ភាគទី២៨: មុខសោះកក្រោះតែទង្វើកក់ក្ដៅ

743 30 0
                                    



កាយតូចស្ថិតក្នុងឈុតអាវឃ្លំសរ ដាក់បង្គុយលើពូកម្ខាងភ្នែកថ្លាឆ្វង់សម្លឹងធ្លះុកញ្ជក់ថ្លាឃើញទេសភាពខាងក្រៅគួរអោយគយគន់តែនាងមានអារម្មណ៍ថាឯកការត្រម៉ង់ត្រមោច ។

បន្ទាប់ពីញាំអាហារគេស្លៀកពាក់ចេញទៅខាងក្រៅបាត់ ដោយផ្ដាំនាងកុំចេញផ្ដេសផ្ដាសគេនិងប្រញាប់មកវិញ ទោះចង់ចេញក៏មិនអាចដែរមិនស្គាល់ផងតើអាចដើរយ៉ាងមិចទៅ !! ស្រីតូចអង្គុយមួយសន្ទុះដោយយល់ថាធុញធប់ទើបសម្រេចចេញទៅក្រោមស្រូបខ្យល់អាហារក្បែរនេះ ហើយងើបសំដៅទៅបន្ទប់ដើម្បីយកឆុតក្នុងដែលបានដាក់ហាលនោះ !!

« ធ្វើយ៉ាងមិចទៅ ហុឹម » ដៃតូចលើកកាន់ឆុតក្នុងចង្រៃអីស្ងួតតែអាវវែនតា នៅឡើយខោក្នុង !!នាងតូចដកដង្ហើមធំ ខណៈទល់តម្រិះក៏នឹកឃើញកាបូបស្ពាយរបស់គេ !! ជើងស្រឡូនសំដៅមកទូខោអាវដោយដៃចាប់ទាញទ្វារបើកនាងញញឹមបន្ដិចហើយកាយកាបូបនោះមើល ប្រទះឃើញខោកក្នុងបុរស , នាងដកវាកាន់រួចរុញទ្វារទូបិទទើបដើរទៅបន្ទប់ទឹកវិញ ខណៈដំណើរត្រុតៗដូចកូនក្មេងនាងភ័យអស់ព្រលឹងពេលទ្វារបន្ទប់បើកឡើងដោយកម្លោះសង្ហា !! នាយជ្រួញជញ្ជើមសម្លឹងមើលទឹកមុខភ័យអ្នកខាងមុខរួចរុញទ្វារបិទគ្រាំងហើយដើរទៅរកនាង !! យ៉ុងជីក្ដាប់ខោក្រណាត់តូចក្នុងដៃដោយលាក់ក្រោយខ្នង ឈរញឹមៗដាក់គេមិនសូវសម !!

« នាងធ្វើអី » កែវភ្នែកមុខស្រួចតាមសម្លឹងដៃនាង រិកពាលេឡឺគួរអោយសង្ស័យណាស់ !

« អឺ.....គឺ!!! » នាងប្រើដៃម្ខាងអេះក្បាលតិចៗ ខណៈរករឿងនិយាយកុហកមិនបាន ចេញតែអេអឺ !!

« ខោក្នុង?? » ដៃមាំទាញដៃតូចដែលលាក់មកមើល គេទាញលើកឡើងក៏ឃើញថានោះជាខោក្នុងរបស់គេទេតើ នេះលួចយកទៅធ្វើស្អី !!

« គឺថារបស់ខ្ញុំសើម ចឹង...ហើយបានយករបស់លោកស្លៀកសិន » ទម្រាំចេញមួយប្រយោគនាងសឹងស្ទះស្លាប់ ខ្មាស់គេណាស់ត្រូវម្ចាស់គេចាប់បាននៅនិងភ្នែក !! នាយលួចដើមក្នុងចិត្តតែទឹកមុខមិនប្រែធ្វើអោយអ្នកលួចបែកញើសតាមជើងសក់ មិនគួរហា៎មាត់និយាយរឺអត់ ។
គេយកខោក្នុងដាក់លើដៃនាងវិញ ឈរអោបដៃថយក្រោយបន្ដិច !!! ទើបយ៉ុងជីនាងមុីងមាំងភ្នែកម៉ក់ៗបែបមិនយល់

« គូកម្ម » ♥️ (completed )Where stories live. Discover now