ភាគទី៣៣:ខ្ញុំនឹកលោក

598 23 2
                                    

 

     ប្រអប់ជណ្ដើរសម្រូតឡើងដល់ជាន់ទី30 ខណៈអ្នកជាបងប្រុសសម្លឹងរកបន្ទប់ប្រធាន ហើយក៏បានប្រទះទើបដឹកដៃប្អូនមកតាម !!!

« បងប្រុស » សម្លេងឆ្មាបែបភ័យ មិនរលាត់ចូលត្រចៀកឡើយ !! ទើបបងប្រុសមិនបានខ្វល់ច្រើនមកដល់ក៏បើកទ្វារភ្លាមគ្មានក្រែងចិត្ត  !!!

  ខណៈបើកចូលទៅបានមួយជំហាន ស្របមានស្រីស្រស់ស្លៀកពាក់សិចសុីក្រហមឆើតផាត់មុខក្រាស់ដូចអ្នកលេងហុីកាន់កាបូប ដើរចេញទៅ ធ្វើអោយអ្នកទើបចូលជ្រួញជញ្ជើមជាពិសេសនាងតូចមិនបាច់ប្រាប់ក៏នាងអាចដឹងហើយដកដង្ហើមធំទើបក្រលេកមើលស្វាមីដែលគេក៏កំពុងមើលមកនាងដូចគ្នាដោយទឹកមុខមាំស្មើ !! ហើយងើបឡើងសំដៅមក

« ដឹប៖៖ » មួយកណ្ដាប់ដៃមាំលើមុខសង្ហារបស់លោកប្រធានក្រុមហ៊ុនធ្វើអោយដួលខ្ពោក !! គិតរួចហើយថានិងស្វាគមន៍ប្អូនថ្លៃដំបូងយ៉ាងម្ដេច គិតហើយក៏ធ្វើបែបនេះគឺសុីកណ្ដាប់ដៃ !!

« ជីនិយាយជាមួយវាចុះ ស្អែកចាំបងមកយកចម្លើយណា !! » សមចិត្ត អ៊ុនវ៉ុនបែរមកនិយាយជាប្អូនមុនដើរចេញ !! មានភារកិច្ចជាបងប្រុស តែមិនមែនជាសមីខ្លួនគេផ្ទាល់ទើបជៀសដើម្បីអោយប្អូនស្រីសម្រួលជាមួយប្ដី ហើយគេនិងមកយកចម្លើយរបស់ប្អូន តើគិតបែបណាទៅវិញរឺក៏នៅជាមួយប្ដី !!!

ពេលនេះបន្ទប់សល់តែពីរនាក់ !!! កាយមាំទាំក្រោកឈរពេញកម្ពស់សម្លឹងនារីជាប្រពន្ធអេតាសុីវិល ស្របនាងក៏មើលមកគេវិញដែរ ទើបធ្វើអោយបន្ទប់មិនមានសម្លេងខណៈកែវភ្នែកបាញ់រកគ្នា !! ជើងសឡូនដើរយឺតមុនលោទៅអោបកាយមាំដែលប្រាថ្នា នាយសង្ហាឈរស្ងៀមមិនបានតប !!

« ខ្ញុំនឹកលោក » ពាក្យពិតចេញពីចិត្ត .. នាងបង្ហើរល្មមអាចគេលឺ !! ទើបនាយតបវិញធម្មតាធ្វើដូចគ្មានអារម្មណ៍អ្វីទាំងអស់

« ក៏កំពុងឈរអោយអោបហើយ » នាងអោបគេយូរដែរ ដោយឈរចុកជើងពេកទើបគេលើកបីកាយតូចមកអង្គុយលើសាឡុងវិញដោយលើកនាងអង្គុយលើភ្លៅមាំរបស់គេ ។ នាងពេលនេះក្នុងរង្វង់ដៃបុរសជាទីស្រលាញ់ ដៃស្រឡូនស្រាក់អោបចង្កេះគេជាប់មិនប្រលែង ហើយគេក៏មិនមាត់បណ្ដោយអោយនាងអោបតាមចិត្ត !!

« គូកម្ម » ♥️ (completed )Where stories live. Discover now