ភាគទី១៨:អូនសុំទោស

725 26 0
                                    


នាយកម្លោះJungkook និង yungjii ភ្ញាក់ផ្អើលមិនស្ទើរ !! អ្នកជាម្ដាយសម្លក់ដោយកែវភ្នែកមិនពេញចិត្ត !! កូនប្រុសធម៌ក៏ហក់មកដាល់លើផ្ទៃមុខសង្ហាបណ្ដាលអោយដួលទៅលើខ្សាច់មួយជំហរ មុនទាញដៃប្អូនស្រីចេញ ទ្រោមលើរាងកាយjungkook ដាល់យកៗ សឹងដកដង្ហើមមិនទាន់ ...

« បងប្រុសបានហើយ !! » សម្លេងស្រួយស្រេសតំឡើងខ្លាំងមុនចាប់វៃបងប្រុសដែលប្រុងដាល់ទៅលើjungkook
« អ្អឹក.. ហឺស !! » jungkook ថ្ងូររហឹមដោយដើមករដោយក្ដីឈឺចាប់ មុខសង្ហាប្រែជាជាំឈាម អស់ ភ្នែកញ្រឹមៗ ដៃច្រត់លើខ្សាច់ប្រឹងយោងខ្លួនងើប !! ឃើញដូចនេះនាងតូចបែរមុខចេញ ភ្នែកព្រឹមៗឃាក់ទឹកភ្នែក ដៃទាញកាយបងប្រុសមកក្រោយ !!!

« ហ៊ានតែចាប់ប្អូនម្ដងទៀត លើកក្រោយកុំសង្ឃឹមថាយើងអោយឯងរស់បានស្រួល » បញ្ជប់ប្រយោគអ្នកជាបងកាន់ក្ដាប់ករដៃប្អូនស្រីអូសទៅទាំងកម្រោល!!! Jungkook ព្យាយាមលើកឡើងយ៉ាងត្រដាបត្រដួស តែនៅមិនទាន់ ជើងមាំរត់តាមក្រោយឡានស្រែកហៅស្រីជាទីស្រលាញ់មកវិញ ដល់ជំពប់ជើងដួល ឯនាងតូចyungjii សម្លឹងមើលតាមកញ្ជក់ឡានដោយហូរទឹកភ្នែកមិនដាច់ខាំមាត់ទប់សម្លេងយំ សឹងស្ទះ នាងតាមមើលទាល់តែដាច់កន្ទុយភ្នែកទើបបែរមកវិញ !! យំតិចតាមដែលអាចធ្វើបាន ! កែវភ្នែកស្រ្ដីចំណាស់ដៀងមើលកូនតាមកញ្ជក់ឡានជារឿយៗ មិនទាន់សួរនាំកូនខ្លាចនាងមានសម្ពាធ ថាំចិត្តអង្គុយនៅខាងមុខស្ងៀម រងចាំអិយដល់ចំការសិនសឹមចាំសួរ ។ ក្រលេកមើលមកអ្នកកម្លោះវិញម្ដងដៃក្រាស់លើកខ្ទប់ទ្រូង ដើរទាំងខ្សត់កម្លាំងត្រលប់មកផ្ទះលំហែវិញ ទឹកភ្នែកនៃការឈឺចិត្តស្រក់តាមផ្លូវ ក្នុងខ្លួនស្រាលកម្ផើក នឹកដល់នារីជាទីស្នេហាជាទីស្រលាញ់ពេលនេះនាងដើរចេញហើយទុកអោយគេឯកការ រងគ្រោះក្នុងរណ្ដៅស្នេហ៍ដែលមានបន្លាគ្រោះ !!! មកដល់បន្ទប់jungkook ឈរក្រលេកមើលជុំវិញស្រមៃឃើញតែនាង មិនថានៅកន្លែងណា ដៃមាំក្ដាប់ណែនមុនវៀសរបស់របរចោលអស់ គ្មានសល់ទាញខ្នើយទម្លាក់បេះបោចឡើងរញ៉ៃអស់ បន្ទាប់មកដើរចូកបន្ទប់ទឹកបើកទឹកផ្កាឈូកស្រោចលើក្បាលហូរចុះមក ទ្រូងឈឺពឺតណែនហប់ រូបភាពដែលនាងចេញទៅ ពាក្យជេរប្រទិចថា ដក់ជាប់ជ្រាបពេញក្បាល ដៃមាំដាល់ជញ្ជាំងជាច្រើនដៃបណ្ដាលអោយដាច់រលាត់ស្បែកចេញតាមហូរតាមតំណក់ទឹក ត្របកភ្នែកបិទងើយក្បាលឡើងលើលួចបង្ហូរទឹកភ្នែកតាមតំណក់ទឹក !!ឈឺហួសប្រមាណស្នេហ៍លើកដំបូងរលាយដូចផេះមកពីស្រីម្នាក់នោះ ហើយក៏គ្រប់ស្រីគឺគ្មានភាពស្មោះត្រង់បើគ្មានលុយនោះ គំនិតអវិជ្ជមានចងផ្ជាប់ដោយគុំនំចិត្តឋិតនៅសតិនាយទាំងស្រុង ក៏ពិបាកនឹងពន្យល់អភិប្បាយនូវចិត្តភ័ត្រ្តដែលត្រូវបានគេបំផ្លាញ ។

« គូកម្ម » ♥️ (completed )Where stories live. Discover now