« ជប៉ុន »« ជប៉ុន ហេស៎ » នាងផ្ទួនពាក្យ មុនច្រត់ងើបខ្លួនទាំងចង់យំអីបន្ដិច !! ចុះលោកប៉ាបងប្រុសនាងដឹងថាគាត់ច្បាស់ជារកនាងស្លាប់ហើយ !! ប្រុសឆ្កួតនោះចេះតែធ្វើទៅកើតយល់តែចិត្តខ្លួនឯង គិតថាជាវត្ថុបានចេះតែចាប់មកបែបនេះ !!
« ដេកវិញអោយឆាប់ » សម្លេងមាំបន្លឺឡើងស្របសម្លឹងមុខតូចទាំងគ្មានជាតិ!!!
« លោក.. ខ្ញុំចង់ទៅវិញ » ភ្នែករលីងរលោងដោយការអង្វរករ !! ចិត្តគិតនឹកព្រួយបារម្ភពីអ្នកផ្ទះ នាងមកទាំងមិនប្រាប់ហើយត្រូវបាត់ដំណឹងព្រោះគេជម្រិត!! តើធ្វើបែបណា ត្រូវតែប្រាប់បន្ដិចឬកុហកថាមកលេងផ្ទះមិត្តក៏បានអោយតែអ្នកផ្ទះបានដឹង !!
« ដេក » សម្ដីផ្ដាច់ការគ្មានហេតុផលធ្វើអោយនាងរកកលចង់យំ ។ ជុងហ្គុកប្រើដៃមាំរបស់គេទាញកញ្ឆក់រាងកាយតូចដេកវិញព្រមទាំងរឹតចង្កេះមួយក្ដាប់ជាប់ហើយបិទភ្នែកធ្វើជាសម្ងំដេកគេចពីសំនួររំខានរបស់អ្នកម្ខាងទៀត ។ យ៉ុងជី នាងងើយមុខបន្ដិចខណៈភ្នែករលីងរលោងមើលមុខរបស់គេ អត់គិតមិនបានតើលោកប៉ានិងបងប្រុសព្រួយបារម្ភពិនណាបើសូម្បីចេញពីផ្ទះគ្មានផ្ដល់ដំណឹងអីសោះ គិតសព្វៗទៅនាងតែងបង្កក្ដីព្រួយអោយលោកប៉ាឈឺក្បាលមករហូតទាំងដែលនាងធំហើយអាចសម្រេចគោលដៅជីវិតបានមិនមែនក្មេងបៀមដៃទៀតឡើយ ៕
រាងតូចបម្រាស់ខ្លួនម្ខាងសម្ងំដេកទាំងតឹងទ្រូងដោយមានប្រអប់ដៃមាំក្រអោបចង្កេះតូចអោបពីក្រោយ ខណៈយន្ដហោះធ្វើដំណើរសន្សឹមៗដោយសុវត្តិភាពឆ្ពោះទៅប្រទេសជប៉ុន ....
ទម្រាំមកដល់ត្រូវប្រើរយៈពេលមួយថ្ងៃពេញ !! មកដល់នេះទើបតែព្រលប់នៅឡើយ គេនាំនាងមកកាន់សណ្ឋាគារលំដាប់ផ្កាយប្រាំ ហើយទាញកន្សែងចូលបន្ទប់ទឹកព្រោះធ្វើដំណើរពេញមួយថ្ងៃទោះបានដេកក៏មានអារម្មណ៍នៅល្វើយ !! 15នាទីក្រោយគេដើរចេញមកដោយស៊កអាវភ្លំសម្លឹងមើលស្រីកម្ជិលផេះដែលដេកលើពូកនោះទាំងមិនទាន់ងូតទឹក ។ គេដើរទៅដាស់នាងអោយសម្អាតខ្លួនបន្ទាប់ទម្លាក់ខ្លួនដេកលើពូកតែមិនទាន់ដេកនៅឡើយ នៅដេកចាំស្រីតូចសិន លររួចរត់ចេញពិបាកតាមចាប់ ៕ បន្ទាប់ពីងូតទឹករួចយ៉ុងជីនាងស៊កអាវឃ្លំសរដូចគេហើយដើរមកដោយមិនទាន់ដេកនៅឈរសម្លឹងមើលគេដូចចង់បានអ្វីមួយ!!
![](https://img.wattpad.com/cover/230253402-288-k997463.jpg)
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanfictionស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................