« សន្យានិងអូនមកជុង.. » នាងទាមទារចង់អោយគេយល់ព្រមសន្យាទាំងទឹកភ្នែកហូរ ខណៈគេក៏ហូរទឹកភ្នែកមិនចាញ់នាហដែរ ទាំងឈឺចាប់ដូចគេច្របាច់បេះដូង ទាំងខ្លាចថានិងបាត់ប្រពន្ធទាំងដែលគេកំពុងស្រលាញ់...កំពុងអោបក្រសោបនាងជាប់ទ្រូង ។« ហ្អឹក..អូននិយាយឆ្កួតអីជី...ប្រពន្ធបងឈឺជិតស្លាប់ទាំងមូល..មិនអោយបងខ្លាច ..មិនអោយបងយំយ៉ាងមិច..ចុះបើសិនជាអូន..អូននិងសន្យា..និងធ្វើចិត្តបានទេ ? » ពេលនេះគឺយំអោបគ្នារៀងខ្លួន...ម្នាក់ខ្លាចនូវការបាត់បង់..ឯម្នាក់ទៀតក៏យំអាណិតប្ដីពន់ពេក ដែលត្រូវមានប្រពន្ធបែបនេះ ដូចនាង ។
« បង..ហ្អឹក..សុំទោសណាដែលធ្វើអោយយំ...អូនសុំទោស.. » នាងជូតទឹកភ្នែកអោយគេដែលសស្រាក់បន្ដមិនដាច់ ជូតហើយជូតទៀត ព្រមទាំងដាក់អង្អែលលើសក់រលោងរបស់ប្ដី ។
« ឈប់យំ..អូនមិនអីទេ...អូនមិនទៅចោលបងទេ.. អូននិងនៅជាមួយបងជាមួយកូនពួកយើងណា៎ ..ប្ដីសម្លាញ់ » នាងលួងលោមទាំងដែលទាំងសងខាងដឹងច្បាស់ថាវាមិនអាច រឹតតែខ្លោចផ្សារដែលលឺសម្ដីនាងនិយាយ... ជុងហ្គុកជូតទឹកភ្នែកលើថ្ពាល់អោយប្រពន្ធ ...ស្រលាញ់ណាស់..ចង់ក្បែរណាស់..មួយជីវិតនេះគេមានតែនាងម្នាក់ទេ...សូម្បីម្ដាយឱពុកសាច់ញាតិក៏គ្មាន បើ..ប្រពន្ធគេចោលគេម្នាក់ទៀត..ជាតិនេះរស់ធ្វើអីទៀត!!
« សន្យាមកថាអូននិងនៅជាមួយរហូតដល់ចាស់កោងខ្នង » នាងញញឹមទាំងជូរចត់ ព្រមទាំងលើកដៃសន្យាជាមួយគេ ... ទោះដឹងថ្ងៃមុខក្លាយជាមនុស្សអាក្រក់ មនុស្សដែលក្បត់..សន្យាតែធ្វើមិនបាន ។
« បងស្រលាញ់អូន » ពេលសន្យារួច ក៏អោនមកថើបថ្ងាស់នាងមួយខ្សឺតយ៉ាងហូរ ទើបងើបឡើងវិញពោលសម្ដីមុន ស្របស្នាមញញឹមស្រាលបង្ហាញលើមុខ ។
« អូនសម្រាកចុះជី...ចាំបងជាអ្នកមើលថែនិងការពារអូន » ដៃមាំលើកភួយសរគ្របដណ្ដប់ត្រឹមករ ខណៈនាងញញឹមបន្ដិច រួចប្រាស់ទៅម្ខាងដែលពីមុខប្ដី ស្របគេក៏ទម្លាក់ខ្លួនលើសាឡុងសម្លឹងមើលខ្នងតូចភ្លឺសៗ បន្ដិចក្រោយមកក៏ដកដង្ហើមធំ ។ យ៉ុងជី ធ្មិចភ្នែកបិទទាំងហូរទឹកភ្នែក ដោយពោលក្នុងចិត្ត ..
![](https://img.wattpad.com/cover/230253402-288-k997463.jpg)
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanficស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................