគ្នាដូចមេឃនិងដីអ៊ីចឹង​ សែនពិបាក " ​
ទៅណាត្រូវសុំអនុញ្ញាតនាងសិនទើបបានទៅ កាលមុនគេទៅណាស្រេចចិត្ដប៉ុណ្ណោះ ចង់នៅស្មានណាក៏បានតែនេះគឺចប់សព្វគ្រប់ហើយ ។
"​ តែយ៉ាងណាខ្ញុំជាប្រពន្ធលោកដែរ​ ឆាប់ចូលផ្ទះវិញភ្លាមទាន់ខ្ញុំចិត្ដក្ដៅទាន់​អាកញ្ចាស់​ "​
រាងតូចចង្អុលឲ្យចូលក្នុងផ្ទះវិញនាងបារម្ភខ្លាចពួកស្រីអស់សាច់អស់នោះបោកប្រាស់លុយប្ដីនាង តើនាងខុសដែរឬគ្រាន់ការពារគេពីក្រុមពពួកឈ្លើតោងទាមប៉ុណ្ណោះ​នាងខុសធ្ងន់ណាស់ឬ​ នាងទទួលស្គាល់នាងមិនសូវចេះនិយាយផ្អែមល្ហែម ចេះតែអាជេរព្រឹកល្ងាចសម្ដីលាមកបែបហ្នឹង ។
"​ ហ៊ឹម​ ដឹងហើយបញ្ជានោះបញ្ជាគួរធុញទ្រាន់ណាស់វើយ​ " ​
រាងក្រាស់​ព្រូសខ្យល់ចេញមកខាងក្រៅម៉ួម៉ៅមិនធម្មតានេះនាងតាម​បង្រ្កាប​គេដូចប៊ូលីសតាមបង្រ្កាបពួកលក់ថ្នាំញៀនទៅហើយជីវិតគេណា​ ហេតុអ្វីចាំបាច់​ត្រួតតាខ្លាំងម្ល៉េះ​ នាងអាចរស់នៅធម្មតាដូចអ្នកដទៃដាច់ខ្យល់ស្លាប់មែន គេមិនយល់ពីទង្វើនាងសោះ ។
"​ ស្មានខ្ញុំមិនធុញលោកឯងឬ​ យីណ៎គិតថាឯងសប្បាយអរ អាសួរ​ដេញដោល​បញ្ជាក់គេស្រែកញែតៗចង់លានបំពង់កហើយនេះ​ "​
នាងចង់បោកក្បាលហ្នឹងជញ្ជាំងណាស់លឺគេនិយាយសម្ដីចឹងៗមកហួសចិត្ដ ​ ខំព្រួយបារម្ភប៉ុណ្នឹងហើយថាធុញទ្រាន់​យីប្ដីណាប្ដីមិនរបស់ចាយហ្វ្រីឲ្យពួកស្រីៗតាមឱបថើបម៉ាសេរីទេលោករបស់ឯកជនមិនមែនសាធារណះនោះឡើយត្រូវចាំផង​ វាជាកម្មសិទ្ធនាងម្នាក់គត់​ប៉ុណ្ណោះ ទោះនាងមិនស្រឡាញ់គេក៏ដោយ ។
"​ ធុញមែនក៏ឈប់ទៅ​ ឡើងតុលាការលែងលះទៀតកាន់តែល្អ​ "
ជីមីនឈ្លីស្នៀតផ្កាគេឈឺក្បាលណាស់មកផ្ទះម្ដងណាមានរឿងឈ្លោះគ្នារហូតគ្មានស្ងាត់អីតិចទេ​ ផ្អើលអ្នកជិតខាងអស់ហើយដោយសារសម្រែករបស់នាង
"​ កុំសង្ឈឹមថាមី​អូម៉ូអ៊ីនេះលែងលះ​ ថ្ងៃនេះលោកចាំផ្ទះខ្ញុំដើរលេងដាច់យប់ម្ដង​ អូខេបាយ​ "​
នាងលើដៃធ្វើជាសញ្ញាអូខេរួចរត់ឡើងទៅយ៉ាងលើតុបតែងខ្លួនចូលក្លិបម្ដង​ តាំងពីការមកនាងខានចូលយូរហើយសាបមាត់សាបកដល់ហើយ គួរដាក់មួយកេសប្រហែលផ្អែមមាត់ម៉ង់ ឃើញនាងអ៊ីចឹងទេប្រមឹកមិនធម្មតាដែរ​ ។
"​ នាងដើរលេង​អ៊ីចឹងឲ្យខ្ញុំចាំផ្ទះវាម៉េចសមទៅ ឆើស​ "​
ជីមីនឡើងទៅខាងលើដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់ប្រអប់ដៃរឹងមាំស្ទាប់ប៉ះស្នួរខោអាវដោយគិតថាគួរពាក់អ្វីសមទៅ​ គេទាញអាវ​សាមីពណ៍ខ្មៅដៃវែងមកពាក់មួលដៃអាវបន្ដិច​ បាញ់ទឹកអប់ពីលើខ្លួន​ សម្លឹងមើលកញ្ចប់បន្ដិចទាញសោរឡានបើកចេញទៅបាត់​ ។ ពួកគេតែងតែគេងបែកបន្ទប់គ្នា ប៉ុន្ដែពេលម៉ាក់ប៉ាពួកគេមកលេងទើបធ្វើជាស្វីត​ស្និទ្ធស្នាល​ផ្អែមល្ហែម​ចំពោះមុខតែក្រោយខ្នងខាំគ្នាដូចឆ្កែឆ្មាអ៊ីចឹង​ ជួលកាលប្រកែកគ្នាលឺៗអីការមានដែរនេះហើយគូជីវិតដែលពុកម៉ែរៀបចំវាបែបហ្នឹងហើយ ។
ក្លិបកំសាន្ដឆយអឺស៊ី
អូម៉ូអ៊ីបើកឡាន​ស្ព័រ​ពណ៍សចូល​បរិវេណ​នៃក្លិបឆយអឺស៊ីដែលល្បីហើយទំនើបជាងគេនៅប្រទេសស្វីស​មានមនុស្សចូលច្រើនកោះកុរកតែកន្លែងចតឡានស្ទើរពុំគ្មាន រាងតូចបត់ឡានចូលប៉ុន្ដែមានឡានស្ព័រពណ៍ខ្មៅចតកាត់មុខកាត់មាត់អ៊ីចឹងនាងខាំមាត់ក្ដៅចិត្ដអាឡានគ្នាខំសារ៉េកន្លែងចូលហើយមកធ្វើចរិតធូរថ្លៃចឹង ​ នាងអត់មិនបានដោះខ្សែក្រវ៉ាត់ចេញទៅនិយាយតទល់មួយម្ចាស់ឡានខ្មៅនោះ​ឲ្យដឹងរឿងម្ដង ។
ផាំង ​ រាងតូចទះក្បាលឡានមួយទំហឹងចង្អុលអ្នកនូវខាងក្នុងឡានហើយស្រែកថាឲ្យប្រាវៗមិនដកឃ្លាឡើយ ​
"​ នែ!!​ លោក​ មានឃើញខ្ញុំបត់ឡានចូលទេលោកឯងចរិតថោកម្ល៉េះមក​ដណ្ដើមកន្លែងអ្នកដទៃដូច្នេះ​ ចុះមកនិយាយគ្នាទល់មុនមកកុំធ្វើអណ្ដើរក្នុង​ស្នូក​ " ​
អូម៉ូអ៊ី​ស្រែកមួយអស់សំឡេងតាមចិត្ដនាងខឹងសឹងមានផ្សែងហ៊ុយតាមត្រចៀកទៅហើយ នាងមិនមែនចង់ឈ្លោះគ្នាប៉ុន្មានទេតែម៉ែអាណាដណ្ដើមរបស់គេឯងស្រស់ៗចឹង​ ជាកូនកើតក្នុងវង្សត្រកូលអ្នកមានខ្ពង់ខ្ពស់គួរមានសុជីវធម៏ភ្ជាប់មកខ្លះមិនមែនចរិតពាលនោះទេ ។
"​ វាម៉េចរបស់នាងកន្លែងផ្សេងច្រើនណាស់ទៅៗ មកនិយាយញែតៗអ៊ីចឹងមានខ្មាស់គេឬអត់​ "​ រាងក្រាស់ទ្រាំហ្នឹងសំឡេងញែតៗ ពុំបានក៏ទម្លាក់ជើងជាន់លើបេតុងភ្លាមដៃម្ខាងដោះវែនតាចេញពីភ្នែក​ គេចុះមកភ្លាមមិនបានមើលមុខអ្នកស្ដីឲ្យគេទេ ។
"​ អត់កន្លែងហ្នឹងខ្ញុំឃើញមុនលោកឯងយកឡានចេញភ្លាម​ "​
រាងតូចមិនសុខចិត្ដកន្លែងនេះនាងឃើញអ៊ីចឹងវាត្រូវជា របស់នាងដាច់ខាតមិនលើកលែងឲ្យអ្នកណាក៏ដោយនាងមិនខ្វល់ឡើយ ព្រោះនាងហ៊ានធ្វើគ្រប់យ៉ាងដើម្បីបានវាទោះឈ្លោះប្រកែកគ្នាកន្លែងចំណតក៏ដោយ ។
"​ ខ្លាំងម្ល៉េះ!!!​នាងជាអីស្មានខ្ញុំ
...​ អូម៉ូអ៊ី​ "​
សរសេរដោយ៖ម៉ូ

ប្រពន្ធកំពូលឆ្នាស វគ្គ១ ( ចប់ )Where stories live. Discover now