ភាគទី៣៩:នាងឈឺខ្លាំងណាស់

635 25 1
                                    

    

      ពេលមិត្តទៅបាត់គេក៏ធ្វើមុខម៉ូវរួចចេញទៅដែរ ទោះប្រពន្ធសួរនាំមិនខ្ចីឆ្លើយឡើយ ។

    ៚រៀងថ្ងៃបន្ដិចយ៉ុងជី នាងធ្វើបាយទឹករៀបចំដាក់ប្រអប់ដើម្បីយកទៅក្រុមហ៊ុនទោះមិនដឹងថាគេខឹងនាងរឿងអីក៏ដោយ ចាំលួងក៏បាន ។  .... មកដល់មុខបន្ទប់ធ្វើការប្ដីនាងរកនិងបើកទ្វារហើយតែសម្លេងស្រួយស្រេសនរណាម្នាក់បន្លឺឡើងពីខាងក្នុងទើបនាងបង្អាក់ ដោយការបង្ហើបទ្វារបន្ដិច !!!

« ហិហិបង រសើបណាស់កុំលេងចឹងមើល »

« ជុប៎ គួរអោយស្រលាញ់ណាស់ »
« ខូចណាស់ ថើបអូនទៀតហើយ » សកម្មភាពប្ដីប្រលែងជាមួយស្រីផ្សេងសើចសប្បាយខណៈប្រពន្ធពួនយំឡើងញ័រខ្លួនទទ្រើក មិនលឺសំលេងមួយអឺស ដៃស្រឡូនលើកខ្ទប់មាត់មុនបែរខ្លួនចេញទៅ នាងមិនគួរអោយយកមកទេគេប្រហែលជាញាំរួចហើយ ។
ស្របទឹកភ្នែកបាក់ទំនប់ហូរឥតស្រាកនាងស្រាប់តែវិលមុខចង់ដួលខណៈនោះទឹកក្រហមឆ្អិនឆ្អៅហូរពីច្រមុះ ហើយនាងក៏រហ័សដើរចេញពីក្រុមហ៊ុនប្ដីមកដល់ខាងក្រៅ កាយតូចរកកល់ចង់ដួលតែសំណាងមានដៃមាំទ្រស្មារនាងជាប់ ។

« ជីឯងយ៉ាងមិចនិង » ដាណេលជាមិត្តដើរកាត់នេះ សំណាងហើយដែលឃើញហើយជួយទ្រកុំអីនាងបោកក្បាលនិងថ្មមិនខាន ពិសេសភ្ញាក់ផ្អើលគឺឈាមដែលខ្ទប់ច្រមុះនោះ ។

« ហឺ..យើង ឈឺក្បាលណាស់ ដាណេ... » កាយតូចស្រាប់តឬសន្លប់ទើបកាយសង្ហាដាណេលរហ័សលើកបីទៅមន្ទីរពេទ្យភ្លាម ៕

៚មន្ទីរពេទ្យ

       រាងកាយតូចដេកសណ្ដូកលើគ្រែអ្នកជំងឺដៃមានបន្ដោងសារ៉ូមជាប់ដៃ បបូរមាត់ស្លេក ដោយមានម្ចាស់កាយសង្ហាដាណេលអង្គុយក្បែរនោះចាំមើលនាង !!!! 1ម៉ោងក្រោយយ៉ុងជីនាងដឹងខ្លួនវិញ នាងញញឹមខ្សោះដាក់មិត្តខណៈពិតជាចង់យំខ្លាំងណាស់ ដឹងខ្លួនឡើងខួរក្បាលរំលឹករឿងប្ដីនាងជាមួយស្រីផ្សេងនាងពិបាកទ្រាំខ្លាំងណាស់ ចង់ស្រែកយំអោយខ្លាំងអស់ពីចិត្តដែលឈឺនាពេលនេះ ។

« យ៉ាងមិចហើយនាងច្រម៉ក់ » ដៃមាំលើកអង្អែលក្បាលនាងតូចស្រាល ព្យាយាមសង្កេតមើលភ្នែកដែលរលីងរលោងចំពោះមុខ !!

« គូកម្ម » ♥️ (completed )Where stories live. Discover now