ភាគទី២៩:ចាប់ពីពេលនេះទៅនាងជាប្រពន្ធរបស់ខ្ញុំ

712 28 2
                                    

 

      កាយតូចច្រឡឹងដើរតាមកម្លាំងអូសទាញ !! គេនាំនាងដើរមើលគេឯងល្មមយូរគួរសមដល់នាងបាក់កម្លាំងស្បាតទន់ជើង !! គេស្រាក់ដៃតូចចូលហាងអាហារទំនើបមួយកន្លែងដែលរ៉ូមែនទិចសម្រាប់គូរស្នេហ៍ មិនសូវជាអ៊ូរអរឡើយហើយមានភ្លេងព្យាណូប្រគុំឡើងជាសំនៀងធ្វើអោយភ្ញៀវចូលមកស្រស់ស្រាយអស់ទុកកង្វល់ !! រាងតូចដាក់បង្គុយលើកៅអីឈើដោយមានរាងក្រាស់អង្គុយទល់មុខ !! ជុងហ្គុកលើកដៃបកជាសញ្ញាដល់បុគ្គលិកបម្រើតុទើបនាយបុគ្គលិកញញឹមដាក់ភ្ញៀវភ្ញោចក្បាលដូចជាយល់ន័យទើប សំដៅទៅបន្ទប់អាហារ ។ នាងតូចយ៉ុងជីសម្លឹងមើលផ្ទៃមុខសង្ហារបស់ប្រុសជាទីស្រលាញ់ ខណៈគេក្រលេកមកក៏បែរចេញធ្វើជាមើលអ្វីផ្សេងជំនួស !!

« ក្មេងភ្នែកអាប » គេនិយាយមិនសូវឮខណៈនោះក្មេងបម្រើទុកដើរមកខាងក្រោយខ្នងរួចហុតក្រដាសមួយសន្លឹកអោយនាយសង្ហា !! ព្រោះតែភ្លើងព្រាលបែបរ៉ូមែនទិចទើបស្រីតូចមិនចាប់អារម្មណ៍ដោយភ្នែកបែបសម្លឹងមើលរបៀបតុបតែងហាង !!! ជុងហ្គុកសុីញ៉េឆ្វាច់លើក្រដាស់នោះរួចទើបហុចអោយរាងតូចម្ដង.. នាងជ្រួញជញ្ជើមលក្ខណៈឆ្ងល់មើលមុខគេ!!!

« សុីញ៉េសិនទៅ » នាងសុីញ៉េឆ្វាច់មិនគិតច្រើន រួចហុចអោយគេវិញ

« មិនគិតអានវាទេឬ ? » នាងក្រវីក្បាលដូចជាទុកចិត្តនៅធ្វើដែលគេអោយធ្វើព្រោះស្រលាញ់ទើបនាងទុកចិត្ត !! ហើយញញឹមស្រាលដាក់បុរសជាទីស្រលាញ់ !! ហើយក្មេងបម្រើរុញអាហារចូលមកជាច្រើនមុខលើកដាក់លើតុអាហារនីមួយៗតុបតែងគួរអោយចង់ញាំណាស់ !! នាងតូចកាន់សមចាំជាស្រេចហើយញញឹមខ្ជិបសម្លឹងមុខម្ហូបមួយៗ..

« កុំទាន់ញាំរាំសិន !! » គេបបួលនាងដោយក្រោកឈរទាញកាយតូចមកកណ្ដាល !! ដៃក្រាស់ចាប់ដៃតូចដាក់លើស្មាក្រាស់ឃ្មឹករបស់គេនិងដៃតូចម្ខាងទៀតត្រូវស្រាក់កាន់ជាប់គ្នាលើកឡើងបន្ដិច ហើយគេប្រថាប់ប្រអប់ដៃមាំលើចង្កេះមួយក្ដាប់ដោយរាំថយក្រោយទៅមុខ តាមចង្វាក់ព្យាណូមួយៗអន្លង់អន្លោច !! ខណៈនោះគេអោនមករកមុខច្រឡឹងរបស់ម្ចាស់កាយតូចដែលកម្ពស់ត្រឹមទ្រូងគេប៉ុណ្ណោះ !! ហើយអោនខ្សឹបអ្វីយ៉ាង

« គូកម្ម » ♥️ (completed )Where stories live. Discover now