ភាគទី៣៥:ធ្វើល្ងង់ព្រោះស្រលាញ់

649 24 3
                                    

  

     មកដល់ផ្ទះ នាងល្អិតជាភរិយាចាប់ផង់បន្លែសាច់ដើម្បីធ្វើអាហារពេលល្ងាចដោយដេញអោយម្ចាស់កាយសង្ហាទៅងូតទឹក ។ អាហារធ្វើរួចរៀបដាក់ទុកបណ្ដើរៗហើយ នៅឡើយមិនទាន់ចុះមកទៀត ទើបកាយតូចឡើងទៅហៅ ។ មកដល់មាត់ទ្វារបន្ទប់ចំពេលគេដើរចេញដោយរុំកន្សែងត្រឹមចង្កេះ ឃើញគេកំពុងនិយាយទូរស័ព្ទនាងក៏លបស្ដាប់ចង់ដឹងថានរណាតេមកប្ដីរបស់នាងទាំងយប់ស្មាលនេះ !!!

« ការងារនៅក្រុមហ៊ុនរវល់ខ្លាំងណាស់អូនក៏ដឹងដែរមែនទេ » ប្ដីនាងនិយាយជាមួយអ្នកណាហេតុអ្វីប្រើសព្វនាមអូនដែរនោះ !!

« កុំខឹងបងណាទំនេរចាំបងទៅរកអូន ពិននិងហើយអូនសម្លាញ់ជុប៎ » ប្រព័ន្ធទូរស័ព្ទកាត់ផ្ដាច់ នាងរហ័សចុះមកខាងក្រោមវិញធ្វើជាមិនដឹងមិនឮអ្វីទាំងអស់ទាំងដែលទ្រូងឆ្វេងឈឺស្កៀបៗ !! ប្រាប់ហើយថាក្បត់ចុះតែកុំអោយនាងដឹងព្រោះតែនាងខ្លាចបែកបាក់ តែនូវដឹងទាល់តែបាន ទើបធ្វើភ្លើត្រចៀកថ្លង់ភ្នែកខ្វាក់បែបនេះជាជម្រើសល្អបំផុត ៕ នាងអង្គុយចាំបាយមិនបានទៅហៅឡើយ ខណៈរៀបនិងងើបគេក៏មកដល់ចូលអង្គុយតុហើយញាំតែម្ដង !! នាងងើបឡើងដើរចេញតែក៏បង្អាក់ត្រឹមសំនួររបស់គេ ។

« មិនញាំបាយទេ ? » គេសម្លឹងមើលចានបាយនៅមិនទាន់បានញាំនៅឡើយ ហើយឆ្លាស់ភ្នែកមើលមុខនាងម្ដង !!!

« ខ្ញុំមិនឃ្លានទេ ជុងញាំចុះ »ស្នាមញញឹមបញ្ចេញស្រស់មើលផ្ទៃមុខ ហាក់បញ្ជាក់ថាពិត ហើយនាងក៏បែរឡើងទៅបន្ទប់ក្រោមក្រសែភ្នែករបស់គេ   ។

_____________

« ខ្ញុំគ្រាន់តែស្ដាប់ច្រលំ » បន្ទាប់ពីងូតទឹករួច នាងចេញមកបង្ហើរពាក្យហើយដកដង្ហើមធំបន្លប់គិតថាគ្រាន់តែស្ដាប់ច្រលំតែចិត្តកំពុងស្កៀបៗដូចគេដកបន្លាមកចាក់ !!! នាងសំដៅមកតុសម្អាងស្របទា្វរបង្ហាញកាយប្ដី ។ គេបិទទ្វាររួចដើរមកដាក់ដៃមាំក្រសោបចង្កេះមួយក្ដាប់ រួចដាក់ចង្កាលើបង្គួយស្មាតូច !!

« ជុងញាំបាយរួចហើយមែនទេ? » យ៉ុងជីដាក់ដៃតូចរបស់នាងក្រសោបលើដៃមាំដែលរឹតចង្កេះខ្លួន ដោយញញឹមស្រាល !! ស្នាមញញឹមផ្អែមទោះចិត្តកំពុងឈឺនាងនៅតែផ្ដល់ស្នាមញញឹមអោយគេជានិច្ច ស្នាមញញឹមបិទបាំងដំបៅបេះដូង ។

« គូកម្ម » ♥️ (completed )Where stories live. Discover now